- Khmernote Media
- បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ បណ្តាញសង្គមយក្ស Facebook និង Instagram បានសម្រេចហាមឃាត់មិនឲ្យប្រើប្រាស់រូបភាព Emoji ដូចជាផ្លែទ្រព្យ ផ្លែប៉ែស និងរូបតំណក់ទឹក ដើម្បីផ្ញើឲ្យគ្នាទៅវិញទៅមកទៀតហើយ ក្រោយគេបានរកឃើញថា រូបភាពទាំងនេះអាចត្រូវបានគេប្រើប្រាស់ជាភាសាសម្ងាត់ទាក់ទងនឹងការរួមភេទ។ ការពិតទៅរូបភាពនីមួយៗអាចជានិមិត្តសញ្ញា ឬជាភាសាសម្ងាត់ផ្សេងៗ អាស្រ័យទៅលើផ្នត់គំនិត វប្បធម៌ និងជាការយល់ស្របដោយមតិភាគច្រើនក្នុងចំណោមក្រុមមនុស្សណាមួយជាដើម។ ប្រភពព័ត៌មានបានលើកឡើងថា រូប Emoji ផ្លែទ្រព្យ ផ្លែប៉ែស និងតំណក់ទឹក មានលក្ខណៈពិសេសមួយ ដែលអាចត្រូវបានគេប្រើប្រាស់ជាភាសាសម្ងាត់ទាក់ទងនឹងការរួមភេទបាន។ ក្រុមហ៊ុន Facebook ក៏បង្ហាញនូវក្តីកង្វល់ថា ក្រុមស្រ្តីរកស៊ីផ្លូវភេទ ឬក្រុមយុវជនឈាមរាវមួយចំនួននឹងប្រើប្រាស់រូបទាំងនេះ ដើម្បីធ្វើការជួញដូរ ឬទំនាក់ទងផ្លូវភេទជាសម្ងាត់ក្នុងចំណោមមនុស្សដែលយល់ភាសាទាំងនេះ ខណៈមហាជនទូទៅមិនបានចាប់អារម្មណ៍ពីអត្ថន័យពិតរបស់រូបទាំងនេះឡើយ។ ដូចនេះហើយដើម្បីការពារមិនឲ្យមានការប្រើប្រាស់ភាសាសម្ងាត់ទាក់ទងនឹងការជួញដូរ
November 2, 2019 - សុខភាព
គ្នាយើងមួយចំនួន ប្រហែលជាធ្លាប់ជួបហើយ អាការៈព្រឺសម្បុរ ប៉ះរោមតូចៗ ជាពិសេសពេល ទស្សនាភាពយន្តព្រឺព្រួច ឬស្ថិតក្នុងស្ថានភាពដែលស្លុងអារម្មណ៍ខ្លាំង។ បញ្ហានេះ ពាក់ព័ន្ធនឹងសាច់ដុំតូចៗ នៅជុំវិញរោមរបស់យើង។ ខាងក្រោមនេះ ជាមូលហេតុបណ្ដាលឲ្យព្រឺសម្បុរ បះរោម៖ ១. ស្ថានភាពត្រជាក់ពេក ភាពត្រជាក់(ខ្លាំង ដែលអាចធ្វើឲ្យយើងរងារ) ខួរក្បាលនឹងបញ្ជូនសញ្ញាទៅកាន់រាងកាយ ដើម្បីផលិតកម្ដៅ។ ពេលនោះ អាការៈព្រឺសម្បុរ ជាសញ្ញាមួយ រួមជាមួយអាការៈញ័រ ឱបដៃ ឬខ្លួន និងស្បែកឡើងស្លេក។ ២. បញ្ហាអារម្មណ៍ខ្លាំងពេក ពេលយើងមានអារម្មណ៍ខ្លាំងពេក ដូចជា ភ័យ ឬចំណង់ផ្លូវភេទ រាងកាយរបស់យើង បញ្ចេញអ័រម៉ូនជាច្រើន
November 2, 2019 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ ៖ ថ្ងៃសៅរ៍ ៦ កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅ ថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៩ នៅវេលាម៉ោង ២១ និង១៥ នាទី មានករណីគ្រោអគ្គិភ័យមួយបានកើតឡើង ក្នុងហាងលក់គ្រឿងអគ្គីសនី កំពង់សោម ស្ថិតនៅ ក្រុម២ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
November 2, 2019 - ព័ត៌មានជាតិ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់អោយបានជ្រាបទាក់ទងទៅនឹងទីតាំងដែលត្រូវបិទមិនអោយម៉ូតូ ល្មក ឬរថយន្តបេីកចេញចូលក្នុងឱកាសពិធីបុណ្យអ៊ុំទូក ដេីម្បីកាត់បន្ថយការកកស្ទះ ជាពិសេសគឺបង្ករលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការដេីរចូលមកទស្សនាកម្មវិធីកំសាន្តនានា ក៏ដូចជាពិធីប្រណាំងទូក ផ្លូវដែលត្រូវបិទមានដូចខាងក្រោម៖ 1. ផ្លូវ ២៩៤ កែងផ្លូវនរោត្តម 2. ផ្លូវសុរ៉ាមរិទ្ធ កែងនាគបាញ់ទឹក 3. ផ្លូវ ២៤០ កែងផ្លូវព្រះសុីសុវត្ថិ 4. ផ្លូវ ២៤០ កែង ផ្លូវសុធារស់ 5. ផ្លូវប៉ាស្ទ័រ ៥១ កែងវត្តលង្កា 6. ផ្លូវ២៤០ កែងផ្លូវប៉ាស្ទ័រ ៥១ 7.
November 1, 2019 - អន្តរជាតិ
ថៃ៖ ថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គមថៃក្រោយមានករណីនិស្សិតប្រុសមួយរូបបានបញ្ចប់ការសិក្សា បង្ហោះសារដ៏សែនខ្លោចចិត្ត និងរំភើបខ្លាំងជូនចំពោះអ្នកម្តាយរបស់ខ្លួនដែលបានលាចាកលោកទៅ ទាំងពុំទាន់បានឃើញកូនប្រុសបញ្ចប់ការសិក្សា។ និស្សិតប្រុសវ័យក្មេងដែលត្រូវបានគេស្គាល់ឈ្មោះថា អៃស៍ ត្រៃភព បានរៀបរាប់ឲ្យដឹងថា៖ «នៅយប់មួយមុនថ្ងៃបញ្ចប់ការសិក្សា ខ្ញុំបានគេងយល់សប្តិឃើញម្តាយខ្ញុំមកពន្យល់សប្តិ ដោយគាត់បានដាស់ខ្ញុំនៅក្នុងសុបិននោះហើយនិយាយថា៖ ម៉ែ៖ អៃស៍! អៃស៍! ឆាប់ភ្ញាក់ឡើង ប្រយ័ត្នយឺតកូន! ខ្ញុំ៖ មានការអីម៉ែ ម៉ោងទើបតែ២អធ្រាត្រនៅឡើយទេ! ម៉ែ៖ លឿនឡើង! រៀបចំឥវ៉ាន់ ឡានមកចាំទទួលហើយ! ខ្ញុំ៖ ឡានស្អីគេម៉ែ ម៉ែចង់ទៅណា ឡានមកទទួលទៅណា! ម៉ែ៖ ក៏ព្រោះថ្ងៃនេះ ថ្ងៃដែលប្អូនប្រុសឯងទទួលសញ្ញាប័ត្របញ្ចប់ការសិក្សានោះអី ចឹងម៉ែចង់ទៅមើលកូនម៉ែបញ្ចប់ការសិក្សា… ក្រោយពីលឺប្រយោគនេះចេញពីមាត់ម្តាយខ្ញុំក្នុងយល់សប្តិ ខ្ញុំស្រក់ទឹកភ្នែកដោយមិនបានដឹងខ្លួន។
November 1, 2019 - បច្ចេកវិទ្យា
រូបភាពជាច្រើនសន្លឹកនៃស្មាតហ្វូនបត់របស់ក្រុមហ៊ុន Motorola ប្រភេទ Razr ត្រូវបានបង្ហោះលើបណ្តាញសង្គម Twitter របស់អ្នកជំនាញវិភាគបច្ចេកវិទ្យា Evan Bliss។ តាមរយៈរូបភាពទាំងនោះយើងអាចមើលឃើញថា Razr នឹងមានគន្លាក់កាច់តែមួយហើយមើលទៅដូចជារូបរាងធម្មតា ដែលម៉ូដេលចាស់ៗរបស់ខ្លួននាពេលកន្លងមក។ Evan Bliss បានបញ្ជាក់ទៀតថា ការបង្ហាញខ្លួនជាផ្លូវការរបស់ម៉ូដែលថ្មីនេះនឹងអាចធ្វើឡើងនៅក្នុងខែក្រោយនេះហើយជាមួយនឹងតម្លៃរហូតដល់ទៅខ្ទង់១៥០០ដុល្លារ។ ជាទូទៅរូបភាពស្មាតហ្វូនទាំងឡាយ ដែលត្រូវបានបង្ហាញដោយគណនេយ្យរបស់ Evan Bliss គឺនឹងតែងតែបានក្លាយទៅជារូបរាងផ្លូវការ។ គួរឲ្យដឹងដែរថា តាមរយៈរបាយការណ៍កន្លងមកបានបញ្ជាក់ដែរថា Razr នឹងដំណើរការជាមួយនឹងបន្ទះឈីប Snapdragon 710 របស់ក្រុមហ៊ុន Qualcomm ដោយក្នុងនោះវានឹងអាចមាន RAM ទំហំប្រមាណជា 4GB
November 1, 2019 - សង្គម
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និង លោក Yuichi SUGANO ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ (The Project for Sewerage System
November 1, 2019 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ នារីម្នាក់សាកថ្មបណ្តើរស្តាប់កាសបណ្តើរ បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់តែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨ និង១០នាទីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចកើតហេតុ ផ្ទះជួលលេខ៣២ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ អាន សុខណា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ជនជាតិខ្មែរទីកន្លែងកំណើត ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ។ វត្ថុតាងដកហូតបានរួមមាន៖ -ដុំសាកទូរសព្ទ័ម៉ាក Samsung ពណ៌ស ចំនួន០១ -ខ្សែកាស ម៉ាក Samsung ពណ៌ស
November 1, 2019 - ព័ត៌មានជាតិ
មានជនបរទេសម្នាក់ បានធ្វើសកម្មភាពយកដបស្រា វាយទៅលើជនរងគ្រោះ ត្រូវចំថ្ពាល់ខាងស្តាំ និងស្មាខាងស្តាំ បណ្តាលឲ្យបែកហូរឈាម នាវេលាម៉ោងប្រហែល ០១និង៥០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើផ្លូវមាត់លូ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសរូបនេះ មានឈ្មោះ DOWNER JARED MARTIN ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ អង់គ្លេស មុខរបរ គ្មាន ស្នាក់នៅសណ្ឋាគារ Siem
November 1, 2019 - អន្តរជាតិ
កូរ៉េ៖ កាលពីថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គម ក្រោយមានករណីអ្នកម្តាយវ័យក្មេងត្រូវប្តីប្តឹងសុំលែងលះដោយលើកមូលហេតុថានាងជាស្រីធាត់មិនស្អាត។ ករណីនារីរឹងមាំ និងជាអ្នកម្តាយទោលរូបនេះបានធ្វើឲ្យមហាជនរំជួលចិត្តជាខ្លាំង ក្រោយពេលដែលនាងបានចែករំលែកបទពិសោធន៍ជីវិតក្រោយពេលលែងលះគ្នា និងព្យាយាមសំរកទម្ងន់ក្លាយជានារីដ៏ស្រស់ស្អាត។ នារីម្នាក់ដែលមានឈ្មោះថា Park Jee Won បានចែករំលែកឲ្យដឹងថា ក្រោយពេលដែលនាងសម្រាលកូនស្រីដំបូងរួចនាងបានឡើងទម្ងន់រហូតធាត់មើលលែងយល់។ ក្រោយមកជីវិតគ្រួសារនាងចាប់ផ្តើមប្រែប្រួលដោយស្វាមីរបស់នាង ហាក់ចាប់ផ្តើមសោះកក្រោះ និងតែងតែតិះដៀលនាងជាស្រីធាត់។ បន្ទាប់មករូបគេបានសម្រេចចិត្តសុំនាងលែងលះ ដោយហេតុផលគឺពុំអាចទទួលយករូបរាងធាត់របស់នាងបាន។ នាងឈឺចាប់ជាខ្លាំង ក្រោយមកនាងតាំងចិត្តថានាងនឹងសម្រកទម្ងន់ ដើម្បីក្លាយជាស្រីស្អាត និងធ្វើជាមនុស្សស្រីរឹងមាំដើម្បីកូនស្រីតែម្នាក់របស់នាង។ ក្រោយព្យាយាមហាត់ប្រាណ និងញ៉ាំអាហារទៀងទាត់តាមរូបមន្តសម្រកទម្ងន់ អស់រយៈពេល១០ខែ នាងបានប្រែក្លាយជាមនុស្សស្រីដែលស្រស់ស្អាតម្នាក់ ធ្វើឲ្យមនុស្សឃើញស្ទើឈ្លក់វង្វេង ដោយនាងបានស្រកអស់៤០គីឡូក្រាម។ សព្វថ្ងៃអ្នកនាង Park Jee Won មានទម្ងន់ត្រឹមតែ៤៨គីឡូក្រាមតែប៉ុណ្ណោះ ហើយនាងក៏បានផ្តាំទៅមនុស្សស្រីទាំងអស់ថា
November 1, 2019









