- Khmernote Media
- អន្តរជាតិ
ចិន៖ ស្ត្រីជាម្តាយម្នាក់បានកើតមានបញ្ហាគាំងបេះដូង និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ព្រោះតែខឹងនឹងកូនប្រុស ដែលមិនអាចធ្វើកិច្ចការសាលាបាន។ ស្រ្តីជាជនរងគ្រោះមានឈ្មោះថា Wang អាយុ ៣៦ ឆ្នាំ រស់នៅក្នុងខេត្ត Hubei ប្រទេសចិន។ តាមធម្មតាស្រ្តីជាម្តាយរូបនេះតែងតែជួយធ្វើកិច្ចការសាលារបស់កូនប្រុស ដែលកំពុងរៀននៅថ្នាក់ទី៣ រៀងរាល់យប់។ នៅក្នុងយប់ថ្ងៃកើតហេតុស្រ្តីជាម្តាយរូបនេះបានធ្វើសកម្មភាពជួយធ្វើកិច្ចការសាលាកូនជាធម្មតាតែប្លែកត្រង់ថា កិច្ចការសាលារបស់កូនគាត់គឺជាលំហាត់គណិតវិទ្យាដ៏លំបាកមួយ។ ស្ត្រីជាម្តាយបានព្យាយាមពន្យល់លំហាត់នោះយកចិត្តទុកដាក់ និងប្រើវិធីផ្សេងៗគ្នាជាច្រើនដង តែកូនរបស់គាត់នៅតែមិនអាចដោះស្រាយលំហាត់នោះដោយត្រឹមត្រូវបាន។ ស្ថានភាពនេះបានធ្វើឲ្យស្រ្តីជាម្តាយខឹងយ៉ាងខ្លាំង រហូតគាត់ត្រូវកើតមានបញ្ហាគាំងបេះដូងតែម្តង។ ក្រោយកើតហេតុស្ត្រីរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ហើយជាសំណាងល្អគាត់ត្រូវបានវេជ្ជបណ្ឌិតជួយ សង្គ្រោះបានទាន់ពេលវេលា៕ អត្ថបទ៖ ភក្តី
November 5, 2019 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ ភ្លាមៗក្រោយទទួលដំណឹងថា មានអាគារបេតុងមួយកន្លែងស្ថិតនៅតាមផ្លូវអូរ៣ក្រុងព្រះសីហនុ ស្រុត ប្រេះ នៅវេលាមុនថ្ងៃត្រង់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យដោយផ្ទាល់ដើម្បីមានវិធានការ ការពារហានិភ័យក្រែងមានការបាក់រលំអគារនេះ។ បើតាមឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ជំហានដំបូងគឺការជន្លៀសចេញកម្មករសំណង់ ឬអ្នកនៅក្បែរអាគារនេះជាបណ្តោះអាសន្នសិន ដើម្បីទុកពេលអោយមន្ត្រីជំនាញដោះស្រាយ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
November 5, 2019 - អន្តរជាតិ
ថៃ៖ ស្របពេលដែលពិធីបុណ្យ បណ្តែតគោមភ្លើង និងប្រទីប Loy Kratong ប្រទេសថៃ កៀកចូលមកដល់ ខេត្តនីមួយៗទូទាំងប្រទេសថៃ ហាក់មមាញឹកជាខ្លាំងក្នុងការរៀបចំពិធីបុណ្យផ្សេងៗព្រមទាំងតុបតែងលម្អ។ ស្របពេលជាមួយគ្នានេះដែរ ក៏មានផ្ទុះការចែករំលែកពេញបណ្តាញសង្គមថៃ ពីការបណ្តែតប្រទីបផងដែរ។ ជារៀងរាល់ឆ្នាំ បន្ទាប់ពីពិធីបុណ្យបណ្តែតគោមភ្លើង និងប្រទីបនេះចប់ គេសង្កេតឃើញកាកសំណល់ ដែលបន្សល់ពីប្រទីបមានយ៉ាងច្រើនពាសវាលពាសកាល ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន។ ដោយមើលឃើញពីបញ្ហាមួយនេះ កាលពីពេលថ្មីៗនេះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅប្រទេសថៃ មានការបំផុសគំនិតថ្មីមួយ គឺធ្វើប្រទីបពីទឹកកក ដោយយកទឹកទៅក្លាសេឲ្យកក ដោយមានរំលេចជាមួយផ្កាស្រស់ ទាន និងធូប ទើបយកទៅបណ្តែត។ គំនិតច្នៃប្រឌិតថ្មីមួយនេះទទួលបានការចាប់អារម្មណ៍ជាខ្លាំង ព្រោះវាអាចជួយកាត់បន្ថយកាកសំណល់ប្រទីប ដែលធ្វើពីដើមចេក ដែលមិនប៉ះពាល់ដល់បរិស្ថានឡើយ។ យល់យ៉ាងណាដែរចំពោះគំនិតមួយនេះ? អត្ថបទ៖
November 5, 2019 - អន្តរជាតិ
ថៃ៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅឯស្រុកវាំងថង ខេត្តពិស្ណុលោក ប្រទេសថៃ ដោយបណ្តាលឲ្យស្ត្រីពោះធំម្នាក់បាត់បង់ជីវិតព្រមជាមួយកូនក្នុងផ្ទៃ និងក្មេងប្រុសស្រី២នាក់ទៀតរងរបួស។ យោងតាមការរាយការណ៍បានឲ្យដឹងថាស្ត្រីដែលបាត់បង់ជីវិតមានឈ្មោះថា រចនា សុខគុណ អាយុ៣៥ឆ្នាំ មានផ្ទៃពោះ៨ខែ បាននាំកូនៗខ្លួនទាំង២ជិះម៉ូតូទៅផ្សារដើម្បីទិញម្ហូប។ លុះដល់ចំណុចកើតហេតុស្រាប់តែប៉ះគ្នាជាមួយឡានដឹកដៃ បង្កគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យស្ត្រីមានផ្ទៃពោះរូបនេះរងរបួសធ្ងន់ជាពិសេសគឺចុកត្រង់ពោះ។ ដោយពុំអាចទ្រាំនឹងភាពឈឺចាប់បានទាំងម្តាយ និងកូនក្នុងផ្ទៃបានបាត់បង់ជីវិតខណៈពេលបញ្ជូនទៅមន្ទីរពេទ្យ បន្សល់តែការសោកស្តាយដល់ក្រុមគ្រួសារ រីឯកូនតូចៗប្រុសស្រី២នាក់កំពុងស្ថិតក្រោមការព្យាបាលរបស់គ្រូពេទ្យ។ ចំណែកឯអ្នកបើកបររថយន្តដឹកដៃត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន មុននឹងធ្វើការកាត់ទោសតាមផ្លូវច្បាប់៕ អត្ថបទ៖ មេសា
November 5, 2019 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ បុរសស្ត្រី២នាក់ប្តីប្រពន្ធបានស្លាប់ទាំង២នាក់នៅនឹងកន្លែង ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ពេលជិះម៉ូតូហើយត្រូវរថយន្តបុកពីក្រោយ ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជិត៥ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ ត្រង់ចំណោតអូរត្រាវ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ របាយការណ៍បឋមពីសមត្ថកិច្ចអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយរថយន្ត០១គ្រឿង ម៉ាក LEXUS RX300 ពាក់ផ្លាកលេខភ្នំពេញ2M-6291 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ បានបុកពីខាងក្រោយម៉ូតូ០១គ្រឿងម៉ាក HONDA C125 ពាក់ផ្លាកលេខភ្នំពេញ1BU-0932 ជិះ២នាក់ប្តីប្រពន្ធ អ្នកបើកបរឈ្មោះ ម៉ាក រស់ ភេទ ប្រុស អាយុ ៤៧ឆ្នាំ មុខរបរ
November 5, 2019 - បច្ចេកវិទ្យា
បរទេស៖ កាលពីថ្មីៗនេះ ក្រុមហ៊ុនបណ្តាញសង្គមយក្សហ្វេសប៊ុកបានបង្កការភ្ញាក់ផ្អើលមួយតាមរយៈការដាក់បង្ហាញរូបរាងស្លាកសញ្ញា Logo ថ្មីរបស់ខ្លួនតំណាងឲ្យក្រុមហ៊ុនរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅក្នុងតំបន់អាជីវកម្ម Silicon Valley ដែលយើងអាចមើលឃើញថា មានភាពខុសស្រឡះពី Logo របស់បណ្តាញសង្គមរបស់ខ្លួន។ ការសម្រេចចិត្តក្នុងការផ្លាស់ប្តូរនេះត្រូវបានគេមើលឃើញថា មានគោលបំណងបង្ហាញពីយីហោរបស់ក្រុមហ៊ុនហ្វេសប៊ុកយីហោ ដែលមានដំណើរការកម្មវិធីជាច្រើនប្រភេទរួមមានទាំងសេវាកម្មផ្ញើសារការចែករំលែករូបថតការពិតជាក់ស្តែង និងកំពុងអភិវឌ្ឍគណនេយ្យសម្រាប់រូបិយប័ណ្ណឌីជីថលផងដែរ។ យោងតាមប្រធានផ្នែកទីផ្សារលោក Antonio Lucio បានបញ្ជាក់ថា យីហោស្លាកសញ្ញាថ្មីនេះនឹងត្រូវបង្ហាញខ្លួននៅក្នុងចង្កោមក្រុមគ្រួសារក្រុមហ៊ុនផ្សេងទៀតរបស់ខ្លួនផងដែរដូចជា WhatsApp, Messenger, Instagram, Oculus, Workplace, Portal និង Calibra ។ លោក Lucio បានបន្តទៀតថា Logo
November 5, 2019 - PR
បើគិតទៅប្រហែលរយៈពេល ៣ខែហើយដែលស្មាតហ្វូន vivo នៃត្រកូល S ដំបូងដែលមានឈ្មោះថា vivo S1 បានធ្វើការដាក់លក់នៅលើទីផ្សារនៃប្រទេសកម្ពុជា ដែលទទួលបាននូវប្រជាប្រិយភាព នឹងការគាំទ្រច្រើនពីសំណាក់មហាជនគួរឲ្យកត់សំគាត់ផងដែរ។ ដោយផ្អែកទៅលើការរចនាដែលមានភាពទាក់ទាញ នឹងបង្ហាញចេញនូវការកែច្នៃដែលមានភាពទាន់សម័យ មិនថាទៅលើរូបរាង និងប្រពន្ធបច្ចេកវិទ្យានោះទេគឺសុទ្ធសឹង្ហតែមានភាពច្នៃប្រឌិត។ ស្មាតហ្វូនស៊េរីថ្មី vivo S1 នេះ គឺមានលក្ខណៈពិសេសជាច្រើនដូចជា ប្រព័ន្ធស្កេនម្រាមដៃលើអេក្រង់ កាមេរ៉ាខាងមុខ Selfie ដែលមានទំហំ 32MP ថាមពលថ្មធំ ដែលមានទំហំ 4500mAh ជាមួយនឹងបច្ចេកវិទ្យា Dual-Engine Fast Charging កាមេរ៉ាខាងក្រោយ AI
November 5, 2019 - អន្តរជាតិ
ឥណ្ឌា៖ កាលពីពេលថ្មីៗនេះប៉ូលិសប្រចាំនៅក្នុងរដ្ឋ Hyderabad ភាគខាងជើងនៃប្រទេសឥណ្ឌា ទើបតែបានជួយសង្គ្រោះទារិកាទើបនឹងកើតម្នាក់ ដែលគ្រួសារនាងរៀបនឹងយកនាងទៅកប់ចោលទាំងរស់ទៅហើយ។ យោងតាមសារព័ត៌មាន Todayonline បានរាយការណ៍ថា ខណៈដែលប៉ូលិសកំពុងតែដើរល្បាតនៅក្រោយមន្ទីពេទ្យ ដែលជាតំបន់កើតហេតុខាងលើនេះគេបានប្រទះឃើញបុរសគួរឲ្យសង្ស័យពីរនាក់ ដោយបុរសម្នាក់កំពុងតែពក្មេងស្រីទើបនឹងកើតម្នាក់ ខណៈបុរសម្នាក់ផ្សេងទៀតកំពុងតែជីករណ្ដៅធំមួយ។ ក្រោយការសាកសួរបុរសទាំងពីរនាក់បានសារភាពថា ពួកគាត់ត្រូវជាចៅ និងពូរបស់ក្មេងស្រីម្នាក់នេះ ហើយពួកគាត់កំពុងតែជីករណ្ដៅកប់នាងចោល។ បុរសជាជីតាបានបន្ថែមថា ម្តាយរបស់ក្មេងស្រីរូបនេះបានពពោះនាងដោយចៃដន្យ ខណៈពេលនេះនាង និងបុរសជាប្តីហាក់រស់នៅមិនចុះសម្រុងនឹងគ្នាទាល់តែសោះ ហើយពួកគេទំនងជាគ្មានលទ្ធភាពចិញ្ចឹមកូននេះទេ។ ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះហើយ ទើបគាត់ដែលត្រូវជាជីតាបង្កើតនោះសម្រេចយកក្មេងតូចម្នាក់នេះមកកប់ចោលតែម្តង។ យ៉ាងណាក្តី សកម្មភាពនេះជាទង្វើខុសនឹងច្បាប់ ហើយបុរសជាជីតានិងពូរបស់ក្មេងស្រីរងគ្រោះ ត្រូវបានប៉ូលិសធ្វើការឃាត់ខ្លួនដើម្បីអប់រំ និងធ្វើកិច្ចសន្យាមិនសម្លាប់ក្មេងស្រីអភ័ព្វនេះចោលឡើយទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចនៅក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី
November 5, 2019 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ ពិតជាគួរឲ្យអាណិតស្ត្រីម្នាក់ខំធ្វើចំការទាំងមិនដឹងខ្លួនឈឺ បណ្តាលឲ្យដាច់សរសៃឈាមខួរក្បាលស្លាប់យ៉ាងអាណោចអាធ័មករណីនេះកើតឡើងនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៣.៤០នាទី នៅចំណុចភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះ ឈ្មោះ អ៊ឺត ស៊ូម៉េង ភេទស្រី ៥២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករ។ យោងតាមប្រភពពីកូនស្រីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី០៣ ខែវិច្ឆិកា ម៉ោង៧ព្រឹក ឪពុកម្តាយរបស់ខ្លួន បានចេញពីផ្ទះទៅចំការ ដោយម្តាយជិះកង់ ឯឪពុកជិះម៉ូតូ ហើយខ្លួននៅចាំផ្ទះ រហូតដល់ម៉ោង០៦ល្ងាច ស្រាប់តែឃើញឪពុក
November 5, 2019 - អន្តរជាតិ
ការចេញផ្សាយមួយនៅថ្ងៃចន្ទ ទី៤ ខែវិច្ឆិកានេះបានឲ្យដឹងថា ក្រុមហ៊ុនលក់អាហារ fast food ដ៏ល្បី McDonald បានសម្រេចចិត្តបណ្តេញចេញប្រធានប្រតិបត្តិក្រុមហ៊ុនលោក Steve Easterbrook ជាផ្លូវការហើយក្រោយរកឃើញថា លោកមានទំនាក់ទំនងជាមួយនឹងបុគ្គលិកក្នុងក្រុមហ៊ុន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុនបានបញ្ជាក់យ៉ាងដូច្នេះថា លោក Steve ត្រូវបានបណ្តេញដោយសារតែលោកបានប្រព្រឹត្តសកម្មភាពផ្ទុយទៅនឹងគោលការណ៍របស់ក្រុមហ៊ុន និងការសម្រេចមិនបានល្អចំពោះបញ្ហាបុគ្គលិក។ ជាការឆ្លើយតបលោក Steve ក៏បានផ្ញើរសារអេឡិកត្រូវនិកសារភាពទទួលយកកំហុសទៅកាន់បុគ្គលិកទាំងអស់ក្នុងក្រុមហ៊ុនផងដែរអំពីសកម្មភាពឆ្គាំឆ្គងរបស់ខ្លួន។ ភ្លាមៗនោះផងដែរលោក Chris kempczinski ដែលបច្ចុប្បន្នមានតួនាទីជាប្រធានចាត់ការទូទៅរបស់ក្រុមហ៊ុននឹងឡើងមកជំនួសតំណែងរបស់លោក Steve ដែលបានកាន់តំណែងនេះតាំងតែពីខែមិនាឆ្នាំ២០១៥មកនោះ។ រំលឹកដែរថាលោក Steve កាលពីដំបូងឡើយគឺជាប្រធានគ្រប់គ្រងប្រតិបត្តិការសម្រាប់ការងារនៅក្នុងប្រទេសអង់គ្លេស បន្ទាប់មកក៏ត្រូវបានតែងតែជាប្រធានប្រតិបត្តិក្រុមហ៊ុននៅទូទាំងពិភពលោក និងបានជួយឲ្យក្រុមហ៊ុនមានភាពរីកចម្រើនខ្លាំងបំផុតទាំងតម្លៃភាគហ៊ុន និងជាពិសេសការលក់នៅសហរដ្ឋអាមេរិក៕ អត្ថបទ៖
November 5, 2019









