Khmernote Media
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ថ្មីៗនេះមានការចែករំលែកឃ្លីបវីដេអូខ្លីដែលឃើញហើយខ្លោចចិត្តក្តុកក្តួលស្ទើរស្រក់ទឹកភ្នែក ក្រោយអ្នកម្តាយព្យាយាមដាស់កូនខ្លួនដែលមានអាយុ១០ខែឲ្យក្រោកឡើងម្តងហើយ ម្តងទៀត ព្រោះតែមិនអស់ចិត្តដែលកូនបានស្លាប់ទៅ។ ទារកដែលមានអាយុ១០ខែ ឈ្មោះថា អាហ្វាន ត្រូវបានបាត់បង់ជីវិតដោយអ្នកម្តាយបានរៀបរាប់ថាកូនលេងជាមួយដុំសាកថ្មទូរស័ព្ទដែលដោតចោរ ហើយបណ្តាលឲ្យឆក់ធ្ងន់ធ្ងរ។ ក្រោយពេលកើតហេតុភ្លាមៗអ្នកម្តាយក៏ប្រញាប់នាំកូនខ្លួនទៅមន្ទីរពេទ្យ តែជាអកុសលពេលដល់ពេទ្យរូបគេបានផុតដង្ហើមបាត់ទៅហើយ ដែលបណ្តាលឲ្យនាងយំសោកស្តាយឱបកូន និងព្យាយាមដាស់ក្មេងនោះឲ្យក្រោកឡើងវិញម្តងហើយម្តងទៀត។ ក្រោយមកតាមរយៈការពិនិត្យប៉ូលីសបានរកឃើញថាក្មេងនេះមិនបានស្លាប់ដោយដុំសាកទូរស័ព្ទនោះឡើយ តែគេបានឆក់ទៅនឹងខ្សែម៉ាស៊ីនដុតនំប៉័ង។ ពេលដែលម្តាយមកឃើញគេបានសន្លប់ស្មារតីទៅហើយ ហើយពេលដែលនាងបានយកក្មេងមកពេទ្យក៏ហួសពេលព្រោះតែក្មេងបានដាច់ខ្យល់ស្លាប់ខណៈពេលដែលគ្រូពេទ្យត្រៀមជួយសង្គ្រោះ។ រូបនាងជាម្តាយបានត្រឹមតែយំស្រណោះស្តាយកូន និងអង្វរឲ្យក្មេងក្រោកមកវិញម្តងហើយម្តងទៀត យ៉ាងខ្លោចចិត្ត៕ អត្ថបទ៖ មេសា

    October 12, 2019
  • បច្ចេកវិទ្យា

    Oppo ម៉ូដែលចុងក្រោយបានបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ ទាំងដែលយើងកន្លងមកបានដឹងហើយថា វានឹងបំពាក់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មកម្លាំងដល់ទៅ 65W SuperVOOC 2.0 និងកម្លាំងថ្មដល់ទៅ 4000mAh ដែលអ្នកប្រើប្រាស់ទាំងឡាយនឹងចំណាយពេលត្រឹមតែ៣០នាទីប៉ុណ្ណោះក្នុងការសាកថ្មឲ្យពេញ១០០ភាគរយ។ លើសពីនេះផងដែរ Reno Ace ឈុតពិសេសក៏បានបង្ហាញខ្លួនជាមួយនឹងការឌីសាញបន្ថែមបែបមនុស្សយន្ត Gundam ដ៏ល្បីដើម្បីអបអរខួបលើកទី៤០នៃរឿងតុក្កតាមួយនេះ។ ឈុតពិសេសនេះត្រូវបានក្រុមហ៊ុនអះអាងថា ត្រូវបានផលិតឡើងត្រឹមតែ៣០០០០គ្រឿងប៉ុណ្ណោះសម្រាប់ទីផ្សារ។ តាមផែនការ Reno Ace នឹងអាចទទួលការបញ្ជាទិញបាននៅក្នុងប្រទេសចិនចាប់ពីថ្ងៃទី១៧ខែតុលាខាងមុខនេះហើយជាមួយនឹងម៉ូដេលទំហំ RAM 8GB និងអង្គចងចាំ 128GB ក្នុងតម្លៃប្រមាណជា៤២០ដុល្លារ និងម៉ូដែលមួយទៀត RAM 12GB អង្គចងចាំ256GBតម្លៃប្រមាណជា៥៣៤ដុល្លារ។ ដោយឡែកសម្រាប់ឈុតពិសេស Gundam វិញគឺមានតែមួយមួយទំហំRAM

    October 12, 2019
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង០៩យប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ មានករណីបុរសជនជាតិចិនម្នាក់ ត្រូវបានគេសង្ស័យថា ប្រើប្រាស់គ្រឿងញៀនលើសកម្រិត បានឡើងលើអគារបំរុងលោតសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់កម្លាំងសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរនោះ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចមុខព្រលានយន្តហោះពោធិ៍ចិនតុង ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ភ្លាមៗក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកធ្វើអន្តរាគមន៍នៅកន្លែងកើតហេតុជួយសង្គ្រោះបុរសជនជាតិចិននោះកុំឲ្យលោតសម្លាប់ខ្លួន បន្ទាប់មកក៏បញ្ចូនជនរងគ្រោះទៅទីបញ្ចាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំ និងបន្សាបគ្រឿងញៀន៕ អត្ថបទ៖ សេម រូបភាព៖ ជីម ភារ៉ា

    October 12, 2019
  • សុខភាព

    សម្រាប់​គ្នាយើង​ជាអ្នក​ធ្វើការ ប្រាក់ខែ​ពិតជា​សំខាន់ណាស់​សម្រាប់​ការរស់នៅ​ផ្ទាល់ខ្លួន និង​ការ​ផ្គត់ផ្គង់​គ្រួសារ។ បើសិន​បញ្ហា​ប្រាក់ខែ ឬចំណូល​ធ្លាក់ចុះ នោះ​បញ្ហា​ចំណាយ​ចាំបាច់​នានា ក៏អាច​កើតឡើង​ផងដែរ។ បើតាម​ការសិក្សា​របស់​អាមេរិក រកឃើញ​ថា មនុស្ស​ពេញវ័យ ដែល​មាន​បញ្ហា​ប្រាក់ខែ ឬចំណូល​ប្រចាំ​ឆ្នាំ​ធ្លាក់ចុះ នឹងមាន​បញ្ហា​ផ្លូវ​បញ្ហា​ផ្លូវចិត្ត ពេល​ចាស់ទៅ។ ក្រុមអ្នកស្រាវជ្រាវ មកពី​សាកលវិទ្យាល័យ Columbia របស់​អាមេរិក បាន​សិក្សា ដោយ​ប្រមូល​ទិន្នន័យ​ចំណូល​របស់​មនុស្ស​ពេញវ័យ ៣.២៨៧​នាក់ រយៈពេល​ជាង ២​ទសវត្ស ចាប់តាំង​ពី​ឆ្នាំ​១៩៩០។ តាមរយៈ​ការតេស្ត​មុខងារ​ចងចាំ នៅ​ឆ្នាំ២០១០ រកឃើញ​ថា អ្នកមាន​បញ្ហា​ចំណូល​ធ្លាក់ចុះ​ខ្លាំង មាន​ការធ្លាក់ចុះ​ការ​ចងចាំ​យ៉ាង​លឿន។ ចំណែក​តាមរយៈ​ការស្កេន​ខួរក្បាល​លើ​អ្នកចូលរួម​ក្នុង​ការសិក្សា ក៏រកឃើញ​លទ្ធផល​ស្រដៀងគ្នា​ផងដែរ។ អ្នកស្រាវជ្រាវ បញ្ជាក់​ថា អ្នកមាន​អស្ថិរភាព​ចំណូល

    October 12, 2019
  • អន្តរជាតិ

    ដើម្បីកាត់បន្ថយការបំពុលបរិស្ថានដោយការប្រើប្រាស់ប្លាស្ទិក មានក្រុមអ្នកស្រលាញ់បរិស្ថានជាច្រើនបានបង្ហាញនូវគំនិតផ្ដួចផ្ដើមថ្មីៗក្នុង ការច្នៃរបស់ធម្មជាតិដើម្បីប្រើប្រាស់ជំនួសប្លាស្ទិក។ តួយ៉ាងក្រុមយុវជនប៉េរូមួយក្រុមបានបង្ហាញនូវស្នាដៃថ្មីមួយទៅមួយកាន់ពិភពលោក តាមរយៈការយកស្រទបចេកទៅច្នៃបង្កើតជាចានសម្រាប់ប្រើប្រាស់ជំនួសដោយចានស្នោ ប្រអប់ស្នោ ឬចានជ័រ ប្រអប់ជ័រផ្សេងៗជាដើម។ យុវជនប៉េរូមួយក្រុមនេះគឺជានិស្សិត ដែលបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីច្នៃបង្កើតមួយក្រោមប្រធានបទ “ជីវរុក្ខជាតិ”។ ស្ថិតក្រោមប្រធានបទមួយនេះ យុវជនប៉េរូបានសម្រេចប្រើប្រាស់ស្រទបចេក ដែលពួកគេដើរប្រមូលតាមដើមចេកយកមកកែច្នៃដោយប្រើម៉ាស៊ីន និងឧបករណ៍ជំនួយបន្ថែមមួយចំនួនផង ដើម្បីបង្កើតចានជាច្រើនប្រភេទដូចជា ចានសំប៉ែត ចានសម្រាប់ដាក់ទឹកជ្រលក់ ស្លាបព្រា ចានសម្រាប់ដាក់សាច់ និងបន្លែជាដើម។ ពួកគេបានឲ្យដឹងថា តាមរយៈគម្រោងដែលពួកគេកំពុងអនុវត្តនេះ ពួកគេអាចបង្កើតបានចានប្រមាណជា ៥០​ ០០០ ក្នុងមួយខែ ដែលចំនួននេះបានមកពីការប្រមូលស្រទបចេកដែលងាប់ៗតាមធម្មជាតិប៉ុណ្ណោះ តែមិនមែនជាការកាប់រំលំដើមចេកទាំងមូលដើម្បីយកស្រទបចេកមកប្រើប្រាស់ឡើយ។ ចានបង្កើតដោយស្រទបចេកអាចរលាយតាមធម្មជាតិទៅវិញក្នុងរយៈពេលត្រឹមតែ ២ ខែប៉ុណ្ណោះ ខណៈប្លាស្ទិក និងស្នោត្រូវការពេលវេលារាប់រយឆ្នាំឯណោះ៕

    October 12, 2019
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង១៤និង១០នាទី ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩នេះ កម្លាំងនគរបាលប៉ុន្តិ៍រដ្ឋបាលស្វាយដង្គំ ក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនមនុស្សចំនួន០៣នាក់ រួមមាន៖ ទី១. ឈ្មោះ វុធ វ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរដាំបន្លែលក់ , ទី0២. ឈ្មោះ វ៉ុន សារ៉ាត់ ហៅវ៉ាត់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី0៣. ឈ្មោះ

    October 11, 2019
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ បុសម្នាក់បានផឹកស្រាស្រវឹងរហូតអស់លុយពីខ្លួន មកសុំលុយម្ដាយ តែម្ដាយគ្មានលុយអោយ ក៏ជេរប្រមាថ និងយកកូនកាំបិតមកគំរាម រួចទៅចាប់អូសក្រវាត់ម្ដាយ ធ្លាក់ពីលើគ្រែ។ អំពើហិង្សានេះបានកើតឡើងនៅវេលាម៉ោង ១៦និង៥០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅក្នុងភូមិស្វាយព្រៃ ឃុំកណ្តោក ស្រុកកណ្តាល ស្ទឹងខេត្តកណ្តាល។ ជនសង្ស័យជាកូនឈ្មោះ អុន អាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ចំណែកជនរងគ្រោះជាម្តាយវ័យជរា ឈ្មោះ ដប ហ៊ិន អាយុ៨៧ឆ្នាំ ជនជាតិខ្មែរ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាកន្លងមក ជនសង្ស័យជាកូន តែងតែផឹកស្រាស្រវឹងរករឿងជេរប្រមាថគំរាម

    October 11, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០១និង០០នាទី ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចដើមពោធិ៍ ឃ្លាំងស្តុបរថភ្លើង ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ២ សង្កាត់ស្រះចក ។ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កំលាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់(ស្រី០២នាក់)រួមមាន ១/ឈ្មោះ សី លីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ(ជួញដូរ) ២/ឈ្មោះ ជុំ ចាន់ថន

    October 11, 2019
  • PR

    ប៉ុន្មានថ្ងៃនេះមានព័ត៌មានជាច្រើនបានលើកឡើងពី OPPO Reno2 និង Reno2F គឺជាស្មាតហ្វូនស៊េរីថ្មីបំផុត ដែលក្រុមហ៊ុន OPPO ត្រៀមនឹងបង្ហាញជាផ្លូវការនៅក្នុងប្រទេសកម្ពុជាយើង! ប៉ុន្តែចង់ដឹងដល់ហើយ តើស្មាតហ្វូនទាំងពីរម៉ូឌែលនេះ មានសមត្ថភាពអស្ចារ្យប៉ុណ្ណាទៅ ទើបក្រុមហ៊ុនទូរស័ព្ទដៃចល័តមួយនេះ ហ៊ានផ្តល់រង្វាន់ទូរស័ព្ទដៃជំនាន់ថ្មី “OPPO Reno2F” ចំនួន10គ្រឿង ដល់អ្នកគាំទ្រណា ដែលបានធ្វើការកក់ទុកមុន (Blind Order) នូវទូរស័ព្ទ OPPO Reno2 Series ចាប់ពីថ្ងៃទី 07 ដល់ 16 តុលា 2019 ដោយមិនចាំបាច់ខ្វល់ពីតម្លៃ នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជាដូច្នេះ? ក្នុងនោះដែរ

    October 11, 2019
  • អន្តរជាតិ

    ថៃ៖ ថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គមថៃក្រោយ មានករណីបាត់ខ្លួនក្មេងប្រុសវ័យ១១ឆ្នាំមួយរូបអស់រយៈពេលជាច្រើនថ្ងៃ ពុំទទួលបានដំណឹង ខណៈពេលដែលលោកយាយរបស់ក្មេងរូបនេះគេងព្រួយខ្វល់ចិត្តនឹកចៅប្រុសខ្លួនជារៀងរាល់ថ្ងៃ។ លោកយាយ ណាងណយ ថាំងរងថង អាយុ ៨៣ឆ្នាំ បានរៀបរាប់ឲ្យដឹងថា សព្វថ្ងៃគាត់មានតែចៅប្រុសម្នាក់ឈ្មោះថា ហៃទឺ អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី៤នៃសាលារៀនវ៉ាត់កាសាន្ត្រាធិរ៉ាឈួនវិហាន ក្នុងខេត្តព្រះនគរស្រីអយុធ្យា ដែលរសនៅជាមួយ។ ចៅប្រុសរបស់លោកយាយបានបាត់ខ្លួនចេញពីផ្ទះតាំងតែថ្ងៃ២៧ ខែកញ្ញា កន្លងទៅមកម្ល៉េះ។ ជាធម្មតា ហៃទឺ តែងតែចេញពីផ្ទះទៅរៀនហើយត្រលប់មកវិញទៀងទាត់ម៉ោងគ្រប់ពេល ស្រាប់តែថ្ងៃកើតហេតុរូបគេពុំឃើញត្រលប់មកផ្ទះ ដោយឃើញថាចៅប្រុសរាងបាត់យូរខុសសព្វមួយដងលោកយាយ ណយ បានសម្រេចចិត្តទៅតាមសួររកចៅប្រុស។ មានគេបានប្រាប់លោកយាយថាចៅប្រុសលោកយាយ បានចេញទៅលេងហ្គេមជាមួយមនុស្សធំមួយក្រុម ហើយក្រោយមកពួកគេក៏បានចេញពីកន្លែងលេងហ្គេមទៅបាត់ទៅ ដោយពុំដឹងថាទៅណា។ មកទល់ថ្ងៃនេះលោកយាយ ណយ តែងទន្ទឹងមើលផ្លូវចៅប្រុសគ្រប់ពេលដោយពុំទទួលបានដំណឹងពីគាត់អ្វីបន្តិចសោះឡើយ។

    October 11, 2019