- Khmernote Media
- បច្ចេកវិទ្យា
ញូវដេលី៖ OPPO ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូននាំមុខគេលើសកលលោកនៅពេលថ្មីៗនេះទើបតែទទួលបានពានរង្វាន់មួយនៅក្នុងព្រឹត្តិការណ៍តាំងពិពណ៍ Economic Conclave 2019 នៅក្នុងប្រទេសឥណ្ឌាក្នុងនាមជាស្មាតហ្វូន ដែលមានបច្ចេកវិទ្យាកាម៉េរាល្អបំផុត។ OPPO Reno 2 ដែលជាស្មាតហ្វូនបំពាក់ជាមួយនឹងកាម៉េរា 48MP នោះគឺជាអ្នកដែលបានទទួលបានពានរង្វាន់មួយនេះ។ OPPO Reno2 មិនត្រឹមតែប៉ុណ្ណោះក៏មានបន្ថែមមុខងារ Ultra Dark Mode 2.0 និង Ultra Steady Video ផងដែរ។ ថ្លែងនៅក្នុងឧិកាសទទួលរង្វាន់នោះលោក Tasleem Arif អនុប្រធានក្រុមហ៊ុនទទួលបន្ទុកកិច្ចការងារស្រាវជ្រាវ និងអភិវឌ្ឍរបស់ក្រុមហ៊ុន OPPO បាននិយាយថា អាជីវកម្មនៅក្នុងប្រទេសឥណ្ឌាកំពុងវិវឌ្ឍន៍ខ្លួនយ៉ាងខ្លាំង
October 24, 2019 - អន្តរជាតិ
ថៃ៖ ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមក្រោយក្រុមហ៊ុនចែកចាយរថយន្ត Honda ប្រចាំប្រទេសថៃបានធ្វើកម្មវិធីសិក្ខាសាលាមួយមានឈ្មោះថា Super Idea Contest 2019 ដោយប្រមូលផ្តុំក្មេងៗដែលពូកែឆ្លាតៗ និងមានគំនិតល្អមកចូលរួមដើម្បីដកស្រង់យកបទពិសោធន៍ជាមួយប្រធានបទប្លែកៗពីគ្នា។ ក្នុងកម្មវិធីមួយនេះគេសង្កេតឃើញមានក្មេងៗជាច្រើនបានចូលរួម ដោយប្រធានបទគួរឲ្យចាប់អារម្មណ៍មួយគឺភ្លក់រសជាតិជីវិតជាក្មេងជនបទ។ ដោយប្រធានបទមួយនេះផ្តោតទៅលើស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ក្មេងៗស្រុកស្រែថៃ ដែលគ្មានទូរស័ព្ទ និងឧបករណ៍ទំនើបប្រើប្រាស់។ ក្នុងនោះមានដូចជាការបង្រៀនសិស្សពីជីវិតជនបទ ល្បែងកម្សាន្ត ការដកស្ទូង និងការផ្លាស់ប្តូរបទពិសោធន៍រវាងសិស្សទីក្រុង និងស្រុកស្រែ។ កម្មវិធីសិក្សាសាលា Super Idea Contest 2019 ទទួលបានការគាំទ្រជាខ្លាំង ពីសំណាក់ឪពុកម្តាយដោយពួកគាត់លើកឡើងថាចង់ឲ្យក្មេងៗចេះដកបទពិសោធន៍ និងយល់ពីគុណតម្លៃនៃដំណាំប្រជាកសិករថៃបានខិតខំដាំ៕ អត្ថបទ៖ មេសា
October 24, 2019 - អន្តរជាតិ
ថៃ៖ ស្ត្រីជាអ្នកបម្រើការងារលើយន្តហោះម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនភា្លមៗ ក្រោយបានរកឃើញថា នាងបាននាំយកសម្ភារថ្លៃៗជាច្រើនពីប្រទេសអ៊ីតាលីទៅលក់ក្នុងប្រទេសថៃដោយខុសច្បាប់។ ស្រ្តីដែលត្រូវបានគេចាប់ខ្លួននេះជាបុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International ដែលជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទេសថៃ។ តាមភស្តុតាងដែលគេបានរកឃើញនៅខ្លួននាងគឺនាងបានលាក់ខ្សែក្រវ៉ាត់ និងកាបូបម៉ាកល្បីៗជាច្រើនពីប្រទេសអ៊ីតាលី ដើម្បីនាំយកទៅលក់ក្នុងប្រទេសថៃដោយមិនបានបង់ពន្ធនោះទេ ខណៈដែលជើងហោះហើរនាងត្រូវធ្វើការងារឲ្យនោះមានទិសដៅហោះចេញពីប្រទេសអ៊ីតាលីត្របល់មកកាន់ប្រទេសថៃវិញ។ សូមបញ្ជាក់ជូនថា រាល់ទំនិញដែលនាំពីប្រទេសមួយទៅកាន់ប្រទេសមួយក្នុងគោលបំណងធ្វើអាជីវកម្មត្រូវតែបង់ពន្ធ ដោយឡែកសម្រាប់បុគ្គលិកដែលជាអ្នកបម្រើការងារលើយន្តមានសិទ្ធអាចទិញទំនិញបានខ្លះក្នុងគោលបំំណងសម្រាប់ប្រើប្រាស់ ហើយទំហំទឹកប្រាក់សម្រាប់ទិញនោះក៏ត្រូវបានគេកំណត់ដោយច្បាប់ផងដែរ។ សម្រាប់ករណីខាងលើស្ត្រីជាអ្នកបម្រើការងារលើយន្តហោះជនជាតិថៃរូបនេះ បាននាំយកសម្ភារថ្លៃៗជាច្រើនលើសពីទំហំទឹកប្រាក់ ដែលបានកំណត់ក្នុងគោលបំណងយកទៅលក់បន្ត ទើបត្រូវបានគេចាប់ខ្លួន និងត្រូវទទួលទោសតាមផ្លូវច្បាប់តែម្តង៕ អត្ថបទ៖ ភក្តី
October 24, 2019 - ព័ត៌មានជាតិ
កណ្តាល៖ មុខសញ្ញាចោរលួចយ៉ាងសកម្មពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះចំនួន២នាក់ ២ថ្ងៃ ២ទីតាំងផ្សេងគ្នា។ ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួនបាននៅថ្ងៃទី២២ ខែតុលា ដោយទី១-ឈ្មោះមឿន វណ្ណាឡាវ ភេទប្រុសអាយុ១៧ឆ្នាំ ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ រស់នៅភូមិទួលព្រេច ឃុំត្រពាំង គង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និង ២-ឈ្មោះជៀវ កុម្ភៈ ភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ រស់នៅភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះឈៀង រីករាយ ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរបុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់ ទួលពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ និង
October 24, 2019 - អន្តរជាតិ
ថៃ៖ ថ្មីៗនេះបុរសចិត្តក្តៅមួយនាក់ ពាក់វ៉ែនតា បានធ្វើឲ្យមហាជនថៃកើតក្តីខឹងសម្បារជាខ្លាំងក្រោយបុរសរូបនេះបានធ្វើការមើលងាយប្រជាពលរដ្ឋថៃ ដោយអួតអាងថាខ្លួនជាកូនមហាសេដ្ឋីមានទ្រព្យសម្បត្តិ។ ដើមហេតុនៃរឿងរ៉ាវទាំងនេះកើតឡើង គឺក្រោយពេលដែលឃ្លីបវីដេអូខ្លីថតបានក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយក្នុងខេត្តណាខនប៉ាធុម ប្រទេសថៃ ដោយបុរសរូបនេះបានបោះសម្តី ទៅកាន់ក្មេងស្រីក្រីក្រម្នាក់ដែលស្ថិតក្នុងហេតុការណ៍នោះថា៖ «មានផ្ទះនៅឬអត់ហ្នឹង? ផ្ទះតម្លៃប្រមាណ៥លានបាតហ្នឹង មានអត់? នេះខ្ញុំកូនមហាសេដ្ឋីជិះឡានស្លាកលេខក្រហមណា! មានបញ្ញាគិតឬអត់? ខ្ញុំមានគ្រប់យ៉ាងដែលឯងមិនមាន»។ ក្រោយមកសម្តីរបស់គេត្រូវបានចែកចាយពេញក្នុងបណ្តាញសង្គម និងបានធ្វើឲ្យមហាជនខឹងជាខ្លាំង ព្រោះក្រៅពីពាក្យមើលងាយអ្នកក្រទាំងនេះ គេបានមើលងាយប៉ូលិស ព្រមទាំងប្រជាជនថៃទាំងមូលតែម្តង។ ការប្រមាថជនជាតិថៃរបស់គេបានធ្វើឲ្យមហាជនជាច្រើនមករង់ចាំស្វាគមន៍នៅនឹងមុខប៉ុស្តិ៍ប៉ូលីស ខណៈពេលកំពុងជម្រះបញ្ហាករណីគ្រោះថ្នាក់ចរាចរណ៍។ ដោយឃើញមនុស្សជាច្រើនរង់ចាំជួបជម្រះបញ្ហាជាមួយខ្លួន បុរសម្នាក់នេះជាមួយក្រុមគ្រួសារពុំបានចេញពីប៉ូលិសឡើយ ដោយរង់ចាំឲ្យក្រុមមហាជនរំសាយជាមុនសិន តែមើលទៅគ្មានប្រសិទ្ធភាពនោះទេ។ ចុងបញ្ចប់ឪពុកម្តាយគេបានថ្លែងសុំទោស ដោយលើកហេតុផលថា កូនប្រុសខ្លួនទៅនៅបរទេសជាង២០ឆ្នាំមកហើយ ទើបមិនសូវដឹងច្បាប់ទម្លាប់៕ អត្ថបទ៖ មេសា
October 24, 2019 - ព័ត៌មានជាតិ
ភ្នំពេញ៖ ព័ត៌មានបឋមបានឲ្យដឹងថា ខណៈពេលនេះមានករណីឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យទុស្សេ និងឆាបឆេះខ្សែភ្លេីងបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំង។ ហេតុការណ៍នេះស្ថិតនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក នៅចំហៀងផ្សារទំនើប TK Avenue។ ករណីនេះមិនបង្កឲ្យនរណាម្នាក់រងរបួសឡើយ៕ អត្ថបទ៖ សេម រូបភាព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
October 24, 2019 - បច្ចេកវិទ្យា
យោងតាមប្រភពព័ត៌មាន Phonearena បានឲ្យដឹងថា ក្រុមហ៊ុនយក្ស Apple ដែលត្រៀមខ្លួនក្នុងការដាក់បង្ហាញវ៉ែនតាបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ខ្លួន AR glass នៅឆ្នាំក្រោយនោះបានបង្ហាញពីភាពទុកចិត្តយ៉ាងខ្លាំងជាមួយនឹងផលិតមួយនេះ។ យោងតាមអ្នកជំនាញលោក Mark Gurman បានបញ្ជាក់ថា AR Glass នឹងមានមុខនាទីមួយចំនួនដូចជាអេក្រង់ holographic នឹងជួយឲ្យអ្នកប្រើប្រាស់ទូរស័ព្ទ iPhone ក្នុងការអាចបញ្ចាំងព័ត៌មានសំខាន់ៗមួយចំនួនទៀតដូចជា Message, Emails ឬ Weather ជាដើម។ ក្នុងព័ត៌មានចចាមអារ៉ាមក៏បានអះអាងដែរថា AR Glass ក៏នឹងមានបញ្ចូលមកជាមួយនឹងកម្មវិធីផែនទីរបស់ Apple ដែលនឹងជំនួយដល់កម្មវិធីហ្គេមមួយចំនួនផងដែរមានន័យថាអ្នកនឹងអាចលេងហ្គេមពេលកំពុងពាក់វ៉ែនតា AR Glass នេះបានដែរ៕
October 24, 2019 - អន្តរជាតិ
ថៃ៖ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើងនៅឯខេត្តអ៊ុប៊ុន ប្រទេសថៃ ដោយសម្លាប់មនុស្ស៧នាក់ និង៤នាក់រងរបួសធ្ងន់។ ករណីនេះគ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងនៅឯចំណុចផ្លូវលេខ៤ ភូមិមឿងស្រី ស្រុកវ៉ារីនឆាំរ៉ាត ខេត្តអ៊ុប៊ុនប្រទេសថៃ ដោយបង្កឡើងដោយរថយន្តកង់៦ពាក់ស្លាកលេខ นค 8905 ឈុនបុរី បើកឡានជែងគ្នាបណ្តាលទៅប៉ះរថយន្តឈ្នួលដឹកអ្នកដំណើរ ខណៈពេលកំពុងវ៉ាឡានដទៃ អូសជាង២០ម៉ែត្រ បណ្តាលឲ្យមនុស្ស៧នាក់ស្លាប់ និង៤នាក់ទៀតរងរបួស។ រថយន្តឈ្នួលមួយនោះត្រូវបានគេដឹងថាជារថយន្តដែលទើបចេញពីវត្តមក ដោយក្នុងចំណោមអ្នកស្លាប់មានព្រះសង្ឃចំនួន២រូប ញាតិញោមប្រុស២រូប និងស្រី៣រូប។ ចំណែកអ្នករងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដើម្បីសម្រាកព្យាបាល៕ អត្ថបទ៖ មេសា
October 24, 2019 - PR
បើគិតសបៗទៅវាដូចជាសមរភូមិដ៏ក្តៅគគុកមួយដែរចំពោះការប្រកួតប្រជែងគ្នាសព្វថ្ងៃទៅលើស្មាតហ្វូននាពេលបច្ចុប្បន្ន។ ក៏ដូចជាក្រុមហ៊ុនស្មាតហ្វូន vivo បច្ចុប្បន្នកំពុងតែមានសន្ទុះខ្លាំងគួរសមជាមួយនឹងការប្រឡូកនៅវិស័យស្មាតហ្វូនរបស់ខ្លួននៅក្នុងទីផ្សារនៃប្រទេសកម្ពុជាផងដែរ។ មួយវិញទៀតចំពោះក្រុមហ៊ុនស្មាតហ្វូន vivo តែងតែផ្តល់នូវអ្វីដែរថ្មី ជាមួយនឹងការបង្ហាញចេញនូវស្មាតហ្វូនរបស់ខ្លួននីមួយៗសុទ្ធសឹង្ហតែមានភាពច្នៃប្រឌិត និងកំណែទំរង់ថ្មីៗជានិច្ច។ នៅថ្ងៃនេះ vivo ក៏បានប្រកាសថានឹងមានវត្ថមាននៃសមាជិកថ្មីរបស់ខ្លួនមួយម៉ូឌែលទៀតហើយ ដែលនឹងមកដល់នាពេលឆាប់នេះផងដែរ ដោយវាត្រូវជាបងប្អូនរួមជំនាន់នៃត្រកូល Y ប៉ុន្តែ vivo មិនទាន់បានបញ្ជាក់ឲ្យច្បាស់ការថាជាស្មាតហ្វូននៃត្រកូល Y អ្វីនៅឡើយទេ។ តើអ្នកទាំងអស់គ្នាចង់ដឹងដែរឬទេថា ស្មាតហ្វូនចំនាន់ចុងក្រោយនៃត្រកូល Y Series មួយនេះនឹងមានចំណុចពិសេសអ្វីដែរត្រូវផ្លាស់ប្តូរខ្លះនោះ? សូមធ្វើការតាមដានផេកផ្លូវការរបស់ក្រុមហ៊ុន vivo ទាំងអស់គ្នា!
October 24, 2019 - បច្ចេកវិទ្យា
ស្ថិតនៅ នាទីចុងក្រោយនៃកម្មវិធីសម្ពោធទូរស័ព្ទដៃទំនើប OPPO RENO 2 Series, ក្រុមហ៊ុនសម្ព័ន្ធជាមួយនឹងOPPO គឺ Realme ដែលកំពុងមានសន្ទុះគាំទ្រនិងប្រជាប្រិយភាពខ្លាំងជុំវិញពិភពលោក ក៏បានបង្ហាញវត្តមានជាផ្លូវការលើទីផ្សារស្មាតហ្វូននៅកម្ពុជាផងដែរ។ គួររំលឹកថា Realme គឺក្រុមហ៊ុនទូរស័ព្ទដៃចល័តក្មេងខ្ចីជាងគេ ដែលទើបតែបង្កើតឡើងក្នុង ឩសភា ឆ្នាំ 2018។ គ្រាន់តែបង្កើតពុំទាន់បានមួយឆ្នាំផង Realme ទទួលបានជោគជ័យលើ ការលក់ចេញស្មាតហ្វូន និង ការទម្លុះទីផ្សារស្មាតហ្វូនអន្តរជាតិ ចំនួន 10 រួមមាន ប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី -ល-។ ក្នុងនាមជាម៉ាកទូរស័ពុ្ទដែលមានសន្ទុះគាំទ្រខ្លាំង នៅប្រទេសឥណ្ឌា Realme បានបំបែកឯកត្តកម្មនៃការលក់ចេញស្មាតហ្វូនរបស់ខ្លួន
October 24, 2019









