- Khmernote Media
- បច្ចេកវិទ្យា
បរទេស៖ អស់ពេលជិតមួយឆ្នាំហើយ ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានព្រមានដល់សម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនកុំអោយក្រុមហ៊ុន Huawei ផ្គត់ផ្គង់ឧបករណ៍បណ្តាញសម្រាប់បណ្តាញ 5G ដល់ប្រទេសពួកគេ។ អាមេរិកបានលើកហេតុផល ដោយសារតែក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍បណ្តាញធំជាងគេបំផុតនៅលើពិភពលោក និងកំពុងមានចំណែកទីផ្សារដល់ទៅ២៨ភាគរយមួយនេះត្រូវបានអាមេរិកចាត់ទុកបានគំរាមកំហែងដល់សន្តិសុខជាតិនៅក្នុងប្រទេសរបស់ខ្លួន។ ប៉ុន្តែកាលពីពេលថ្មីៗនេះ តាមរយៈសារព័ត៌មានរ៉យទ័របានសរសេរថា ប្រទេសអាល្លឺម៉ង់តាមរយៈច្បាប់ថ្មីគឺបានបញ្ជាក់ថា ការគ្របដណ្តប់នៃបច្ចេកវិទ្យាអ៊ិនធើណេត 5G នៅក្នុងប្រទេសរបស់ខ្លួនគឺនឹងមិនមានការហាមឃាត់ប្រើប្រាស់ឧបករណ៍ទាំងឡាយរបស់ក្រុមហ៊ុន Huawei ឡើយ។ 5G គឺជាការតភ្ជាប់អ៊ិនធើណេតឥតខ្សែជំនាន់ក្រោយ ដែលអាចមានសមត្ថភាពទាញយកទិន្នន័យល្បឿនលឿនជាង 4G ដល់ទៅ ១០ ដង។ ក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងនៅថ្ងៃចន្ទនាទីក្រុងប៊ែរឡាំងអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់លោក Steffen Seibert បានមានប្រសាសន៍ថា យើងមិនធ្វើការសំរេចចិត្តជាមុន ដើម្បីហាមឃាត់អ្នកណាម្នាក់ឬក្រុមហ៊ុនណាមួយឡើយក្នុងប្រទេសនេះមិនឲ្យប្រើប្រាស់ផលិតផលទាំងឡាយរបស់ Huawei ឡើយ៕
October 16, 2019 - បច្ចេកវិទ្យា
ក្រោយការបង្ហាញខ្លួនលើទីផ្សារពីសំណាក់ iPhone 11 រួចមកនៅថ្ងៃចន្ទ ទី១៤ ខែតុលា កន្លងមកនេះមានការអះអាងសាជាថ្មីមួយទៀតពីសំណាក់អ្នកជំនាញខាងទស្សទាយផលិតផលរបស់ក្រុមហ៊ុន Apple គឺលោក Ming Chi Kuo អំពីម៉ូដេលថ្មីមួយទៀតគឺ iPhone SE 2 ដែលលោកបានបញ្ជាក់ថា វាអាចនឹងមានតម្លៃត្រឹមតែ៣៩៩ដុល្លារប៉ុណ្ណោះ។ MarRumors ក៏បានចេញផ្សាយព័ត៌មាននេះដូចគ្នាដែរហើយបានថែមទាំងបានលំអិតសមត្ថភាពមួយចំនួនរបស់ម៉ូដែលជំនាន់ថ្មីនេះផងដែរ។ iPhone SE 2នឹងដំណើរការជាមួយនឹងបន្ទះឈីប A13 ដូចទៅនឹង iPhone 11 និងមានទំហំ RAM ដល់ទៅ 3GB។ មិនត្រឹមតែប៉ុណ្ណោះប្រភពដដែលបានជឿជាក់ទៀតថា Apple នឹងបង្ហាញវត្តមានវានៅត្រីមាសទី១ឆ្នាំក្រោយជាមិនខាន។
October 16, 2019 - អន្តរជាតិ
ចិន៖ បុរសម្នាក់ស្ទើរតែពិការភ្នែកព្រោះតែទម្លាប់អាក្រក់ចំនួនពីរគឺសម្លឹងមើលទូរស័ព្ទច្រើនម៉ោងក្នុងមួយថ្ងៃៗ និងទម្លាប់ញ៉ាំអាហារដែលមានជាតិខ្លាញ់ច្រើនលើសកម្រិត។ បុរសជនរងគ្រោះរស់នៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន មានអាយុ ៣០ ឆ្នាំ និងមានការងារជាអ្នក IT ដែលក្នុងមួយថ្ងៃៗគាត់ត្រូវចំណាយពេលវេលាជាច្រើនម៉ោងសម្លឹងមើលកញ្ចក់កុំព្យូទ័រ។ អ្វីដែលកាន់តែអាក្រក់សម្រាប់សុខភាពភ្នែកគាត់ទៀតនោះគឺក្រោយពីបញ្ចប់ការងារគាត់តែងចំណាយពេលជាច្រើនម៉ោងបន្ថែមទៀតដើម្បីចុចលេងទូរស័ព្ទដៃ។ កាលពីពេលថ្មីៗនេះភ្នែកខាងស្តាំរបស់គាត់បានផ្តើមស្រវាំងជាខ្លាំង និងប្រែមានពណ៌ខ្មៅចម្លែកខុសពីធម្មតា។ ក្រោយមានអាការដូចនេះគាត់ក៏ប្រញាប់ទៅកាន់មន្ទីរពេទ្យ ហើយវេជ្ជបណ្ឌិតជំនាញផ្នែកសុខភាពភ្នែកបានរកឃើញថា គាត់មានបញ្ហាដាច់សរសៃឈាមនៅក្នុងបាតភ្នែក ដែលបញ្ហានេះបង្កឡើងដោយសារតែគាត់ព្យាយាមប្រើប្រាស់ភ្នែកខ្លាំងជ្រុលពេកមិនបានទុកឲ្យភ្នែកសម្រាកគ្រប់គ្រាន់ និងរួមជាមួយនឹងទម្លាប់ទទួលទានអាហារដែលមានជាតិខ្លាញ់លើសកម្រិតផងដែរ។ រហូតមកទល់នឹងពេលនេះបុរសជនរងគ្រោះត្រូវសម្រាក់នៅមន្ទីរពេទ្យ ហើយវេជ្ជបណ្ឌិតបានបញ្ជាក់ថា ប្រសិនបើគេមកមន្ទីរពេទ្យយឺតតែបន្តិចនោះ គេអាចប្រឈមនឹងពិការភ្នែកទាំងស្រុងតែម្តង។ វេជ្ជបណ្ឌិតបានផ្តល់អនុសាសន៍ថា សម្រាប់លោកអ្នកដែលស្រលាញ់សុខភាពភ្នែក សូមព្យាយាមកាត់បន្ថយការសម្លឹកមើលទូរស័ព្ទ កុំព្យូទ័រ ឬទូរទស្សន៍ឲ្យនៅតិចបំផុត ហើយត្រូវព្យាយាមញ៉ាំអាហារណាដែលជំនួយដល់សុខភាពភ្នែកឲ្យបានជាប្រចាំផងដែរ៕ អត្ថបទ៖ ភក្តី
October 16, 2019 - PR
នៅថ្ងៃនេះ ក្រុមហ៊ុន vivo នៅប្រទេសកម្ពុជា បានប្រកាសចេញលក់ជាផ្លូការស្មាតហ្វូនជំនាន់ថ្មី vivo Nex 3 នៅក្នុងប្រទេសកម្ពុជាហើយជាមួយនឹងតម្លៃ 899 ដុល្លា។ vivo Nex Series ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា គឺជាស្មាតហ្វូន ដែលមានភាពច្នៃប្រឌិតថ្មីៗជាច្រើនរបស់ក្រុមហ៊ុន vivo បន្ទាប់ពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន vivo Nex S ដែលមានភ្ជាប់ជាមួយនឹងកាមេរ៉ាផុសឡើង និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ដែលបង្ហាញវត្តមានកាលពីឆ្នាំមុននេះ។ ពេលនេះ ក្រុមហ៊ុnនេះ បានបញ្ចេញនូវស្មាតហ្វូនជាច្រើនម៉ូឌែលដូចជា Vivo Nex 3 ដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាជាច្រើនដែលស្រដៀងគ្នាទៅនឹងម៉ូឌែលជំនាន់មុនរបស់វាផងដែរ។ សម្រាប់ម៉ូឌែលជំនាន់ថ្មីចុងក្រោយ គឺមានភ្ជាប់ជាមួយនឹងបន្ទះឈីប Snapdragon
October 15, 2019 - សុខភាព
យើងតែងតែឮអំពីជំងឺឆ្កួតជ្រូក ឬជំងឺអេពីឡឹបស៊ី ដែលរោគសញ្ញារបស់អ្នកជំងឺនេះច្រើនតែកន្ត្រាក់ដៃជើង ដងខ្លួន ឈានទៅប្រកាច់ខាំអណ្តាតភ្លាមៗ។ បើតាមការពន្យល់នៅលើហ្វេសប៊ុកផេករបស់មន្ទីរពេទ្យកាល់ម៉ែត មិនថានៅស្រុកខ្មែរ ឬបរទេសនោះទេ អ្នកជំងឺឆ្កួតជ្រូកច្រើនមិនបានមកទទួលការព្យាបាលទេ ដោយសារទម្លាប់ និងកង្វះការយល់ដឹងអំពីជំងឺនេះ ពេលខ្លះត្រូវខកខានមិនបានបញ្ចប់ការសិក្សា ឬត្រូវបញ្ឈប់ពីការងារ។ ១- មូលហេតុនាំកើតជំងឺឆ្កួតជ្រូក អ្នកជំងឺឆ្កួតជ្រូកដែលមានលេចចេញជារោគសញ្ញាម្តងៗ គឺដោយសារមានការប្រែប្រួលខុសពីធម្មតា នៃបន្ទុកចរន្តអគ្គិសនីរបស់កោសិកាខួរក្បាល។ មូលហេតុធំៗមានដូចជា៖ – ធ្លាប់មានជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល – ធ្លាប់មានគ្រោះថ្នាក់ប៉ះក្បាល – ធ្លាប់រលាកខួរក្បាល រលាកស្រោមខួរក្បាល – មានដុំសាច់ មហារីក ដុំមេរោគរបេង ឬដុំពងតេនញ៉ា នៅក្នុងខួរក្បាល – ការវិវត្តខុសប្រក្រតីរបស់ខួរក្បាលដោយសារកត្តាផ្សេងៗ
October 15, 2019 - អន្តរជាតិ
ចិន៖ ក្មេងស្រីម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីម្តាយទះនាងជាច្រើនកំផ្លៀង ព្រោះតែនាងធ្វើកិច្ចការសាលាមិនបានល្អ។ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះបានកើតឡើងនៅក្នុងខេត្ត Shaanxi ក្រុង Tongchuan ភាគខាងត្បូងប្រទេសចិន។ ក្មេងស្រីរងគ្រោះមានអាយុត្រឹមតែ ៨ ឆ្នាំ និងជាសិស្សកំពុងសិក្សាក្នុងកម្រិតបឋមសិក្សាម្នាក់។ ជាធម្មតាក្មេងស្រីរងគ្រោះមិនសូវទទួលបានពិន្ទុល្អទេក្នុងការសិក្សាទេ ព្រោះនាងជាសិស្សខ្សោយម្នាក់នៅក្នុងថ្នាក់រៀន។ នៅក្នុងថ្ងៃកើតហេតុក្មេងស្រីរងគ្រោះស្រាប់តែក្អួត វិលមុខ និងស្លេកស្លាំងជាខ្លាំង ហើយម្តាយរបស់នាងក៏ប្រញាប់ជូននាងមន្ទីរពេទ្យដោយគិតថា នាងប្រហែលជាពុលអាហារហើយ។ យ៉ាងណាក្តី ពេលបញ្ជូនទៅដល់មន្ទីរពេទ្យគេបានរកឃើញថា នាងមានរបួសនៅក្នុងខួរក្បាលយ៉ាងខ្លាំងអាចជាបញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាល ហើយដោយសារតែរបួសនាងធ្ងន់ធ្ងរពេកគេមិនអាចជួយសង្គ្រោះនាងបានទាន់ពេលវេលានោះទេ និងត្រូវស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង។ ក្រោយការសាកសួរពីស្ថានភាពរបស់ជនរងគ្រោះទើបស្រ្តីជាម្តាយបានសារភាពថា គាត់បានទះកំផ្លៀង និងវាយក្បាលកូនស្រីយ៉ាងខ្លាំងមុនពេលនាងមានអាការដូខាងលើនេះ ហើយការធ្វើដូចនេះព្រោះតែខឹងនឹងនាងមិនអាចធ្វើកិច្ចការសាលាបានល្អ។ ខាងវេជ្ជបណ្ឌិតបានសន្និដ្ឋានថា អំពើហឹង្សាពីសំណាក់ស្ត្រីជាម្តាយគឺជាមូលហេតុចម្បងដែលធ្វើឲ្យក្មេងស្រីរងគ្រោះស្លាប់៕ អត្ថបទ៖ភក្តី
October 15, 2019 - បច្ចេកវិទ្យា
រង់ចាំយូរហើយមែនទេ? លើកនេះ OPPO មិនធ្វើឲ្យការង់ចាំរបស់លោកអ្នក ខាតពេល និង ឥតប្រយោជន៍នោះទេ ព្រោះ OPPO នឹងបង្ហាញជូននូវសមាសភាពពិតនៃកំពូលស្មាតហ្វូនស៊េរីថ្មី Reno2 និងស្មាតហ្វូនធុនកណ្តាល OPPO Reno2 F ច្បាស់ទែងហើយ! ដោយប៉ុន្មានថ្ងៃនេះក្រុមហ៊ុនទូរស័ព្ទដៃ OPPO នៅកម្ពុជាបានពញាក់អារម្មណ៍អ្នកគាំទ្រតាមរយៈការផ្តល់នូវរង្វាន់ទូរស័ព្ទដៃស៊េរីថ្មី OPPO Reno2 F ចំនួន 10 គ្រឿង សម្រាប់អតិថិជនដែលបានធ្វើការ Blind Order លើស្មាតហ្វូនទាំងពីរម៉ូឌែលនេះ ចាប់ពីថ្ងៃទី 07 ដល់ 16 តុលា
October 15, 2019 - PR
V17 Pro ជាម៉ូឌែលស្មាតហ្វូនស៊េរីថ្មី របស់ក្រុមហ៊ុន vivo ដែលមានភ្ជាប់មកជាមួយនឹង កាមេរ៉ាសរុបចំនួន 6 គ្រាប់ ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ អាចធ្វើការថតរូបភាព បានកាន់តែពេញចិត្ត។ ក្នុងនោះ vivo ក៏ទើបតែប្រកាសបង្ហាញ វត្តមានស្មាតហ្វូននេះ ចូលមកកាន់ទីផ្សារប្រទេសកម្ពុជាយើងផងដែរ ជាមួយនឹងការដាក់អោយ Pre-order កាលពីថ្ងៃទី 6 ខែតុលា ឆ្នាំ 2019។ សម្រាប់ពេលនេះ vivo ក៏បានបញ្ជាក់ពីថ្ងៃចេញលក់ជាផ្លូវការសម្រាប់អ្នកប្រើប្រាស់ និងជាអ្នកគាំទ្រផលិតផលម៉ាក vivo ទាំងអស់ផងដែរ។ បើយោងតាមការបញ្ជាក់ពីខាងក្រុមហ៊ុន vivo នៅក្នុងស្រុកយើង បានបង្ហាញថា
October 14, 2019 - អន្តរជាតិ
ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ បានធ្វើការចាប់ខ្លួនស្ដ្រីម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ និងរំលោភលើទំនុកចិត្ត យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដឹកនាំប្រតិបត្តិការនេះ បានប្រាប់ឲ្យដឹងថា ស្ដ្រីដែលត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ហេង សេដ្ឋាលីដា អាយុ២៦ឆ្នាំ មានទីលំនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ដោយឡែក ប្ដីរបស់ស្ដ្រីរូបនេះ ឈ្មោះ អ៊ាង ម៉េងយូ ក៏ត្រូវតុលាការចេញដីកាបញ្ជាឲ្យចូលខ្លួនផងដែរ។
October 14, 2019 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ-ករណីពលរដ្ឋរាយការណ៍ថា មានគ្រាប់បែក២គ្រាប់គេដាក់នៅលើធុងសំរាមម្តុំទួលខ្សាច់ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុនារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ សមត្ថកិច្ចដែលចុះពិនិត្យបញ្ជាក់ថាជាគ្រាប់បែកជ័រទេ ។ តាមនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់លេខ៤ប្រាប់ថា គ្រាប់បែកជ័រនេះមើលទៅដូចបេះបិទទៅនឹងគ្រាប់បែកមែនទែន និងថាទំនងជាមានក្មេងលេងហើយចោលនៅទីនោះ ពលរដ្ឋប្រទះឃើញភយ័ខ្លាច ទើបរាយការណ៍មកសមត្ថកិច្ចចុះពិនិត្យ និងថាបច្ចុប្បន្នគ្រាប់បែកជ័រនេះសមត្ថកិច្ចបាន យកចេញហើយ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
October 14, 2019









