Khmernote Media
  • អន្តរជាតិ

    កាលពីថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គម ក្រោយពីស្ត្រីម្នាក់បានបង្ហោះនៅក្នុងបណ្តាញសង្គមពីតូបសៀវភៅដែលនៅក្បែរច្រកចូល Ekamai នៅឯស្ថានីយរថភ្លើង BTS ប្រទេសថៃ។ តាមរយៈម្ចាស់គណនីឈ្មោះថា Deardear Runchida បានរៀបរាប់ថា៖ «ថ្ងៃមុនខ្ញុំធ្លាប់ឃើញគេបង្ហោះថាមានតូបលក់សៀវភៅមួយដែលនៅឯច្រកចូល Ekamai ហើយថ្ងៃនេះខ្ញុំបានជួបលោកអ៊ុំម្ចាស់លក់សៀវភៅនេះហើយ។ គាត់រួសរាយណាស់! គាត់សប្បាយចិត្តជាខ្លាំងពេលដែលខ្ញុំសួររកទិញសៀវភៅពីគាត់។ គាត់បាននិយាយថាសម័យនេះអ៊ុំឃើញតែគេនិយមចុចទូរស័ព្ទលេងបណ្តាញសង្គមផ្សេងៗ ចំណែកឯការអានសៀវភៅគឺមានការធ្លាក់ចុះ មួយថ្ងៃអ៊ុំលក់សៀវភៅមិនបានច្រើនក្បាលនោះឡើយ តែអ៊ុំចេះតែលក់ទៅដើម្បីរក្សាវាទុក ព្រោះថ្ងៃមួយមនុស្សអាចនឹងបំភ្លេចវា ហើយនឹងមិនចងចាំទេថាសៀវភៅ និងការអានមានរូបរាង និងតម្លៃបែបណានោះ។ សម្តីរបស់គាត់ធ្វើឲ្យខ្ញុំភ្ញាក់ និងចាប់អារម្មណ៍ជាខ្លាំង ព្រោះសូម្បីតែខ្ញុំផ្ទាល់ក៏សឹងតែពុំសូវបាននឹកនាអានសៀវភៅដែរ តូបសៀវភៅរបស់គាត់គឺមិនមានតម្លៃថ្លៃនោះឡើយ ហើយក៏មានសៀវភៅបរទេសជាច្រើនផងដែរ។ ក្រៅពីលក់សៀវភៅលោកអ៊ុំក៏មានទទួលទិញសៀវភៅដែរ ព្រោះលោកអ៊ុំជាមនុស្សស្រលាញ់សៀវភៅ។ សង្ឃឹមថាយុវជនជំនាន់ក្រោយ និងអាចឆ្លៀតពេលអានសៀវភៅខ្លះៗដើម្បីកុំឲ្យវាបាត់បង់ទៅ»៕ អត្ថបទ៖ មេសា

    October 18, 2019
  • PR

    ភ្នំពេញថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩៖ យើងតែងតែនិយាយ និងដឹងគ្រប់គ្នាថា “លុយមិនសូវសំខាន់ទេ…សុខភាពទើបសំខាន់ជាង” ខណៈដែលមនុស្សមួយចំនួនធំត្រូវលះបង់សុខភាពដើម្បីតែលុយក្នុងការចំណាយសម្រាប់ជីវិតប្រចាំថ្ងៃ! កង្វល់ទាំងអស់នេះនឹងត្រូវដោះស្រាយបានយ៉ាងងាយ និងមានទំនុកចិត្តបំផុតជាមួយនឹងម៉ាស៊ីនត្រជាក់ Samsung Wind-Free ដែលជាម៉ូឌែលចុងក្រោយក្នុងការធ្វើឱ្យជីវិតរបស់លោកអ្នកមានផាសុកភាព និងសុភមង្គលយ៉ាងពិតប្រាកដ។ ម៉ាស៊ីនត្រជាក់ Samsung Wind-Free មិនគ្រាន់តែជួយសន្សំសំចៃថវិកាក្នុងការចំណាយរបស់លោកអ្នកប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្តល់ផាសុកភាពជូនលោកអ្នកបានយ៉ាងល្អឥតខ្ចោះថែមទៀតផង! លោកអ្នកទទួលបានទាំងការសន្សំសំចៃខ្ពស់, អារម្មណ៍ស្រស់ស្រាយ និងសុខភាពល្អក្នុងការរស់នៅព្រមគ្នាតែម្តង។ ថ្ងៃនេះខ្ញុំសូមលើកបង្ហាញចំណុចពិសេសៗតែ ៤ ប៉ុណ្ណោះពីម៉ាស៊ីនត្រជាក់ Samsung Wind-Free ដែលល្អស័ក្តិសមបំផុត និងមិនអាចខ្វះបានក្នុងការជួយសន្សំសំចៃខ្ពស់ និងមានសុខភាពល្អផងដែរ៖ 1. ឆាប់ត្រជាក់លឿនជាងផលិតផលម៉ាស៊ីនត្រជាក់ធម្មតា 43% ជាមួយនឹងបច្ចេកវិទ្យា Fast Cooling

    October 18, 2019
  • អន្តរជាតិ

    ក្រុមស្រាវជ្រាវរបស់កូរ៉េខាងត្បូងមួយក្រុមបានបង្កើតបច្ចេកវិទ្យាថ្មីមួយ ដោយការផលិតថង់ប្លាស្ទិចធ្វើពីសំបកក្ដាម ដែលងាយនឹងរលួយ និងអាចបំផ្លាញបាន។ វិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យាកូរ៉េ (KRICT) បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមស្រាវជ្រាវមួយដឹកនាំដោយវេជ្ជបណ្ឌិត Oh Dong-yeop, វេជ្ជបណ្ឌិត Hwang Seong-yeon និងវេជ្ជបណ្ឌិត Park Jae-young បានបង្កើតថង់ប្លាស្ទិច ដែលអាចបំលែងបានទៅវិញយ៉ាងងាយ ហើយថែមទាំងរឹងមាំ និងមានភាពធន់។ ការពិសោធន៍ក៏បានបង្ហាញថា ថង់ប្លាស្ទិចដែលពួកគេផលិតឡើង គឺរលួយទាំងស្រុងក្នុងរយៈពេលប្រាំមួយខែ។ ដំបូងឡើយក្រុមអ្នកស្រាវជ្រាវបានផលិតជីវម៉ាសប្លាស្ទិចនេះ ដោយការផ្សំជាមួយ ម៉ូណូម៊ែរ (មានមូលដ្ឋានលើកាកសំណល់កសិកម្ម biomass) ដែលចេញពីអំពៅ ពោត ឈើ និងចំបើង បូករួមជាមួយ ម៉ូណូម៊ែរ

    October 18, 2019
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់​ត្រូវ​រថយន្ត​កិន​បែកក្បាលស្លាប់​ យ៉ាង​អាណោចអាធ័ម​ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង​កាលពី​ម៉ោង​៧:០០នាទីព្រឹក ថ្ងៃទី​១៨ ខែតុលាឆ្នាំ ២០១៩ ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៤​ ជិត​រោងចក្រ​ ញូវស្តារ​ ភូមិ១​ សង្កាត់លេខ១​ ក្រុងព្រះសីហនុ។ ហេតុការណ៍នេះបង្កដោយរថយន្តមួយគ្រឿងមិនទាន់ស្គាល់អត្តសញ្ញាណ (អ្នកបើកបរ និងរថយន្ត បើកគេចខ្លួនបាត់) មានទិសដៅចេញពីក្រុងព្រះសីហនុ បានបុក និងកិន ម៉ូតូមួយគ្រឿងម៉ាកហុងដាស្តុបពី ពណ៌ស គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ សុខ លីណា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានទីលំនៅបច្ចុប្បន្ន ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

    October 18, 2019
  • អន្តរជាតិ

    ចិន៖ មូសខាំអាចជាបញ្ហាធម្មតាមួយសម្រាប់មនុស្សទៅ តែសម្រាប់លោកតាម្នាក់នេះវិញបន្ទាប់ពីមានមូសខាំរួចហើយបែរជាមានបញ្ហាសុខភាពធ្ងន់ធ្ងរស្ទើរតែស្លាប់។ លោកតាជនរងគ្រោះមានអាយុ ៦៧ ឆ្នាំ រស់នៅក្នុងក្រុង Shenyang ប្រទេសចិន។ នៅក្នុងថ្ងៃកើតហេតុគាត់បានទៅកំសាន្តនៅក្នុងខេត្ត Hainan ជាមួយនឹងគ្រួសារ ហើយពេលយប់ខណៈដែលគាត់កំពុងតែគេងលក់នោះមានសត្វមូលបានទៅខាំចំថ្ពាល់របស់គាត់។ បន្ទាប់ពីមានមូសខាំលោកបានយកដៃទៅអេះលើថ្ពាល់របស់គាត់ខ្លាំងៗជាច្រើនដង លុះព្រឹកឡើងស្រាប់ថ្ពាល់ និងភ្នែកម្ខាងរបស់គាត់ឡើងហើមតែម្តង។ ពេលនោះគាត់បានទៅកាន់មន្ទីរពេទ្យនៅខេត្ត Hainan ដើម្បីពិនិត្យមើលដែរ តែវេជ្ជបណ្ឌិតបានប្រាប់ថា គ្មានបញ្ហាអ្វីធំដុំឡើយគ្រាប់តែមូសខាំធម្មតាប៉ុណ្ណោះ។ ​ យ៉ាងណាក្តី មួយថ្ងៃមកទៀតស្រាប់តែថ្ពាល់របស់គាត់កាន់តែហើមខ្លាំងឡើងៗ ហើយថែមទាំងមានខ្ទុះហូរចេញមកពីកន្លែងមានមូសខាំនោះទៀផង។​ ក្រោយមើលឃើញស្ថានភាពកាន់តែធ្ងន់ធ្ងរ លោកតាបានប្រញាប់មកកាន់ក្រុង Shenyang វិញ ដើម្បីជួបវេជ្ជបណ្ឌិតជំនាញ ទើបគេអាចជួយសង្គ្រោះបានទាន់ពេលវេលា។ តាមការពន្យល់របស់វេជ្ជបណ្ឌិតជំនាញបានឲ្យដឹងថា សាច់លោកតារងគ្រោះជាប្រភេទសាច់ក្លាយ ហើយពេលដែលគាត់ព្យាយាមអេះថ្ពាល់នោះ មានមេរោគ និងបាក់តេរីជាច្រើនជ្រាបចូលទៅក្នុងសាច់របស់គាត់

    October 18, 2019
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ សមត្ថកិច្ចចម្រុះបង្ក្រាបជំនួញសត្វព្រៃមួយកន្លែង នៅឃុំសាមគ្គី ស្រុកព្រៃនប់ រកឃើញសត្វព្រៃរស់និងសាច់សត្វព្រៃច្រើនប្រភេទ កាលពីព្រលប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៦:២០នាទី ក្នុងនោះមានកិច្ចសហការរួមគ្នាពីកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WILDLIFE ALLIANCE) មេភូមិបឹងរាំង នគរបាលប៉ុស្តិរដ្ឋបាលឃុំសាមគ្គី រដ្ឋបាលជលផល បានធ្វើការត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានដែលមានទីតាំងនៅ ភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីរុករកវត្ថុតាងសត្វព្រៃ និងសំណាកសត្វព្រៃល្មើសខុសច្បាប់។ លទ្ធផលដកហូតវត្ថុតាងបទល្មើសសត្វព្រៃរួមមាន សាច់ជ្រូកព្រៃស្រស់ 100kg ត្រគួតរស់=22kg ត្រគួតងាប់=13Kg កុកសំបកទំពាំងងាប់=15ក្បាល អណ្តើកភ្នំរស់=82ក្បាល=87kg អណ្តើកសោមឈ្មោលរស់=128ក្បាល=94kg

    October 18, 2019
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ- របាយការណ៍ពីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុអោយដឹងថានៅវេលាម៉ោង១៥ និង៣០នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ កម្លាំងមន្ទីរជំនាញយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋាន អាវុធហត្ថក្រុង ចុះបង្រ្កាបករណីលួច និងចែកចាយ ប្រើប្រាស់សារធាតុញៀន នៅចំណុចភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ (ម្តុំអតីតសណ្ឋាគារ O C) ឃាត់ខ្លួនជនសង្ស័យបានចំនួន១៦នាក់ (ស្រី០៣នាក់)៖ 1/ ឈ្មោះ ប៊ុយ ស៊ីតាំ ភេទស្រី អាយុ52ឆ្នាំ ជនជាតិវៀតណាម មុខរបរទិញអេតចាយ មានទីលំនៅ ភូមិ04 សង្កាត់04 ក្រុងព្រះសីហនុ។ 2/ឈ្មោះ ញាន

    October 18, 2019
  • អន្តរជាតិ

    ដោយសារតែបច្ចេកវិទ្យាអ៊ីនធឺណេតកាន់តែទូលំទូលាយ ការបញ្ចេញយោបល់របស់មនុស្សមួយចំនួនកាន់តែខ្វះការពិចារណា។ ជាក់ស្ដែងដូចជារឿងថ្មីៗប៉ុន្មានថ្ងៃនេះ ដោយកញ្ញា Sulli អតីតសមាជិកក្រុមចម្រៀង Kpop F(x) របស់ផលិតកម្ម SM Entertainment បានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួននៅក្នុងអាផាតមិនរបស់ខ្លួន។ ការសម្គាល់ទីមួយដែលជាមូលហេតុធ្វើឱ្យនាងសម្រេចចិត្តបែបនេះ គឺដោយសារការធ្វើទុក្ខបុកម្នេញតាមប្រព័ន្ធអ៊ីនធឺណេត ដែលជាផ្នែកមួយនៃ Cyber-Bullying ដូចនឹង Body-shaming នេះដែរ។ យោងតាមក្រសួងសុខាភិបាលម៉ាឡេស៊ីបានរកឃើញថា ការសើចចំអន់រូបរាងខាងក្រៅរបស់បុគ្គលណាម្នាក់ គឺមិនមែនជារឿងធម្មតាឡើយ ហើយវាបានដាក់សម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរទៅកាន់សមីខ្លួន ហើយពួកគេអាចប្រឈមនឹងបញ្ហាមួយចំនួនដូចជា៖ – ស្តេ្រស និងមានការំខានផ្នែកអារម្មណ៍ធ្ងន់ធ្ងរ – បាត់បង់ទំនុកចិត្ត – ទម្លាប់ញ៉ាំអាហារប្លែកខុសពីធម្មតា ដែលគេឱ្យឈ្មោះថា Eating

    October 17, 2019
  • សុខភាព

    អាហារ និង​គ្រឿងដាំស្ល​មួយចំនួន ដែល​យើង​ឃើញ​ដាក់លក់​នៅ​តាមទីផ្សារ ពេលខ្លះ​វាមិន​សុទ្ធ ដូច​អ្វីដែល​យើង​គិត​នោះទេ។ តាម​គេហទំព័រ Brightside បាន​បង្ហាញ ​អាហារ ៦​ប្រភេទ ដែល​ជាញឹកញាប់ ជា​របស់​ក្លែងក្លាយ។ ១. កាហ្វេម៉ត់ (Ground Coffee) កាហ្វេម៉ត់ អាចមាន​ផ្ទុក​ម្សៅស្រូវលាឡី និង​សណ្ដែកសៀង ដែល​កិន និង​លីង​រួច ដោយ​មើលទៅ វាមាន​លក្ខណៈ​ដូចនឹង​កាហ្វេ។ ដើម្បី​កាត់បន្ថយ​ថ្លៃដើម ក៏មាន​រោងចក្រ​ខ្លះ ប្រើ​សារធាតុ​ក្លែងក្លាយ​ផ្សេងៗទៀត ដូចជា កម្ចេចឈើម៉ត់ ផងដែរ។ ដើម្បី​ចៀសវាង​ជួប​នឹង​កាហ្វេក្លែងក្លាយ យើង​អាច​ទិញគ្រាប់កាហ្វេ និង​កិនវា​ដោយ​ខ្លួនឯង។ ២. ទឹកផ្លែទទឹម

    October 17, 2019
  • អន្តរជាតិ

    ថៃ៖ រដ្ឋាភិបាលថៃគ្រោងនឹងដំឡើងពន្ធលើប្រភេទចំណីអាហារ ដែលមានផ្ទុកជាតិអំបិល (ជាតិប្រៃ) ឬជាតិសូដ្យូមខ្ពស់ ដូចជាមីកញ្ចប់ឬកំប៉ុង អាហារកំប៉ុង និងអាហារកកគ្រប់ប្រភេទ យ៉ាងណាក្តីទឹកត្រី ទឹកស៊ីអ៊ីវ និងអំបិលសម្រាប់ប្រើប្រាស់ជាគ្រឿងផ្សំក្នុងអាហារត្រូវបានលើកលែង។ បើយោងតាមលោក Patchara Anuntasilpa អគ្គនាយកនៃអគ្គនាយដ្ឋានពន្ធដាថៃបានឲ្យដឹងថា ការសម្រេចដំឡើងពន្ធនេះត្រូវបានធ្វើឡើងក្នុងគោលបំណងចង់កាត់ប​ន្ថយការបរិភោគជាតិប្រៃ ឬជាតិសូដ្យូម ចំពោះប្រជាពលរដ្ឋ ដែលជាកត្តាមួយជួយលើកកម្ពស់សុខភាពរបស់ពួកគាត់។ លោកបានបន្តថា ការដំឡើងពន្ធនឹងត្រូវធ្វើឡើងផ្អែកតាមបរិមាណជាតិប្រៃនៅក្នុងចំណីអាហារនោះផ្ទាល់តែម្តង ដែលមានន័យថា អាហារណាដែលមានផ្ទុកជាតិប្រៃ ឬជាតិសូដ្យូមកាន់តែខ្ពស់ កាន់តែជាប់ពន្ធខ្ពស់ដែរ។ វិធីនេះអាចការពារមិនឲ្យអ្នកផលិតប្រើប្រាស់ជាតិប្រៃ ឬជាតិសូដ្យូមក្នុងផលិតផលរបស់ពួកគេច្រើនផង ហើយអ្នកទិញក៏មិនសូវហ៊ានទិញអាហារទាំងនោះមកញ៉ាំដែរ ព្រោះមានមានតម្លៃថ្លៃ។ សូមបញ្ជាក់ថាជូនថា ថៃគ្រោងនឹងកាន់បន្ថយបរិមាណជាតិប្រៃ ឬជាតិសូដ្យូមក្នុងចំណីអាហារឲ្យអស់ ៣០% ដែលបរិមាណនេះត្រូវបានគេព្យាករណ៍ថា

    October 17, 2019