Khmernote Media
  • បច្ចេកវិទ្យា

    កាលពីថ្ងៃសុក្រទី១ ខែវិច្ឆិកា កន្លងទៅនេះApple TV Plus បានក្លាយទៅជាកម្មវិធីសេវាកម្មចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple ហើយតម្លៃដើម្បីចុះឈ្មោះទស្សនាប្រចាំខែគឺមានប្រមាណជា៤,៩៩ដុល្លារប៉ុណ្ណោះនឹងអនុញ្ញាតិឲ្យអ្នកប្រើប្រាស់អាចតាមដានកម្មវិធីទូរស្សន៍និងរឿងភាគជាច្រើន ដែល Apple បានផលិតដោយខ្លួនឯង។ ជាយុទ្ធសាស្ត្រថ្មីរបស់ក្រុមហ៊ុនក្នុងគោលបំណងបង្កើនប្រាក់ចំណូលបន្ថែមទៀតក្រៅតែពីផលិតផលស្មាតហ្វូនឧបករណ៍ព្រមទាំងសេវាកម្មនានារបស់ខ្លួន។ ប៉ុន្តែប្រសិនបើអ្នកប្រើប្រាស់ iPhone ទាំងឡាយមិនមានបំណងចង់ចំណាយលុយទៅលើសេវាកម្មនេះតើពួកគេអាចនឹងទស្សនា Apple TV Plus នេះបានដែរឬទេហើយដោយរបៀបណាខ្លះ? ជាក់ស្តែងមានវិធី៤យ៉ាងនេះប្រសិនបើអ្នកចង់សាកល្បង 1. Seven-day free trial៖ ប្រើប្រាស់កម្មវិធីរយៈពេល៧ថ្ងៃដំបូងដោយឥតគិតថ្លៃ។ តែត្រូវចងចាំក្រោយពេលដែលអ្នកចុះឈ្មោះជាមួយនឹងកាតធនាគារ ដែលមានសុពលភាពហើយទស្សនា Apple TV Plus ដល់ថ្ងៃចុងក្រោយអ្នកនឹងត្រូវបង់ថ្លៃសេវា៤,៩៩ដុល្លារ 2. One year

    November 4, 2019
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ បុរសម្នាក់ខឹងនារីជាសង្សារសុំបែកក៏បានយករូបអាក្រាតរបស់នាងទៅបង្ហោះចែកចាយក្នុង Facebook ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទករណីគំរាមកំហែងហែកកេរ្តិ៍។ កើតហេតុ៖ ថ្ងៃមិនចាំ ខែកញ្ញា ឆ្នាំ២០១៩ ចំណុច ភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ ជ.ល.ដ ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុ មុខរបរ បុគ្គលិកកាស៊ីណូ ចំណែកឯជនសង្ស័យមានឈ្មោះ លឹម សេងហៀង ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិឯកភាព ឃុំថ្មពួក ស្រុកថ្មពួក ខេត្ដបន្ទាយមានជ័យ។ វត្ថុតាងដកហូតបានមាន ទូរស័ព្ទ iPhone5 មួយគ្រឿង

    November 3, 2019
  • PR

    ភ្នំពេញ៖ ក្រុមហ៊ុនទ្រូម៉ាន់នី ជាក្រុមហ៊ុនវេរលុយដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលបានពង្រីកខ្លួនយ៉ាងឆាប់រហ័សនៅក្នុងរយៈពេលជាង 4 ឆ្នាំ តែប៉ុណ្ណោះ ដោយសារសន្ទុះយ៉ាងឆាប់រហ័សនៃភាពរីកចម្រើនឥតឈប់ឈរក្រុមហ៊ុន ទ្រូម៉ាន់នី ខេមបូឌា ទទួលបានការគាំទ្រពីអតិតថិជនយ៉ាងច្រើន នេះក៏បានបង្ហាញពីសមត្ថភាពរបស់បុគ្គលិកនៅក្រុមហ៊ុនទ្រូម៉ាន់នីផងដែរ។ ដោយសារតែការរីកចំរើន និងពង្រីកបន្ថែមរបស់ក្រុមហ៊ុន បានប្រកាសជ្រើសរើសជាង 100 មុខតំណែងបន្ថែមទៀត ហើយស្របពេលជាមួយគ្នានេះ ក្រសួងការងារបានរៀបចំនូវការតាំងពិព័រណ៍ការងារ នៅថ្ងៃទី ០២ ដល់ ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅសាលពិព័រណ៍ កោះពេជ្រ មានការតាំងពិព័រណ៍ធ្វើឡើងសម្រាប់បងប្អូនដែលមានចម្ងល់ទាក់ទងទៅនឹងតម្រូវការការងារ ក៏ដូចជាអ្នកដែលកំពុងស្វែងរកការងារធ្វើ។ ក្នុងនោះផងដែរ ក្រុមហ៊ុនទ្រូម៉ាន់នីក៏មានវត្តមាននៅក្នុងការតាំងពិព័រណ៍នោះ អ៊ីចឹងសម្រាប់បងប្អូនសិស្សានុសិស្ស ក៏ដូចជាអ្នកដែលមានជំនាញ

    November 2, 2019
  • PR

    អ្នកស្រី ប៉ុន ចិន្តា ដែលជាអ្នករកស៊ីជាច្រើនឆ្នាំលើវិស័យគ្រឿងសម្អាងហើយក៏ធ្លាប់ចាញ់បោកដៃគូនិងបរាជ័យនោះ បែរជាមិនបោះវិស័យនេះប៉ុន្តែងាកមកចាប់ដៃគូជាមួយគ្រឿងសម្អាង NNP វិញដោយទទួលលទ្ធភាពជោគជ័យបានចំណូលរាប់ម៉ឺនដុល្លារក្នុង១ខែៗ។ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះក្រុមហ៊ុនគ្រឿងសំអាង NNP បានរៀបចំធ្វើពិធីសិក្ខាសិលាដ៏ធំមួយដើម្បីជួបជុំតំណាងចែកចាយរបស់ខ្លួន២៤ ខេត្តក្រុងនៅខេត្តតាកែវ ក្នុងគោលបំណងបង្ហាញគន្លឹះធ្វើជំនួញឲ្យបានជោគជ័យជាមួយNNP។ រៀបរាប់ក្នុងពិធីសិក្ខាសាលានេះ អ្នកស្រី ប៉ុន ចិន្តា បានឡើងថ្លែងឱ្យដឹងថា កាលពីមុនៗ ដើម្បីទទួលបានប្រាក់កំរៃរាប់ម៉ឺនដុល្លារក្នុងមួយខែៗដំបូងឡើយអ្នកស្រីគឺជាអ្នកលក់ឥវ៉ាន់ចាប់ហ៊ួយម្នាក់ ហើយក៏ធ្លាប់លក់ផលិតផលឲ្យក្រុមហ៊ុនមួយដែរតែមិនបានជោគជ័យទៀតឡើយ ហើយមិនត្រឹមតែប៉ុណ្ណោះអ្នកស្រីក៏ចាញ់បោកគេអស់ប្រាក់រាប់ម៉ឺនដុល្លារក្នុងចាប់ដៃគូរកស៊ីខុសមនុស្សខុសក្រុមហ៊ុន។ ក្រោយពីចាញ់បោកគេអស់ប្រាក់រាប់ម៉ឺនដុល្លារអ្នកស្រី ប៉ុន ចិន្តា ក៏សម្រេចចិត្តមកចាប់ផ្ដើមជាមួយគ្រឿងសម្អាងNNP មិនបានមួយឆ្នាំផងអ្នកស្រីទទួលបានប្រាក់ចំណេញរាប់ម៉ឺនដុល្លារ និងក្លាយជាម្ចាស់ដេប៉ូចែកចាយប្រចាំស្រុកបាទីខេត្តតាកែវ ទៀតផងបច្ចុប្បន្ននេះ។ ជាអ្នកស្រុកបាទី ខេត្តតាកែវ បាននិយាយទៀតថា

    November 2, 2019
  • PR

    ព្រឹត្តិការណ៍រៀបចំឡើងនៅក្នុងប្រទេសថៃជាលើកដំបូងបំផុត! ចូលរួមដោយស៊េរី! នៅថ្ងៃទី ២ ៣ ខែវិច្ឆិកាខាងមុខនេះនៅក្នុងសាល Samyan Mitrtown Hall។ នៅក្នុងនាមជាម្ចាស់ឧបត្ថម្ភទៅលើព្រឹត្តិការណ៍ PMCO 2019 នេះ ក្រុមហ៊ុនបច្ចេកវិទ្យា VIVO បានអញ្ជើញអ្នកគាំទ្រកីឡាអេឡិចត្រូនិច esports របស់ខ្លួនអោយចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្រអាស៊ីអាគ្នេយ៍ PMCO 2019, Fall Spilt ។ ការប្រកួតនេះនឹងរៀបចំធ្វើឡើងជាលើកដំបូងបំផុតនៅក្នុងប្រទេសថៃនៅសាល Samyan Mitrtown Hall ជាន់ទី ៥ នៅថ្ងៃទី ២ ៣ ខែវិច្ឆិកានេះ។ ប្រាក់រង្វាន់សម្រាប់ព្រឹត្តិការណ៍ប្រកួតវគ្គផ្តាច់ព្រ័ត្រ

    November 2, 2019
  • បច្ចេកវិទ្យា

    បរទេស: កាលពីប៉ុន្មានខែមុននៅក្នុងនៅក្នុងព្រឹត្តិការណ៍តាំងពិពណ៍មួយរបស់ប្រទេសចិន ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា បានបង្ហើបឲ្យបានឃើញនិងលឺខ្លះៗអំពីគំរូស្មាតហ្វូន W20 5G របស់ខ្លួន។ ព័ត៌មានទាំងនោះបានស្ងាត់មួយរយៈរហូតមកដល់ពេលចុងក្រោយនេះ យោងតាមក្រុមហ៊ុនទូរគមនាគមន៍ចិនមួយនៅលើបណ្តាញសង្គម Weibo របស់ខ្លួនបានបញ្ជាក់ថា W20 5G នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែវិច្ឆិកានេះហើយ។ អ្វីដែលជាព័ត៌មានដំបូងនៅពេលនេះអំពីស៊េរី W20 5G នោះគឺមានដូចជាមានអង្គចងចាំ 512GB និងមាន២ពណណ៌គឺពណ៌ខ្មៅ និងពណ៌ស។ ហើយម៉ូដែល W20 5G នេះ គឺជាការកំណែអាប់ដេតថ្មីពីម៉ូដែលមុន ដែលមានអង្គចងចាំត្រឹមតែ 128G និង 256GB ប៉ុណ្ណោះ។ ចំពោះលក្ខណៈសម្បត្តិផ្សេងទៀត

    November 2, 2019
  • អន្តរជាតិ

    ថៃ៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមថៃ ក្រោយមានករណីសត្វឆ្កែមួយក្បាលអង្គុយរង់ចាំម្ចាស់ខ្លួនមកទទួលត្រលប់ទៅផ្ទះវិញអស់រយៈពេលជាង២សប្តាហ៍មកហើយ នៅតែមិនទាន់ឃើញ។ តាមរយៈម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះថា Tung Ao ដែលសព្វថ្ងៃនាងជាអ្នកមើលថែសត្វឆ្កែរូបនេះបណ្តោះអាសន្នបានរៀបរាប់ឲ្យដឹងថា៖ កាលពីប្រមាណជាង២សប្តាហ៍មុន នាងបានប្រទះឃើញសត្វឆ្កែមួយក្បាលនេះធ្លាក់ទឹក កំពុងហែលរកច្រាំងនាងក៏បានជួយស្រង់វាឡើងមក ហើយមើលថែវាដោយគិតថាក្រែងលជាឆ្កែរបស់អ្នកភូមិ។ តែគ្រប់ពេលដែលវាឮសម្លេងទូកឆ្លងកាត់សត្វឆ្កែមួយក្បាលនេះតែងរត់ទៅអង្គុយសម្លឹងនៅមាត់កំពុងហាក់បីដូចជារង់ចាំនរណាម្នាក់។ អស់រយៈពេលជាច្រើនថ្ងៃហើយ ដែលវាធ្វើបែបនេះមិនទៅណានោះឡើយ ទឹកមុខរបស់វាហាក់សោកសៅជាខ្លាំង។ ខ្ញុំបានឲ្យឈ្មោះវាថា “ឆូក” ប្រែថាសំណាង មុននឹងសម្រេចចិត្តបង្ហោះចូលហ្វេសប៊ុកដើម្បីស្វែងរកម្ចាស់ពិតរបស់វា ព្រោះវាមើលទៅនឹកផ្ទះជាខ្លាំង បើទោះបីជាខ្ញុំផ្តល់កន្លែងស្នាក់នៅ និងមើលថែវាក៏វាមិនព្រមមកនៅជាមួយខ្ញុំនោះដែរ វាតែងតែរត់ទៅដេក ឬអង្គុយនៅមាត់កំពង់គ្រប់ពេលឮសម្លេងទូកឆ្លងកាត់។ យ៉ាងណាមិញខ្ញុំក៏បានធ្វើជាផ្ទាំងរូបភាព និងបិទនៅមាត់កំពុងក្រែងលម្ចាស់វាបានឃើញ នឹងអាចទាក់ទងមកខ្ញុំដើម្បីទទួលវាត្រលប់មកវិញ ដោយទីតាំងយើងគឺនៅតាមដងទន្លេចៅប្រាយ៉ា ខេត្តប៉ាក់ធុមថានី ប្រទេសថៃ៕ អត្ថបទ៖ មេសា

    November 2, 2019
  • អន្តរជាតិ

    ថៃ៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមថៃ ក្រោយមានក្មេងស្រីតូចៗពីរនាក់បងប្អូនមកធ្វើជាអ្នកលក់គុយទាវពេលរាត្រី ដើម្បីជួយសម្រាលបន្ទុកលោកយាយ ព្រោះលោកយាយមិនស្រួលខ្លួន។ ក្មេងស្រីដ៏គួរឲ្យស្រលាញ់ពីរនាក់នេះត្រូវបានគេស្គាល់ឈ្មោះថា ណងអ៊ុម អាយុ១១ឆ្នាំរៀនថ្នាក់ទី៥ និងប្អូនស្រីឈ្មោះ ណងអម រៀនថ្នាក់ទី២។ ជាធម្មតាតូបគុយទាវមួយនេះគឺគេតែងសង្កេតឃើញមានលោកយាយម្នាក់ជាអ្នកលក់ជាប្រចាំ ដោយឡែកថ្ងៃនេះស្រាប់តែក្មេង២នាក់នេះបែរជាអ្នកលក់ជំនួស ចំណែកឯលោកយាយម្ចាស់ដើមគឺអង្គុយសង្កេតមើលហ្នឹងប្រាប់។ តាមការសាកសួរបានឲ្យដឹងថាក្មេងស្រីទាំងពីរនាក់នេះ គឺស្ម័គ្រចិត្តជួយលោកយាយខ្លួនដោយគ្មានការបង្ខិតបង្ខំនោះឡើយ ដោយបងស្រីជាអ្នកស្រុះគុយទាវ ចំណែកប្អូនស្រីជាអ្នករត់តុ។ តាមរយៈ ណងអ៊ុម ដែលជាបងស្រីបានប្រាប់ឲ្យដឹងថា៖ «នាងទាំង២រស់នៅជាមួយយាយតាំងពីតូច ពុកម៉ែលេងគ្នា ហើយនាំគ្នាទៅធ្វើការនៅឆ្ងាយ។ ខ្ញុំឃើញយាយឈឺ ខ្ញុំពិបាកចិត្តណាស់ព្រោះគាត់ត្រូវលក់គុយទាវដែលជាមុខរបរ និងចំណូលសំខាន់សម្រាប់ខ្ញុំ និងប្អូនខ្ញុំទៅរៀន។ ខ្ញុំធ្លាប់សុំគាត់ជួយម្តងរួចហើយ តែគាត់មិនឲ្យដោយការលើកមុន ខ្ញុំបានរលាកដៃនឹងឆ្នាំងទឹកស៊ុប គាត់ក៏មិនឲ្យខ្ញុំធ្វើទៀតទេ តែលើកនេះយាយឈឺ ហើយឧស្សាហ៍វិលមុខទើបខ្ញុំសុំគាត់ជួយតែម្តងទៅ។

    November 2, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមព័ត៌មានជាបឋមបានឲ្យដឹងថា មានករណីបាក់បារ៉ាស់ សង្កត់លើបុរសម្នាក់ដែលកំពុងធ្វើដំណើរនៅតាមដងផ្លូវ។ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះបានកើតឡើងនៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅផ្លូវ៤៣០​ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ​ រាជធានីភ្នំពេញ។  ហេតុការណ៍នេះ​បានកើតឡើង​ ពេលក្រុមជាង​ និងអាជ្ញាធរ ផ្សាយកបារ៉ាស់ចេញ​ ក្រោយដាក់កាត់ទទឹងកាត់ផ្លូវហាមឡានធំចូល។ ព័ត៌មានលម្អិតយ៉ាងណានឹងជម្រាបជូនពេលក្រោយ៕ រូបភាព៖ លោក ស៊ន សុភក្ត្រ

    November 2, 2019
  • អន្តរជាតិ

    ក្រោយតុលាការកាត់ទោសឲ្យជាប់គុកអស់រយៈពេល ២ ឆ្នាំរួចមកស្រ្តីម្នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ព្រោះតែគេទើបរកឃើញការពិតថា គាត់មិនបានបង្កកំហុសទាល់តែសោះនៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឲ្យមានក្មេងអាយុពី ១៤ដល់១៦ ឆ្នាំចំនួ​ន ៨ នាក់បានស្លាប់បាត់បង់ជីវិត។ សូមរម្លឹកជូនថា កាលពីឆ្នាំ ២០១៧ កន្លងទៅនេះមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿងបើកទៅបុកក្រុមក្មេង ដែលជាអ្នកជិះកង់បែប Basikal Lajak (ការជិះកង់ដោយប្រើសមត្ថភាពពិសេសនិងប្រកបដោយគ្រោះថ្នាក់ខ្ពស់) ចំនួន ៨ នាក់។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៣ និង​ ២០ នាទី ទាបភ្លឺ និងស្ថិតនៅលើផ្លូវលើភ្នំមួយខែ្សក្នុងក្រុង Johor Bahru នៃប្រទេសម៉ាឡេស៊ី។ បន្ទាប់ពីកើតហេតុភ្លាមគេបានចោទប្រកាន់ថា ស្ត្រីជាអ្នកបើករថយន្តដែលមានឈ្មោះ Sam

    November 2, 2019