- Khmernote Media
- អន្តរជាតិ
Channel YouTube មានឈ្មោះថា “PewDiePie” ដែលជា Channel ដ៏មានប្រជាប្រិយភាពអំពីវីដេអូបែបកំសាន្តនោះ ត្រូវបានគេហាមឃាត់ជាផ្លូវការនៅក្នុងប្រទេសចិនហើយ ក្រោយ Channel មួយនេះបានបង្ហោះវីដេអូបែប Troll ដែលប្រៀបធៀបថា លោកប្រធានាធិបតីចិន Xi Jinping មានមុខមាត់ដូចតួអង្គតុក្កតា Winnie the Pooh។ បើតាមលោក Kjellberg ដែលម្ចាស់ Channel YouTube មួយនេះបាននិយាយតាមវីដេអូផ្លូវការរបស់គាត់ថា Channel “PewDiePie” ត្រូវបានហាមឃាត់នៅក្នុងប្រទេសចិនហើយ ដែលមានន័យថាអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងប្រទេសចិនមិនអាចមើលឃើញវីដេអូទាំងចាស់ និងថ្មីរបស់គាត់ទៀតទេ ពោលគឺពេលពួកគេចូលទៅកាន់ Channel មួយនេះវានឹងមិនបង្ហាញវីដេអូណាមួយទាល់តែសោះ។
October 24, 2019 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់-ខ្សោយពីចិន បាននឹងកំពុងគ្របដណ្តប់មកលើកម្ពុជា ដែលធ្វើឲ្យអាកាសធាតុប្រែប្រួលដូចខាងក្រោម៖ + ចាប់ពីថ្ងៃទី២៨-៣១ ខែតុលា៖ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ រតនគិរី និងខេត្តមណ្ឌលគិរី នឹងអាចមានភ្លៀងធ្លាក់ដោយអន្លើនៅក្នុងកម្រិតបរិមាណពីខ្សោយទៅតិច។ + ចាប់ពីថ្ងៃទី២៥-៣១ ខែតុលា៖ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំ កំពង់ស្ពឺ កណ្តាល តាកែវ ព្រៃវែង ស្វាយរៀង រាជធានីភ្នំពេញ
October 24, 2019 - សុខភាព
ក្នុងវិស័យវេជ្ជសាស្ត្រ ខែតុលានេះ ជាខែស្វែងយល់ពីជំងឺពុកឆ្អឺង (Osteoporosis Awareness Month) ហើយ “Hello គ្រូពេទ្យ” នឹងជម្រាបជូនមូលហេតុ និងទម្លាប់មួយចំនួន ដែលបណ្ដាលឲ្យយើងពុកឆ្អឹងទាំងនៅវ័យក្មេង។ ១. អាហារប្រៃ អាហារប្រៃក្នុងរបបអាហារប្រចាំថ្ងៃ ដូចជា ពពួកសាច់ប្រឡាក់ ត្រីប្រឡាក់ សុទ្ធតែបណ្ដាលឲ្យពុកឆ្អឹង។ ជាតិប្រៃ ឬសូដ្យូម មិនថា ដោយផ្ទាល់ ឬប្រយោលទេ មានឥទ្ធិពលលើតម្រងនោម ក្នុងការស្រូបកាល់ស្យូមឡើងវិញ ហើយវាបណ្ដាលឲ្យលើសបរិមាណកាល់ស្យូមយ៉ាងខ្លាំង។ បញ្ហានេះពាក់ព័ន្ធជាមួយការធ្វើមេតាប៉ូលិសសមាសធាតុកាល់ស្យូម ចេញពីឆ្អឹង។ តាមការណែនាំ យើងគួរញ៉ាំជាតិប្រៃ ឬសូដ្យូម ប្រមាណ ២,៣ក្រាម/ថ្ងៃ
October 24, 2019 - អន្តរជាតិ
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Shanghaiist បានឲ្យដឹងថា ថ្មីៗនេះរដ្ឋាភិបាលចិនបានសម្រេចធ្វើការហាមឃាត់មិនឲ្យមានការនាំចេញទំនិញមួយចំនួនទៅកាន់ក្រុងហុងកុងជាដាច់ខាតដូចជា មួកសុវត្ថិភាពពណ៌លឿង ឆត្រពណ៌លឿង ទង់ជាតិ ដងទង់ជាតិ ស្រោមដៃ អាវយឺតពណ៌ខ្មៅ ម៉ាស់បិទមុខ បដាផ្សព្វផ្សាយ កំណាត់ដែក ដំបងដែកឬជ័រ និងបំពង់ទីបជាដើម។ គេនៅចាំបានថា កាលពីខែមុនរដ្ឋាភិបាលចិនក៏បានធ្វើហាមឃាត់ក្រុមហ៊ុនចិនមួយចំនួនមិនឲ្យនាំទំនិញមួយចំនួនយកទៅលក់នៅក្នុងក្រុងហុងដែរ ដែលទំនិញទាំងនោះមានដូចជា គ្រឿងឧបភោគបរិភោគ វត្ថុរាវ ម្សៅ ឧស្ម័ន ម៉ាស៊ីនធំៗ មួកសុវត្ថិភាព ឆត្រ ខ្សែសម្រាប់ចងកដៃ កន្សែងដៃ ឧបករណ៍បំពងសំឡេង អាវសុវត្ថិភាព វ៉ែនតា ដង្កាប់ដែក យន្តហោះ Drone គ្រាប់អង្កាំដែក
October 24, 2019 - បច្ចេកវិទ្យា
សម្រាប់អ្នកដែលកំពុងស្ទាក់ស្ទើរ ហើយមិនដឹងថាត្រូវជ្រើសរើសយកទូរស័ព្ទបែបណា? ប្រភេទណា? សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ រឺធ្វើជាកាដូពិសេសនៅ “ថ្ងៃបុណ្យ Halloween” ដែលនឹងខិតខំមកដល់ក្នុងពេលឆាប់ៗនេះ អាចធ្វើការពិចារណាបាន នៅលើកំពូលស្មាតហ្វូនស៊េរីថ្មី របស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO គឺ OPPO Reno2 F ដែលទើបតែសម្ពោធក្តៅៗ។ ស្មាតហ្វូនកូនកាត់ OPPO Reno2 F មានតម្លៃលក់ចេញត្រឹមតែ $369 លើទីផ្សារស្មាតហ្វូនកម្ពុជា ហើយសម្រាប់អ្នកដែលធ្វើការកក់ទុកមុន (Pre-Order) ចាប់ពីថ្ងៃទី 18 ដល់ 24 តុលា 2019 ក្រុមហ៊ុន OPPO
October 23, 2019 - អន្តរជាតិ
មនុស្សផ្សេងគ្នាទទួលបានលទ្ធផលនៃការសម្រកទម្ងន់ផ្សេងគ្នា ព្រោះតែរាយកាងរបស់ពួកគេអាចនឹងមានលក្ខខណ្ឌសុខភាពខុសពីគ្នា ហើយការលះបង់និងតស៊ូរបស់ពួកគេក្នុងការសម្រកទម្ងន់ក៏ផ្សេងគ្នាដែរ។ ថ្ងៃនេះអង្គភាពខ្មែរណូតសូមលើកយកបទពិសោធន៍ជោគជ័យក្នុងការសម្រកទម្ងន់របស់បុរសម្នាក់ ដែលអាចសម្រកទម្ងន់ពី ១១៦ គីឡូក្រាមនៅសល់ត្រឹម ៧៥ គីឡូក្រាម ពោលគឺស្រកអស់ ៤១ គីឡូក្រាមឬប្រហែល ១/៣ នៃទម្ងន់សរុបរបស់គាត់ ដោយប្រើពេលត្រឹមតែ ៧ ខែប៉ុណ្ណោះ។ បុរសដែលអាចសម្រកទម្ងន់ដោយជោគជ័យក្នុងរយៈពេលខ្លីនេះមានឈ្មោះថា Muhammad Shah bin Dewanan ជាជនជាតិសិង្ហបុរី និងមានអាយុ ២២ ឆ្នាំ។ បើតាមការរៀបរាប់របស់ គាត់ប្រាប់ក្រុមអ្នកសារព័ត៌មានបានឲ្យដឹងថា មុនពេលស្រកទម្ងន់គាត់មានទម្លាប់ញ៉ាំបាយ ២-៣ ចានក្នុងមួយពេល ហើយពេលខ្លះគាត់ញ៉ាំអាហារលើសពី ៣ ដងក្នុងមួយថ្ងៃ
October 23, 2019 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនឈានមុខ OPPO និង ផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យា បានប្រកាសគម្រោងបញ្ចេញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ Dual-mode 5G នាចុងឆ្នាំ 2019 ខាងមុខនេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំនៃកម្មវិធីមួយដែលមានឈ្មោះថា “Qualcomm 5G ឆ្នាំ 2019” នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ លោក Henry Tang ប្រធានផ្នែកបច្ចេកវិទ្យា 5G របស់ OPPO បានឲ្យដឹងថា ស្មាតហ្វូនស៊េរីថ្មីជំនាន់ចុងក្រោយរបស់ពួកគេ នឹងត្រូវបំពាក់មកនូវបច្ចេកវិទ្យា Dual-mode 5G mobile platform ដែលមានការសហការគ្នាជាមួយ ក្រុមហ៊ុន
October 23, 2019 - អន្តរជាតិ
ថៃ៖ ការបាត់បង់គឺជារឿងពិបាកទទួលយកជាខ្លាំង មិនថាបាត់បង់អ្វីនោះឡើយ ហើយបើបាត់បង់មនុស្សជាទីស្រលាញ់វិញនោះ អារម្មណ៍មុខជាតានតឹងធ្វើអ្វីមិនត្រូវនោះឡើយ។ ជាក់ស្តែងកាលពីថ្មីៗនេះស្ត្រីជនជាតិថៃមួយរូបបានបង្ហោះសារខ្លោចចិត្តមួយក្នុងបណ្តាញសង្គម ក្រោយនាងបានសម្រេចចិត្តសម្លាប់ខ្លួនជាច្រើនដង ព្រោះតែគូស្នេហ៍បានបាត់បង់ជីវិតទៅក្នុងគ្រោះថ្នាក់ចរាចរណ៍ តែនាងបែរជាប្តូរចិត្តនៅពេលដែលដឹងថាខ្លួនកំពុងមានផ្ទៃពោះ។ រឿងរ៉ាវនេះបានធ្វើឲ្យមហាជនភ្ញាក់ផ្អើល នឹងចាប់អារម្មណ៍ជាខ្លាំង ដោយនារីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Iradadar Boonma ដោយនាងបានសរសេររៀបរាប់ថា៖ «នេះគឺជារូបជុំគ្រួសារលើកដំបូងរបស់យើង! ហើយក៏ជារូបដំបូងដែលអូនបង្ហាញភាពឈឺចាប់ក្នុងចិត្តដែលលាក់ទុកក្នុងចិត្តជាយូរមកហើយ តាំងពីអូនតាំងសតិបានមកម្តងទៀត។ បងដឹងទេអូនធ្លាប់គិតថាចង់ស្លាប់ដើម្បីទៅតាមបង តែពេលដែលអូនដឹងថាអូននឹងក្លាយជាម្តាយគេ អូនបានបញ្ឈប់គំនិតនោះ សង្ឃឹមថាបងយល់ចិត្តអូន ព្រោះអូនមិនចង់ឲ្យក្មេងមិនដឹងអីស្លាប់ទៅទាំងមិនបានឃើញពន្លឺថ្ងៃនោះឡើយ។ អូននឹកបង នឹកគ្រាដែលបងធ្លាប់ថាយើងនឹងសាងគ្រួសាររួមគ្នា យើងនឹងកសាងសុភមង្គល។ ពេលនេះកូនយើងបានកើតមកហើយ តែបងមិននៅទីនេះជាមួយអូននោះទេ»៕ អត្ថបទ៖ មេសា
October 23, 2019 - PR
សូមស្វាគមន៏ជាមួយការវិលត្រឡប់មកវិញរបស់កម្មវិធី Ballantine’s True Music! តើអ្នកណាខ្លះចូលចិត្ត និងគាំទ្រ សិល្បៈតន្រ្តីខ្មែរ Original Song? លោកអ្នកនឹងជួបជាអាយឌលរបស់អ្នក កញ្ញា ADDA លោក VAN CHESDA និងក្រុមតន្រ្តី P-Sand និងតារាចម្រៀងជាច្រើនទៀត ដែលនឹងមកប្រគំក្នុងកម្មវិធី Ballantine’s True Music នៅពេលឆាប់ៗនេះ។ នៅថ្ងៃទី២៥ តុលា ២០១៩ នេះ កញ្ញា ADDA និងលោក VAN CHESDA នឹងចាប់ដៃគ្នាមកសំដែងក្នុងកម្មវិធី Ballantine’s
October 22, 2019 - ព័ត៌មានជាតិ
កំពង់ឆ្នាំង៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២ និង៤៥នាទីទៀបភ្លឺ បុរសម្នាក់ឈ្មោះ ឃុត សុភា អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិទំនប់ ឃុំទំនប់ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានដឹកគោយកទៅខ្លុះកន្លុះនៅនឹងគុម្ភឫស្សីពីងពង់ខាងក្រោយផ្ទះម្នាក់ឯង ពេលនោះក៏ត្រូវគោធាក់ចំប្រដាប់ភេទ បណ្តាលឱ្យប្រកាច់ស្លាប់នៅនឹងគុម្ភឫស្សីពីងពង់ជិតគោនោះតែម្ដង។ ក្រោយកេីតហេតុនគរបាលជំនាញការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង បានចុះធ្វេីកោសល្យវិច្ច័យរួចបានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារគោធាក់ចំប្រដាប់ភេទពិតមែន និងបានប្រគល់សពជូនក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី ៕ ប្រភព៖ ការិ.ផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
October 22, 2019









