- Khmernote Media
- PR
អស់រយៈពេលជាងបីឆ្នាំកន្លងមកហើយដែលស្ថានីយទូរទស្សន៍ភីអិនអិនបានដាក់ដំណើរការផ្សាយរឿងភាគខ្មែររហូតមកដល់បច្ចុប្បន្ននេះ ហើយក៏ទទួលលបានជោគជ័យយ៉ាងខ្លាំងផងដែរ តាមរយៈស្នាដៃនិពន្ធរបស់អ្នកនិពន្ធល្បីៗ តួសម្តែងដែលមានទេពកោសល្យ បូករួមទាំងបច្ចេកទេសក្នុងការថតជាដើម ដែលធ្វើអោយគុណភាពរឿងភាគខ្មែរកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ បើទោះបីជាមានការគាំទ្រយ៉ាងណាក្តី ស្ថានីយទូរទស្សន៍ភីអិន នៅតែព្យាយាមរកយុទ្ធសាស្ត្រថ្មីៗ ដើម្បីពង្រឹងរឿងភាគខ្មែរអោយកាន់តែខ្លាំងបន្ថែមទៀតក្នុងឆ្នាំ២០២០ខាងមុខ ដោយនឹងជ្រើសរើសប្រភេទសាច់រឿងល្អៗ ដែលលេចចេញពីស្នាដៃអ្នកនិពន្ធល្បីៗនៅកម្ពុជាដោយមិនចម្លង ឬទិញសិទ្ធពីបរទេសមកផលិតឡើយ។ ក្រៅពីការតែងនិពន្ធក្នុងនោះស្ថានីយទូរទស្សន៍ភីអិនអិន ក៏មានការសម្រឹតសម្រាំង តួសម្តែងដែលមានទេពកោសល្យ និងអាចបញ្ចូលអារម្មណ៍ជាមួយការនិយាយផ្ទាល់ដោយមិនបញ្ចូលសម្លេងបានយ៉ាងល្អ បូករួមបច្ចេកទេសថ្មី ជាពិសេសគឺការបន្ថែមម៉ោងចាក់ផ្សាយនៅក្នុងម៉ោងមាសរហូតដល់ ៦០០ម៉ោងក្នុងមួយឆ្នាំ និងការបោះទុនបន្ថែមក្នុងការផលិតរឿងភាគខ្មែរ ដែលឆ្នាំមុនៗភីអិនអិនបានផលិតរឿងភាគខ្មែរប្រហែលជា៤០០ម៉ោងប៉ុណ្ណោះក្នុងមួយឆ្នាំ នេះបើតាមការលើកឡើងរបស់ កញ្ញាទូច បុប្ផា ប្រធានផ្នែកកម្មវិធីផ្សាយរបស់ស្ថានីយទូរទស្សន៍ភីអិនអិន។ រឿងភាគខ្មែរល្បីៗដែលត្រៀមនឹងចាក់ផ្សាយសម្រាប់ឆ្នាំ២០២០នេះមានដូចជារឿង «ឥទ្ធិពលស្នេហ៍ក្នុងភ្លើងបណ្តាសារ» «អ្នកម៉ាក់វ័យក្មេង» «សង្គ្រាមមរតក» «សព្វសិទ្ធ» និង «អ្នកទីបី» រួមនឹងរឿងភាគខ្មែរជាច្រើនទៀតដែលស្ថិតនៅក្នុងគម្រោងផលិតនិងចាក់ផ្សាយរបស់ស្ថានីយទូរទស្សន៍ភីអិនអិន។
October 25, 2019 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ- នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ នគរបាលបានបញ្ជូនក្រុមជនសង្ស័យចំនួន៣ក្រុម សរុប៧នាក់ ដែលជាក្រុមលួចម៉ូតូដោយកាច់បំបែកសោរ ចំនួន០៣ករណីផ្សេងៗគ្នា ទៅកាន់សាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ក្នុងនោះនគរបាលដកហូតម៉ូតូជាវត្ថុតាងនៃអំពើលួចនេះចំនួន៩គ្រឿងផងដែរ។ លោកឧត្តមសេនីយ៍ត្រីកុល ផាលីស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុបញ្ជាក់ថា៖ ករណីទី១ ៖ ចោរកម្មបង្កដោយជនជាតិចិន លួចកាច់បំបែកសោរកម៉ូតូ០១គ្រឿង ម៉ាក AIR BLADE ពណ៌ក្រហមលាយស គ្មានស្លាកលេខរបស់ជនជាតិនេប៉ាល់ឈ្មោះ SHYAM GURUNG ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ PEARL កាលពីព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៩
October 25, 2019 - អន្តរជាតិ
ក្មេងប្រុសដែលទើបមានអាយុ ២ឆ្នាំម្នាក់ត្រូវជួបឧបហេតុដ៏គួរឲ្យរន្ធត់បំផុត ដោយត្រូវចង្កាក់សាច់ក្រកបុកឆ្លុះពីបំពងករហូតដល់ខួរក្បាល ក្រោយរូបគេបានរត់ដួលខណៈកំពុងតែព្យាយាមញ៉ាំសាច់ក្រកមួយចង្កាក់នៅក្នុងដៃហេតុការណ៍នេះ បានកើតឡើងនៅក្នុងក្រុង Quijing ប្រទេសចិន។ យោងតាមសារព័ត៌មាន Worldofbuzz បានឲ្យដឹងថា ក្នុងថ្ងៃកើតហេតុកុមាររងត្រូវបានម្តាយនាំទៅទិញឥវ៉ាន់នៅផ្សារជាមួយ ហើយដោយរូបគេយំខ្លាំងពេកនោះស្រ្តីជាម្តាយបានហុចសាច់ក្រកមួយចង្កាក់ឲ្យទៅកូនតូចនោះក្នុងគោលបំណងបន្លប់ឲ្យរូបគេបាត់យំ។ ក្រោយមានសាច់ក្រកមួយចង្កាក់នៅក្នុងដៃកុមាររងគ្រោះក៏បានរត់លេងបណ្តើរ និងព្យាយាមញ៉ាំសាច់ក្រកនោះបណ្ដើរ ជាអកុសលរូបគេបានដួលហើយចង្កាក់សាច់ក្រកនោះក៏បានបុកទម្លុះបំពងកររបស់គេ និងធ្លាយទៅដល់ខួរក្បាលទៀតផង។ ភ្លាមៗនោះកុមារងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយវេជ្ជបណ្ឌិតក៏បានជួយដកចង្កាក់នោះចេញបានវិញតែវេជ្ជបណ្ឌិតបានបញ្ជាក់ថា ស្ថានភាពរបួសរបស់កុមាររងគ្រោះមានលក្ខណៈធ្ងន់ធ្ងរហើយរូបគេត្រូវប្រឈមនឹងការកើតមានបញ្ហារលាកស្រោមខួរក្បាល មានបញ្ហាខួរឆ្អឹងខ្នង និងបញ្ហាជាច្រើនទៀតនៅពេលអនាគត ព្រោះចំណុចដែលមានរបួសនោះគឺជាកន្លែងសំខាន់សម្រាប់ភ្ជាប់សេរីរាង្គផ្សេងៗជាច្រើននៅក្នុងរាងកាយ៕ អត្ថបទ៖ភក្តី
October 25, 2019 - អន្តរជាតិ
យុវជនល្មោភកាមម្នាក់ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុករយៈពេល ២៥ ឆ្នាំ ក្រោយរូបគេបានចាប់រំលោភក្មេងស្រីអាយុ ៧ ឆ្នាំ ម្នាក់នៅក្នុងបន្ទប់ទឹកនៃភោជនីយដ្ឋានមួយកន្លែងនៅក្នុងក្រុង Pretoria ប្រទេសអាហ្វ្រិកខាងត្បូង។ ជនល្មើសមានឈ្មោះថា Nicholas Ninow អាយុ ២១ ឆ្នាំ ជាយុវជនញៀនថ្នាំ និងគ្រឿងស្រវឹងយ៉ាងជោគជាំម្នាក់។ ក្នុងថ្ងៃកើតហេតុរូបគេបានបង្ហាញខ្លួននៅកន្លែងក្មេងលេងនៃភោជនីយដ្ឋានដែលជាកន្លែងកើតហេតុខាងលើ និងបានតាមដានក្មេងស្រីជនរងគ្រោះមួយសន្ទុះធំ។ ក្រោយមកពេលក្មេងស្រីរងគ្រោះទៅបន្ទប់ទឹកដើម្បីលាងដៃ និងខណៈដែលម្តាយនាងកំពុងតែរវល់ញ៉ាំអាហារនោះ រូបគេក៏បានដើរតាមក្មេងស្រីរងគ្រោះដល់បន្ទប់ទឹក ហើយក៏ធ្វើសកម្មភាពចាប់ក្មេងស្រីមកក្នុងបង្គន់បិទទ្វារចាក់កន្លឹះជិត និងធ្វើសកម្មភាពរំលោភតែម្តង។ ខណៈពេលនោះក្មេងស្រីរងគ្រោះបានស្រែកឲ្យម្តាយនាងជួយ ទើបម្តាយនាងរួមជាមួយនឹងបុគ្គលិកភោជនីដ្ឋានជាច្រើននាក់ផ្សេងទៀតរត់ទៅជួយក្មេងស្រីរងគ្រោះ និងចាប់ខ្លួនជនល្មើសទុកសម្រាប់ឲ្យប៉ូលិស។ ករណីនេះគឺជាមេរៀនមួយសម្រាប់ម្តាយឪពុកគ្រប់រូបគួរតែមានការប្រុងប្រយ័ត្នចំពោះកូនស្រីតូចៗរបស់ខ្លួនឲ្យបានខ្ពស់ ព្រោះពេលបច្ចុប្បន្ននេះមានជនខិលខូចច្រើនណាស់នៅជុំវិញខ្លួនយើង និងអាចធ្វើ សកម្មភាពថោកទាបគ្រប់ពេលវេលាខណៈដែលយើងភ្លេចខ្លួនតែបន្តិចប៉ុណ្ណោះ៕ អត្ថបទ៖ភក្តី
October 25, 2019 - ព័ត៌មានជាតិ
ការចែកចាយគ្រឿងញៀនត្រូវបានធ្វើឡើងក្នុងរូបភាពប្លែកៗដើម្បីបំភាន់ការចាប់អារម្មណ៍ពីសំណាក់ប៉ូលិស និងសាធារណៈជនទូទៅ ហើយពេលខ្លះជនខិលខូចបានប្រើប្រាស់វិធីគួរឲ្យអស់សំណើច និងហួសចិត្តបំផុតផងដែរ។ ជាក់ស្តែងមានស្រ្តីជាភ្ញៀវទេសចរណ៍ជនជាតិចិនចំនួន ៧នាក់ត្រូវបានចាប់ខ្លួនក្រោយប៉ូលិសរកឃើញថា ពួកគាត់បានលាក់គ្រឿងញៀននៅក្នុងសំឡីអនាម័យ និងខោក្នុងមានសរុបទម្ងន់ ១ គីឡូក្រាម និងមានបំណងចង់នាំយកគ្រឿងញៀនទាំងនោះពីប្រទេសថៃទៅលក់បន្តនៅក្នុងប្រទេសជប៉ុន។ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Worldofbuzz បានឲ្យដឹងថា ក្រុមស្រ្តីជាឈ្មួញចែកចាយគ្រឿងញៀនខុសច្បាប់មួយក្រុមនេះមានអាយុពី ២០ ដល់ ៥០ ឆ្នាំ តែគេមិនបានបង្ហាញអត្តសញ្ញាណលំអិតរបស់ពួកគាត់ឡើយ។ ភស្តុតាំងដែលប៉ូលិបានរកឃើញនោះគឺនៅក្នុងខោក្នុង និងសំឡីអនាម័យរបស់ក្រុមស្ត្រីទាំងនេះមានបង្កប់នូវគ្រឿងញៀនប្រភេទមេតំហ្វេតាមីនរុំនៅក្នុងប្រអប់មូលមានរាងដូចជាស៊ុត ហើយពួកនាងបានស្លៀកខោក្នុង និងប្រើសំឡីអនាម័យទាំងនោះដូចធម្មតា។ បើទោះជាពួកនាងព្យាយាមលាក់គ្រឿងញៀនទាំងនេះនៅក្នុងកន្លែងសំខាន់យ៉ាងនេះក្តី ក៏ប៉ូលិសនៅតែអាចរកឃើញការពិត និងធ្វើការឃាត់ខ្លួនពួកនាងបានដែរ ព្រោះប៉ូលិសបានប្រើប្រាស់ឧបករណ៍ស្កេនលើរាងកាយពួកនាង។ ពេលនេះជនខិលខូចត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន ខណៈប៉ូលិសកំពុងបើកការស៊ើបអង្កេតដើម្បីបន្តស្វែងរកជនពាក់ព័ន្ធបន្ថែមទៀត៕ អត្ថបទ៖ភក្តី
October 25, 2019 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលទីស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ បានសហការជាមួយ កម្លាំងនគរបាលនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន ដោយមានការចូលរួមពី លោកស្នងការរងទទួលផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត និងមន្ទីរការងារខេត្ត នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ បានធ្វើការឃាត់ខ្លួនជនបរទេស ជាជនជាតិវៀតណាមចំនួន ១១នាក់ ដែលលួចឆ្លងដែនមកធ្វើការ និងស្នាក់នៅដោយខុសច្បាប់ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បច្ចុប្បន្នជនជាតិវៀតណាមទាំង១១នាក់ ត្រូវបានកម្លាំងមានសមត្ថកិច្ច យកមកទីស្នាក់ការត្រៀមបណ្ដេញចេញ ដើម្បីធ្វើការសាកសួរ និងអនុវត្តតាមនីតិវិធីបន្ត៕ ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
October 25, 2019 - បច្ចេកវិទ្យា
ទើបតែបង្ហាញវត្តមានជាផ្លូវការលើទីផ្សារស្មាតហ្វូននៅប្រទេសកម្ពុជាមិនទាន់បានប៉ុន្មានផង ក្រុមហ៊ុនទូរស័ព្ទដៃចល័ត ដ៏ក្មេងខ្ចី realme (រៀលមី) បានពញាក់អារម្មណ៍អតិថិជន និង អ្នកគាំទ្រ តាមរយៈការដាក់លក់ ទូរស័ព្ទទំនើបដំបូងរបស់ខ្លួន គឺ realmeC2 (រៀលមី ស៊ីធូ) ក្នុងតម្លៃត្រឹមតែ $119 បន្ថែមកង្ហារតូចមួយគ្រឿងចាប់ពីថ្ងៃនេះតទៅ។ (ពណ៌ពេជ្រខ្មៅ និង ពេជ្រខៀវ) ស្មាតហ្វូន realmeC2 ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ មានអេក្រង់ ទំហំ 6.1” HD+ បែបតំណក់ទឹក (កម្រិតបង្ហាញ 89.35%) អនុញ្ញាតឲ្យអ្នកប្រើប្រាស់កាន់តែងាយស្រួល លេងហ្គេម ទស្សនា វីដេអូ
October 25, 2019 - សង្គម
នៅព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ នៅក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានបង្ហាញពី គោលនយោបាយបៀវត្សថ្នាក់ជាតិឆ្នាំ២០២០ ដែលមានដូចខាងក្រោម៖ + មន្ត្រីរាជការស៊ីវិល៖ ពីប្រមាណ ១ ១០០ ១០០ រៀល ឆ្នាំ២០១៩ ដល់ប្រមាណ ១ ១៤២
October 25, 2019 - បច្ចេកវិទ្យា
Galaxy Fold ស្មាតហ្វូនបត់ដំបូងបង្អស់របស់ក្រុមហ៊ុន Samsung ដែលមានតម្លៃរហូតទៅដល់ជិត ២០០០ដុល្លារត្រូវបានគេជឿជាក់ថា នឹងចាប់ផ្តើមទទួលបានការអាប់ដេតមុខងារមួយចំនួនបន្ថែមទៀតនាពេលឆាប់ៗខាងមុខ ហើយមុខងារពិសេសនោះគឺគេជឿជាក់ថា នឹងទទួលបានការអភិវឌ្ឍន៍ឲ្យកាន់តែប្រសើរលើកម្មវិធីកាម៉េរារបស់ខ្លួន។ យោងតាមការចេញផ្សាយរបស់ SamMobile បានឲ្យដឹងថា ការអាប់ដេតថ្មីប្រព័ន្ធប្រតិបត្តិការនៃ Galaxy Fold នឹងត្រូវចាប់ផ្តើមធ្វើឡើងដំបូងនៅតាមបណ្តាប្រទេសដូចជាបារាំង និងសហភាពអារ៉ាប់រួម និងបន្តទៅកាន់ទីផ្សារផ្សេងទៀតលើលោកនៅពេលខាងមុខបន្ទាប់ទៀត។ គួរឲ្យដឹងដែរថា Galaxy Fold មានកាម៉េរាសរុបទៅដល់៦គ្រាប់ ខណៈដែលមុខងារ និងកម្មវិធីប្រើប្រាស់របស់វាគឺមានកម្រិតប្រហាក់ប្រហែលទៅនឹងម៉ូដែលGalaxy Note 10 ដែរ ប៉ុន្តែកង្វះខាតមួយចំនួនដែលនឹងត្រូវអាប់ដេតបន្ថែមក្នុងដំណើរការលើកនេះ។ Software ប្រភេទ F900FXXU1ASJ4 នឹងត្រូវដាក់បន្ថែមជាមួយនឹងកាម៉េរាបែប Night mode
October 25, 2019 - ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ប្រកាសដកហូតសិទ្ធិប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី ហើយដាក់ឲ្យដេញថ្លៃជាថ្មី តែត្រូវមានក្រុមហ៊ុនយ៉ាងតិច៣ចូលរួម។ ការប្រកាសនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយចំនួន ៤,០៣៨នាក់ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ ដោយសម្តេចបានសង្កត់ធ្ងន់ថាការដកហូតសិទ្ធិប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី ហើយដាក់ឱ្យដេញថ្លៃជាថ្មី ដោយសារតែក្រុមហ៊ុនតែមួយមិនអាចប្រមូលសំរាមនៅក្នុងក្រុងភ្នំពេញមានប្រសិទ្ធភាពឡើយ ដោយត្រូវមានក្រុមហ៊ុនយ៉ាងតិច៣ ប្រតិបត្តិការក្នុងការប្រមូលសំរាមនៅរាជធានីភ្នំពេញ។ សម្តេចតេជោ បានបង្ហោះសារនៅលើហ្វេសបុកប្រាប់ពលរដ្ឋថា៖ ដោយក្តាប់បាននូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញអំពីការដាក់ថ្លៃសេវាប្រមូលសំរាមក្រុមហ៊ុន ស៊ិនទ្រី ក្នុងវិក្កយបត្ររបស់អគ្គិសនីកម្ពុជា ល្ងាចថ្ងៃនេះ ខ្ញុំបានសម្រេចតាមសំណើរបស់អគ្គិសនីកម្ពុជាដោយដកថ្លៃ សេវាប្រមូលសំរាមចេញពីវិក្កយបត្រថ្មីរបស់អគ្គិសនីកម្ពុជាចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ។ យន្តការយកថ្លៃសេវាប្រមូលសំរាមទៅថ្ងៃមុខនឹងត្រូវប្រើយន្តការផ្សេងជំនួសវិញ ដែលកិច្ចការនេះខ្ញុំបានប្រគល់ភារកិច្ចជូន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី
October 25, 2019









