Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ ក្រៅពីការប្រើសត្វសុនខ ហិតក្លិន នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ អាជ្ញាធរបានឈានដល់ការប្រើឧទ្ធម្ភាគចក្រ ក្នុងការស្វែងរកស្ត្រីជនជាតិអង់គ្លេសម្នាក់ដែលបាត់ខ្លួនយ៉ាងអាថ៍កំបាំងលើកោះរ៉ុង ខេត្តព្រះសីហនុ បន្ទាប់ពីប្រតិបត្តិការរុករកដោយថ្មើរជើង នៅលើដីកោះ និងក្នុងលំហរសមុទ្រមិនជួបប្រទះ ។ សម្រាប់ប្រតិបត្តិការស្វែងរក មន្ត្រីថ្លែងថា កំពុងធ្វើបន្តរហូតមកដល់ល្ងាច ថ្ងៃទី៣០​ ខែតុលា ឆ្នាំ២០១៩នេះ គេនៅមិនទាន់ប្រទះឃើញស្ត្រីជនជាតិអង់គ្លេសឈ្មោះAmelia Bambridge អាយុ 21ឆ្នាំ ដែលបាត់ខ្លួននៅលើកោះរ៉ុងតាំងពីទៀបភ្លឺថ្ងៃ២៤ ខែតុលានោះ និងមិនទាន់ដឹងពីជោគវាសនារបស់ស្ត្រីជនជាតិអង់គ្លេសរូបនោះថាយ៉ាងណានៅឡើយ។ ក្រៅពីការស្វែងរកមនុស្ស ការស្រាវជ្រាវផ្សេងៗក៏កំពុងធ្វើដែរពីសមត្ថកិច្ចជំនាញ ដើម្បីរកប្រភពនិងដើមហេតុដែលនាំទៅដល់ការបាត់ខ្លួននេះ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    October 30, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple ទើបតែបានដាក់បង្ហាញនូវកាសជំនាន់ថ្មីរបស់ខ្លួនគឺ AirPods Pro ដែលមានតម្លៃលក់ក្នុងទីផ្សាររហូតដល់ ២៤៩ ដុល្លារឯណោះ។ វត្តមានរបស់ AirPods Pro ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសគឺរូបរាងរបស់វាតែម្តង ដែលត្រូវបានរចនាប្លែកខុសពីជំនាន់មុនៗ ព្រមទាំងបំពាក់បច្ចេកវិទ្យាថ្មីៗចុងក្រោយជាច្រើនដូចជា ការពារសំលេងរំខាន (Noise cancelation) ការពារញើស និងភ្លៀងតិចៗ (IPX4) និងមុខងារពិសេសៗជាច្រើនទៀត។ សម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមវិញបាននាំគ្នាប្រដូចរូងរាងរបស់ AirPods Pro ទៅនឹងវត្ថុជាច្រើន ដោយអ្នកខ្លះថាដូចជាតួរអង្គតុក្កតា Pokémon Bellsproutt ដូចមាស៊ីនសម្ងួតសក់ ដូចរុក្ខជាតិ Peashooter នៅក្នុងហ្គេមសម្រាប់បាញ់ Zombies ឬដូចក្បាលផ្កាឈូកសម្រាប់ងូតទឹកជាដើម។ លោកអ្នកអាចទស្សនារូបនៃការប្រៀបប្រដូច

    October 30, 2019
  • ព័ត៌មានជាតិ

    ដងខ្លួនបដិមាព្រះពុទ្ធចំនួនមួយនិងព្រះសិរបដិមាព្រះពុទ្ធចំនួនមួយ ត្រូវបានប្រទះឃើញក្នុងកំណាយស្រាវជ្រាវសិក្សាអំពីរចនាសម្ពន្ធនៅខាងមុខខឿនតួកណ្តាលនៃប្រាសាទ តុបខាងលិច កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៩កន្លងទៅនេះ។ លោក សុខ កែវសុវណ្ណារ៉ា បុរាណវិទូនៃវិទ្យាស្ថានណារ៉ាដែលកំពុងតែអនុវត្តគម្រោងជួសជុលប្រាសាទតុបខាងលិច បានឱ្យដឹងថា៖ “ដងខ្លួននិងព្រះសិរបដិមាព្រះពុទ្ធនេះរកឃើញនៅទីតាំងផ្សេងពីគ្នា ហើយជាបំណែកពីរផ្សេងគ្នា កសាងឡើងក្នុងសម័យកណ្តាល (១៤៣១-១៨៦៣) ។ លោក សុវណ្ណារ៉ា បញ្ជាក់ថា ដងខ្លួនបដិមាព្រះពុទ្ធត្រូវបានរកឃើញក្នុងជម្រៅ១ម៉ែត្រជាងក្រោមគ្រឹះបល្ល័ង្គព្រះ និងក្នុងសភាពព្រះភ្នែនផ្ងារឡើងលើ។ ចំណែកឯព្រះសិរវិញ ត្រូវបានប្រទះឃើញកប់ក្នុងដីជម្រៅ ៤០សង់ទីម៉ែត្រ ឃ្លាតពីកន្លែងរកឃើញដងខ្លួនបីម៉ែត្រ”។ ចំពោះ ដងខ្លួនបដិមាព្រះពុទ្ធរួមនិងព្រះសិរប្រទះឃើញក្នុងការដ្ឋានកំណាយ ត្រូវបានយកទៅរក្សាទុកនៅវិទ្យាសា្ថនណារ៉ាដើម្បីសម្អាត និងចុះ បញ្ជីសារពើភណ្ឌទុកជា ឯកសារសម្រាប់ស្រាវជ្រាវនិងការជួសជុល៕ អត្ថបទ៖ កញ្ញា

    October 30, 2019
  • បច្ចេកវិទ្យា

    បើតាមប្រភពព័ត៌មានចចាមអារ៉ាមថ្មីមួយបានចេញផ្សាយមកថា OPPO ជំនាន់ថ្មីមួយទៀតអាចនឹងបង្ហាញខ្លួននៅចុងឆ្នាំ២០១៩នេះផងដែរ។ របាយការណ៍ចុងក្រោយ ដែលត្រូវបានចេញផ្សាយដោយ 91Mobiles បានអះអាងថា ម៉ូដែល OPPO RENO S អាចនឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌាក្នុងខែធ្នូខាងមុខនេះ ហើយជឿជាក់ដែរថានឹងបំពាក់មកជាមួយនឹងកាម៉េរាទំហំរហូតទៅដល់ 64MP និងកម្លាំងសាកថ្មទូរស័ព្ទល្បឿនលឿន Super VOOC រហូតដល់ 65W។ លើសពីនេះគេអាចដឹងបានទៀតថា RENO S នឹងប្រើប្រាស់បន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm ម៉ូដែល Snapdragon 855 និងថាមពលថ្ម 4000mAh ដែលជាកម្រិតអាចគាំទ្រ និងដំណើរបានងាយស្រួលជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន Super VOOC ។

    October 30, 2019
  • ព័ត៌មានជាតិ

    សៀមរាប៖​ ឯកឧត្តម យ៉ាណូស អាឌ័រ (János Áder) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងលោកជំទាវ អញ្ជើញទស្សនាប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ។ ដោយឯកឧត្តមនិងលោកជំទាវ បានធ្វើទស្សនកិច្ចនៅរមណីយដ្ឋានអង្គរចំនួនពីរថ្ងៃ គឺពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ដើម្បីទស្សនាប្រាសាទបុរាណខ្មែរ ស្វែងយល់ពីប្រវត្តិសាស្ត្រ អារ្យធម៌ និងភាពដ៏អស្ចារ្យនៃសំណង់ប្រាសាទបុរាណខ្មែរ។ សូមបញ្ជាក់ថា ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមប្រធានាធិបតីហុងគ្រីនិងលោកជំទាវ បានធ្វើឡើងតបតាមការអញ្ជើញ​របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩៕ ប្រភពនិងរូបភាព៖ អាជ្ញាធរជាតិអប្សរា/អេង បញ្ញាវុទ្ធី ដោយ៖ណារ៉ែន

    October 30, 2019
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ​៖​ កាលពី​វេលាម៉ោង០៣ និង២០នាទីទៀបភ្លឺ​ នាថៃ្ងទី​៣០ ខែតុលា​ ឆ្នាំ​២០១៩​ មានករណីគុបក​ញ្ចក់រថយន្ត នៅតាមបណ្ដោយផ្លូវជាតិ​លេខ​ ៣​ភូមិ​ក្រាំង​លាវ​ បង្កឡេីងដោយ​មនុស្សមួយក្រុម ៣​នាក់​៖ ១-ឈ្មោះ​ ​​ជួន វិន ភេទប្រុស អាយុ​ ២៣ឆ្នាំ ជាអ្នក​បើកម៉ូតូ​ រស់នៅភូមិឯកភាព​ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ ទី២-ឈ្មោះ​​ ឡេង ស្រីកា ភេទស្រី អាយុ​ ១៩ឆ្នាំ អ្នករួមដំណើរ​ រស់នៅភូមិព្រៃស្តី ឃុំម្លប់ស ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ បច្ចុប្បន្នបំរើការងារ​ពេលរាត្រី​

    October 30, 2019
  • អន្តរជាតិ

    ថៃ៖ បើនិយាយពីរឿងអបិយជំនឿ ប្រទេសថៃត្រូវបានចាត់ទុកថាជាប្រទេសមួយដែលមានប្រជាជនជឿលើរឿងអបិយជំនឿខ្លាំងមិនធម្មតាឡើយ ជាពិសេសគឺការបន់ស្រន់សុំលេខសំណាង ឬលេខឆ្នោត ដោយរោងអ្នកតា ឬតាមដើមឈើធំ ដែលមានអាយុកាលយូរឆ្នាំត្រូវបានក្លាយជាតំបន់ប្រជាប្រិយបំផុតសម្រាប់ក្នុងបន់សុំលេខឆ្នោត និងសេចក្តីសុខ។ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ ស្រាប់តែមានករណីភ្លើងឆេះរោងអ្នកតា ដែលអ្នកស្រុកហៅថា ព្រះម៉ែឃុងតាគៀនថង ដែលស្ថិតក្នុងខេត្តឈុនបុរី ប្រទេសថៃ។ តាមការរៀបរាប់របស់ប្រជាពលរដ្ឋប្រចាំតំបន់បានឲ្យដឹងថា អាស្រមព្រះម៉ែឃុងតាគៀនថង គឺជាអាស្រមដ៏សក្តិសិទ្ធិមួយប្រចាំខេត្ត ដោយប្រជាពលរដ្ឋទីនេះតែងបន់សុំអ្វីៗ ហើយភាគច្រើនទទួលជោគជ័យ។ អ្នកដែលធ្វើដំណើរឆ្លងកាត់ទីនេះ តែងឈប់ចូលបន់ស្រន់សុំសេចក្តីសុខពីព្រះម៉ែ ជាពិសេសភាគច្រើនគឺសុំលេខផ្សេងសំណាង។ ពេលដែលឃើញហេតុការណ៍មានភ្លើងឆេះបែបនេះ ធ្វើឲ្យអ្នកស្រុករន្ធត់​ចិត្តជាខ្លាំង ដល់ថ្នាក់អ្នកខ្លះត្រូវយំចេញមកព្រោះតែខឹងនឹងអ្នកដែលធ្វើទង្វើបែបនេះ ដោយគេសង្ឃឹមថាព្រះម៉ែនឹងមកពន្យល់សប្តិប្រាប់ថាអ្នកណាជាអ្នកដុត។ ហើយអ្នកដែលធ្វើមុខជាគេចមិនផុតពីបារមីព្រះម៉ែនោះឡើយ ព្រោះតែពលរដ្ឋនៅទីនោះបានជឿថា ព្រះម៉ែឃុងតាគៀនថង គឺមានពិត ហើយសក្តិសិទ្ធិខ្លាំង។

    October 30, 2019
  • សុខភាព

    ទោះជា​យើងធ្វើការ​នៅក្នុង​បន្ទប់មាន​ម៉ាស៊ីនត្រជាក់​ក៏ដោយ តែ​ខោក្នុង អាវក្នុង​របស់​យើង បាន​ប្រឡាក់ជាប់​បាក់តេរី និងមេរោគ​ជាច្រើន ពីរាងកាយ​របស់​យើង ហើយ​អ្នកជំនាញ​ផ្នែក​អនាម័យ​បញ្ជាក់​ថា យើង​បោកគក់​វាមិន​បាន​ត្រឹមត្រឹម​ទេ និង​មិនអាច​សម្លាប់​មេរោគ​បាន​ទាំងស្រុង​នោះទេ។ វេជ្ជបណ្ឌិត​ផ្នែក​អនាម័យ Lisa Ackerley នៅ​អង់គ្លេស បញ្ជាក់​ថា ការបោកគក់​ខោក្នុង អាវក្នុង នៅកម្រិត​សីតុណ្ហភាព ៣០-៤០​អង្សាសេ មិន​អាច​សម្អាត និង​សម្លាប់​ពពួក​បាក់តេរី​បាន​នោះទេ។ លោកស្រី​ណែនាំ​ឲ្យ​បោកគក់​ក្នុង​កម្រិត​សីតុណ្ហភាព លើស ៦០​អង្សាសេ។ ប៉ុន្ដែប្រសិន​បើមិន​អាច​បោកគក់​ខោក្នុង អាវក្នុង នៅ​កម្រិត​សីតុណ្ហភាព​ខ្ពស់​បាន​ទេ វេជ្ជបណ្ឌិត​ខាងលើ ណែនាំ​ឲ្យ​ប្រើទឹកអនាម័យ​សម្រាប់បោកគក់ (Laundry Sanitiser) ដែល​អាចរកទិញ​បាន​នៅ​តាម​ផ្សារទំនើប។ ចំណែក​វេជ្ជបណ្ឌិត Jenna Macciochi

    October 30, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅម៉ោងប្រមាណ៥:៥០នាទីល្ងាច ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញទៅដល់វត្តសន្សំកុសល ដើម្បីចូលរួមពិធីបុណ្យសព សម្តេចព្រះធម្មលិខិត លាស់ ឡាយ ព្រះចៅអធិការវត្តសន្សំកុសល។ សម្តេចព្រះធម្មលិខិត លាស់ ឡាយ សម្តេចព្រះសង្ឃនាយករងទីមួយ បានព្រះអនិច្ចធម្ម (សុគត) នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោងជិត៤ រសៀលថ្ងៃនេះ ដោយព្រះជរាពាធក្នុងព្រះជន្ម ១០៦ព្រះវស្សា៕ រូបភាព៖ Fresh News ដោយ៖

    October 29, 2019
  • អន្តរជាតិ

    ថៃ៖​ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះមានករណីក្មេងប្រុសអាយុ៣ឆ្នាំដាំក្បាលចូលក្នុងទឹកឈ្លក់រហូតស្លាប់ ក្រោយពីព្យាយាមអោនរើសផ្តិលទឹក។ យើងធ្លាប់បានឃើញការចេញព្រមាន និងហាមប្រាមកុំបណ្តោយក្មេងតូចៗងូតទឹកម្នាក់ឯង ជាច្រើនលើកច្រើនសារមកហើយ ព្រោះដើម្បីជៀសវាងករណីបែបនេះ ពេលនេះគឺមិនអាចជៀសផុតវាបានកើតឡើងមែន ដោយទីតាំងកើតហេតុស្ថិតនៅក្នុងផ្ទះ 292/7 ក្នុងស្រុកពិស្ណុលោក ប្រទេសថៃ។ ក្មេងប្រុសដែលមានឈ្មោះ ឃីវ អាយុ ៣ឆ្នាំ ត្រូវបានស្ថិតក្រោមការគ្រប់គ្រងរបស់លោកយាយ ខណៈពេលដែលឪពុកម្តាយទៅធ្វើការបាត់ល្ងាចបានមកវិញ។ លុះស្រាប់តែទទួលដំណឹងថាកូនលង់ទឹកស្លាប់ ឪពុកម្តាយហាក់ស្លុតចិត្តជាខ្លាំង។ តាមការរៀបរាប់បានឲ្យដឹងថា នៅពេលកើតហេតុលោកយាយប្អូន ឃីវ ដែលមានអាយុ៥១ឆ្នាំ បានធ្វើដំណើរទៅផ្ទះអ្នកជិតខាងមួយភ្លែត ដោយទុករូបគេឲ្យចាំផ្ទះ។ លុះពេលត្រលប់មកវិញស្រាប់តែឃើញចៅប្រុសខ្លួនដាំដូងក្នុងធុងទឹកសន្លប់ ក៏ប្រញ៉ាប់ប្រញ៉ាល់ស្រែករកគេជួយ តែជាអកុសលក្មេងប្រុសរូបនេះបានស្លាប់បាត់​បង់ជីវិតទៅហើយ បន្សល់តែក្តីសោកស្តាយតែប៉ុណ្ណោះ។ សាកសពក្មេងប្រុសរូបនេះនឹងត្រូវរៀបចំពិធីបុណ្យតាមប្រពៃណី។

    October 29, 2019