- Khmernote Media
- បច្ចេកវិទ្យា
Galaxy Tab S6 គឺជាបច្ចេកវិទ្យាចុងក្រោយរបស់ Samsung ដែលត្រូវបានប្រកាសលក់ក្នុងទីផ្សារមិនយូរប៉ុន្មាននៅឡើយ ខណៈដែរ Apple ក៏កំពុងធ្វើការងារលើ iPad Pro ជំនាន់ថ្មីរបស់ខ្លួនដូចគ្នា។ តាមការចេញផ្សាយរបស់ 91Mobiles បានឲ្យដឹងថា Huawei ត្រូវបានជឿជាក់ថា កំពុងរៀបចំខ្លួនត្រៀមដាក់បង្ហាញ Tablet ជំនាន់ថ្មីរបស់ខ្លួននៅដើមឆ្នាំក្រោយនេះហើយ។ តាមរយៈរូបភាពបែកធ្លាយគេអាចទស្សទាយបានថាឈ្មោះរបស់វាគឺ MediaPad M7 ទាំងទំហំ និងការឌីសាញរូបរាងខាងក្រៅត្រូវបានគេមើលឃើញផងដែរស្រដៀងទៅនឹង iPad Pro។ បើទោះបីជាព័ត៌មានពិស្តារពីសមត្ថភាពរបស់វានៅមិនទាន់មានច្រើនជាងនេះក្តី ប៉ុន្តែជឿជាក់ដែរថា MediaPad M7 នឹងដំណើរជាមួយនឹងបន្ទះឈីបថ្មី Kirin 990
October 21, 2019 - ព័ត៌មានជាតិ
ក្នុងឆ្នាំ២០១៩នេះប្រាសាទមួយចំនួននៅក្នុងរមណីយដ្ឋានសំបូរព្រៃគុក ត្រូវបានមន្រ្តីជំនាញរបស់អាជ្ញាធរជាតិសំបូរព្រៃគុករៀបចំ កែលម្អឡើងវិញជាបណ្តើរៗហើយ។ ក្នុងនោះមានការជួសជុល និងទល់ទ្រប្រាសាទមួយចំនួនដែលប្រឈមនឹងហានិភ័យ ព្រមទាំងការរៀបចំសម្រួលទស្សនាចរណ៍។ សូមបញ្ជាក់ថារមណីយដ្ឋានសំបូរព្រៃគុកកសាងឡើងអំឡុងសតវត្សរ៍ទី៧ នារាជាណាចក្រចេនឡា ដែលមានទីតាំងនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ជារមណីយដ្ឋានសម្បូរទៅដោយព្រៃឈើធំៗ សំឡេងសត្វរៃយំអមដោយសម្រស់ព្រៃឈើ ដែលដុះស្រោងព័ទ្ធជុំវិញប្រាសាទ៕ ប្រភព៖ អាជ្ញាធរជាតិសំបូរព្រៃគុក។
October 21, 2019 - អន្តរជាតិ
ថៃ៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ មានការរាយការណ៍មួយបានឲ្យដឹងថា ប៉ូលីសបានចាប់ខ្លួនស្ត្រីថៃ៧នាក់នៅច្រកព្រំដែន ក្រោយព្យាយាមនាំយកគ្រឿងញៀនម៉ាទឹកកជាង១គីឡូក្រាម ចូលប្រទេសជប៉ុន។ ស្ត្រីថៃ៧នាក់ ដែលមានអាយុចន្លោះពី២០ ដល់ ៥០ឆ្នាំ ត្រូវបានប៉ូលីសឃាត់ខ្លួននៅច្រកព្រំដែនចូលប្រទេសជប៉ុន ដោយបានរកឃើញលាក់បង្កប់គ្រឿងញៀនប្រភេទម៉ាទឹកកកជាង១គីឡូក្រាម។ ដោយគេបានរកឃើញថាស្រ្តីទាំងនេះគឺត្រូវបានអ្នកជួញដូរគ្រឿងញៀនជួល ពួកគេឲ្យធ្វើបែបនេះ ដោយបានឲ្យពួកគេយកម៉ាទាំងនោះមូលជាដុំតូចហើយលាក់បង្កប់នៅក្នុងប្រដាប់ភេទ និងខោក្នុងរបស់ខ្លួន។ រឿងទាំងនេះត្រូវបានបែកធ្លាយក្រោយមន្ត្រីប៉ូលីសនៅអាកាសយានដ្ឋាន ហ្វូកូអូកាក់ បានសង្ស័យពីការឆ្លងដែនរបស់ពួកគេ នឹងបានចាប់សាកសួរ។ ទីបំផុតពួកគេបានសារភាពថាខ្លួនមានបំណងនាំយកគ្រឿងញៀននេះទៅឲ្យជនបរទេសដែលរស់នៅប្រទេសជប៉ុន តាមរយៈការជួលរបស់អ្នកជួញដូរគ្រឿងញៀន តែពួកនាងពុំដឹងថានរណាម្នាក់ពិតប្រាកដនោះឡើយ។ យ៉ាងណាមិញក្រោយមានហេតុការណ៍បែបនេះកើតឡើង មន្ត្រីប៉ូលីសជប៉ុនបានប្រកាសព្រមាន និងឆែកឆេរដោយប្រុងប្រយ័ត្នចំពោះពលរដ្ឋថៃដែលមានបំណងធ្វើដំណើរឆ្លងចូលប្រទេសជប៉ុន៕ អត្ថបទ៖ មេសា
October 21, 2019 - ព័ត៌មានជាតិ
ភ្នំពេញ៖ នាវេលាព្រឹកនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យស្តេចយាងតាមព្រះរាជទីនាំងយន្តហោះពិសេសចាកចេញពីព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញព្រះរាជកិច្ចក្នុងប្រទេសជប៉ុន ចូលរួមក្នុងព្រះរាជពិធីរាជាភិសេកព្រះចៅអធិរាជជប៉ុនថ្មី ព្រះអង្គម្ចាស់ណារ៉ូហ៊ីតុ (Naruhito)។ ក្នុងឱកាសដ៏វិសេសវិសាលនោះ មានការយាង និងអញ្ជើញថ្វាយព្រះរាជដំណើរ ដោយព្រះរាជវង្សានុវង្ស និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលជាច្រើនរូបផងដែរ។ សូមជម្រាបថាព្រះរាជពិធីសោយរាជ្យសម្បត្តិផ្លូវការរបស់ព្រះចៅអធិរាជថ្មីប្រទេសជប៉ុន ព្រះអង្គម្ចាស់ ណារ៉ូហ៊ីតុ នឹងរៀបចំធ្វើឡើងតាមប្រពៃណីជប៉ុន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។ តាមគម្រោង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចនឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩៕ ប្រភព៖
October 21, 2019 - បច្ចេកវិទ្យា
តាមការចេញផ្សាយរបស់កាសែត China Economic Daily បាននិយាយថា AirPods ជំនាន់ទី៣របស់ក្រុមហ៊ុន Apple បើតាមផែនការអាចនឹងបង្ហាញខ្លួនក្នុងខែតុលានេះហើយ និងបានត្រៀមស្តុកយ៉ាងគ្រប់គ្រាន់សម្រាប់រដូវកាលលក់ដ៏មមាញឹកជាពិសេសថ្ងៃបុណ្យណូអែលផងដែរ។ ទោះបីជាពីមុនមានការអះអាង AirPods ម៉ូដែលថ្មីនេះនឹងអាចបង្ហាញខ្លួនតែទៅលើទីផ្សារមួយចំនួនដូចជាអ៊ឺរ៉ុប និងអាមេរិកខាងជើងក្តី ប៉ុន្តែជឿជាក់ថាតាមផែនការរបស់ Apple ផលិតផលនេះនឹងត្រូវដាក់លក់នៅគ្រប់ទីផ្សារទាំងអស់លើពិភពលោក ហើយបើមិនមានការប្រែប្រួលទេវាគឺត្រូវបានគេដាក់ឈ្មោះថា AirPods 3 ឬអាចទៅជា AirPods Pro វិញនៅពេលបង្ហាញខ្លួន។ តាមប្រភពដដែលបានសរសេរយ៉ាងជឿជាក់ថា តម្លៃរបស់វាគឺប្រហែលជា២៦០ដុល្លារក្នុងមួយសម្រាប់ ដែលជាតម្លៃលើសពីជំនាន់ចាស់ដល់ទៅជាង១០០ដុល្លារ ទាំងដែលរូបរាងរចនា (design) តូចជាងមុន និងខ្លីជាងមុខដាច់ ប៉ុន្តែបើនិយាយពីសមត្ថភាពកាត់បន្ថយសម្លេងរំខាន (Noise Cancelling)
October 21, 2019 - សុខភាព
វិបត្តិលូតលាស់ប្រព័ន្ធប្រសាទដ៏ធ្ងន់ធ្ងរ ឬជំងឺអូទីស្សឹម អាចកើតជះឥទ្ធិពលដល់គ្រប់គ្នា។ មិនមាននរណាម្នាក់ដឹងពីមូលហេតុនៃជំងឺនេះទេហើយកត្តាប្រឈមក៏មិនទាន់មានការកំណត់ច្បាស់លាស់ដែរ។ ប៉ុន្តែអាចមានកត្តាទាំងនេះ ដែលរុញឲ្យកូនៗ ជាពិសេសក្មេងតូច កើតជំងឺនេះ។ ១-ហ្សែន ជំងឺអូទីស្សឹមអាចកើតមានក្នុងអំបូរគ្រួសារតែមួយដែលកុមារអាចទទួលជំងឺនេះពីម្ដាយ ឬឪពុករបស់គេ។ ឧទាហរណ៍ថាបើមានម្នាក់ក្នុងចំណោមឪពុកម្ដាយមានជំងឺនេះហើយកូនគឺអាចមានកត្តាប្រឈមក្នុងការកើតមានជំងឺនេះ។ ហើយបើកើតមានចំពោះបងប្អូនក៏អ៊ីចឹងដែរ។ មិនត្រឹមតែប៉ុណ្ណោះកូនភ្លោះក៏អាចជួបប្រទះដែរ។ អ្នកជំនាញបាននិយាយថាហ្សែនគឺជាកត្តាចម្បងដែលធ្វើឲ្យមនុស្សអាចមានវិបត្តិនេះ ប៉ុន្តែវាមានសែនមួយចំនួនដែលអ្នកវិទ្យាសាស្ត្រកំពុងតាមដាន និងសិក្សាពីដើម្បីកំណត់ឲ្យបានច្បាស់ពីការវិវត្តរបស់ជំងឺនេះ។ ក្នុងករណីខ្លះទៀតជំងឺអូទីស្សឹមគឺមានទំនាក់ទំនងជាមួយជំងឺតំណពូជនៅលើក្រូម៉ូសូម X ឬ tuberous sclerosis (ជំងឺបង្កកើតមហារីក)។ ហើយករណីផ្សេងទៀតការផ្លាស់ប្ដូររបស់ហ្សែនអាចធ្វើឲ្យមនុស្សមួយចំនួនងាយ កើតជំងឺនេះណាស់។ ហ្សែនមួយចំនួនអាចប៉ះពាល់ដល់ការលូតលាស់របស់ខួរក្បាល និងទំនាក់ទំនងរបស់កោសិកាខួរក្បាលដែលអាចបង្កើនភាពធ្ងន់ធ្ងររបស់ជំងឺកាន់តែខ្លាំង។ ២-ការរំញោច បរិស្ថាន ជាកត្តាមួយដែលចូលរួមក្នុងការបង្កឲ្យមានជំងឺអូទីស្សឹមនេះ។ ថ្នាំសង្កូវដែលម្ដាយប្រើក្នុងពេលពពោះក៏អាចជះឥទ្ធិពលដែរ។ ឧទាហរណ៍ថា ការករោគដោយវីរុស ការប្រឈមនឹងខ្យល់ពុល
October 21, 2019 - អន្តរជាតិ
ថៃ៖ ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គម ក្រោយអ្នកម្តាយមួយរូបបង្រៀនកូនឲ្យចេះសន្សំលុយក្នុងធុងទឹក ដោយឧបកិច្ចថាធុងទឹកនោះគឺជាកូនជ្រូករយៈពេល៣ឆ្នាំ លុះពេលរាប់លុយបានលុយប្រមាណជាង៧ម៉ឺនបាត ប្រមាណជាង២៣០០ដុល្លារ។ អ្នកម្តាយគំរូ និងគួរឲ្យគោរពមួយរូបនេះបានធ្វើឲ្យមហាជនកោតសរសើរពីការបង្រៀនកូនចៅឲ្យចេះទុកដាក់លុយ និងការចាយប្រាក់បានយ៉ាងល្អ។ យោងតាមការរៀបរាប់បានឲ្យដឹងថាអ្នកម្តាយរូបនេះមានកូនចំនួន២នាក់ ដោយគាត់បានឲ្យពួកគេយកប្រាក់ដែលជាកាក់មកសន្សំទុកក្នុងធុងទឹកជំនួសកូនជ្រូក ដោយប្រាក់ទាំងនោះគឺជាប្រាក់ដែលនៅសល់ពីការលក់។ ហើយនាងបានប្រាប់ពួកគេថាប្រាក់ដែលសន្សំនៅក្នុងធុងមួយនេះ គឺជាប្រាក់សម្រាប់ទុកចំណាយលើការសិក្សារបស់ពួកគេនៅថ្ងៃអនាគត។ លុះរយៈពេល៣ឆ្នាំក្រោយមក នាងក៏បានឃើញថាប្រាក់សន្សំបានហៀរដល់មាត់ដប អ្នកម្តាយរូបនេះក៏បានសម្រេចចិត្តកាត់ដបនោះដើម្បីរាប់លុយសន្សំជាមួយកូនខ្លួន ដោយទទួលបានទឹកប្រាក់ចំនួន ៧០,៥០០បាត ដែលប្រមាណជាង ២៣០០ដុល្លារ។ អ្នកម្តាយរូបនេះបានបន្ថែមថាទឹកប្រាក់ដែលពួកគេរាប់បានទាំងនេះ គឺនាងមានយកគម្រោងទៅដាក់ធនាគារ ដើម្បីទិញធានារ៉ាប់រ៉ងលើការសិក្សារបស់កូនៗ ឬក៏សន្សំទុកសម្រាប់ចំណាយលើការសិក្សានាថ្ងៃអនាគតរបស់ពួកគេ៕ អត្ថបទ៖ មេសា
October 21, 2019 - ព័ត៌មានជាតិ
ចិន៖ បុរសចំនួន ៦ នាក់ ត្រូវបានតុលាការចិនសម្រេចឃុំខ្លួនជាផ្លូវការក្នុងករណីប៉ុនប៉ងធ្វើឃាត់មនុស្សម្នាក់ ដែលក្នុងនោះមានបុរសម្នាក់ជាអ្នកផ្តើមគំនិត និង ៥ នាក់ផ្សេងទៀតជាឃាតករស៊ីឈ្មួល ដែលបានទម្លាក់ការងារបន្តៗគ្នារហូតត្រូវបែកការដល់ប៉ូលិស។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Guangxi ភាគខាងត្បូងប្រទេសចិន។ បើតាមសារព័ត៌មាន Shanghai បានរៀបរាប់ដំណើររឿងប៉ុនប៉ងមនុស្សឃាតដ៏ចម្លែកនេះថា លោក Tan Youhui (អ្នកផ្តើមគំនិតសម្លាប់គេ) ជាប្រធានក្រុមអចនទ្រព្យម្នាក់ ដែលត្រូវរកស៊ីប្រកួតប្រជែងជាមួយនឹងលោក Wei (ជនរងគ្រោះដែលត្រូវគេតាមសម្លាប់)។ ដោយមិនអាចរកស៊ីឈ្នះលោក Wei និងខឹងគាត់ផងនោះ លោក Tan Youhui បានជួលឃាតកម្នាក់មានឈ្មោះថា Xi Guangan (ឃាតកទី ១)
October 21, 2019 - ព័ត៌មានជាតិ
ភ្នំពេញ៖ សម្រាប់៩ខែដំបូងនៃឆ្នាំ២០១៩នេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង បានចំណាយថវិកាអស់ចំនួន ៣៣ ៥០០ ០០០ ដុល្លារ នេះបើយោងតាមប្រសាសន៍របស់លោកជំទាវ ងួន សុខា បានជម្រាបជូនសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំងនិងជាតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ក្នុងឱកាសដែលគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តកំពង់ឆ្នាំងបាននាំយកថវិកាមកជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩នេះ។ លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរជូនចំពោះ សម្តេចចៅហ្វាវាំង គង់ សំអុល ដែលបានចំណាយពេលវេលាដ៏មានតម្លៃដឹកនាំគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តកំពង់ឆ្នាំង ដើម្បីផ្តល់វិភាគទានដ៏សប្បុរសធម៌នេះជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ លោកជំទាវ ក៏បានលើកអំពីគោលបំណងសំខាន់របស់មូលនិធិគន្ធបុប្ផាកម្ពុជាដែលមិនត្រឹមតែជួយស្វែងរកប្រភពមូលនិធិសម្រាប់ទ្រទ្រង់ដល់និរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផានោះទេ ថែមដើម្បីបណ្តុះ សាបព្រោះ និងលើកកម្ពស់ស្មារតីជួយគ្នាទៅវិញទៅមកក្រោមពាក្យស្លោក
October 19, 2019 - អន្តរជាតិ
ម៉ាឡេស៊ី៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់ត្រូវតុលាការកាត់ទោសឲ្យជាប់គុកក្នុងរយៈពេលសរុបចំនួន ២០២ឆ្នាំ ក្រោយឧក្រិដ្ឋជនរូបនេះបានប្រព្រឹត្តបទល្មើសជាច្រើនករណីទៅលើកូនស្រីចុងដែលមិនទាន់គ្រប់អាយុ។ ជនល្មើសត្រូវបានគេរាយការណ៍ថា មានឈ្មោះ Datuk Julie Lack Abdullah អាយុ ៣៨ ឆ្នាំ មានមុខរបរជាអ្នកនេសាទរស់នៅក្នុងក្រុង Ipoh ភាគខាងត្បូងប្រទេសម៉ាឡេស៊ី។ ក្រោយការចាប់ខ្លួនជនល្មើសរូបនេះបានសារភាពថា គាត់បានរំលោភកូនស្រីចុងមិនទាន់គ្រប់អាយុរបស់ខ្លួនចំនួន ២២ ដង បានធ្វើទារណ្ឌកម្មលើរាងកាយនាងជាច្រើនដងរាប់មិនអស់ និងថែមទាំងបានថតវីដេអូអាក្រាតកាយរបស់កូនស្រីរូបនោះ និងសកម្មភាពរួមភេទជាមួយគាត់ជាច្រើនដងទៀតផង ចាប់តាំងពីឆ្នាំ ២០១៦ មក។ យោងតាមលំហំបទល្មើសទាំងអស់នេះ ជនល្មើសត្រូវទទួលទោសសរុប ២០២ ឆ្នាំ ដោយផ្អែកតាមច្បាប់របស់ម៉ាឡេស៊ី ហើយតុលាការក៏សម្រេចឲ្យគាត់ទទួលទោសទាំងអស់នេះដែរ បើទោះជាពេលបច្ចុប្បន្ននេះគាត់មានអាយុ ៣៨ ឆ្នាំហើយក៏ដោយ៕
October 19, 2019









