មកដឹងពីចំនួនប្រាក់ខែមន្ត្រីរាជការ នគរបាល យោធិន គ្រូបង្រៀន និងគ្រូពេទ្យ ដែលត្រូវដំឡើងនៅឆ្នាំក្រោយនេះ
- October 25, 2019
នៅព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ នៅក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានបង្ហាញពី គោលនយោបាយបៀវត្សថ្នាក់ជាតិឆ្នាំ២០២០ ដែលមានដូចខាងក្រោម៖
+ មន្ត្រីរាជការស៊ីវិល៖ ពីប្រមាណ ១ ១០០ ១០០ រៀល ឆ្នាំ២០១៩ ដល់ប្រមាណ ១ ១៤២ ៥០០ រៀល នៅខែមករា ឆ្នាំ២០២០ ហើយចាប់ពីខែមេសា ឆ្នាំ២០២០ ឡើងដល់ប្រមាណ ១ ១៧២ ៥០០ រៀល
+ គ្រូបង្រៀន និងគ្រូពេទ្យ៖ ពីប្រមាណ ១ ២០០ ១០០ រៀល ឆ្នាំ២០១៩ ដល់ប្រមាណ ១ ២៤២ ៥០០ រៀល នៅខែមករា ឆ្នាំ២០២០ ហើយចាប់ពីខែមេសា ឆ្នាំ២០២០ ឡើងដល់ប្រមាណ ១ ២៧២ ៥០០ រៀល
+ នគរបាលជាតិ (ពលបាលត្រី)៖ ពីប្រមាណ ១ ១៨៤ ៥៧៧ រៀល (ដោយគិតបញ្ចូលរបបអង្ករ) ឆ្នាំ២០១៩ ដល់ប្រមាណ ១ ២២៦ ៩៧៧ រៀល (គិតបញ្ចូលរបបអង្ករ) នៅខែមករា ឆ្នាំ២០២០ ហើយចាប់ពីខែមេសា ឆ្នាំ២០២០ ឡើងដល់ប្រមាណ ១ ២៥៦ ៩៧៧ រៀល (គិតបញ្ចូលរបបអង្ករ)
+ យោធិន (ពលទោ)៖ ពីប្រមាណ ១ ០៥៥ ៩០០ រៀល ឆ្នាំ២០១៩ ដល់ប្រមាណ ១ ០៩៣ ៥០០ រៀល នៅខែមករា ឆ្នាំ២០២០ (មិនគិតបញ្ចូលរបបអង្ករ) ហើយចាប់ពីខែមេសា ឆ្នាំ២០២០ ឡើងដល់ប្រមាណ ១ ១២៣ ៥០០ រៀល (មិនគិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលរបបអង្ករត្រូវជាប្រមាណ ១ ១៨១ ៩៧៧ រៀល
សម្រាប់ឆ្នាំ២០២០ ប្រាក់បំណាច់របស់មន្ត្រីជាប់កិច្ចសន្យានឹងត្រូវបានដំឡើងដល់ចំនួន ៦៧០ ០០០ រៀល
អត្ថបទ៖ សេម
- Share This Post: