- Khmernote Media
- អន្តរជាតិ
ថៃ៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមថៃ ក្រោយមានករណីម្ចាស់ផ្ទះម្នាក់សរសេរប្រកាសបិទសេចក្តីជូនដំណឹងទៅដល់លោកបងចោរ បន្ទាប់ពីអស់សេចក្តីអំណត់អត់ធ្មត់ ព្រោះត្រូវចោរគាស់ផ្ទះចូលលួចអស់៧ដងរួចមក។ បុរសដែលជាម្ចាស់ផ្ទះមានឈ្មោះថា វរ៉ាវុធ ឃុនឆារ័ក្ស អាយុ ៣៧ឆ្នាំ ជាម្ចាស់ផ្ទះលេខ៦ ភូមិបានហេ ស្រុកអាងថង ខេត្តអាងថង ប្រទេសថៃ បានរៀបរាប់ឲ្យដឹងពីហេតុការណ៍ក្រោយលោកសម្រេចចិត្តធ្វើបែបនេះថា៖ «ផ្ទះរបស់ខ្ញុំត្រូវបានចោរគាស់លួចអស់៧ដងមកហើយ ហើយខ្ញុំក៏បានធ្វើការដាក់ពាក្យបណ្តឹងផងដែរ តែចាប់ចោរមិនដែរបាននោះឡើយ។ ខ្ញុំមិនអាចទ្រាំបានទៀតនោះទេ ព្រោះតែអស់គ្រប់យ៉ាងគ្មានអ្វីសម្រាប់ឲ្យចោរលួចទៀតនោះឡើយ ទើបសម្រេចចិត្តសរសេរប្រកាសបិទនៅបង្គោលភ្លើងមុខផ្ទះតែម្តងទៅ ក្រែងលោកចោរគាត់បានឃើញ»។ ដោយសេចក្តីប្រកាសនោះបានសរសេររៀបរាប់ថា៖ «ប្រកាសផ្ញើជូនលោកបងចោរដែលមានជំនាញ និងចោរទូទៅទាំងអស់! ឥឡូវនេះផ្ទះខ្ញុំមិនមានអ្វីឲ្យលោកបងចោរលួចទៀតឡើយបាទ ប្រសិនបើលោកបងចោរមានចិត្តមករស់នៅជាមួយខ្ញុំក៏បានដែរតែ តែសូមយកទូរទស្សន៍ ក្បាលចាក់ស៊ីឌី និងចានផ្កាយរណបមកផង ព្រមជាមួយចង្ក្រានហ្គាសដើម្បីដាំទឹកឆុងមី និងធ្វើម្ហូប។ យកមីម៉ាម៉ាកំប៉ុង
October 14, 2019 - ព័ត៌មានជាតិ
ភ្នំពេញ៖ ហេតុការណ៍បាក់រន្ទាកំពស់១៦ជាន់ដ៏រន្ធត់មួយបានបណ្តាលឲ្យបុរស០៣នាក់បានស្លាប់បាត់បង់ជីវិតពេលកំពុងដំឡើងជណ្តើរយន្ត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨ និង១០នាទីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ៦៥ក្នុងការដ្ឋានមួយកន្លែងកំពុងសាងសង់ ត្រង់ចំណុចខាងកើតសណ្ឋាគាហូលីដេ ក្នុងសង្កាត់ស្រះចក រាជធានីភ្នំពេញ។ ជនរងគ្រោះទាំង០៣នាក់មានឈ្មោះ៖ទី១-សុខ សម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាជាងជណ្ដើរយន្ត ស្នាក់នៅក្នុងការដ្ឋានខាងលើ ទី២-យ៉ែម ទីន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាជាងជណ្ដើរយន្ត ស្នាក់នៅក្នុងការដ្ឋានខាងលើ និងទី៣-ធីម ធីរ៉ង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាជាងជណ្ដើរយន្ត។ តាមប្រភពព័ត៌មានពីកម្មករនៅក្នុងការដ្ឋាននោះបានឲ្យដឹងថា ជនទាំង០៣នាក់បានបាត់ខ្លួនតាំងពីយប់ថ្ងៃទី១២ ខែតុលា ហើយនៅយប់កើតគាត់ខ្លួនក៏បានទៅគាស់សង្ក័សី ដែលបាំងជណ្ដើរយន្ត ស្រាប់តែឃើញសាកសពជនរងគ្រោះនៅកប់ក្រោមរន្ទាដែលបាក់នោះតែម្តង រួចក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យបឋមរួចធ្វើកំណត់ហេតុ
October 14, 2019 - អន្តរជាតិ
សិង្ហបុរី៖ វីដេអូនៃគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្ហាញថា មានរថយន្តមួយគ្រឿងបើកបុក និងបន្តបើកពីលើកុមាររងគ្រោះម្នាក់ ត្រូវគេបង្ហោះចូលទៅក្នុងបណ្តាញសង្គម ដែលធ្វើឲ្យអ្នកទស្សនាជាច្រើនតក់ស្លុតស្ទើរអត់ដង្ហើមពេលមើលវីដេអូនោះម្តងៗ។ ហេតុការណ៍នេះបានកើតឡើងនៅចន្លោះព្រះវិហារ Sri Ruthra Kaliamman និងព្រះវិហារ Qi Tian Tian ក្នុងប្រទេសសិង្ហបុរី។ វីដេអូត្រូវបានថតដោយកាំមេរ៉ាសុវត្ថិភាពរបស់រថយន្តមួយគ្រឿង ដែលបានបើកកាត់កន្លែងកើតហេតុដោយចៃដន្យ ខណៈអត្តសញ្ញាណរបស់ជនរងគ្រោះមិនត្រូវបានគេស្គាល់ឡើយ។ គ្រោះថ្នាក់បានកើតឡើងព្រោះមានរថយន្តមួយគ្រឿងចតចោលទៅលើដងផ្លូវដោយខុសច្បាប់ ហើយពេលក្មេងរងគ្រោះរត់កាត់ថ្នល់ពីក្រោយរថយន្តដែលចតខុសច្បាប់នោះ ក៏ត្រូវរថយន្តមួយគ្រឿងទៀតបើកបុកតែម្តង ព្រោះអ្នកបើករថយន្តមិនអាចមើលឃើញក្មេងរងគ្រោះរត់ឆ្លងថ្នល់នោះទេ។ យ៉ាងណាក្តី តាមរយៈវីដេអូបង្ហាញថា ក្រោយត្រូវរថយន្តបុក និងបើកកាត់ពីលើរាងកាយទៀតនោះ ស្រាប់តែក្មេងរងគ្រោះនៅតែអាចក្រោកឡើងវិញបានដោយខ្លួនឯង តែគេមិនបានដឹងច្បាស់ពីស្ថានរភាពកុមាររងគ្រោះយ៉ាងណានោះទេរហូតមកទល់នឹងពេលនេះ។ លោកអ្នកអាចទស្សនាហេតុការណ៍គ្រោះថ្នាក់នេះដូចខាងក្រោម៖ អត្ថបទ៖ភក្តី
October 14, 2019 - ព័ត៌មានជាតិ
សៀមរាប៖ កំណាត់ផ្លូវជុំវិញត្រពាំងសេសមុខប្រាសាទអង្គរវត្តត្រូវបានក្រុមការងារថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យកំពុង ធ្វើការជួសជុល។ សកម្មភាពជួសជុលនេះប្រព្រឹត្តនៅថ្ងៃ ទី១១ ខែតុលា ឆ្នាំ២០១៩ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍យ៉ាងមមាញឹករបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិក្នុងការឆ្លងកាត់ទៅមក និងទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរឲ្យប្រកបដោយសុវត្ថិភាព។ សូមបញ្ជាក់ថា ក្រុមការងារតែងតែមានសកម្មភាពជួសជុលតូចៗបែបនេះជាប្រចាំតាមទីតាំងផ្សេងៗនៅក្នុងរមណីយដ្ឋានអង្គរ។ ដោយឡែក ចុងឆ្នាំ២០១៩នាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្តរវិស័យក៏មានផែនការធ្វើការជួសជុលកែលម្អទ្រង់ទ្រាយធំលើកំណាត់ផ្លូវសំខាន់ៗមួយចំនួនផងដែរ៕ ប្រភព៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
October 12, 2019 - អន្តរជាតិ
ជប៉ុន៖ នៅព្រឹកថ្ងៃទី១២ ខែតុលានេះ ប្រទេសជប៉ុនបានរងគ្រោះព្យុះទីហ្វុងហាហ្គីប៊ី (Hagibis) ដែលជាព្យុះធំបំផុតពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រជប៉ុន។ ក្នុងនោះមនុស្សម្នាក់បានស្លាប់ និង៥នាក់រងរបួសធ្ងន់ ព្រមជាមួយមនុស្សច្រើននាក់ទៀតកំពុងជម្លៀសខ្លួនដើម្បីទៅកាន់កន្លែងដែលមានសុវត្ថិភាព។ លើសពីនេះទៅទៀត រដ្ឋាភិបាលហាក់យកចិត្តទុកដាក់ជាខ្លាំងចំពោះជីវិតមនុស្ស និងសត្វ ដោយមុនថ្ងៃកើតហេតុ គេបានបញ្ជូនក្រុមការពារដើម្បីកាន់កោះសត្វឆ្មា Neko Shima, Aoshima Island ដើម្បីមើលថែទាំ និងការពារជម្រករបស់សត្វឆ្មាទាំងនោះ។ ការបញ្ជូនក្រុមជំនួយទៅពិនិត្យជម្រកសត្វឆ្មាទាំងនេះ គឺដើម្បីប្រាកដចិត្តថាពួកវានឹងមានសុវត្ថិភាព ខណៈពេលដែលមនុស្សក៏ត្រូវជម្លៀសខ្លួនចេញគ្មានអ្នកមើលថែនោះទេ។ យ៉ាងណាមិញមហាជនក៏ត្រេកអរនោះដែរ ដោយបានឮថាជម្រកសត្វឆ្មាមានសភាពរឹងមាំ និងមិនមានបញ្ហាអ្វីដល់ពួកវានោះឡើយ៕ អត្ថបទ៖ មេសា
October 12, 2019 - អន្តរជាតិ
តែគុជបានក្លាយជាភេសជ្ជៈដ៏មានប្រជាប្រិយភាពមួយនៅក្នុងចំណោមយុវវ័យ ហើយមានមនុស្សមួយចំនួនបានញៀនជាមួយនឹងភេសជ្ជៈប្រភេទនេះទៀតផង។ ជាមធ្យមតែគុជមួយកែវមានតម្លៃចន្លោះពី ២.៨ដុល្លារ-៣.៦ដុល្លារ (តម្លៃនៅក្នុងប្រទេសម៉ាឡេស៊ី) ហើយសម្រាប់អ្នកដែលមានទម្លាប់ញ៉ាំតែគុជជាប្រចាំនោះអាចសាកល្បងគិតមើលថា បើអ្នកផ្អាកផឹកតែគុជត្រឹមតែ ៤ ខែ តើអ្នកអាចសន្សំលុយបានប៉ុន្មាន? ហើយអាចយកលុយទាំងនោះទៅទិញអ្វីបានខ្លះ? បើយោងតាមអ្នកស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់បានអះអាងតាមរយៈបណ្តាញសង្គមរបស់នាងថា បន្ទាប់ពីនាងឈប់ញ៉ាំតែគុជរយៈពេល ៤ ខែ នាងអាចសន្សំលុយទិញសំបុត្រយន្តហោះ (ទៅ-មក) ទៅកាន់ប្រទេសថៃបានយ៉ាងងាយស្រួល។ ស្ត្រីរូបនេះបានគណនាការចំណាយរបស់នាងដូចខាងក្រោម៖ -មួយសប្តាហ៍ញ៉ាំតែគុជ ២ កែវ = មួយខែស្មើនឹង ៨ កែវ -រយៈពេល ៤ ខែ = ៣២ កែវ -៣២ កែវ
October 12, 2019 - PR
ភ្នំពេញ៖ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០១៩ លោកឪ ប៊ុនលី ដែជាម្ចាស់ក្រុមហ៊ុន UNIVERSE Co., Ltdបានធ្វើសិក្ខាសាលា និងបង្រៀនអំពីច្បាប់ស្រូបទាញ ដែលមានការចូលរួមពីសិស្សទូទាំងប្រទេស នៅក្នុងគោលបំណងបង្រៀនមនុស្សអោយស្គាល់ផ្លូវកាត់ នៃជីវិត។ អ្វីដែលរឹតតែពិសេសទៀតគឺបង្ហាញអំពីបុរសម្នាក់គឺឪ ប៊ុនលីផ្ទាល់តែម្ដងដែលធ្វើអ្វីពីមុន គឺមិនបានសម្រច ដោយការមិនបានប្រើច្បាប់ស្រូបទាញ ហើយជាបុគ្គលម្នាក់ដែលជំពាក់លុយគេរាប់មុឺនដូល្លាប៉ុន្តែបន្ទាប់ពី គាត់បានប្រើនូវច្បាប់ស្រូបទាញ ជីវិតគាត់កាន់តែជោគជ័យមហាសាល ដូច្នេះគាត់ក៏បានបង្រៀនមនុស្ស អោយស្គាល់ផ្លូវកាត់នៃជីវិត និងការសមាធិអោយចិត្តស្ងប់ និងស្មារតិល្អ រួមគ្នាលុបបំបាត់អំពើរហឹង្សាក្នុងគ្រួសារ និងអំពើហឹង្សាផ្លូវចិត្ត (ឬគុកអត់ជញ្ជាំង) លុបបំបាត់គ្រប់បែបយ៉ាងដែលសង្គម មិនត្រូវការ លំបំបាត់ការបាក់ទឹកចិត្ត និង ផ្លាស់ប្ដូរជីវិតពីមនុស្សទន់ខ្សោយ
October 12, 2019 - បច្ចេកវិទ្យា
ពីអត្ថបទមុនៗយើងធ្លាប់បានដឹងហើយថា Samsung គឺបានតែកំពុងធ្វើការងារជាមួយនឹង Galaxy Note ម៉ូដែលថ្មីមួយទៀត ដែលជឿជាក់ថាមានតម្លៃធូរថ្លៃជាងមុន។តាមការអះអាងនេះមានន័យថា តម្លៃរបស់ Galaxy Note ថ្មីមួយនេះនឹងទាបជាងប្រៀបធៀបទៅនឹងម៉ូដេលក្នុងជំនាន់ជាមួយគ្នាគឺ Galaxy Note 10 និងGalaxy Note 10+។ SamMobile បានសរសេរថា ក្រុមហ៊ុន Samsung ត្រូវបានគេជឿជាក់ដែរថាបានសម្រេចចិត្តរួចរាល់ហើយសម្រាប់ម៉ូដែលថ្មីនេះ ហើយអ្វីដែលអាចទុកចិត្តបាននៅពេលនេះគឺវានឹងមានឈ្មោះថា Galaxy Note 10 Lite ដែលតាមផែនការនឹងអាចបង្ហាញខ្លួនក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ៕ អត្ថបទ៖ Lee
October 12, 2019 - ព័ត៌មានជាតិ
បាត់ដំបង៖ ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពសម្រាប់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមកម្សាន្តសប្បាយក្នុងពិធីអំុទូក នៅខេត្តបាត់ដំបង ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃសៅរ៍ ១៤ កើត ខែ អស្សុជ ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ទី ១២ និងទី ១៣ ខែ តុលា ឆ្នាំ២០១៩ នេះស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំង បានបង្ហាញរូបភាពមុខសញ្ញាជាជនសង័្សយដែលធ្លាប់បានធ្វើសកម្មភាពល្មើសច្បាប់ដូចជាករណី (លួច-ឆក់) ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក្នុងទីប្រជុំជនឬពិធីកម្សាន្ត សប្បាយផ្សេងៗនាពេលកន្លងទៅ ។ ការផ្សព្វផ្សាយនូវរូបភាពនាពេលនេះគឺជាការរួមចំណែកក្នុងភារកិច្ចបង្កាទប់ស្កាត់ និងការពារបានសន្តិសុខ សណ្តាប់ធ្នាប់សង្គមដែលករណីនេះអាចកើតឡើងដោយក្រុមជនសង័្សយមួយចំនួនដែលតែងតែឆ្លៀតឳកាសធ្វើសកម្មភាពល្មើសច្បាប់ក្នុងពេលដែលប្រជាពលរដ្ឋអញ្ជើញចូលរួមក្នុងពិធីកម្សាន្តសប្បាយឬទីប្រជុំជនហើយមិនបានប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិផ្ទាល់ខ្លួន ។ ក្នុងករណីដែលប្រជាពលរដ្ឋ ឬមហាជនបានឃើញមនុស្សដូចមានក្នុងរូបភាពខាងលើ និងមានហេតុផលគួរសង័្សយដោយកិរិយាណាមួយនោះសូមមេត្តាប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិឬអាចរាយការណ៍មកសមត្ថកិច្ចនគរបាលដែលនៅជិតបំផុត ឬនគរបាលដែលប្រចាំការនៅទីបញ្ជាការស្រាលក្នុងពិធីអំទូកស្ថិតនៅខាងមុខសណ្ឋាគារក្លាស៊ី ឬតាមរយៈលេខទូរស័ព្ទ៖
October 12, 2019 - អន្តរជាតិ
កូរ៉េខាងត្បូង៖ កាលពីឆ្នាំ២០១៤ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង ដែលត្រូវចងចាំទុកក្នុងប្រវត្តិសាស្ត្រប្រទេសកូរ៉េខាងត្បូង ក្រោយមានករណីនាវាលិចបណ្តាលឲ្យមនុស្សចំនួន៣០៤នាក់ ក្នុងចំណោម ៤៧៦ នាក់ បានស្លាប់បាត់បង់ជីវិត។ ក្នុងនោះគេបានរកឃើញថាភាគច្រើននាក់ស្លាប់ជាក្រុមសិស្សសាលាវិទ្យាល័យដែលមានចំនួន២៥០នាក់ បានលង់ទឹកស្លាប់។ ហេតុការណ៍លិចនាវាមួយនេះបានកើតឡើងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤ ខណៈពេលក្រុមសិស្សសាលាចំនួន៣២៥នាក់ មកពីវិទ្យាល័យ Danwon ត្រូវបានដឹកនាំឲ្យធ្វើដំណើរទស្សនាកិច្ចសិក្សា។ ករណីលិចនាវានេះបានធ្វើឲ្យមហាជនទូទាំងពិភពលោកមានក្តីសោកស្តាយជាខ្លាំង និងនាំគ្នាចូលរួមរំលែកទុក្ខព្រមទាំងកាន់ទុក្ខដល់គ្រួសារនៃសពក្រុមសិស្សសាលាទាំងអស់នោះ។ ក្រោយហេតុការណ៍មួយនេះបានកើតឡើងកៅអី និងថ្នាក់រៀននៃក្រុមសិស្សដែលបានបាត់បង់ជីវិត បានតុបតែងលម្អទៅដោយផ្កា ហើយថ្នាក់រៀនទាំងនោះគឺមិនត្រូវបាននរណាម្នាក់ប៉ះពាល់ឬរើរុះនោះឡើយ។ នៅដើមខែតុលាឆ្នាំ២០១៩នេះ ឪពុកម្តាយ និងសិស្សដែលនៅរស់មានជីវិតត្រូវយំ និងនឹកឃើញហេតុការណ៍មួយនេះសារជាថ្មីនៅថ្ងៃដែលបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ដោយមានទិដ្ឋភាពឪពុកម្តាយក្រុមនិស្សិតជាច្រើននាក់អង្គុយយំនៅលើកៅអីដែលត្រៀមសំរាប់ឲ្យកូនខ្លួនអង្គុយរង់ចាំទទួលយកសញ្ញាប័ត្រ៕ អត្ថបទ៖ មេសា
October 12, 2019









