Khmernote Media
  • អន្តរជាតិ

    ចិន៖ ថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គមដោយធ្វើឲ្យមហាជនកើតក្តីខឹងសម្បារជាខ្លាំង ក្រោយមានករណីគ្រូវិន័យម្នាក់ចាប់បង្ខំដាក់ពិន័យសិស្សខ្លួនឲ្យបរិភោគសំរាម។ យោងតាមការរាយការណ៍បានឲ្យដឹងថា ករណីនេះបានកើតឡើងនៅឯសាលាបឋមសិក្សាមួយ ស្ថិតក្នុងខេត្តយេណាន ប្រទេសចិន ដោយក្រុមសិស្សទាំងនោះត្រូវបានដាក់ទោសបន្ទាប់ពីពួកគេមិនបានយកសំរាមរបស់ខ្លួនទៅបោះចោលមុនពេលចាកចេញពីរៀន។ លុះក្រោយមកលោកគ្រូវិន័យម្នាក់នោះបានប្រកាសសួរថាវេននរណាជាអ្នកចោលសំរាម​ ហើយមិនយកសំរាមទៅចោល ប៉ុន្តែគ្រប់គ្នាគ្មានអ្នកឆ្លើយ និងទទួលស្គាល់កំហុស ទើបគ្រូបញ្ជាឲ្យពួកគេផ្លាស់ប្តូរវេនគ្នាម្នាក់ម្តងឲ្យញ៉ាំសំរាមនោះរហូតទាល់តែអស់ពីធុង។ ក្រោយហេតុការណ៍នេះកើតឡើង ក្មេងៗទាំងអស់ក៏រក្សាភាពស្ងៀមស្ងាត់ដោយពុំមាននរណាម្នាក់ហ៊ានប្រាប់ឪពុកម្តាយខ្លួនឡើយ ដោយសារតែលោកគ្រូម្នាក់នោះបានគំរាម។ ប្រហែលជា២ថ្ងៃក្រោយមក ក្មេងៗចាប់ផ្តើមចុកពោះ និងមានអការៈរាគពុំបាត់ លុះពេលពិនិត្យនៅមន្ទីរពេទ្យក្រុមគ្រូពេទ្យបានរកឃើញថាលាមករបស់ពួកគេគឺមានជាប់ជាមួយកាកសំណល់ផ្លាស្ទិក ថង់ និងកំទេចកំទីផ្លែឈើ។ ក្រោយមកឪពុកម្តាយបាននាំគ្នាប្តឹងទៅកាន់សាលា ប៉ុន្តែលោកគ្រូនាយកបាននិយាយថា គ្រូវិន័យម្នាក់នោះពុំបានបង្ខំក្មេងឲ្យញ៉ាំសំរាមនោះឡើយ។ ប៉ុន្តែការប្រកែកនេះពុំទទួលបានប្រសិទ្ធភាពនោះទេ ៣ថ្ងៃក្រោយប៉ូលីសបានចុះចាប់ខ្លួនលោកគ្រូវិន័យរូបនោះមកដាក់ទោស ហើយធ្វើការបណ្តេញលោកនាយកសាលារូបនោះចេញពីតំណែង៕ អត្ថបទ៖ មេសា

    October 19, 2019
  • អន្តរជាតិ

    អាហ្សង់ទីន៖ កាលពីថ្ងៃទី១៧ ខែតុលា កន្លងទៅនេះ មានការចែករំលែកមួយពេញបណ្តាញសង្គម Twitter ក្រោយមានករណីបុរសម្នាក់សុខៗស្រាប់តែដួលសន្លប់ ទៅប៉ះនឹងស្ត្រីម្នាក់ទៀតបណ្តាលឲ្យធ្លាក់ចូលទៅក្នុងផ្លូវរថភ្លើងសន្លប់ស្មារតី ខណៈពេលដែលរថភ្លើងកំពុងមកដល់ចំណត។ ករណីមួយនេះបានកើតឡើងនៅស្ថានីយរថភ្លើងក្រោមដី ដែលស្ថិតនៅក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ យោងតាមប្រភពកាមេរ៉ាសុវត្ថិភាពដែលបានចាប់រូបភាពបាននោះគឺ បុរសម្នាក់សុខៗស្រាប់តែខ្យលគដួលសន្លប់ខណៈពេលដែលកំពុងរង់ចាំរថភ្លើងមកដល់ ដោយការសន្លប់របស់គេបានទៅប៉ះនឹងស្ត្រីម្នាក់ទៀត បណ្តាលឲ្យរូបនាងធ្លាក់ខ្ទាចចេញពីចំណតរង់ចាំទៅលើផ្លូវរថភ្លើង។ ក្រោយឃើញហេតុការណ៍បែបនេះប្រជាពលរដ្ឋដែលកំពុងឈររង់ចាំរថភ្លើងក៏ស្ទុះនាំគ្នាជួយ ដោយលើកដៃធ្វើជាសញ្ញាសុំឲ្យរថភ្លើងឈប់ជាបន្ទាន់។ ជាសំណាងល្អអ្នកបើកបររថភ្លើងអាចបញ្ឈប់រថភ្លើងខ្លួនបាននៅពាក់កណ្តាលផ្លូវ ទើបធ្វើឲ្យគេអាចចុះទៅជួយលើកស្ត្រីដែលសន្លប់ចេញពីផ្លូវរថភ្លើងទាន់ពេលវេលា។ យ៉ាងណាមិញអ្នកដែលសន្លប់ទាំងពីរនាក់ ត្រូវបានគេផ្តល់ថ្នាំ និងការសម្រាកនៅការិយាល័យរដ្ឋបាលនៃស្ថានីយ៍រថភ្លើងនោះ៕ អត្ថបទ៖ មេសា

    October 19, 2019
  • PR

    ការិយាល័យឥណទានកម្ពុជា(CBC) បានរៀបចំសន្និសិទសារព័ត៌មានមួយស្តីពី «កម្មវិធីសេវាពិនិត្យសុខភាពហិរញ្ញវត្ថុ» នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋកម្ពុជាបានជ្រាបកាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃការត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុរបស់ខ្លួនជាទៀងទាត់។ សន្និសិទសារព័ត៌មាននេះ មានវត្តមានជាកិត្តិយស ពីសំណាក់ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជា(CBC) ក៏ដូចជាតំណាងគណ:គ្រប់គ្រងជាន់ខ្ពស់ នៃភ្នាក់ងារដៃគូយុទ្ធសាស្រ្តរបស់ CBC ដែលមានដូចជា លោក សួន ពិសី ប្រធាននាយកប្រតិបត្តិអាជីវកម្ម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី និង លោក ណៃ

    October 19, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ដើម្បីបង្កើតភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងការស្នើសុំសេវារដ្ឋបាលសាធារណៈ រដ្ឋាភិបាលម៉ាឡេស៊ីគ្រោងនឹងបង្កើតប្រព័ន្ធការងារថ្មីមួយ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចចុះឈ្មោះស្នើសុំធ្វើសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងលិខិតអាពាហ៍ពិពាហ៍តាមប្រព័ន្ធ Online បាន។ បើយោងតាមអគ្គនាយកដ្ឋាចុះបញ្ជីរបស់ម៉ាឡេស៊ីបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ប្រព័ន្ធការងារថ្មីនេះនឹងផ្ដើមប្រើប្រាស់នៅដើមឆ្នាំ ២០២០ ខាងមុខនេះហើយ។ សូមបញ្ជាក់ជូនថា ជាធម្មតាដើម្បីទទួលបានលិខិតរដ្ឋបាលដូចខាងលើនេះ ប្រជាពលរដ្ឋទាំងអស់តម្រូវឲ្យទៅចុះឈ្មោះ និងស្នើសុំពីអាជ្ញាធរតាមមូលដ្ឋានរបស់ពួកគេម្តងសិន ហើយនៅពេលដែលឯកសារទាំងនោះរួចរាល់ពួកគេត្រូវទៅយកឯកសារទាំងនោះម្តងទៀត។ យ៉ាងណាក្តី តាមរយៈប្រព័ន្ធការងារថ្មីនេះប្រជាពលរដ្ឋទាំងអស់អាចធ្វើការចុះឈ្មោះ បំពេញព័ត៌មានផ្សេងៗ រួមទាំងការឆ្លើយនឹងសំណួររបស់អាជ្ញាធរមួយចំនួនផង តាមបណ្តាញអ៊ីនធឺណិតនៅនឹងផ្ទះពួកគេផ្ទាល់តែម្តង។ លុះដល់ថ្ងៃដែលឯកសាររបស់ពួកគេរួចរាល់អាចយកទៅប្រើប្រាស់បានហើយ ពួកគេអាចទៅដកយកពីអាជ្ញាធរនៅតាមមូលដ្ឋានរបស់ពួកគេបាន ដោយគ្រាន់តែភ្ជាប់នូវលេខកូដបង្កាន់ដៃ និងព័ត៌មានមួយចំនួនដែលពួកគេបានប្រើប្រាស់ពេលចុះឈ្មោះតែប៉ុណ្ណោះ។ ប្រព័ន្ធការងារមួយនេះបានជួយសម្រួលដល់ប្រជាពលរដ្ឋបានមួយផ្នែក និងជួយពន្លឿនការងាររដ្ឋបាលទូទៅរដ្ឋាភិបាលបានមួយផ្នែកផងដែរ៕ អត្ថបទ៖ ភក្តី

    October 19, 2019
  • ព័ត៌មានជាតិ

    សៀមរាប៖ បរិវេណមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមកែប្រែមុខមាត់ថ្មី បន្ទាប់ពីសួនច្បារថ្មីបាននឹងកំពុងរៀបចំជាបន្តបន្ទាប់។ ប្រជាពលរដ្ឋ ពិសេសអ្នកទទួលផលពីវិស័យទេសចរណ៍បានអបអរសាទរចំពោះសមិទ្ធិផលនេះ ហើយថាពួកគេគាំទ្រលើគម្រោងអភិវឌ្ឍន៍បន្តរបស់អាជ្ញាធរជាតិអប្សរា។ លោក រ៉ែល អ្នកបើករថយន្តដឹកភ្ញៀវទេសចរណ៍របស់ក្រុមហ៊ុនទេសចរណ៍ដ៏ធំមួយ បាននិយាយថា មុខប្រាសាទអង្គរវត្តមានការផ្លាស់ប្ដូរច្រើននារយៈពេលចុងក្រោយនេះ ពិសេសក្រោយវត្តមានសួនច្បារបានកើតឡើង។ កំពុងអង្គុយក្រោមម្លប់ឈើលើសួនច្បារថ្មីដែលមានភាពបៃតង លោក រ៉ែល បាននឹកទៅអតីតកាលដែលទីធ្លានេះជាចំណតរថយន្តនិងមានបរិស្ថានមិនសូវស្អាត ស័ក្ដិសមជារមណីយដ្ឋានទេសចរណ៍វប្បធម៌ឡើយ។ ក្រោយរៀបចំដាំស្មៅ និងដើមឈើតូចធំជាច្រើនហើយនោះ អ្នកបើករថយន្តរូបនេះយល់ថា គួរតែមានការរៀបចំបន្តទៀត ដើម្បីឱ្យបរិស្ថានជុំវិញមានភាពស្រស់បំព្រង និងជាទីទាក់ទាញដល់ទេសចរទូទៅ។ មិនឆ្ងាយប៉ុន្មានពីលោក រ៉ែល រំលងប្រមាណ២០ម៉ែត្រ ទីនោះគឺលោក ហូ ដែលកំពុងរង់ចាំភ្ញៀវនៅលើរ៉ឺម៉កកង់បី។ ឆ្លើយតបទៅនឹងសំណួរ លោក ហូ ប្រាប់ថា

    October 19, 2019
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ បុរសម្នាក់ព្រោះតែមិនចង់ឲ្យកូនពិបាកក្នុងការមើលថែជំងឺគាត់ សរសេរសំបុត្រផ្តែផ្តាំទុកឲ្យកូនហើយសុខចិត្តធ្វើអត្តឃាត ចងក សម្លាប់ខ្លួនគួរឲ្យអនិច្ចា។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចដីចំការ ភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ សៀ យី ភេទប្រុស អាយុ ៦៤ឆ្នាំ មុខរបរនៅផ្ទះ ជនជាតិខ្មែរ មានជំងឺប្រចាំកាយ ក្រពះ ពោះវៀន និងត្រចៀក។ តាមការបំភ្លឺរបស់កូនជនរងគ្រោះឈ្មោះ យី សេងឆ អាយុ២០ឆ្នាំ បានឲ្យដឹងថា ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩

    October 19, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ បើយោងតាមការបញ្ជាក់របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា បានឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ទំនាស់គ្នាវាយដោយដៃរវាងជនជាតិ ចិន ០៤នាក់ វាយលើជនរងគ្រោះខ្មែរ០១នាក់បណ្ដាលឲ្យរបួសជាច្រើនកន្លែង) កើតហេតុនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ តាមបណ្តោយផ្លូវកម្ពុជាក្រោម។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា នៅថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ២៣:០៥នាទី កម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ទំនាស់គ្នាវាយដោយដៃរវាងជនជាតិ ចិន០៤នាក់ វាយលើជនរងគ្រោះខ្មែរ០១នាក់ បណ្ដាលឲ្យរបួសជាច្រើនកន្លែង) ឃាត់ខ្លួននៅចំណុចមុខខារ៉ាអូខេទន្លេសេកុង មានទីតាំងផ្ទះលេខ៧៧ ផ្លូវ១២២ ក្រុមទី១៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ

    October 19, 2019
  • បច្ចេកវិទ្យា

    កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញក្រុមហ៊ុនយក្ស Google បានប្រកាសថាមុខងារថ្មីបន្ថែមលើ Google Map មួយនឹងអាចចាប់ដំណើរការបានហើយក្នុងសប្តាហ៍នេះលើគ្រប់តំបន់ទាំងអស់លើពិភពលោក។ មុខងារថ្មីនឹងអនុញ្ញាតិឲ្យអ្នកប្រើប្រាស់កម្មវិធី Google Map អាចរាយការណ៍ពីហេតុការណ៍គ្រោះថា្នក់ចរាចរណ៍បានយ៉ាងងាយស្រួល។ ការអាប់ដេតដ៏សំខាន់របស់ Google Map នោះគឺការបន្ថែមសមត្ថភាព ដែលអាចអនុញ្ញាតិឲ្យអ្នកប្រើប្រាស់ក្នុងការរាយការណ៍ពីទីតាំងនៃហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ហាញសញ្ញាព្រមានផ្សេងអំពីស្ថានភាពផ្លូវធ្វើដំណើរចេញពីទូរស័ព្ទដៃគ្រប់ម៉ូដែល។ Google ជឿជាក់ថា វាគឺជាមុខងារដ៏ពេញនិយមបំផុតសម្រាប់អ្នកប្រើប្រាស់ Android ហើយក្នុងពេលបន្ទាប់ខ្លួនក៏នឹងដំណើរការវាលើ iOS ផងដែរ។ Google ក៏បានបញ្ជាក់ទៀតថា នៅក្នងការអាប់ដេតបន្ថែមនាពេលខាងមុខនោះក៏មានដូចជាការរាយការណ៍នូវហេតុការណ៍ផ្សេងៗទៀតដូចជា construction (គ្រោះថ្នាក់ការដ្ឋាន), land closure (ផ្លូវដែលត្រូវបានបិទ), disabled vehicles (យានយន្តដែលមិនអាចធ្វើដំណើរទៅមុខបាន) និងobject

    October 19, 2019
  • អន្តរជាតិ

    ចិន៖ ការតុបតែងខ្លួនរបស់ក្រុមនិស្សិតស្រីពេលទៅរៀនម្តងៗហាក់កាន់តែឡូយឆាយឡើងរហូតពេលខ្លះពួកគេមើលទៅដូចជាក្រុមតារាទៅវិញ តែពុំមានលក្ខណៈជានិស្សិតទាល់តែសោះ។ ដើម្បីលុបបំបាត់ភាពភ្លើតភ្លើននេះ សាកលវិទ្យាល័យមួយនៅក្នុងប្រទេសចិនបានសម្រេចធ្វើការហាមឃាត់មិនឲ្យនិស្សិតទាំងអស់លាបពណ៌សក់ឡើយពេលទៅសាលារៀន។ សាកលវិទ្យាល័យដែលផ្តើមអនុវត្តវិន័យមួយនេះមានឈ្មោះថា  Xi’an University of Science and Technology មានទីតាំងស្ថិតនៅក្នុងខេត្ត Shaanxi ភាគខាងជើងប្រទេសចិន។ សិស្សទាំងអស់ត្រូវតែមករៀនដោយមានសក់ពណ៌តាមបែបធម្មជាតិគឺពណ៌ត្នោតចាស់ ហើយសូម្បីតែការលាបពណ៌សក់ឲ្យខ្មៅក្រឹបខុសពីធម្មជាតិក៏មិនត្រូវបានអនុញ្ញាតផងដែរ។ សិស្សទាំងឡាយណាដែលមិនគោរពតាមបទបញ្ជានេះនឹងមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងបរិវេណសាកលវិទ្យាល័យឡើយ៕ អត្ថបទ៖ ភក្តី

    October 19, 2019
  • ព័ត៌មានជាតិ

    លោក សុខ ពេញវុធ អភិបាល នៃគណៈ អភិបាលខណ្ឌដូនពេញ បានចាត់ឲ្យមន្ត្រីជំនាញចុះពិនិត្យ និងបង្ក្រាបជាក់ស្តែងទីតាំងអាជីវកម្មមួយកន្លែង របស់ជនជាតិចិន ដែលត្រៀមបើកហាងម៉ាស្សា ស្ទីម-សូណា និងបង្កប់សេវាផ្លូវភេទ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។ នៅថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៩,៣០នាទីព្រឹក ដោយអនុវត្តតាមបទបញ្ជារបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឲ្យលោក យស

    October 19, 2019