- Khmernote Media
- អន្តរជាតិ
ថៃ៖ ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ ប្រទេសថៃបានប្រកាសអាសន្នឲ្យបងប្អូនប្រជាពលរដ្ឋខ្លួនមានការប្រុងប្រយ័ត្ន ជាពិសេសចំពោះក្មេងៗនិងមនុស្សចាស់ ក្រោយទទួលរងឥទ្ធិពលការចុះត្រជាក់នៅចុងឆ្នាំ២០១៩នេះ។ ថ្ងៃនេះគឺជាថ្ងៃដំបូងដែលអាកាសធាតុនៅតំបន់មួយចំនួននៅប្រទេសថៃបានធ្លាក់ចុះ ដោយក្នុងនោះតំបន់ដែលចុះត្រជាក់ខ្លាំងបំផុតសម្រាប់ថ្ងៃនេះគឺស្ថិតនៅតំបន់ Doi Inthanon National Park ដែលជាភ្នំទេសចរណ៍ដ៏ល្បីឈ្មោះមួយក្នុងខេត្តឈៀងម៉ៃ ដោយអាកាសធាតុនៅទីនោះចុះសល់ត្រឹមតែ ១១អង្សាសេ តែប៉ុណ្ណោះ។ ក្រៅពីអាកាសធាតុចុះត្រជាក់ក៏មានផ្សែងអ័ព្ទព័ទ្ធជុំជិតសឹងតែមើលផ្លូវមិនឃើញនោះដែរ អាស្រ័យហេតុនេះសូមបងប្អូនទាំងអស់បង្កើនការប្រុងប្រយ័ត្នក្នុងការបើកបរ។ អាកាសធាតុធ្លាក់ចុះអាចនឹងបន្តធ្លាក់ចុះរហូតដល់៥អស្សាសេនៅក្នុងចុងឆ្នាំនេះ ហេតុដូចនេះរាជរដ្ឋាភិបាលថៃអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្លួនបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នដោយត្រៀមដូចជាអាវក្រាស់ៗ និងអូសសំរាប់ដុតភ្លើង ជាពិសេសចំពោះសុខភាពមនុស្សចាស់ និងកូនក្មេង៕ អត្ថបទ៖ មេសា
October 17, 2019 - អន្តរជាតិ
ថៃ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលមួយពេញបណ្តាញសង្គមថៃ ក្រោយប្រទះឃើញសាកសពទារកដេកស្លាប់កណ្តាលផ្លូវដោយត្រូវឆ្កែខាំ បន្ទាប់ពីអ្នកម្តាយចិត្តយក្សយកកូនមកបោះបង់ចោល។ រឿងរ៉ាវដ៏គួរឲ្យខ្លោចចិត្ត និងធ្វើឲ្យមហាជនកើតក្តីខឹងសម្បារជាខ្លាំងបានកើតឡើងនៅផ្លូវលេខ២៧ ភូមិខហ៊ុង ស្រុកហាតយ៉ៃ ខេត្តសងក្លាប្រទេសថៃ។ ដោយសាកសពទារកមួយនេះគឺមានអាយុប្រមាណ២សប្តាហ៍ ត្រូវបានអ្នកម្តាយចិត្តខ្មៅយកមកទម្លាក់ចោល ហើយត្រូវឆ្កែអនាថាខាំរហូតដល់ស្លាប់។ យោងតាមសាក្សីលោក នរិន្ទ អាយុ ៥៣ឆ្នាំ បានរៀបរាប់ឲ្យដឹងថា៖ «ខណៈពេលដែលខ្លួនបើកបរឆ្លងកាត់ឃើញសត្វឆ្កែអនាថាមួយហ្វូងនាំគ្នាខាំគ្នាដណ្តើមហែកសាច់ និងមានឈាមស្រស់ៗក៏ប្រញ៉ាប់ចុះមកមើល និងបណ្តេញឆ្កែ។ លុះពេលមកដល់ឃើញជាសាកសពទារកដែលទើបនឹងដាច់ខ្យល់ស្លាប់ព្រោះភាពចុកចាប់ដោយចង្កូមឆ្កែយ៉ាងគួរឲ្យអាណោចអាធ័ម»។ បន្ទាប់មកខ្លួនក៏រាយការណ៍ ហើយក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលកើតឡើង។ យ៉ាងណាមិញក្រុមមន្ត្រីប៉ូលីស និងខិតខំប្រឹងប្រែងស៊ើបរកអ្នកម្តាយចិត្តខ្មៅដែលដាច់ចិត្តធ្វើរឿងបែបនេះដាក់កូនខ្លួន ដើម្បីមកសាកសួរ និងចាត់ការតាមផ្លូវច្បាប់ឲ្យលឿនបំផុតតាមតែអាចធ្វើបាន៕ អត្ថបទ៖ មេសា
October 17, 2019 - អន្តរជាតិ
ថៃ៖ កាលពីថ្ងៃទី១៥ ខែតុលា កន្លងទៅម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅផ្លូវដែកប៉ាដាងប៉េសាល់ ស្រុកហាតយ៉ៃ ខេត្តសងក្លា ប្រទេសថៃ ដោយគ្រោះថ្នាក់នេះរវាងរថយន្ត ជាមួយរថភ្លើង បង្កឲ្យមនុស្ស៣នាក់រងរបួស។ តាមការរាយកាណ៍បានឲ្យដឹងថាអ្នករងគ្រោះគឺជាក្រុមគ្រួសារដោយមានកូនប្រុសអាយុ ១៨ឆ្នាំជាអ្នកបើកបរ ឪពុកអាយុ៥១ឆ្នាំ និងម្តាយអាយុ៤៨ឆ្នាំ ដោយមុនពេលកើតហេតុកូនប្រុសបានបើកឡានជូនឪពុកដែលមានជម្ងឺទៅមន្ទីរពេទ្យ។ លុះដល់ចំណុចកើតហេតុកូនប្រុសបានធ្វើការឆ្លងផ្លូវដែកដោយពុំបានមើលសញ្ញាបញ្ជាក់ថារថភ្លើងជិតមកដល់ ព្រោះតែផ្លូវដែកពុំមានរបាំង។ ដោយភាពស្លន់ស្លោទាំងឪពុកម្តាយ និងកូន ព្រមទាំងប្រញ៉ាប់ជូនអ្នកមានគុណទៅពេទ្យទៀតនោះរូបគេបានឆ្លងផ្លូវដែកដោយពុំបានប្រុងប្រយ័ត្ន ស្រាប់តែរថភ្លើងមកដល់ស្របពេលជាមួយគ្នាបណ្តាលឲ្យបុកចំពាក់កណ្តាលឡាន អូសចំងាយជាង៣០០ម៉ែត្រ បណ្តាលឲ្យរងរបួសទាំង៣នាក់។ ក្រោយកើតហេតុអ្នកទាំង៣ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីពិនិត្យនិងព្យាបាល។ យ៉ាងណាមិញក៏សូមផ្តាំដល់បងប្អូនទាំងអស់ឲ្យមានការប្រុងប្រយ័ត្នបន្ថែម ជាពិសេសចំពោះការបើកបរដើម្បីកុំឲ្យមានគ្រោះថ្នាក់កើតដល់ខ្លួនអ្នក៕ អត្ថបទ៖ មេសា
October 17, 2019 - PR
ទីបំផុតពេលវេលាដែលអតិថិជននិយមគាំទ្រ និង អតិថិជនដែលកុម្ម៉ង់ទិញមុននូវ ទូរស័ព្ទ iPhone ម៉ូដែលថ្មីពី iOne បានមកដល់ហើយ។ iOne នឹងចាប់ផ្តើម បើកលក់ជាផ្លូវការ នូវ iPhone 11, iPhone 11 Pro, iPhone 11 Pro Max ចាប់ពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩ នេះតទៅ។ ដូចនេះអតិថិជន ដែលធ្វើការកុម្ម៉ង់ទិញមុន ចាប់ពីថ្ងៃទី ១១ ខែ តុលា
October 17, 2019 - អន្តរជាតិ
ថៃ៖ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ លោក ស៊ីរីផាត់ ផាន់កុន អភិបាលខេត្តណាខនស៊ីថាំរ៉ាត់ បានប្រកាសនឹងចាត់វិធានការណ៍ធម៌ក្តៅចំពោះក្រុមអាជីវករដែលលក់ដូរចំណីអាហារ និងផ្តល់កន្លែងអង្គុយនៅតាមបណ្តោយទឹកធ្លាក់គីរីវង្ស ក្នុងភូមិគិរីវង្ស ខេត្តណាខនស៊ីថាំរ៉ាត់ ប្រទេសថៃ ដោយធ្វើការរុះរើ និងព្រមានភ្លាមៗមិនបណ្តោយទៀតនោះឡើយ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថានឹងមិនមានការលើកលែងជាដាច់ខាតចំពោះអាជីវករណាម្នាក់ ដែលហ៊ានបំពានច្បាប់នោះឡើយ។ កាលដែលលោកធ្វើបែបនេះគឺក្រោយផ្ទុះការរិះគន់ពីការបំពុលបរិស្ថាន និងបំផ្លាញសម្បត្តិធម្មជាតិក្រោយមានភ្ញៀវទេសចរណ៍មួយចំនួនបរិភោគអាហាររួចមិនបានទុកដាក់សំរាម និងកាកសំណល់ត្រឹមត្រូវ។ ក្រៅពីនេះក៏មានការបំផ្លាញបរិយាកាស ដោយមានការផឹកស៊ីឡូឡា មិនសមជាតំបន់ទេសចរណ៍។ គួរបញ្ជាក់ឲ្យដឹងដែរថាទឹកធ្លាក់គីរីវង្ស គឺជាប្រភពទឹកសំខាន់មួយនៅក្នុងខេត្តណាខនស៊ីថាំរ៉ាត់ ដោយប្រជាពលរដ្ឋបានប្រើប្រាស់ទឹកនេះ ហេតុដូចនេះដើម្បីបញ្ចៀសបញ្ហា និងដើម្បីថែរក្សាតំបន់ទេសចរណ៍នេះផងនោះ អ្នកគ្រប់គ្រង និងប្រជាពលរដ្ឋ ព្រមទាំងអាជីវករត្រូវតែចូលរួមសហការជាមួយវិធានការណ៍មួយនេះ៕ អត្ថបទ៖ មេសា
October 17, 2019 - បច្ចេកវិទ្យា
កន្លងមកយើងធ្លាប់បានលឺព័ត៌មានចចាមអារ៉ាមហើយអំពីម៉ូដេលជំនាន់ក្រោយរបស់ Galaxy Fold 2 ដែលនឹងមានរូបរាងកាច់បញ្ច្រាសពីរូបរាងរបស់ Galaxy Fold បច្ចុប្បន្ន។ ទោះបីជាមានផលលំបាកក្នុងការផលិតជំនាន់ក្រោយ ដែលត្រូវបានគេហៅឈ្មោះថា Galaxy Fold 2 មែន ប៉ុន្តែតាមការអះអាងរបស់ Tips Korea Media បានអះអាងថា Samsung នឹងដាក់បង្ហាញជំនាន់ថ្មីនេះទៅតាមផែនការ ដែលបានគ្រោងទុកជាមិនខាន។ តាមការអះអាងពីប្រភពដ៏គួរឲ្យទុកចិត្តបបានឲ្យដឹងថា Galaxy Fold 2 អាចនឹងបង្ហាញខ្លួនក្នុងឆ្នាំ២០២០ខាងមុខនេះក្នុងនោះគឺមួយខែក្រោយការបង្ហាញខ្លួនរបស់ Galaxy S11 ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែមិនានោះ។ ទោះបីជាយ៉ាងណាក្តីប្រភពដដែលនេះមិនអាចបញ្ជាក់បន្ថែមអំពីព័ត៌មានលំអិតរបស់ Galaxy Fold 2
October 17, 2019 - សុខភាព
អ្នករស់នៅហាណូយ កំពុងប្រើទឹកស្អាត របស់ក្រុមហ៊ុន Vinaconex Water Supply Joint Stock Company ប៉ុន្ដែនៅថ្ងៃទី១៥ ខែតុលា ម្សិលមិញ អាជ្ញាធរបានណែនាំមិនឲ្យប្រើទឹកស្អាតនេះ សម្រាប់ដាំស្ល ឬផឹកទេ ដោយកត្តាសុវត្ថិភាព។ ក្រោយយកទឹកទៅពិនិត្យ អាជ្ញាធររកឃើញថា ទឹកមានផ្ទុកប្រេង ដែលមានសមាសធាតុ Stryrene កម្រិតខ្ពស់ ដោយនេះជាសមាសធាតុបង្កមហារីក។ ទឹកនេះ អាចប្រើសម្រាប់បោកខោអាវ ឬងូតបាន។ លោក Nguyen Van Ton នាយកក្រុមហ៊ុនទឹកស្អាត បញ្ជាក់ថា ទឹកស្អាតដែលផ្គត់ផ្គង់នៅក្រុងហាណូយ ត្រូវតាមស្ដង់ដារ
October 17, 2019 - បច្ចេកវិទ្យា
មកដល់ពេលនេះក្រុមហ៊ុន Huawei នៅតែបន្តធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មនុស្សគ្រប់គ្នា ដែលកន្លងមកបានរំពឹងថា ក្រុមហ៊ុនផលិតទូរស័ព្ទយក្សរបស់ចិនមួយនេះនឹងត្រូវបិទទ្វារ ដោយសារមានឈ្មោះនៅក្នុងបញ្ជីខ្មៅអង្គភាពរបស់ក្រសួងពាណិជ្ជកម្មអាមេរិក។ ក្រោមហេតុផលសុវត្ថិភាព ក្រុមហ៊ុននេះត្រូវបានហាមឃាត់មិនឱ្យទិញគ្រឿងបន្លាស់ និង software ពីសំណាក់ក្រុមហ៊ុនបណ្តាញផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក។ លើសពីនេះ Huawei ក៏ត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់សេវាកម្ម Google ជាពិសេសប្រព័ន្ធប្រតិបត្តិការណ៍ Android របស់ខ្លួនសម្រាប់ទូរស័ព្ទជំនាន់ថ្មីទាំងអស់ផងដែរ។ ទោះបីជាស្ថិតនៅក្នុងស្ថានភាពបែបនេះក្តី ប៉ុន្តែតាមរយៈក្រុមហ៊ុន Huawei បានប៉ាន់ប្រមាណថា ខ្លួននឹងនាំចេញស្មាតហ្វូនចំនួនដល់ទៅ ៣០០ លានគ្រឿងនៅឆ្នាំនេះដែលកើនឡើងជិត ៥០ ភាគរយពីចំនួន ២០៦ លានគ្រឿង ដែលខ្លួនបានចែកចាយកាលពីឆ្នាំមុន។ កន្លងមកក្រុមហ៊ុននេះបានគិតថា វានឹងក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេបំផុតនៅលើពិភពលោកនៅចុងឆ្នាំនេះគឺឈរនៅលើ Samsung និង
October 17, 2019 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៩ ម៉ោង១៩និង០៨នាទី នៅចំណុចភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានករណីភ្ញៀវទេសចរណ៍បរទេសម្នាក់មាន ឈ្មោះ Honegger Jill ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិស្វីស បានវង្វេងក្នុងព្រៃ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តបានបញ្ជាឲ្យកំលាំងនគរបាលទេសចរណ៍, ការិយាល័យកណ្តាលសន្តិសុខ សហការជាមួយ នគរបាលប៉ុស្តិ៍រដ្ឋបាលកោះរ៉ុងសន្លឹម ក៏មានការចូលរួមពីប្រជាពលរដ្ឋ ជនបរទេសនៅតំបន់នោះ ចុះដើរស្វែងរក ជាលទ្ធផលបានរកឃើញជនរងគ្រោះ នៅចំណុចក្នុងព្រៃជិតឆ្នេរឡងប៊ិចសង្កាត់កោះរ៉ុងនៅវេលាម៉ោង ២០៖៣០នាទីយប់ ថ្ងៃដដែល។
October 17, 2019 - អន្តរជាតិ
ខេត្តកំពត៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាននៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយបានចាប់រំលោភបូកលើស្ត្រីជនជាតិបារាំងម្នាក់នៅក្រុងកំពត ខេត្តកំពត កាលពីវេលាទៀបភ្លឺថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ។ ជនសង្ស័យមានឈ្មោះ សេង ស្រ៊ុន អាយុ៣៧ឆ្នាំ មានទីលំនៅភូមិបឹងវែង ឃុំ វាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរបើកឡានឈ្នួល។ តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា នៅថ្ងៃកើតហេតុ ខ្លួននិងបក្ខពួកមានគ្នា៣នាក់ បានចាប់ស្ត្រីជនជាតិបារាំងម្នាក់បង្ខំចូលរថយន្ត ហើយចាប់យកទៅរំលោភបូកនៅក្នុងឡាន នៅតាមផ្លូវចូលទៅក្នុងព្រៃស្ងាត់មួយកន្លែងនៅម្តុំឆ្នេរមាត់ព្រែកកំពត ក្រោយពីធ្វើសកម្មភាពរួច ខ្លួននិងគ្នីគ្នាក៏បានទម្លាប់ជនរងគ្រោះពីលើឡាន ហើយបើកគេចខ្លួនបាត់តែម្តង។ ជុំវិញបញ្ហានេះ នៅប្រទេសថៃក៏មានករណីស្រដៀងគ្នានេះដែរ ដោយស្ត្រីជនជាតិអាល្លឺម៉ង់ម្នាក់ត្រូវបានបុរសជនជាតិថៃម្នាក់ចាប់រំលោភ ហើយសម្លាប់ ខណៈពេលស្ត្រីរងគ្រោះបានទៅលេងកោះ Si
October 16, 2019









