Khmernote Media
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ៖ រថយន្ត​មួយ​គ្រឿង បុក​រះប៉ះទៅលើរថយន្ត​៣គ្រឿង​​ទៀត នៅ​តាមផ្លូវចុះ​ចំណោតលោក​យាយ​ម៉ៅ​ក្រុង​ព្រះសីហនុ​ នៅព្រឹកព្រលឹមថ្ងៃទី​២៥ ខែតុលា ឆ្នាំ២០១៩នេះ។ សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ស្លាកលេខ ភ្នំពេញ3E-1472 អ្នកបើកបរឈ្មោះ ឡុង ឆេងប៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បើកបរ ស្នាក់នៅ ភូមិថ្មបាំង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ មុនពេលកើតហេតុគេឃើញរថយន្តម៉ាក HYUNDAI ពណ៌ស ផ្លាកលេខ ភ្នំពេញ3E-1472 ជារថយន្តបង្កមានទិសដៅ​ ចូលក្រុង ពេលមកដល់ចំណុចខាងលើ ស្ថានភាពភាពផ្លូវចុះចំណោត​ផង

    October 25, 2019
  • បច្ចេកវិទ្យា

    កាលពីថ្ងៃទី 22 តុលា 2019 ក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់ពិភពលោក OPPO បានបើកដំណើរការ ហាងទូរស័ព្ទខ្នាតធំបំផុត ស្តង់ដារអន្តរជាតិលើកដំបូង នៅផ្សារទំនើបប្រណិត Emquartier ក្រុងបាងកក ប្រទេសថៃ។ ហាងទូរស័ព្ទដ៏ធំទំនើបមួយនេះ ត្រូវបានបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ ក្នុងការផ្តល់នូវបទពិសោធន៍ដល់អតិថិជននិងអ្នកគាំទ្រ ជាមួយនឹងបរិយាកាសធំទូលាយ ចំរុះនៃវប្បធម៌ និង ផលិតផលបច្ចេកវិទ្យាកំពូលៗថ្មីៗដូចជា បច្ចេកវិទ្យា 5G network និង Reno 10x Zoom 5G ផងដែរ។ ការបើកដំណើរការ OPPO Showroom ខ្នាតអន្តរជាតិនៅប្រទេស គឺជាការឆ្លុះបញ្ចាំងនូវការរីកចម្រើននិងទម្លាយនូវទីផ្សារសលករបស់ក្រុមហ៊ុនទូរស័ព្ទចល័តចិនមួយនេះ។

    October 25, 2019
  • អន្តរជាតិ

    ចិន៖ បុរសម្នាក់ដែលមានទម្លាប់អង្គុយនៅមុខកុំព្យូទ័រជាច្រើនម៉ោងក្នុងមួយថ្ងៃៗនោះ ត្រូវបានគេរាយការណ៍មានបញ្ហាកម្រើកជើងលែងកើត ហើយត្រូវអង្គុយនៅលើកៅអីរុញដូចមនុស្សខ្វិនអីចឹងដែរ។ បុរសជនរងគ្រោះមានឈ្មោះថា Liu អាយុ ៣៥ ឆ្នាំ ​រស់នៅក្នុងប្រទេសចិន និងមានការងារជាបុគ្គលិកនៅក្នុងក្រុមហ៊ុនលក់ទំនិញតាមបណ្តាញអ៊ីនធឺណេតមួយ ដែលការងារនេះតម្រូវឲ្យគាត់អង្គុយមុខកុំព្យូទ័រជាច្រើនម៉ោងក្នុងមួយថ្ងៃៗ។​ ការពិតទៅលក្ខខណ្ឌការងាររួមជាមួយនឹងលក្ខខណ្ឌសុខភាពមិនអំណោយផលពីធម្មជាតិរបស់គាត់ស្រាប់ផងនោះ បានធ្វើឲ្យបុរសជនរងគ្រោះកើតមានបញ្ហាសុខភាពយូឆ្នាំមកហើយតែគាត់មិនព្យាយាមព្យាបាលបញ្ហានោះឲ្យអស់ពីលទ្ធភាពទេ ហើយទុកទាល់តែមានបញ្ហាខ្វិនជើងដូចនេះតែម្តង។ តាមការរៀបរា​ប់របស់បុរសជនរងគ្រោះផ្ទាល់បានឲ្យដឹងថា​ គាត់ផ្ដើមឈឺចង្កេះ និងខ្នងជាច្រើនឆ្នាំមកហើយ និងមួយឆ្នាំចុងក្រោយនេះការឈឺចាប់កាន់តែកើនឡើងរហូតគាត់អង្គុយយូរលែងកើត ហើយបញ្ហានេះគឺបង្កឡើងដោយសារតែគាត់មានជំងឺខ្សោយខួរឆ្អឹងខ្នង។ យ៉ាងណាក្តី គាត់មិនបានប្រាប់រឿងនេះដល់គ្រួសារឡើយ និងមិនទៅរកវេជ្ជបណ្ឌិតជំនាញដើម្បីព្យាបាលទៀត ដោយរាល់ថ្ងៃគាត់ប្រើប្រាស់តែវិធីម៉ាស្សាបែបធម្មតាជាតិ ដែលខាងគ្រួសារគាត់ធ្វើឲ្យតែប៉ុណ្ណោះ។ រហូតមកទល់ពេលនេះជំងឺខ្សោយខួរឆ្អឹងរបស់គាត់កាន់តែធ្ងន់ធ្ងរឡើងៗរហូតជើងទាំងពីររបស់គាត់ត្រូវខ្វិនដើរលេងរួចតែម្តង។ ខាងវេជ្ជបណ្ឌិតបានបញ្ជាក់ថា បញ្ហានេះពិបាកព្យាបាលណាស់ប្រសិនបើគ្មានអ្នកណាម្នាក់បរិច្ចាគខួរឆ្អឹងដល់ជនរងគ្រោះ៕ អត្ថបទ៖ភក្តី

    October 25, 2019
  • ព័ត៌មានជាតិ

    សៀមរាប៖ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយកម្លាំងការិយាល័យត្រួតពិនិត្យគយ ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដោយមានការសម្របសម្រួល ពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប នាវេលាម៉ោង ២២និង០៥នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ បានពិនិត្យជនជាតិថៃចំនួន ០២នាក់ ក្នុងករណីសង្ស័យនាំគ្រឿងញៀន ចេញទៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន តាមជើងហោះហើរលេខ 5J-258 (REP-MNL) នៅចំណុចស្ថាននីយ៍ចេញដំណើរអន្តរជាតិ ដោយរកឃើញ ម៉្សៅក្រាមពណ៌សថ្លា រុំដោយថង់ប្លាស្ទីក ខ្ចប់ក្រដាសអាលុមីញ៉ូមចំនួន ២៧ដុំ ទម្ងន់សរុប ២៨,៣០គីឡូក្រាម (ទម្ងន់គ្រឿងញៀនសុទ្ធ ២៧,៣០គីឡូក្រាម)។ នគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា

    October 25, 2019
  • អន្តរជាតិ

    ថៃ៖ មានករណីឃាតកម្មដ៏រន្ធត់មួយដោយកូនប្រុសស្រវឹងស្រាម្នាក់បានកាប់សម្លាប់ឪពុកខ្លួនស្លាប់យ៉ាងអាណោចអាធ័ម ដោយហេតុផលសុំលុយទិញស្រា និងថ្នាំជក់មិនបាន ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ដោយទីតាំងកើតហេតុគឺស្ថិតនៅឯខេត្តកាចាណាក់បុរី ប្រទេសថៃ។ កូនប្រុសតិរិច្ឆានដែលមានអាយុ៣៩ឆ្នាំ រូបនេះត្រូវបានរាយការណ៍ថាជាមនុស្សញៀនស្រា និងលេងថ្នាំ ហើយតែងរករឿងអ្នកផ្ទះជាអ្នកញឹកញាប់ ដោយក្នុងផ្ទះនេះមានសុទ្ធតែមនុស្សប្រុស ព្រោះតែប្រពន្ធរត់ចោលបន្សល់ទុកនៅកូនប្រុសម្នាក់អាយុ៧ឆ្នាំ។ នៅថ្ងៃកើតហេតុគេបានឃើញថាបុរសម្នាក់នេះស្រវឹងស្រា មកដល់ផ្ទះមានរឿងឡូឡាឈ្លោះជាមួយឪពុកជរារបស់ខ្លួនដែលមានអាយុ ៧៩ឆ្នាំ ព្រោះតែហេតុផលសុំលុយទិញស្រា និងថ្នាំជក់មិនបាន។ មួយសន្ទុះក្រោយមកស្រាប់តែគេប្រទះឃើញឪពុកជរារូបនោះរត់ចេញពីផ្ទះដោយឈាមស្រោចខ្លួន ដោយរត់បានចម្ងាយប្រមាណ៥០០មែត្រ រូបគាត់ក៏បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។ ក្រោយទទួលបានការរាយការណ៍ប៉ូលីសបានមកភ្លាមៗ ហើយចាប់បុរសរូបនោះយកទៅឃាត់ខ្លួននៅប៉ុស្តិ៍ប៉ូលីស។ ចំណែកឯកូនប្រុសអាយុ៧ឆ្នាំត្រូវបានរាយការណ៍ឲ្យដឹងថា ស្ថិតនៅក្នុងសភាពភ័យខ្លាច ព្រោះតែខ្លួនជាអ្នកបានឃើញហេតុការណ៍ឪពុកធ្វើបាបតាខ្លួនឯង៕ អត្ថបទ៖ មេសា

    October 24, 2019
  • អន្តរជាតិ

    ចិន៖ អំពើហិង្សាកើតចេញពីទំនាស់ស្នេហាត្រីកោណមួយបានកើតឡើងនៅចំកណ្តាលផ្លូវសាធារណៈ និងបានបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់អ្នកកំពុងធ្វើដំណើរទៅមកនៅលើដងផ្លូវ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Anhui ភាគខាងលិចប្រទេសចិន។ អត្តសញ្ញាណពិតប្រាកដរបស់ជនពាក់ព័ន្ធក្នុងករណីវាយតប់យ៉ាងអណាធិបតេយ្យនេះមិនត្រូវបានគេស្គាល់ឡើយ ដោយហេតុការណ៍នេះត្រូវបានសាធារណៈជនថតភ្លាមៗពេលកំពុងកើតហេតុ និងបានយកទៅបង្ហោះពេញបណ្តាញសង្គម។ អ្វីដែលគេបានដឹងច្បាស់នោះគឺថា​ អំពើហិង្សាបង្កឡើយដោយសារស្ត្រីជាប្រពន្ធដើមរួមជាមួយនឹងសាច់ញាតិនាំគ្នាទៅវាយស្រ្តីស្នេហ៍ ឬស្រីលួចលាក់ ដែលកំពុងលួចទាក់ទងគ្មាជាមួយនឹងប្តីគាត់។ នៅក្នុងអំពើហឹង្សានោះគេបានឃើញបុរសជាប្តី ព្យាយាមការពារស្រ្តីស្នេហរបស់គាត់យ៉ាងខ្លាំងបំផុត រហូតធ្វើឲ្យក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមបញ្ចេញមតិថា ហេតុអ្វីបុរសជាប្តីមិនអាចស្រលាញ់ប្រពន្ធដើមរបស់ខ្លួនឲ្យដូចស្រលាញ់កំណាន់នេះផង គ្រាន់តែស្រីកំណាន់សោះអីក៏ស្រលាញ់ និងការពារយ៉ាងនេះ។ លោកអ្នកអាចទស្សនាទិដ្ឋភាពទាំងស្រុងដូចក្នុងវីដេអូខាងក្រោមនេះ៖ អត្ថបទ៖ភក្តី

    October 24, 2019
  • អន្តរជាតិ

    ថៃ៖ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ មានការចែករំលែកពេញបណ្តាញសង្គមក្រោយម្ចាស់គណនីឈ្មោះថា Burin Tharavichitkun បានបង្ហោះរូបភាពច្នៃប្រឌិតនៃវត្តចេតិយលួង ក្នុងខេត្តឈៀងម៉ៃ ដែលមានអាយុកាល៩០០ឆ្នាំមកហើយ។ គំនិតច្នៃប្រឌិតដោយធ្វើជាផ្ទាំងកញ្ចក់មានគូររូបប្រាសាទដោយទឹកជក់ពណ៌ស ដោយកញ្ចក់មួយនេះមានកម្ពស់២ម៉ែត្រ បង្ហាញពីរូបរាងវត្តចេតិយលួង ដោយពុំទាន់មានបែកបាក់ហាក់ដូចទើបបង្កើតថ្មីៗ ទាំងដែលវាមានអាយុកាល៩០០ឆ្នាំ ហើយបាក់បែកអស់ទៅហើយ។ យ៉ាងណាមិញគំនិតថ្មីៗមួយនេះក៏ទទួលបានការទាក់ទាញជាខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍ទាំងក្នុងនិងក្រៅប្រទេស។ អ្នកអាចមើលរូបភាពខាងក្រោមដើម្បីទទួលដឹងពីភាពស្រស់ស្អាត និងច្នៃប្រឌិតប្លែកមួយនេះ៖ អត្ថបទ៖ មេសា

    October 24, 2019
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ-(ជ្រុងមួយ) នៅរដូវធ្លាក់ខ្យល់នេះ ដូច បណ្តាឆ្នាំមុនៗដែរ សំរាមបានហូររសាត់ចេញពីតំបន់ទំនប់រលក មករាយប៉ាយនៅចំណុចកំពង់ផែក្រុងព្រះសីហនុ ដែលនៅក្បែរគ្នា និងខ្លះទៀតបានរសាត់រហូតដល់ឆ្នេរក្បែរស្ពានកោះពស់។ បាតុភាពនេះ ផ្តើមចេញពីការមិនរក្សាទុកដាក់សំរាមត្រឹមត្រូវពីពលរដ្ឋឬទូកនេសាទមួយចំនួននៅតំបន់ទំនប់រលក ដោយបោះសំរាមនិងកាកសំណល់ផ្សេងៗពីក្នុងផ្ទះដែលសង់លើទឹក ចូលទៅក្នុងទឹកសមុទ្រ ហើយនៅពេលរដូវខ្យល់ដូរទិស សំរាមទាំងអស់នេះបានរសាត់មកកាន់កំពង់ផែមុនគេ និងថាកើតឡើងជារៀងរាល់ឆ្នាំ ដោយអូសបន្លាយច្រើនឆ្នាំមកហើយ។ មន្ត្រីផ្នែកអនាមយ័បរិស្ថានកំពង់ផែក្រុងព្រះសីហនុអោយដឹងនៅព្រឹកថ្ងៃ២៤តុលា២០១៩នេះថា ដល់រដូវនេះជារៀងរាល់ថ្ងៃខាងកំពង់ផែបានប្រើឧបករណ៍ផ្សេងៗកើបយកសំរាមទាំងអស់នេះពិសេសនៅតាមឃ្លងនាវាចូលចត ប៉ុន្តែមិនស្អាតល្អទេដោយសារ កើបយកសំរាមចាស់អស់ សំរាមថ្មីនឹងមកដល់ទៀត។ មន្ត្រីផ្នែកបរិស្ថានថ្លែងប្រាប់ដែរថា បញ្ហាសំរាមនៅទំនប់រលកនេះ កន្លងមកក៍ដូចជាបច្ចុប្បន្នអជ្ញាធរបានធ្វើគ្រប់សកម្មភាពដូចជាការអប់រំ ការប្រមូលកម្លាំងសម្អាតឬវិធានការរដ្ឋបាលខ្លះទៀតផងដែរ ប៉ុន្តែមិនជោគជយ័ទេ ។ មិនជោគជយ័នូវត្រង់ថា ខ្វះការចូលរួមដោយមនសិកាភ្ញាក់រលឹកពីពលរដ្ឋឬអ្នកដែលនិយមបោះសំរាមអនាធិបតេយ្យ ។ បញ្ហានេះ ប្រសិនបើអ្នករស់នៅទំនប់រលកមួយចំនួន នៅតែបោះសំរាមចូលសមុទ្រ មិនព្រមវេចខ្ចប់ទុកដាក់អោយបានត្រឹមត្រូវ

    October 24, 2019
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ៖ ឆ្នាំនេះ​ពិធីអ៊ុំទូកផ្កាចា​រ នៅអាងទឹកព្រៃនប់​ នឹងរៀបចំយ៉ាងអធឹកអធម​ ជាងឆ្នាំមុន​។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំពិធីបុណ្យអ៊ុំទូកផ្កាចារ​ នាព្រឹកថ្ងៃទី​២៤ ខែតុលា ឆ្នាំ២០១៩ លោក​ ម៉ាង​ ស៊ីណេត​ អភិបាលរងខេត្តព្រះសីហនុ​ បានកំណត់ច្បាស់ថា​ ឆ្នាំនេះគណៈកម្មការនឹងរៀបចំអោយបានធំជាងមុន​ ដោយមានដូចជាតន្ត្រីសម័យ​ ល្បែងប្រជាប្រិយ​ បង្ហោះគោម​ បាញ់កាំជ្រួច និងមានកម្មវិធីសប្បាយៗជាច្រេីនទៀត​ ។ ទូកទាំង​អស់មានការចូលរួមមកពីតាមបណ្តាក្រុង​ ស្រុកទាំង៥​ ក្នុងខេត្តព្រះសីហនុ​ ដោយកម្មវិធីនឹងរៀបចំនៅអាងទឹកព្រៃនប់​ (​ វត្តព្រៃនប់​ )​ ឃុំព្រៃនប់​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ នាថ្ងៃទី​០២ និង០៣ ខែវិច្ឆិកា​

    October 24, 2019
  • PR

    ព្រឹត្តិការណ៍ដ៏សំខាន់បំផុតនៅក្នុងពិភពលោកនៃការប្រកួតកីឡាអេឡិចត្រូនិច (eSports) រដូវកាល PUBG Mobile Club Open 2019 (PMCO 2019) Fall Season ដែលគាំទ្រដោយក្រុមហ៊ុនបច្ចេកវិទ្យា VIVO គឺជាអ្នកឧបត្ថម្ភផ្លូវការបានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយសម្រាប់តំបន់អាស៊ីអាគ្នេយ៍នេះ។ នៅក្នុងការរៀបចំដោយ PUBG Mobile, PMCO 2019 វាមានការរំពឹងថានឹងអាចរួមចំណែកក្នុងការអភិវឌ្ឍទៅលើជំនាញរបស់អ្នកលេងជាច្រើននៅក្នុងពិភពលោកនៅលើកីឡាអេឡិចត្រូនិច (eSports) នេះ រួមទាំងការបង្កើនទៅលើសុខុមាលភាពនៃប្រព័ន្ធ ecosystem របស់ហ្គេម eSports ផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា VIVO និយាយថា “ជាមួយនឹងការអភិវឌ្ឍទៅលើបច្ចេកវិទ្យានៅថ្ងៃនេះ ការប្រកួតជម្រុះ PMCO

    October 24, 2019