Khmernote Media
  • PR

    បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនទៅលើស្មាតហ្វូននៃត្រកូល S ម៉ូឌែល vivo S1 ដែលជាស្មាតហ្វូន ធន់កណ្តាលដែលមានសមត្ថភាពខ្ពស់ នឹងមានការលក់ដាច់ខ្លាំងផងដែរ។ ដូច្នេះហើយទើបក្រុមហ៊ុន vivo ក៏ត្រៀមបង្ហាញនូវវត្ថមានប្អូនពៅនៃត្រកូល S ម៉ូឌែល vivo S1Pro ដែលនឹងមកបង្ហាញខ្លូននាពេលឆាប់ៗនេះផងដែរ។ យើងធ្វើការរងចាំមើលថា តើវត្ថមានស្មាតហ្វូន S1Pro ជំនាន់ចុងក្រោយនេះនឹងមានការកំណែទំរង់ថ្មីអ្វីខ្លះ? ទន្ទឹមនឹងគ្នានេះផងដែរក្រុមហ៊ុនស្មាតហ្វូន vivo បានបើកឲ្យមហាជនធ្វើការទស្សទាយទៅលើតម្លៃរបស់ស្មាតហ្វូន S1Pro ដោយមានឳកាសឈ្នះរង្វាន់នូវកាដូជាច្រើនសន្ធឹកសន្ធាប់ រួមទាំងមានស្មាតហ្វូន S1Pro មួយរង្វាន់ទៀតផង។ សម្រាប់ការចូលរួមទស្សទាយទៅលើតម្លៃស្មាតហ្វូន S1Pro សូមលោកអ្នកធ្វើទៅតាមលក្ខណ្ឌដូចខាងក្រោម៖ *គ្រាន់តែធ្វើការចូលទៅកាន់ Link មួយនេះ

    October 31, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសអាមេរិក Apple បានធ្វើការប្រកាសជាផ្លូវការនូវប្រាក់ចំណូល ដែលមានទំហំខ្ពស់បំផុតមួយដែលមានចំនួនទៅដល់ ៦៤ ពាន់លានដុល្លារអាមេរិកគិតត្រឹមត្រីមាសទី៤នៃឆ្នាំនេះ។ ប្រាក់ចំណូលឆ្នាំនេះត្រូវបានគេមើលឃើញថា មានការកើនឡើងក្នុងអត្រា ២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ នៅក្នុងរបាយការណ៍ ដែលត្រូវបានធ្វើឡើងដោយ Apple កាលពីថ្ងៃពុធបានបង្ហាញទៀតថា កំណើនប្រាក់ចំណេញបានកើនឡើងលើសការរំពឹងទុករបស់ទីផ្សារដែលមានត្រឹមតែចំនួន៦៣ពាន់លានដុល្លារ និងបានធ្វើឲ្យចំណែកភាគហ៊ុនរបស់ខ្លួនមានទៅដល់ ៣,០៣ ដុល្លារកើនឡើង ៤ ភាគរយបើប្រៀបធៀបទៅនឹង ២,៩១ ដុល្លារក្នុងមួយហ៊ុនកាលពីឆ្នាំមុន។ ទោះបីជាយ៉ាងណាក្តីជំនួញស្មាតហ្វូន iPhone របស់ក្រុមហ៊ុន Apple បានធ្លាក់ចុះប្រហែល ៩,២ ភាគរយដោយអាចរកចំណូលបានត្រឹមតែ ៣៣,៣៦ ពាន់លានដុល្លារបើប្រៀបធៀបនឹង ៣៦,៧៦ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះយ៉ាងណាការកាត់បន្ថយការលក់ទូរស័ព្ទ

    October 31, 2019
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ ៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៩:៤០នាទីព្រឹក មានករណីគ្រោះអគ្គីភ័យមួយកើតឡើង នៅចំណុចមជ្ឈមណ្ឌលពាណិជ្ចកម្មក្រុងព្រះសីហនុ (ហៅផ្សារចិន) ស្ថិតក្នុងក្រុមទី៣០ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ បណ្តាលឲ្យឆេះតូបលក់ដូរ នៅជាប់ផ្សារចំនួន៣០តូប (តូបលក់ផ្លែឈើ , លក់ឥវ៉ាន់ចាប់ហ៊ួយ,លក់ខោអាវជជុះ …) ។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាដោយផ្ទាល់ទៅដល់កងកំលាំងពន្លត់អគ្គីភ័យនិងកងកំលាំងដែលពាក់ពន្ធ័ទាំងអស់ ចុះទៅជួយអន្តរាគមន៍ឲ្យទាន់ពេលវេលា នៅខណ:នោះផងដែរ ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ ព្រមទាំងសហការី បានចុះចង្អុលបង្ហាញដោយផ្ទាល់ក្នុងកិច្ចការអន្តរាគមន៍ពន្លត់អគ្គីភ័យនេះឲ្យទាន់សាភាពការណ៍ ។ ក្នុងកិច្ចប្រតិបត្តិការណ៍ពន្លត់អគ្គីភ័យនេះ

    October 31, 2019
  • អន្តរជាតិ

    ចិន៖ លោកយាយអាយុ ៦៧ ឆ្នាំម្នាក់បានក្លាយជាមនុស្សស្រីចាស់ជាងគេបំផុត ដែលអាចមានផ្ទៃពោះ និងសម្រាលកូនប្រកបដោយសុវត្ថិភាព។ លោកយាយដែលមានសុខភាពល្អខុសពីមនុស្សស្រីទូទៅរូបនេះមានឈ្មោះថា Tian ចំំណែកឯប្តីរបស់គាត់មានឈ្មោះថា Huang អាយុ ៦៨ ឆ្នាំ និងមានមុខរបរជាមេធាវី ហើយពួកគាត់រស់នៅក្នុងខេត្ត Shandong ភាគខាងត្បូងប្រទេសចិន។ ទារិកាដែលបានកើតចេញពីម្តាយចំណាស់រូបនេះមានត្រូវបានគេដាក់ឈ្មោះថា Tianci (មានអត្ថន័យថា“អំណោយរបស់ទេវតា”) មានទម្ងន់ ២,៦ គីឡូក្រាម ហើយរូបនាងមានសុខភាពល្អជាធម្មតាក្រោយសម្រាលរួច តែយ៉ាងណាក្តីពេលនេះគេបានបញ្ជូននាងទៅក្នុងបន្ទប់ថែទាំមួយដែលមានការតាមដានជាពិសេសពីវេជ្ជបណ្ឌិតជំនាញ ព្រោះខ្លាចក្រែងមានករណីមិនប្រក្រតីណាមួយកើតឡើងចំពោះនាង។ សូមបញ្ជាក់ជូនថា លោកតា Huang និងលោកយាយ Tian មានកូនប្រុសម្នាក់ និងកូនស្រីម្នាក់រួចហើយ និងមានទាំងចៅជាច្រើននាក់ទៀតផង

    October 31, 2019
  • អន្តរជាតិ

    ថៃ៖ ក្រោយបាត់ខ្លួនអស់រយៈពេលជាង ១០ ថ្ងៃទីបំផុតទៅសេដ្ឋីស្រីជនជាតិថៃម្នាក់ត្រូវបានគេរកឃើញហើយ តែអ្វីដែលគេបានរកឃើញនោះគឺត្រឹមជាសាកសពរបស់គាត់ប៉ុណ្ណោះ។ សូមរម្លឹកជូនថា កាលពីថ្ងៃទី ១៨ ខែតុលា កន្លងទៅនេះ លោកស្រី Wannee Jiracharoenying ជាអ្នកជំនួញផ្នែកអចលនទ្រព្យ ដែលមានទ្រព្យសម្បត្តិច្រើនរហូតទទួលបានងារជាសេដ្ឋីបានទៅកំសាន្តនៅក្នុងខេត្តឈៀង ម៉ៃ ហើយក្នុងថ្ងៃដដែលនោះស្រាប់តែខាងគ្រួសារមិនអាចទាក់ទាងគាត់បានទាល់តែសោះ ហើយដោយមានការសង្ស័យគេបាននាំគ្នាតាមរកគាត់តែរកមិនឃើញនោះទេ។ រហូតមកដល់ព្រឹកមិញនេះទើបគេបានរកឃើញសាកសពរបស់គាត់ដែលត្រូវបានគេសម្លាប់យកទៅដាក់ចោលនៅក្នុងទូទឹកកកហើយថែមតាំងយកស៊ីម៉ងត៍ទៅចាក់ពីលើរាងកាយគាត់ទៀតផង ដើម្បីកុំឲ្យមានក្លិនចេញក្រៅ។ យ៉ាងណាក្តី សាកសពដែលរលួយតែងមានក្លិនមិនល្អ ហើយតាមរយៈក្លិនអាក្រក់នេះហើយទើបគេអាចរកឃើញសាកសពរបស់គាត់។ រហូតមកទល់នឹងពេលនេះគេពុំទាន់រកឃើញភស្តុងតាងណាមួយ ដែលអាចចង្អុលបង្ហាញពីអត្តសញ្ញាណឃាតកនៅឡើយទេ តែព័ត៌មានមួយចំនួនដែលគេទទួលបានមានដូចជា រថយន្តនិងកាតធនាគាររបស់គាត់បានបាត់ ខណៈគណនីធនាគាររបស់គាត់មានប្រតិ​​បត្តិការណ៍ផ្ញើរលុយចេញម្តងមុនពេលដែលគាត់ស្លាប់។ ខាងប៉ូលិសថៃបានសន្យាថា នឹងព្យាយាមបំបែកក្តីក្នុងករណីមួយនេះឲ្យបាននៅក្នុងពេលដ៏ឆាប់ខាងមុខនេះ៕ អត្ថបទ៖ភក្តី

    October 31, 2019
  • បច្ចេកវិទ្យា

    តើពលរដ្ឋអាមេរិកនឹងត្រូវកាលពេលវេលាប៉ុន្មាន ដើម្បីសន្សំឲ្យបានគ្រប់ចំនួនលុយទិញម៉ូដែលថ្មីរបស់ Apple គឺ iPhone 11 Pro វាគឺជាការសិក្សាថ្មី និងចុងក្រោយមួយរបស់ Picodi ខណៈដែលបច្ចុប្បន្នម៉ូដែលនេះមានតម្លៃជាមធ្យមលើទីផ្សារប្រហែលជា១០៨៧,៦៦ដុល្លារក្នុងមួយគ្រឿង។ តាមការស្រាវជ្រាវបានបញ្ជាក់ថា ពលរដ្ឋរបស់ប្រទេសអាមេរិកនឹងត្រូវការពេលយ៉ាងហោចណាស់៥,៨ថ្ងៃ ដើម្បីសន្សំឲ្យបានគ្រប់លុយទិញម៉ូដែល iPhone 11 Pro ទំហំ 64GB។ តាមស្ថិតិជាប្រចាំសប្តាហ៍ពលរដ្ឋអាមេរិកអាចរកចំណូលបានជាមធ្យម៩៣៦,៧៨ដុល្លារ។ ការងារមួយសប្តាហ៍៥ថ្ងៃមានន័យថា១៨៧,៧៨ដុល្លារអាមេរិកប៉ុណ្ណោះ ដែលពួកគេអាចសន្សំបាន ប៉ុន្តែដើម្បីឲ្យគ្រប់ចំនួនតម្លៃរបស់iPhone 11 Pro ពលរដ្ឋអាមេរិកនឹងត្រូវការពេលរហូតទៅដល់៥,៨ថ្ងៃ។ ក្នុងនោះការសិក្សាស្រាវជ្រាវដដែលក៏បានបង្ហាញដែរថា ពលរដ្ឋស្វីសត្រូវការពេលសន្សំលុយត្រឹមតែ៤,៨ថ្ងៃ ខណៈដែលប្រទេសមិកស៊ិកត្រូវការពេលរហូតទៅដល់៥៤,២ថ្ងៃគឺជាប្រទេសដែលត្រូវសន្សំលុយរយៈពេលយូរជាងគេក្នុងចំណោមប្រទេសដែលស្ថិតនៅក្នុងការស្រាវជ្រាវរបស់គេ៕ អត្ថបទ៖ Lee

    October 31, 2019
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ- យោងតាមការរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា ខណៈពេលនេះមានអគ្គិភយ័មួយកំពុងឆាបឆេះនៅខាងក្រោយផ្សារលើក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ពេលនេះសមត្ថកិច្ចកំពុងតែជួយអន្តរាគមន៍នៅកន្លែងកើតហេតុ។ សូមរងចាំព័ត៌មានបន្ថែមនៅពេលក្រោយ! អត្ថបទ៖ សេម ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    October 31, 2019
  • អន្តរជាតិ

    តៃវ៉ាន់៖ ជនរងគ្រោះ ដែលទើបនឹងជាសះស្បើយពីជំងឺ និងអាចដឹងខ្លួនពីសន្លប់វិញ ស្រាប់តែជនរងគ្រោះរូបនោះត្រូវសន្លប់ទៅវិញម្តងទៀតភ្លាមៗ ព្រោះគាត់រំភើបចិត្តនឹងការអបអរសាទរពីសំណាក់បងប្អូនសាច់ញាតិ និងមិត្តភក្តិខ្លាំងពេក។ ជនរងគ្រោះត្រូវបានគេរាយការណ៍ថា ជាយុវជនម្នាក់ដែលមានអាយុ ១៩ ឆ្នាំ និងកំពុងរស់នៅលើកោះតៃវ៉ាន់។ បើតាមលោកវេជ្ជបណ្ឌិត Jiang អ្នកឯកទេសជំងឺខួរក្បាល និងជាអ្នកទទួលខុសត្រូវធ្វើការវះកាត់ជនរងគ្រោះខាងលើបានប្រាប់ឲ្យដឹងថា យុវជនរងគ្រោះបានកើតមានបញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាល ហើយតាមអាការដ៏ធ្ងន់ធ្ងររបស់គាត់មនុស្សជាច្រើនបានគិតថា គាត់ទំនងជាមិនអាចជាសះស្បើយវិញបានឡើយ ពោលគឺឱកាសដែលជនរងគ្រោះត្រូវមានជីវិតឡើងវិញគឺតិចតួចបំផុត។ យ៉ាងណាក្តី ក្រោយធ្វើការវះកាត់ដោយយកចិត្តទុកដាក់ និងដោយប្រើវិជ្ជាជីវៈខ្ពស់ពីសំណាក់វេជ្ជបណ្ឌិតឯកទេសនោះ ជនរងគ្រោះមានសំណាងអាចភ្ញាក់ដឹងខ្លួនវិញបានបន្ទាប់ពីគាត់សន្លប់ពីរបីថ្ងៃរួចមក។ ក្នុងស្ថានភាពនេះលោកវេជ្ជបណ្ឌិត Jiang បានអនុញ្ញាតឲ្យបងប្អូនសាច់ញាតិ និងមិត្តភក្តិរបស់ជនរងគ្រោះមួយចំនួនចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដើម្បីមើលឲ្យឃើញផ្ទាល់នឹងភ្នែកថា ជនរងគ្រោះនៅមានជីវិតនៅឡើយទេ។ ដោយសេចក្តីត្រេកអរជាមួយនឹងលទ្ធផលលើសពីការរំពឹងទុកនោះ ពួកគេបាននាំគ្នាស្រែកហ៊ោរអបអរសាទរយ៉ាងខ្លាំង ខណៈជនរងគ្រោះក៏រំភើបចិត្តខ្លាំងណាស់ដែរ គឺរំភើបរហូតត្រូវដាច់សរសៃឈាមក្នុងខួរក្បាល

    October 31, 2019
  • សុខភាព

    បាល់ទាត់ ជាកីឡាដ៏មាន​ប្រជាប្រិយភាព​មួយ ហើយ​ក្មេងៗ​ជាច្រើន ចូលចិត្ត​លេងវា​ណាស់។ ប៉ុន្ដែ បើតាម​អ្នកជំនាញ​រោគសាស្ត្រ បញ្ជាក់​ថា ក្មេងៗ ដែលប្រើ​ក្បាលតែត​បាល់ ប្រឈម​នឹង​បញ្ហា​របួស​ខួរក្បាល និង​អាចឈាន​កើត​ជំងឺខួរក្បាល​ជាច្រើន​ប្រភេទ។ លោកវេជ្ជបណ្ឌិត Bennet Omalu សាស្ត្រាចារ្យ​ផ្នែក​រោគសាស្ត្រ នៅ​សាកលវិទ្យាល័យ California បញ្ជាក់​ថា រាល់ពេល ក្មេងៗ​ក្រោម​អាយុ ១៨​ឆ្នាំ ប្រើ​ក្បាល​តែតបាល់​ម្ដងៗ វា​បណ្ដាល​ឲ្យ​របួស​ខួរក្បាល (Microscopic Injuries) ដែល​កំពុង​លូតលាស់ និង​បណ្ដាល​ឲ្យ​ខូច​កោសិកា​ខួរក្បាល។ លោក​បន្ថែម​ថា ការប្រើក្បាល​តែតបាល់​នេះ អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ភ្លេចភ្លាំង នៅប៉ុន្មាន​ឆ្នាំ​ខាងមុខ។ នៅឆ្នាំ២០០២ លោក​វេជ្ជបណ្ឌិត Bennet

    October 31, 2019
  • បច្ចេកវិទ្យា

    ប៉ុន្មានខែមកហើយ ដែលមានអត្ថបទជាច្រើនបានបញ្ជាក់ថា មានកត្តាជាច្រើនបានជឿជាក់ថា ក្រុមហ៊ុន Samsung កំពុងពិចារណាផលិតស្មាតហ្វូន ដែលអាចបត់បានទី២ថ្មីរបស់ខ្លួន ហើយមិនតែប៉ុណ្ណោះក្រុមហ៊ុនថែមទាំងបានបញ្ជាក់ទៀតផងដែរអំពីរូបរាងថ្មីរបស់ស្មាតហ្វូននោះ ដែលស្រដៀងទៅនឹងសំបកលៀស។ ក៏មានព័ត៌មានបន្ថែមជាច្រើនទៀតផងដែរអំពីដំណឹងម៉ូដែលថ្មីបត់បាននេះដោយនិយាយថា ក្រុមហ៊ុនគឺចាប់ផ្តើមធ្វើការងារលើការឌីហ្សាញនេះហើយផងដែរ។ ក្រុមហ៊ុន Samsung ក៏បានបង្ហោះវីដេអូមួយនៅលើយូធ្យូប ដែលមានចំណងជើងថា ទម្រង់ថ្មីមួយសម្រាប់ស្មាតហ្វូនដែលអាចបត់បាន “A New Form Factor for Foldable Smartphones”។ Sammobile បានចេញផ្សាយថា ម៉ូដែលដែលអាចបត់បានទី២ ត្រូវបានគេរំពឹងថា នឹងមានតម្លៃក្រោម ២០០០ដុល្លារ។ មិនទាន់មានព័ត៌មានលំអិតច្រើនអ្វីឡើយ ប៉ុន្តែគេជឿជាក់ថា ស្មាតហ្វូនបត់ថ្មីនេះមានអេក្រង់ទំហំ៦,៧អ៊ីញ ដែលអ្នកប្រើប្រាស់នឹងអាចជ្រើសរើសបាន៣ពណ៌ដូចជាពណ៌ស ពណ៌ខ្មៅ

    October 31, 2019