Khmernote Media
  • បច្ចេកវិទ្យា

    អស់រយៈពេល៧ឆ្នាំមកហើយ ដែលម៉ូដែល iPhone 5 ត្រូវបានដាក់បង្ហាញជាផ្លូវការ ហើយមកដល់ពេលនេះក្រុមហ៊ុនក៏បានចាប់ផ្តើមធ្វើការបញ្ជូនសារព្រមានជាច្រើនរួចទៅហើយដែរឲ្យគ្រប់អ្នកប្រើប្រាស់ទាំងអស់បានដឹងជា មុនថាម៉ូដែលនឹងឈប់ដំណើរការភ្លាមក្នុងខែវិច្ឆិកាខាងមុខនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្រុមហ៊ុនបានបញ្ជាក់ដែរថា អ្នកប្រើប្រាស់ iPhone 5 ទាំងឡាយគឺនៅសល់ជម្រើសមួយចុងក្រោយប្រសិនបើចង់បន្តប្រើប្រាស់ទូរស័ព្ទរបស់ខ្លួននោះគឺការអាប់ដេត version របស់ខ្លួនទៅដល់ iOS 10.3.4 យ៉ាងហោចណាស់ឲ្យបានមុនថ្ងៃអាទិត្យទី៣ ខែវិច្ឆិកានេះជាដាច់ខាត។ ក្រុមហ៊ុនបានបញ្ជាក់យ៉ាងដូចនេះថា នៅពេលដែលអ្នកមិនបានអាប់ដេតទាន់ពេលកំណត់នេះទេនោះ iPhone 5 នឹងចាប់ផ្តើមគាំងដូចជាមិនអាចដំណើរការអ៊ិនធឺណេតបាន មិនអាចប្រើប្រាស់សេវាកម្មមួយចំនួនដូចជា App Store, iCloud, Email និងរួមទាំង Safari និង Chrome ផងដែរ។ ជាក់ស្តែង

    October 28, 2019
  • PR

    នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ក្រុមការងាររបស់ក្រុមហ៊ុនទូរសព្ទ័ស្មាតហ្វូន vivo រួមទាំងមានការចូលរួមពីសំណាក់តារាសម្តែង លោក វី យ៉ារ៉ូ នឹងកញ្ញា ដាដាវ បានធ្វើការចុះសួរសុខទុក្ខទៅដល់ជនរងគ្រោះទាំង១៥ រូបដែររងគ្រោះឆក់ខ្សែរភ្លើង នឹងរងគ្រោះដោយសាំងឆេះខ្លួន។ ដោយខណៈពេលនេះជនរងគ្រោះកំពុងតែសម្រាកព្យាបាលនៅឯមន្ទីពេទ្យព្រះកុសមៈ។ នៅក្នុងនោះផងដែរក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការផ្តល់ជូនជាទឹកប្រាក់សប្បុរទៅដល់ជនរងគ្រោះនៅក្នុង១ នាក់ ១០០ដុល្លា សរុបជាទឹកប្រាក់ ១៥០០ដុល្លា។ បូករួមទឹកប្រាក់ដែលបានមកពីមហាជន នឹងតារាទាំងពីរដួងដែលមានក្តីអាណិតអាសូរទៅលើពួកគាត់សរុបបន្ថែម ៧៥០ដុល្លា។ ទាំងនេះជាទឹកចិត្តមួយដែរគួរឲ្យកោតសរសើរផងដែរដោយពួកគាត់មើលឃើញពីទុកលំបាករបស់ប្រជាពលរដ្ឋយើង។ ហើយក៏សូមជូនពរឲ្យក្រុមហ៊ុនស្មាតហ្វូន vivo ទទួលបាននូវអតិថិជនគាំទ្រឲ្យកាន់តែច្រើន នឹងមានប្រជាប្រិយភាពឲ្យកាន់តែខ្លាំង។

    October 27, 2019
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ៖ ប្រតិបត្តិការតាមស្វែងរកនារីជនជាតិអង់គ្លេស ដែលបាត់ខ្លួនស្ថិតនៅកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម នី ផល្លី អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងមន្ត្រីថ្នាក់ដឹកនំាតាមមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងកោះរ៉ុង សង្កាត់ទាំងពីរ ជាមួយក្រុមជនបរទេស ម្ចាស់ទូកដឹកភ្ញៀវទេសចរ និងប្រជាជនក្នុងតំបន់ក៏បានចូលរួមសហការស្វែងរកផងដែរ។ ចំពោះមុខនេះ ឯកឧត្តម គួច

    October 27, 2019
  • PR

    កាលពីយប់ថ្ងៃទី ២៦ ម្សិលមិញនេះក្រុមហ៊ុន Ssangyong បានរៀបចំកម្មវិធីបង្ហាញរថយន្តថ្មីមួយរបស់ខ្លួននៅផ្សារទំនើប Aeon ភ្នំពេញ ដែលមានមហាជនក៏ដូចជាតារាល្បីៗជាច្រើនចូលរួមផងដែរ។ រថយន្តម៉ូដែលថ្មី NEW REXTON 2020 ត្រូវបានដាក់បង្ហាញជាផ្លូវការ ជាមួយនឹងបច្ចេកវិទ្យាទំនើបៗជាច្រើន ស្ទើរមិនគួរអោយជឿ ជាមួយការរចនារូបរាងដ៏ស្រស់ស្អាត ទាន់សម័យ និងលេចធ្លោជាង Model មុនៗ ដែលមិនធ្លាប់មាន។ រថយន្តសេរីទំនើប NEW REXTON 2020 បានបំពាក់នូវកាមេរ៉ា 3D ៣៦០ដឺេក្រចំនួន៤គ្រាប់ច្បាស់ ដែលអាចមើលបានជុំវិញតួរថយន្តនៅពេលចូលចត និងមានអេក្រង់ធំថាច់ស្គីន៨.២អ៊ឺង ដែលអាចបង្ហាញរូបភាពច្បាស់ល្អ បូករួមជាមួយនឹងមុខងារ welcome system

    October 27, 2019
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឯកឧត្តម នី ផល្លី អគ្គលេខាធិការ គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងមន្ត្រីថ្នាក់ដឹកនំាតាមមន្ទីរអង្គភាពជុំវិញខេត្តជាច្រើននាក់បានបន្តតាមស្វែងរកនារីជនជាតិអង់គ្លេស ដែលបាត់ខ្លួននៅលើកោះរ៉ុង។ ចំពោះមុខនេះកំលាំងគ្រប់ផ្នែកកំពុងតាមរក តាមទីតាំងផ្សេងៗ តាមដងព្រៃភ្នំ ដងព្រែក តាមឆ្នេរខ្សាច់ឆ្នេរថ្មនិងកន្លែងដែលនារីនោះបានទៅលេងរួមទាំងក្រុមមុជទឹក(diving)ផង។ លោក ណុប បញ្ញា ស្នងការរងនគរបាល និយាយថា គេបានឃើញនារីនោះចុងក្រោយនៅបាត់ខ្លួនម៉ោង៣ និង៣០ទាបភ្លឺថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩

    October 27, 2019
  • ព័ត៌មានជាតិ

    ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានធ្វេីការស្ទូចរថយន្តដែលចតល្មេីសច្បាប់ និងស្លាកសញ្ញាហាមឃាត់ ជាពិសេសរថយន្តស្លាកលេខ ន.ប ខ.ម និងស្លាកលេខរដ្ឋជាដេីម ។ សូមអ្នកបេីកបររថយន្តដែលមានស្លាកលេខ ន.ប ខ.ម និងរដ្ឋ សូមចូលរួមគោរពច្បាប់អោយបានគ្រប់គ្នា ដេីម្បីជាគំរូល្អដល់ប្រជាពលរដ្ឋទូទៅ។ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    October 26, 2019
  • បច្ចេកវិទ្យា

    ពាក្យចាស់ពោលថា “លឺគេនិយាយមួយពាន់ដងមិនស្មើនឹងបានសាកប្រើផ្ទាល់ម្តង” អតិថិជនដែលបានធ្វើការកក់ទុកមុន (Pre Order)លើ OPPO Reno2 F បានបង្ហាញអារម្មណ៍ពិត បន្ទាប់ពីទទួលបានស្មាតហ្វូនប្រើប្រាស់លើកដំបូងកាលពីថ្ងៃទី 25 តុលា 2019 ដូចខាងក្រោម៖ https://youtu.be/PXg1IWAqHPQ ឥឡូវនេះលោកអ្នកអាចរកជាវ ស្មាតហ្វូនស៊េរីថ្មី OPPO Reno2 F តម្លៃត្រឹមតែ $369 នឹងទទួលកញ្ចប់កាដូ បាស Bluetooth កែវទឹក ចិញ្ចៀនទម្រទូរស័ព្ទ និង ស៊ីមស្មាតលេខធម្មតា ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងរយៈពេល 24សប្តាហ៍ នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជាយើង។

    October 26, 2019
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung បានធ្វើការប្រកាសជាផ្លូវការមួយថា បន្ទះឈីបថ្មីដែលផលិតដោយខ្លួនឯងទីបំផុតអាចនឹងបង្ហាញខ្លួនហើយក្នុងឆ្នាំ ២០២០ ខាងមុខនេះ។ បន្ទះឈីបដែលត្រូវបានគេស្គាល់ឈ្មោះ Exynos 990 SoC នឹងត្រូវបង្ហាញខ្លួនជាផ្លូវការជាមួយនឹងបន្ទះឈីបមួយទៀត គឺ 5G Exynos Modem 5123 ផងដែរ។ ការចេញផ្សាយដោយ Phonearena បានឲ្យដឹងថា បន្ទះឈីបទាំងពីរគឺផលិតឡើងដោយប្រើប្រាស់ដំណើរការផ្ទាល់របស់ក្រុមហ៊ុន 7nm EUV ដែលជាដំណើរការអាចធ្វើឲ្យបន្ទះឈីបមានកម្លាំង និងថាមពលកាន់តែខ្លាំងឡើង។ Exynos 990 នេះនឹងត្រូវគេជឿជាក់ទៀតថា នឹងត្រូវបំពាក់ជាមួយនឹងស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុហ៊ុនគឺ Galaxy S11 ជាមិនខាន។ បន្ទះឈីបនេះផងដែរមានសមត្ថភាពពិសេស

    October 26, 2019
  • អន្តរជាតិ

    វេជ្ជបណ្ឌិតម្នាក់ត្រូវបានគេផ្អាកពីការងារជាបណ្តោះអាសន្នក្រោយមានការសង្ស័យថា គាត់បានយកពេលវេលាបំពេញការងារទៅប្រើប្រាស់បណ្តាញសង្គម និងបានទុកឲ្យអ្នកជំងឺម្នាក់ត្រូវស្លាប់បាត់បង់ជីវិត។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យ Wenshui ដែលស្ថិតនៅក្នុងខេត្ត Shanxi  ភាគខាងជើងប្រទេសចិន។ ការសង្ស័យខាងលើនេះបានកើតឡើង ក្រោយមានក្រុមសាច់ញាតិជនរងគ្រោះម្នាក់ទៅប្ដឹងខាងមន្ទីរពេទ្យថា មានជនរងគ្រោះម្នាក់បានស្លាប់នៅក្នុងបន្ទប់សម្រាក់ព្យាបាលជំងឺ ខណៈគ្មានវេជ្ជបណ្ឌិតនៅប្រចាំការទាល់តែសោះ។ ជនរងគ្រោះនោះមានឈ្មោះថា Kang Jinlian អាយុ ៨៤ឆ្នាំ ហើយក្រុមសាច់ញាតិរបស់ជនរងគ្រោះបានអះអាងថា ពេលដែលជនរងគ្រោះកំពុងធ្វើទុកខ្លាំងនោះពួកគេបានព្យាយាមទៅរកវេជ្ជបណ្ឌិតឲ្យមកមើលគាត់ដែរ តែរកវេជ្ជបណ្ឌិតមិនឃើញសោះ ហើយបន្តិចក្រោយមកជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្តង។ អំឡុងពេលដែលជនរងគ្រោះស្លាប់នោះ ស្រាប់តែគេបានប្រទះឃើញវេជ្ជបណ្ឌិតដែលមានតួនាទីត្រូវប្រចាំការនោះ បង្ហោះរូបភាពថតជុំគ្នាមួយសន្លឹកនៅក្នុងបណ្តាញសង្គមទៅវិញ។ ពេលនេះក្រុមការងារជំនាញកំពុងបើកការស៊ើបអង្កេតជាពិសេសមួយ ហើយក្នុងករណីដែលគេរកឃើញថាជនរងគ្រោះបានស្លាប់ព្រោះតែភាពខ្ជីខ្ជារបស់វេជ្ជបណ្ឌិតមែន វេជ្ជបណ្ឌិតរូបនោះនឹងត្រូវគេបញ្ឈប់ពីការងារតែម្តង តែបើវាមិនមែនជាកំហុសរបស់វេជ្ជបណ្ឌិតនោះទេ គេនឹងអនុញ្ញាតឲ្យគាត់ចូលធ្វើការងារជាធម្មតាវិញ៕ អត្ថបទ៖ភក្តី

    October 26, 2019
  • អន្តរជាតិ

    កសិករម៉ាឡេស៊ីម្នាក់ត្រូវបានគេរាយការណ៍ថា អាចរកប្រាក់បានជិត ១ លានដុល្លារអាមេរិកពីការលក់ទុរ៉េនក្នុងមួយខែៗ។ កសិកររូបនេះមានឈ្មោះថា Chin Ken Soon អាយុ ៣៨ ឆ្នាំ ជាម្ចាស់ចំកាទុរេនដែលមានផ្ទៃដី ៨០ ហិចតា ស្ថិតនៅក្នុងរដ្ឋ Pahang ប្រទេសម៉ាឡេស៊ី។ តាមរបាយការណ៍ប្រាក់ចំណូលរបស់គាត់កាលពីខែមុនបានបង្ហាញថា គាត់អាចទទួលបានប្រាក់ចំណូល ១,៩១ លានដុល្លារអាមេរិកពីការនាំយកផ្លែឈើដូចជា ទុរេន ស្ពឺ មង្ឃុត ឪឡឹក និងល្ហុងទៅលក់ក្នុងប្រទេសចិន អារ៉ាប៊ីសាអូឌីត និងបណ្តាប្រទេសមួយចំនួននៅតំបន់អឺរ៉ុប។ ក្នុងចំណោមប្រាក់ចំណូលទាំងអស់នោះគឺ ប្រាក់ចំនួន ៩៥០ ០០០ ដុល្លារអាមេរិក បានមកពីការលក់ផ្លែទុរ៉េន។

    October 26, 2019