Khmernote Media
  • បច្ចេកវិទ្យា

    ព័ត៌មានចេញផ្សាយកាលពីដើមខែកន្លងមកបានឲ្យដឹងថា ក្រុមហ៊ុន Qualcomm នឹងធ្វើការណែនាំបង្ហាញខ្លួនបន្ទះឈីបថ្មីរបស់ខ្លួនគឺ Snapdragon 865 យ៉ាងយូរបំផុតនៅក្នុងខែវិច្ឆិកាខាងមុខនេះ ហើយនៅមិនទាន់មានព័ត៌មានច្រើនពាក់ព័ន្ធនឹងធាតុសំខាន់ៗរបស់បន្ទះឈីបនេះឡើយ ប៉ុន្តែជឿជាក់ថាវាត្រូវបានផលិតដោយក្រុមហ៊ុន Samsung។ លើសពីនេះអ្វីដែលយើងអាចបានដឹងនោះគឺថា Snapdragon 865 នេះនឹងផលិតចេញមក២ប្រភេទ ក្នុងនោះមួយនឹងបំពាក់បច្ចេកវិទ្យា modem សម្រាប់កម្មវិធីអ៊ិនធឺណេតឥតខ្សែ 5G ផងដែរ។ ហើយថ្មីៗនេះតាមរយៈ WCCTech បានអះអាងថា មានក្រុមហ៊ុនផលិតទូរស័ព្ទចិនដ៏ប្រណិតមួយ បានសម្រេចចិត្តក្នុងការប្រើប្រាស់បន្ទះឈីបដ៏ថ្មីសន្លាងនេះ ជាមួយនឹងស្មាតហ្វូនម៉ូដេលថ្មីរបស់ខ្លួន។ ស្មាតហ្វូនថ្មីនោះត្រូវបានគេស្គាល់ថា Titanium M6 5G ជាផលិតផលរបស់ក្រុមហ៊ុនឈ្មោះថា 8848 ហើយជឿជាក់នឹងមានតម្លៃមិនធូរថ្លៃឡើយ។Titanium M6 5G

    October 22, 2019
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នជាតិ-អន្តរជាតិ ក្នុងគោលដៅអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ បានរៀបចំអភិវឌ្ឍន៍ គ្រប់គ្រង ជួសជុល អភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកនេះឱ្យរួចផុតពីបេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់ រហូតបានក្លាយជាគោលដៅទេសចរណ៍ដ៏ធំមួយក្នុងសកលលោក និងទទួលបានចំណាត់ថ្នាក់លេខមួយជាគោលដៅទេសចរណ៍ផ្ទួនៗគ្នានាឆ្នាំកន្លងមក។ តាមរយៈវិស័យអភិរក្សបេតិកភណ្ឌនិងវិស័យទេសចរណ៍វប្បធម៌ រមណីយដ្ឋានអង្គរបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបានផ្តល់នូវប្រយោជន៍ដ៏ឧត្តុងឧត្តមទាំងផ្ទាល់និងប្រយោលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ជាពិសេសផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក។ ផ្ទុយទៅវិញ កន្លងមកនេះមានការផ្សព្វផ្សាយ និងចែករំលែករូបភាពពុំស្តែងចេញអំពីបច្ចុប្បន្នភាពនៃតំបន់រមណីយដ្ឋានអង្គរទៅក្នុងបណ្តាញព័ត៌មានសង្គមដែលសកម្មភាពទាំងនោះខុសពីការពិតទៅនឹងអ្វីដែលអាជ្ញាធរជាតិអប្សរាបច្ចុប្បន្នកំពុងបំពេញយ៉ាងសស្រាក់សស្រាំ។ លើសពីនេះ ការផ្សព្វផ្សាយ និងចែកចាយរូបភាពផ្ទុយពីបច្ចុប្បន្នភាពបែបនេះអាចបង្កឱ្យភ្ញៀវទេសចរមានការយល់ច្រឡំ និងគិតមិនល្អក្នុងការសម្រេចចិត្តជ្រើសរើសមកទស្សនានៅកម្ពុជានិងរមណីយដ្ឋានអង្គរ។ ទាក់ទងនឹងបញ្ហានេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា ក្រៅពីកិច្ចការជួសជុលអភិរក្សប្រាសាទ បានយកចិត្តទុកដាក់ធ្វើជាប្រចាំថ្ងៃលើកិច្ចការលើកកម្ពស់បរិស្ថានឱ្យមានភាពបៃតងនៅក្នុងតំបន់អង្គរតាមរយៈការរៀបចំសួនស្មៅ ការដាំដើមឈើប្រណីត ការទប់ស្កាត់អ្នកលក់ដូរនៅលើវាលស្មៅតាមកសិន្ធុអង្គរវត្ត ការរៀបចំចំណតយានយន្ត ការធ្វើផ្លូវកង់ ការស្ថាបនានិងថែទាំផ្លូវថ្នល់ក្នុងឧទ្យានអង្គរ។ល។

    October 22, 2019
  • ព័ត៌មានជាតិ

    ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត អមដង្ហែដោយ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី កំពុងស្ថិតក្នុងព្រះរាជពិធីយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិជាផ្លូវការ នៃព្រះចៅអធិរាជជប៉ុន Naruhito នាវេលាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។ សូមជម្រាបផងដែរថាព្រះរាជពិធីរាជាភិសេកព្រះចៅអធិរាជជប៉ុនថ្មី ព្រះអង្គម្ចាស់ណារ៉ូហ៊ីតុ (Naruhito)មានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងមេដឹកនាំព្រមទាំងអ្នកតំណាងមកពីប្រទេស ១៨៣ប្រទេស។ តាមគម្រោង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចនឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩៕ ប្រភព៖ Royal du Cambodge

    October 22, 2019
  • ព័ត៌មានជាតិ

    មន្ត្រីរដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប បានប្រគល់ឈើដែលកម្លាំងចម្រុះដកហូត ជូនមកឲ្យវត្តប្រាសាទអធ្វារវិញហេីយនៅថ្ងៃទី២២ ខែតុលាម្សិលមិញ។ នេះបើយោងតាមការបង្ហោះរបស់​លោក​ស្រី ហ៊ុន ស៊ីណាត បានរៀបរាប់ឲ្យដឹងថា៖ “ខ្ញុំសូមថ្លែងអំណរគុណសារជាថ្មីចំពោះឯកឧត្តមអភិបាលខេត្ត និង មន្ត្រីរដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប បានប្រគល់ឈើដែលកម្លាំងចម្រុះដកហូតកាលពីថ្ងៃទី ១៥ តុលា ជូនមកឲ្យវត្តប្រាសាទអធ្វារវិញហេីយ។ ជំនួសមុខព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តប្រាសាទអធ្វាសុំជូនពរដល់ឯកឧត្តម ព្រមទាំងកម្លាំងចម្រុះសូមប្រកបដោយពុទ្ធពរទាំង ៥ ប្រការកុំបីឃ្លៀងឃ្លាតឡើយ”។ គួរបញ្ជាក់ថាកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ កម្លាំងការិយាល័យ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្ត បានសហការជាមួយ ជំនាញរដ្ឋបាលព្រៃឈើ ចុះពិនិត្យនិងរឹបអូសឈើអាររួច ចំនួន ៤៦សន្លឹក,ឈើហ៊ុបមូលចំនួន ០២ដើម,ជំនៀឈើមួយចំនួន ដែលជាឈើដែលព្រះសង្ឃយកមកកសាងកុដិ

    October 22, 2019
  • សង្គម

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងទី២២ ខែតុលា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយចំនួន ៤,០៣៨នាក់ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោបានមានប្រសាសន៍សង្កត់ធ្ងន់លើបញ្ហាចរាចរណ៍ ដោយសារតែរថយន្តមួយចំនួនបានចតឥតសណ្តាប់ធ្នាប់នៅតាមដងផ្លូវ បង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ សម្តេចតេជោ បានកំពុងតែឲ្យក្រុមការងារធ្វើការសិក្សានៅតាមសួនច្បារមួយចំនួន រួមទាំងសួនច្បារសម្តេច ហ៊ុន សែន ផងដែរ ដោយប្រគល់ឲ្យវិស័យឯកជនវិនិយោគឲ្យធ្វើការជីករូងក្រោមដី៣-៤ជាន់ ដើម្បីធ្វើចំណតឡានក្រោមដី តែមិនអនុញ្ញាតឲ្យធ្វើនៅសួនច្បារមុខព្រះបរមរាជវាំងនោះទេ។ សម្តេចតេជោ បានបន្ថែមទៀតថា សួនច្បារមួយចំនួន ដែលអាចធ្វើបាន

    October 22, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ថ្ងៃដំបូងនៃការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាលខណ្ឌ បានធ្វេីការឃាត់រថយន្ត និងម៉ូតូមួយចំនួនដែលធ្វេីចរាចរណ៍ដោយគ្មានស្លាកលេខនៅតាមដងផ្លូវ ដោយយកមករក្សាទុកនៅការិយាល័យចរាចរណ៍ និងធ្វេីការផាកពិន័យ ដោយអោយម្ចាស់ទៅធ្វេីស្លាកលេខរួចរាល់ទេីបអនុញ្ញាតិអោយយកត្រឡប់ទៅវិញបាន ចំពោះរថយន្តដែលមានបង្កាន់ដៃធ្វេីស្លាកលេខត្រឹមត្រូវ ត្រូវបានអនុញ្ញាតិអោយធ្វេីដំណេីរទៅមុខទៀតបាន។ សូមរំលឹកថាកម្លាំងនគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការខណ្ឌទាំង១៤ បានចាប់ផ្តេីមធ្វេីការឃាត់ទុកបណ្តោះអាសន្ន និងធ្វេីការផាកពិន័យទៅតាមច្បាប់កំណត់ ចំពោះយានយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្តទាំងឡាយណាដែលធ្វេីចរាចរណ៍ដោយគ្មានស្លាកលេខ ឬពាក់ស្លាកលេខមិនប្រក្រតី ចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩តទៅ ដោយយករថយន្តទាំងនោះមករក្សាទុកនិងធ្វើការផាកពិន័យ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រហូតទាល់តែធ្វើស្លាកលេខរួចរាល់៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    October 22, 2019
  • បច្ចេកវិទ្យា

    កាលពីខែកញ្ញាក្រុមហ៊ុន Huawei បានដាក់បង្ហាញជាផ្លូវការរួចមកហើយនូវស្មាតហ្វូនម៉ូដែល Mate 30 និង Mate 30 Pro ដែលស្មាតហ្វូនទាំង២នេះបានដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android 10 ប៉ុន្តែគឺមិនអាចប្រើប្រាស់សេវាកម្មរបស់ Google បានទេ ដោយសារតែមានការដាក់ទណ្ឌកម្មពាណិជ្ជកម្មពីសំណាក់សហរដ្ឋអាមេរិក។ ស្ថានភាពនេះអាចនឹងមានការផ្លាស់ប្តូរនៅប៉ុន្មានខែខាងមុខនេះ ប៉ុន្តែតាមរបាយការណ៍របស់ក្រុមហ៊ុន Huawei គឺបានបញ្ជាក់ថា ខ្លួនអាចនឹងមានយុទ្ធសាស្ត្រផ្សេងសម្រាប់ស្មាតហ្វូនបន្ទាប់របស់ខ្លួន ប្រសិនបើការងារពិភាក្សានេះមិនអាចប្រព្រឹត្តទៅជោគជ័យ។ បើតាមការអះអាងរបស់អ្នកជំនាញទស្សទាយបច្ចេកវិទ្យាម្នាក់បានអះអាងថា ស៊េរី Huawei P40 ថ្មីនឹងអាចបង្ហាញខ្លួនជាមួយនឹងតែប្រព័ន្ធប្រតិបត្តិការ Android 10 និង Harmony OS ប្រសិនបើទណ្ឌកម្មអាមេរិកមិនអាចបញ្ចប់ទៅនៅត្រឹមដើមឆ្នាំ២០២០។ មានន័យថា

    October 22, 2019
  • សង្គម

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសដកហូតសិទ្ធិប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី ហើយដាក់ឲ្យដេញថ្លៃជាថ្មី តែត្រូវមានក្រុមហ៊ុនយ៉ាងតិច៣ចូលរួម​។ ការប្រកាសនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយចំនួន ៤,០៣៨នាក់ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ ដោយសម្តេចបានសង្កត់ធ្ងន់ថាការដកហូតសិទ្ធិប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី ហើយដាក់ឱ្យដេញថ្លៃជាថ្មី ដោយសារតែក្រុមហ៊ុនតែមួយមិនអាចប្រមូលសំរាមនៅក្នុងក្រុងភ្នំពេញមានប្រសិទ្ធភាពឡើយ ដោយត្រូវមានក្រុមហ៊ុនយ៉ាងតិច៣ ប្រតិបត្តិការក្នុងការប្រមូលសំរាមនៅរាជធានីភ្នំពេញ៕ អត្ថបទ៖ ណារ៉ែន

    October 22, 2019
  • សុខភាព

    ហ្វីលីពីន ដែល​នៅក្នុង​ប្លុកអាស៊ាន​ជាមួយ​យើង ជាប្រទេស​ល្បីមួយ លើពិភពលោក ក្នុងទីផ្សារងងឹត ចំពោះការទិញលក់ អវៈយវៈ ឬសរីរាង្គ​មនុស្ស ​ជាមួយ​​​ឥណ្ឌា ប៉ាគីស្ថាន ចិន អេហ្ស៊ីប និង​កូឡុំប៊ី រហូត​ប្រកាស​លក់​អនឡាញទៀត។ ពាក់ព័ន្ធ​បញ្ហា​នេះ កាសែត Channel News Asia ចុងសប្ដាហ៍មុន ចេញផ្សាយ​អត្ថបទ​ស៊ើបអង្កេត​​២ ករណី ស្ដីពី​ការជួញ​ដូរ​តម្រងនោម នៅ​​ហ្វីលីពីន ដែល​មិន​ញញើត​ច្បាប់ រហូត​ប្រកាស​លក់​ជា​សាធារណៈ​តាម​​អនឡាញ។ អ្នកជំងឺ ដែល​ឈាន​ដល់​ដំណាក់កាល​ផ្លាស់ប្ដូរ​តម្រងនោម បណ្ដាល​មកពី​ការខូចតម្រងនោម (Kidney Failure) ហើយ​មូលហេតុ​នៅពីក្រោយ​ជំងឺសាហាវ​នេះ គឺជំងឺ​ទឹកនោមផ្អែម និង​ជំងឺលើសឈាម។

    October 22, 2019
  • អន្តរជាតិ

    ថៃ៖ ជាធម្មតាយើងតែងឃើញព្រះសង្ឃនិមន្តបិណ្ឌបាតជាមួយកូនសិស្សលោកចំនួនម្នាក់ ឬ២នាក់ ដោយឡែកថ្មីៗនេះនៅប្រទេសថៃបែរជាមានរឿងភ្ញាក់ផ្អើលមួយដោយកូនសិស្សសង្ឃលើកនេះ មិនមែនជាមនុស្សតែជាសត្វពាហនៈ នោះគឺសត្វគោ។ រឿងរ៉ាវភ្ញាក់ផ្អើលបានកើតឡើងតាមរយៈការចែករំលែកក្នុងបណ្តាញសង្គមនៅក្នុងថ្ងៃទី២១ ខែតុលា ម្សិលមិញនេះ។ ដោយវេលាម៉ោង៧ និង៣០នាទីព្រឹក នៅឯផ្សារបាងខាន់ ស្ថិតក្នុងស្រុកក្លងហ្លួង ខេត្តប៉ាធុមថានី ប្រទេសថៃ មានសត្វគោឈ្មោលមួយក្បាលអាយុ៣ឆ្នាំ បានដើរតាមព្រះសង្ឃបិណ្ឌបាត។ សត្វគោមួយក្បាលនេះគឺចេះ និងឈ្លាសវៃជាខ្លាំង ដោយវាឈប់ចាំទទួលបាតពីសំណាក់ប្រជាពលរដ្ឋ។ ព្រះសង្ឃបានបញ្ជាក់ឲ្យដឹងថា សត្វគោនេះគឺព្រះតេជគុណចិញ្ចឹមតាំងពីតូច ហើយវាជាសត្វឆ្លាតខុសពីគោដទៃ ដោយវាតែងតែស្តាប់បង្គាប់ និងដើរតាមព្រះតេជគុណ។ លើកនេះព្រះតេជគុណសាកល្បងយកវាមកបិណ្ឌបាតជាមួយដើម្បីចង់ដឹងថា តើវានឹងរករឿងអ្នកស្រុក ឬក៏មានបញ្ហាអ្វីឬអត់ តែមើលទៅវាចេះខ្លាំងណាស់៕ អត្ថបទ៖ មេសា

    October 22, 2019