- Khmernote Media
- PR
ភ្នំពេញ៖ កាលពីថ្ងៃទី ១៩ សីហា ឆ្នាំ២០១៩ ធនាគារ ABA និងក្រុមហ៊ុនទ្រូម៉ាន់នីបានរៀបចំពិធីប្រកាសជាផ្លូវការស្តីពីកិច្ចសហការរវាងគ្នា ផ្តល់ជូនការផ្ទេរប្រាក់ទៅវិញទៅមក ដោយថ្នាក់ដឹកនាំទាំងសងខាងបានរៀបរាប់អំពីអត្ថប្រយោជន៍ ក៏ដូចជាភាពងាយស្រួលជូនអតិថិជន ដែលប្រើប្រាស់ ABA Mobile ក៏ដូចជា TrueMoney App ដោយសន្យា ថានឹងមានការផ្តល់ជូនពិសេសក្នុងពេលឆាប់ៗខាងមុខ។ ដូចអ្វីដែលបានសន្យា ការផ្តល់ជូនពិសេសនេះបានមកដល់ កាន់តែស្រួល និងចំណេញ ចាប់ពីថ្ងៃទី ១៨ ខែតុលា នេះតទៅ រាល់ការផ្ទេរប្រាក់ពី ABA Mobile មក TrueMoney App គឺមិនគិតកម្រៃសេវានោះទេ។
October 18, 2019 - PR
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការនឹងគេហទំព័រ បង្រៀនតាមអនឡាញ E-School Cambodia និងក្រុមហ៊ុន TrueMoney រៀបចំនូវកម្មវិធី រាត្រីជួបជុំអ្នកសរសេរកូដកម្ពុជាឆ្នាំ២០១៩ក្រោមប្រធានបទៈ «យុវជននាយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០» កម្មវីធីនេះជាកម្មវិធីដ៏ធំមួយ និងលើកដំបូងបំផុតនៅកម្ពុជា ដែលរៀបចំឡើងនៅ សណ្ឋាគារ ណាហ្គាវើលដ៍១ ជាន់ទី២ នៅវេលាម៉ោង៥ល្ងាច។ អ្វីដែលពិសេសនៅក្នុងកម្មវីធីនោះ គឺមានអ្នកវាគ្មិនមកពីអូស្រ្តាលី កូរ៉េ និងជប៉ុន ដែលផ្តល់ជាកិត្តិយចែករំលែកបទពិសោធន៍នៅក្នុងកម្មវិធីរាត្រីជូបជុំនេះ ហើយក៏ជាពេលវេលាមួយសម្រាប់អ្នកសរសេរកូដ ជួបពិភាក្សា ចែករំលែកចំណេះដឹង បទពិសោធន៍ និងការផ្ដល់នូវ ឱកាសសិក្សានៅបរទេស
October 18, 2019 - បច្ចេកវិទ្យា
យប់មិញនេះ OPPO លេងម៉ាក្តាំងផ្អើលទីផ្សារទូរស័ព្ទនៅកម្ពុជា ទាំងការរៀបចំកម្មវិធី និង បង្ហាញមុខមាត់ថ្មីរបស់ពួកគេនោះ គឺ OPPO Reno2 និង Reno2 F ។ ក្រោយពេលដែលទទួលបានចំណាត់ថ្នាក់លេខមួយ ថាជា Brand ទូរស័ព្ទដែលមានការលក់ចេញច្រើនជាងគេ និង មានអ្នកគាំទ្រជាងគេនៅកម្ពុជា និង ប្រទេស៣ផ្សេងទៀតនៅតំបន់អាស៊ីអាគ្នេយ៍ OPPO មិនធ្វើឲ្យក្រសែភ្នែកអ្នកគាំទ្រខកបំណងឡើង ព្រោះពួកគេមិនត្រឹមតែជាអ្នកច្នៃប្រឌិតនៅលើទូរស័ព្ទប៉ុណ្ណោះទេ សូម្បីតែការបដិសណ្ឋារកិច្ចអ្នកចូលរួមក៏មិនធម្មតាដែរពីមួយកម្មវិធីទៅមួយកម្មវិធីតែងតែមានអ្វីដែលថ្មី និង ប្លែកជានិច្ច រហូតធ្វើឲ្យអ្នកសារព័ត៌មានក្នុងស្រុក និង ក្រៅស្រុក លួចសរសើរមិនបាន និង កត់ចំណាំជានិច្ច។ ស្ថិតក្នុងបរិយាកសនៃកម្មវិធីសម្ពោធទូរស័ព្ទដៃ
October 18, 2019 - បច្ចេកវិទ្យា
ស្មាតហ្វូនដែលអាចបត់ម៉ូដែលដំបូងបំផុតរបស់ក្រុមហ៊ុន Samsung ត្រូវបានប្រកាសនៅខែកុម្ភៈឆ្នាំ ២០១៩ កន្លងមកជាមួយស៊េរី Galaxy S10 ហើយមកដល់ខែកញ្ញាក៏មានលេចឬព័ត៌មានដែលថាក្រុមហ៊ុនកំពុងបានចាប់ផ្តើមផលិតទូរស័ព្ទបត់ទី២របស់ខ្លួនផងដែរ។ Galaxy Fold 2 នឹងលេចរូបរាងឡើងជាមួយនឹងអេក្រង់ទំហំតូចជាងម៉ូដែលជំនាន់មុន និងបត់បញ្ច្រាសខុសពីម៉ូដែលជំនាន់មុនផងដែរ។ ប្រភពសារព័ត៌មានពីប្រទេសកូរ៉េ ETNews ក៏បានសរសេរថា Galaxy Fold 2 អាចនឹងត្រូវផលិតឡើងក្នុងតម្លៃធូរថ្លៃជាងគឺត្រឹមតែប្រមាណ១៥០០ដុល្លារ ខណៈដែរ Galaxy Fold បច្ចុប្បន្នមានតម្លៃរហូតទៅដល់១៩៨០ដុល្លារ។ លើសពីនេះ Galaxy Fold 2 នឹងអាចមកជាមួយនឹងអង្គចងចាំតូចជាងមុនប្រមាណជា 512GB ហើយបើយោងតាមការវេបសាយ SamMobile បានអះអាងថា នឹងអាចមានត្រឹមតែ
October 18, 2019 - អន្តរជាតិ
ថៃ៖ ឧបនាយករដ្ឋមន្ត្រីថៃលោក Wissanu Krea-ngam បានប្រកាសថា ព្រះមហាក្សត្រថៃបានសម្រេចព្រះទ័យធ្វើការពន្យាពេលព្រះរាជពិធីអុំទូកពីថ្ងៃទី ២៤ តុលា លើកទៅប្រារព្ធនៅថ្ងៃទី១២ ខែធ្នូវិញ។ តាមការគ្រោងទុកនា ព្រះរាជពិធីអុំទូកនៅប្រទេសថៃត្រូវបានគេរៀបចំឡើងនៅក្នុងថ្ងៃទី ២៤ ខែ តុលា វេលាម៉ោង ៣ និង ៣០ នាទីល្ងាច ហើយការហាត់សមគ្រប់បែបយ៉ាងក៏ត្រូវបានគេធ្វើឡើងរួចជាច្រើនដងហើយដែរ។ យ៉ាងណាក្តី កត្តាអាកាសធាតុគឺជាហេតុផលចម្បង ដែលធ្វើឲ្យមានការផ្លាស់ប្តូរពេលវេលា នៃការៀបចំកម្មវិធីក្រោយអធិបតីភាពដ៏ឧត្តុងឧត្ដមរបស់ព្រះមហាក្សត្រថៃនេះ។ លោក Wissanu Krea-ngam បានបញ្ជាក់ថា ការសម្រេចធ្វើការពន្យាពេលនេះបានកើតឡើងក្រោយក្រុមការងាររៀបំកម្មវិធី និងព្រះមហាក្សត្រថៃបានពិនិត្យឃើញដូចគ្នា បញ្ហាកម្ពស់ទឹក និងល្បឿនទឹកហូរក្នុងទន្លេចៅព្រះយ៉ារួមជាមួយនឹងលក្ខខណ្ឌអាកាសធាតុមិនអំណោយផល (អាចមានភ្លៀងធ្លាក់)
October 18, 2019 - អន្តរជាតិ
ហូឡង់៖ ក្រុមកសិករជនជាតិហូឡង់ជាច្រើននាក់បាននាំគ្នាបើកត្រាក់ទ័រឡើងលើផ្លូវសាធារណៈ ដែលធ្វើឲ្យផ្លូវសំខាន់មួយខ្សែត្រូវកកស្ទះចរាចរណ៍ប្រវែង ៣៧៥ គីឡូម៉ែត្រ។ សកម្មភាពរបស់ក្រុមកសិករដូចខាងលើនេះបានកើតឡើង ៣ ដងរួចមកហើយ ដែលវាជាសកម្មភាពមួយបង្ហាញនូវកំហឹង និងការតវ៉ាទៅនឹងសេចក្តីសម្រេចរបស់តុលាការហូឡង់ពីសំណាក់ក្រុមកសិករផ្ទាល់តែម្តង។ សូមរម្លឹកជូនថា កាលពីពេលថ្មីៗនេះតុលាការហូឡង់ បានចេញនូវសេចក្តីសម្រេចមួយដោយបានចោទប្រកាន់ថា ក្រុមកសិករហូឡង់បានបំពាន់នូវច្បាប់បំភាយឧស្ម័នរបស់សហគមន៍អឺរ៉ុប ដែលធ្វើឲ្យមានការបំភាយជាតិការបូនចូលទៅក្នុងបរិយាកាសយ៉ាងច្រើន និងធ្វើឲ្យទិន្នផលសរុបរបស់ប្រទេសមួយនេះត្រូវថយចុះផងដែរ។ ការចោទប្រកាន់នេះបានធ្វើឲ្យក្រុមកសិករខកចិត្ត និងមានកំហឹងយ៉ាងខ្លាំងព្រោះវាមានន័យថា ពួកគេជាដើមហេតុធ្វើឲ្យមានការប្រែប្រួលអាកាសធាតុរបស់ភពផែនដី ហើយតាមការចោទប្រកាន់នេះក្រុមកសិករត្រូវកាត់បន្ថយបរិមាណទិន្នផលរបស់ពួកគេផងដែរ ដើម្បីចូលរួមដោះស្រាយបញ្ហាមួយនេះ។ ឆ្លើយតបទៅនឹងការធ្វើបាតុកម្មប្រឆាំងតវ៉ារបស់ក្រុមកសិករនេះ លោកនាយរដ្ឋមន្រ្តី Mark Rutte បានថ្លែងថា ប្រជាពលរដ្ឋទាំងអស់គួរបើកចិត្តឲ្យទូលាយទទួលយកការពិត និងគោរពតាមការកំណត់របស់ច្បាប់៕ អត្ថបទ៖ភក្តី
October 18, 2019 - អន្តរជាតិ
ថៃ៖ កាលពីថ្មីៗនេះ ប្រទេសថៃបានប្រកាសឲ្យដឹងថាខ្លួនគ្រោងចំណាយលុយចំនួន ១១៦លានបាត ដើម្បីធ្វើប្រម៉ូសិនពិសេសទាក់ទាញភ្ញៀវទេសចរណ៍ ដោយបែងចែកកញ្ចប់ប្រម៉ូសិនជា២ មួយគឺការចំណាយប្រាក់១០០បាតក្នុងកញ្ចប់ខ្សែទស្សនកិច្ចថ្ងៃពិសេស និងមួយទៀតការបញ្ចុះតម្លៃដែលមិនធ្លាប់មានពីមុនក្នុងការធ្វើដំណើរកម្សាន្តនៃថ្ងៃធ្វើការចន្ទ ដល់សុក្រ។ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ យុទ្ធិស័ក សុផាត់សន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ និងជាម្ចាស់គម្រោងការប្រមូ៉សិនពិសេសនេះបានរៀបរាប់ឲ្យដឹងថា គម្រោងការពិសេសនេះនឹងបើកដំណើរការនៅថ្ងៃទី១ ខែវិច្ឋិកា ឆ្នាំ២០១៩នេះ ហើយនឹងត្រូវបញ្ចប់ទៅវិញនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ។ ដោយគ្រោងការទី១ អាចនឹងត្រូវចាប់ផ្តើមដាក់លក់ក្នុងថ្ងៃទី១១ ខែវិច្ឆិកា តាមរយៈគេហទំព័រក្រសួងទេសចរណ៍ថៃ ដោយភ្ញៀវអាចចុះឈ្មោះចូលទិញកញ្ចប់ទស្សនកិច្ចក្នុងតម្លៃត្រឹមតែ១០០បាត។ ចំណែកគ្រោងការទី២នឹងភ្ជាប់មកជាមួយការបញ្ចុះតម្លៃពុំធ្លាប់មានពីមុន ដោយការបញ្ចុះតម្លៃគឺកើនឡើងដល់៨០%លើគ្រប់ស្ថាប័នពាក់ព័ន្ធនឹងវិស័យទេសចរណ៍ទាំងអស់ដែលមានដូចជា សណ្ឋាគារ ផ្ទះសំណាក់ ស្ប៉ា ហាងអាហារ
October 18, 2019 - សុខភាព
អាលែកហ្ស៊ី សំដៅទៅលើប្រតិកម្មរាងកាយប្រឆាំងនឹងអ្វីមួយមកពីខាងក្រៅ រាប់បញ្ចូលទាំងអាហារយើងញ៉ាំផងដែរ។ ក្មេងៗមួយចំនួន គឺមានប្រតិកម្មជាមួយអាហារដែលញ៉ាំ ដែលបណ្តាលមានការឡើងរោលកន្ទួលក្រហមស្បែក ក្អួត ពិបាកដកបង្ហើម សន្លប់ ហើយក្នុងករណីធ្ងន់ធ្ងរ អាចបណ្តាលឲ្យស្លាប់ទៀតផង។ ហេតុនេះ ប៉ាម៉ាក់ ទាំងអស់ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ នឹងចេះកត់សម្គាល់អាហារណាល្អសម្រាប់កូន និងអាហារណាធ្វើឲ្យកូនមានអាលែកហ្ស៊ី។ “Hello គ្រូពេទ្យ” នឹងពន្យល់ពីអាលែកហ្ស៊ីចំណីអាហារលើក្មេងៗ ក្នុងអត្ថបទខាងក្រោមនេះ។ ១- អ្វីជាបញ្ហាអាលែកហ្ស៊ីអាហារ? អាលែកហ្ស៊ីអាហារ កើតឡើងពេលរាងកាយយើង ចាត់ទុកអាហារជារបស់មានគ្រោះថ្នាក់ ដោយវាផ្ដល់សញ្ញាទៅដល់ប្រព័ន្ធការពាររាងកាយ ផលិតអង់ទីករវាយតបត្រឡប់ទៅវិញ។ រាល់ការប៉ះពាល់ជាមួយអាហារទាំងអស់ មានដូចជាការប៉ះ ញ៉ាំ ឬហិតក្លិន វានឹងធ្វើឲ្យរាងកាយយើងបញ្ចេញសារធាតុគីមីជាក់លាក់មួយ ហៅថាហ៊ីស្តាមីន (Histamine)
October 18, 2019 - PR
រឿង “រសាត់អណ្តែត” ឬ BUOYANCY ត្រូវបានជ្រើសរើសជាបេក្ខភាពរបស់ប្រទេសអូស្ត្រាលីសម្រាប់ខ្សែភាពយន្តខ្នាតវែងអន្តរជាតិល្អបំផុតនៅឯពានរង្វាន់ OSCARS Academy Awards លើកទី៩២ ឆ្នាំ២០២០។ ខ្សែភាពយន្តនេះ ត្រូវបានថតនៅប្រទេសកម្ពុជា ហើយនឹងចាក់បញ្ជាំងគ្រប់រោងភាពយន្តទាំងអស់នៅប្រទេសកម្ពុជានាថ្ងៃទី១៨ ខែតុលានេះតទៅ។ ខ្សែភាពយន្តនេះ បានទទួលពានរង្វាន់ធំមួយពីមហាស្រពភាពយន្តអន្តរជាតិប៊ែកឡាំងឆ្នាំ២០១៩នេះ ហើយមានការចាប់អារម្មណ៍ជុំវិញពិភពលោក។ រឿង រសាត់អណ្តែត គឺជាខ្សែភាពយន្តខ្នាតវែងដំបូងបង្អស់ពីអ្នកនិពន្ធ និងអ្នកដឹកនាំជនជាតិអូស្ត្រាលី លោក Rodd Rathjen។ អ្នកដឹកនាំជនជាតិអូស្ត្រាលីរូបនេះបានមានប្រសាសន៍ថា “បទពិសោធន៍នៃការផលិតខ្សែភាពយន្តនៅកម្ពុជាគឺបទពិសោធន៍ដែលបានផ្លាស់ប្តូរជីវិតរបស់ខ្លួន ហើយលោកមានកិត្តិយសណាស់ដែលបានធ្វើការជាមួយតួសម្តែង និងក្រុមការងារបច្ចេកទេសកម្ពុជា ថៃ វៀតណាម និងមីយ៉ាន់ម៉ា។ នេះជាបទពិសោធន៍ដ៍អសារ្យក្នុងជីវិតរបស់លោក”។ ចំណែកផលិតករ Sam
October 18, 2019 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមព័ត៌មានបឋមបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ សមត្ថកិច្ចខេត្តព្រះសីហនុ បានរំដោះយកបុរសជនជាតិចិនមួយរូបដែលរងគ្រោះ ដោយក្រុមជនជាតិចិនដូចគ្នាចាប់បង្ខាំងទុកក្នុងផ្ទះធ្វើទារុណកម្មក្នុងអំពើចាប់ជំរិតយកប្រាក់ជាងមួយសប្តាហ៍មកហើយ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ (ម្តុំស្ថាននីយ៍រថភ្លើង) ក្នុងនោះក្រុមជនសង្សយ័ចំនួន៥នាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរ។ ប្រភពពីមន្ត្រីមូលដ្ឋានអោយដឹងថា ជនរងគ្រោះដែលរងរបួសពេញខ្លួនត្រូវបានរថយន្តសង្គ្រោះរបស់កំពង់ផែក្រុងព្រះសីហនុ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗដែរ។ ប្រភពដដែលបង្ហើបប្រាប់ជាបឋមថាក្រុមឧក្រិដ្ឋជនបានប្រើហិង្សាលើជនរងគ្រោះ ជាមួយនឹងការផ្តល់អាហារគិតជាប្រាក់ បាយមួយកញ្ចប់300$ ទឹកសុទ្ធមួយដប100$ ។ នៅមិនទាន់មានរបាយការណ៍លម្អិតបន្ថែមជុំវិញករណីនេះទាំងអត្តសញ្ញាណនិងសាវតាដើមហេតុ ពីសមត្ថកិច្ចជំនាញនៅឡើយ ដោយរង់ចាំការសាកសួរស្រាវជ្រាវបញ្ចប់៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
October 18, 2019









