- Khmernote Media
- ព័ត៌មានជាតិ
សំនុំរឿងឃាតកម្មដ៏កក្រើករាជធានីភ្នំពេញកាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ពោលគឺ៥ឆ្នាំមុននេះ តុលាការមិនទាន់សម្រេចដាក់ទោសជនល្មើសបាននៅឡើយទេ ដោយក្នុងនោះមានជនជាប់៥នាក់ត្រូវបានជាប់ឃុំ និងធ្វើការ ជំនុំជម្រះអស់រយៈពេល៥លើក។ កាលពីម្សិលមិញនេះដែរ សាលាឧទ្ទរណ៍ និងមហាអយ្យការអមសាលាឧទ្ទរណ៍ភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការដោះលែង ជន់ជាប់ចោទ ថោង សារ៉ាត់ អោយនៅក្រៅឃុំបណ្តោះអាសន្ន ព្រោះតែសំនុំរឿងនេះមានលក្ខណៈស្មុគស្មាញ។ សេចក្តីប្រកាសនោះដែរក៏បានដោះលែងជនជាប់ចោទចំនួន៤នាក់ទៀត ដែលមានឈ្មោះថា មាស សម្បត្តិ ហៅទូច សៀង វាសនា កូយ ចាន់ថុល និង ឈុន ចិត្រា ហើយអ្នកទាំង៥មិនត្រូវចាកចេញពីកម្ពុជា ដោយគ្មានការអនុញ្ញាតឡើយ និងត្រូវបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅក្នុងសប្តាហ៍ទី១ ជារៀងរាល់ខែ។
November 7, 2019 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹង ហាមមិនឲ្យមានការលក់ដូរ ការទិញ និងប្រើប្រាស់នូវសម្លៀកបំពាក់មានលក្ខណៈប្រហាក់ប្រហែលនឹងឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធ ដែលមានអក្សរ POLICE PM ARMY ជាដើម និងវិទ្យុទាក់ទងមិនប្រក្រតី ក្នុងអំឡុងពេលបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩ ឡើយ។ បន្ទាប់ពីចេញសេចក្តីជូនដំណឹងនេះហើយ នៅថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៤:០០នាទី
November 6, 2019 - ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរាបាននឹងកំពុងយកចិត្តទុកដាក់លើការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន អនាម័យក្នុងរមណីយដ្ឋានអង្គរ ដោយក្នុងនោះមានទាំងការរៀបចំផ្លូវថ្នល់ សួនច្បារ ការដាំដើមឈើឡើងវិញជុំវិញតំបន់ ដើម្បីឱ្យល្អប្រសើរ និងមានភាពបៃតងប្រយោជន៍ទាំងសង្គម បរិស្ថាន និងប្រាសាទ។ ក្នុងគម្រោងអភិវឌ្ឍន៍ទាំងនោះ ក៏មានការដាំស្មៅនៅបរិវេណប្រាសាទអង្គរវត្តផងដែរ រួមទាំងការរៀបចំប្រព័ន្ធស្រោចស្រពទំនើបដោយស្វ័យប្រវត្តិ ដើម្បីឱ្យវាលស្មៅនៅខាងក្នុងប្រាសាទអង្គរវត្តមានភាពបៃតងគ្រប់រដូវកាលទាំងរដូវប្រាំងនិងរដូវវស្សា។ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯកឧត្តម យិត ចាន់ដារដ្ឋ ក្នុងសន្និសីទស្ដីពីការដាក់ឱ្យប្រើប្រាស់នៃប្រព័ន្ធឌីជីថលលើវិស័យទេសចរណ៍ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍នាថ្ងៃទី០៤ ខែវិច្ឆិកា បានបង្ហាញពីសមិទ្ធិផល និងគម្រោងការងារមួយចំនួនដែលបាននិងកំពុងអនុវត្តន៍ក្នុងរមណីយដ្ឋានអង្គរ។ ក្នុងនោះមានទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សម្បទាទេសចរណ៍ ប្រព័ន្ធគ្រប់គ្រងទឹក ការរៀបចំសួនច្បារ និងការដាំដើមឈើជាដើម ដើម្បីអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព។ ឯកឧត្តមអគ្គនាយករងបន្តថា ក្នុងចំណោមផែនការអភិវឌ្ឍន៍ជាច្រើនរបស់អាជ្ញាធរជាតិអប្សរា ក្នុងនោះក៏មានការដាំស្មៅនៅជុំវិញប្រាសាទអង្គរវត្ត និងការរៀបចំប្រព័ន្ធស្រោចស្រពទំនើប ដើម្បីភាពងាយស្រួល
November 6, 2019 - សុខភាព
ប្រហែលមានគ្នាយើងខ្លះ ធ្លាប់ជួបបញ្ហារមាស់ចន្លោះម្រាមជើងនេះហើយ ដោយវារំខាន ធ្វើឲ្យនៅមិនសុខ។ មានមូលហេតុបង្កជាច្រើន ដូចជា ការប៉ះពាល់ជាមួយពពួកផ្សិត (Fungus) ឬសត្វល្អិតខាំ ឬស្ថានភាពរ៉ាំរ៉ៃ ដូចជា ជំងឺសើរស្បែកជាដើម។ ក្រៅពីនេះ នៅមានដើមចមមួយចំនួនទៀត។ ១. ការឆ្លងមេរោគផ្សិត(ទឹកស៊ីជើង) Athlete’s Foot ជំងឺទឹកស៊ីជើង (Athlete’s Foot) អាចបណ្ដាលឲ្យស្បែកប្រេះ និងក្រហមនៅចន្លោះម្រាមជើង និងលើខ្នងជើង។ វាក៏អាចបណ្ដាលឲ្យរមាស់នៅចន្លោះម្រាមជើងផងដែរ ហើយបើមេរោគនេះ រាលដាលទៀត បញ្ហារមាស់ និងរលាក ក៏រាលដាលដែរ។ ២. ជំងឺត្រអក (Dyshidrotic Eczema)
November 6, 2019 - បច្ចេកវិទ្យា
រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅថ្ងៃអង្គារទី៥ ខែវិច្ឆិកា ថ្មីៗនេះបានបានចាប់ផ្តើមធ្វើការងារត្រួតពិនិត្យឡើងវិញអំពីបញ្ហាសន្តិសុខជាតិរបស់ខ្លួនជាមួយនឹងក្រុមហ៊ុនមេរបស់កម្មវិធី TikTok មានឈ្មោះថា Beijing ByteDance Technology Co ដែលបានចំណាយលុយប្រមាណជា១ពាន់លានដុល្លារទិញកម្មវិធីប្រព័ន្ធនេះពីផ្សព្វផ្សាយសង្គមរបស់អាមេរិកតន្ត្រី ដែលមានឈ្មោះថា Musical.ly យោងទៅតាមមនុស្ស៣នាក់ ដែលជិតស្និទ្ធទៅនឹងបញ្ហានេះ។ ទោះបីជាកិច្ចសន្យាលក់មានតម្លៃទៅដល់១ពាន់លានដុល្លារត្រូវបានបញ្ចប់កាលពី២ឆ្នាំមុនទៅហើយក្តី ប៉ុន្តែសមាជិកសភាអាមេរិកបាននៅពេលថ្មីៗនេះបានធ្វើការអំពាវនាវឲ្យមានការស៊ើបអង្កេតមួយពាក់ព័ន្ធទៅនឹងការគម្រាមកំហែងដល់សន្តិសុខជាតិតាមរយៈកម្មវិធី TikTok ដោយមានការព្រួយបារម្ភថា ក្រុមហ៊ុនចិនអាចនឹងត្រួតពិនិត្យលើខ្លឹមសារនយោបាយ ដែលមានលក្ខណៈរសើប និងក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចោទជាសំណួរអំពីរបៀប ដែលវារក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ផងដែរ។ គួរបញ្ជាក់បច្ចុប្បន្ន TikTok កាន់តែមានប្រជាប្រិយភាពក្នុងចំណោមយុវវ័យអាមេរិកនៅពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងជុំវិញបញ្ហាពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ ក្រុមហ៊ុនបាននិយាយនៅឆ្នាំនេះថា ប្រហែល ៦០ ភាគរយនៃអ្នកប្រើប្រាស់សកម្មប្រចាំខែចំនួន ២៦,៥ លាននាក់របស់ក្រុមហ៊ុន
November 6, 2019 - អន្តរជាតិ
ថៃ៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមថៃ ក្រោយមានករណីក្មេងវ័យជំទង់១៧ឆ្នាំមួយរូប បានស្លាប់បាត់បង់ជីវិតនៅនឹងមុខតុកុំព្យូទ័ររបស់ខ្លួន ដោយករណីញៀនហ្គេម នៅឯខេត្តអ៊ុដុនថានី ប្រទេសថៃ។ ក្មេងប្រុសម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា អេក អាយុ១៧ឆ្នាំ ត្រូវបានគេប្រទះឃើញសាកសពស្លាប់នៅក្នុងបន្ទប់គេងរបស់ខ្លួនដោយសភាពសពស្លាប់គឺអង្គុយផ្កាប់មុខនៅនឹងជ្រុងម្ខាងនៃគ្រែ នៅមុខតុកុំព្យូទ័រ។ តាមការរាយការណ៍ និងត្រួតពិនិត្យបានឲ្យដឹងថាកម្លោះវ័យជំទង់រូបនេះ បានស្លាប់ប្រមាណអស់ជាង៨ម៉ោងទៅហើយ ដោយអការៈគាំងបេះដូងដែលអាចធ្វើឲ្យស្ទះផ្លូវដង្ហើម។ យោងតាមការសាកសួររបស់ឪពុកម្តាយបានឲ្យដឹងថា អេក កូនប្រុសខ្លួនជាមនុស្សចូលចិត្តលេងហ្គេម រហូតដល់ថ្នាក់ញៀនហ្គេមខ្លាំង ដោយពេលទំនេរសឹងតែមិនចេញពីបន្ទប់គឺសម្ងំលេងហ្គេមអនឡាញ។ គេធ្លាប់បានសន្យានឹងឪពុកម្តាយគេថា រូបគេនឹងព្យាយាមកាត់បន្ថយ តែមិននឹកស្មានថាបែរជាមកឃើញសភាពកូនខ្លួនស្លាប់បែបនេះសោះ។ យ៉ាងណាមិញនេះគឺជាឧទាហរណ៍ដើម្បីដាស់តឿនដល់ក្មេងៗដទៃ ព្រមទាំងឪពុកម្តាយគ្រប់រូបឲ្យបន្ថែមការយកចិត្តទុកដាក់ចំពោះកូនខ្លួន កុំបណ្តោយឲ្យពួកគេលេងហ្គេម រហូតដល់ញៀនខ្លាំងបែបនេះ៕ អត្ថបទ៖ មេសា
November 6, 2019 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំបូកសរុបបញ្ចប់ ស្តីពីគំរោងសិក្សាស្រាវជ្រាវផលប៉ះពាល់លើសុខភាព លើជំងឺព្រូនថ្លើមនៅប្រទេសកម្ពុជា និងប្រទេសវៀតណាម, លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធ នឹងជំងឺ គ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានអំពាវនាវពលរដ្ឋទាំងអស់ កុំទទួលទានសាច់ត្រីចំនួន៣ប្រភេទ ដើម្បីជៀសវាងកើតជំងឺមហារីកថ្លើម។ ត្រីទាំង៣ប្រភេទនោះមានដូចជា ត្រីស្រកាក្តាម ត្រីអង្កត់ប្រាក់ និងត្រីអាចម៍កុក ដែលត្រីទាំង៣ប្រភេទនេះអាចកើតមានជាជំងឺព្រូនថ្លើម ដែលទុកយូរបង្កជាជំងឺមហារីកថ្លើម។ ដើម្បីការពារមិនឲ្យឆ្លងជំងឺព្រូនថ្លើម យើងគួរគួរចំអិនអោយបានឆ្អិនល្អ ព្រោះប្រភេទត្រីទឹកសាបតូចៗខ្លះ អាចមានផ្ទុកពងព្រូនថ្លើម។ ព្រូនថ្លើម (Opisthorchis viverrini) ជាប្រភេទព្រូនសំប៉ែត (Trematode)
November 6, 2019 - ព័ត៌មានជាតិ
មួយរយៈនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ និងតែងតែទទួលរាល់សំណូមពររបស់ប្រជាពលរដ្ឋ ជាពិសេសករណីប្រជាពលរដ្ឋមួយចំនួនមានទម្លាប់អាក្រក់ដែលផឹកស៉ី ចាក់ធុងបាស់ មិនខ្លាចចិត្តអ្នកជិតខាង។ ជាក់ស្តែងណាស់បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងនគរបាលប៉ុស្តិ៍ បានចុះទៅដល់ទីកន្លែងភ្លាមហើ់យធ្វើការណែនាំដល់ទីតាំងដែលបង្កការរំខាន។ ដោយស្នងការដ្ឋាននគរបាលរាជធានី បានរៀបរាប់ថា៖ “ដោយការយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ គ្រាន់តែទទួលបានខំមិនចូលក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាម ក្រុុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វេីការទំនាក់ទំនងជាមួយកម្លាំងខណ្ឌមានជ័យ ដោយមានការបញ្ជាផ្ទាល់ពីលោកវរ:សេនីយ៍ទោ ម៉េង វិមានរតនា អធិការនគរបាលខណ្ឌមានជ័យ កម្លាំងនគរបាលប៉ុស្តិ៍បានចុះទៅដល់ទីតាំងបង្ករសម្លេងរំខាននោះភ្លាម ដោយធ្វេីការអប់រំ និងណែនាំអោយបញ្ឍប់សកម្មភាពទាំងនេះ កម្លាំងធ្វេីការ ២៤ម៉ លេី ២៤ម៉ ដេីម្បីបម្រេីប្រជាពលរដ្ឋ”៕
November 6, 2019 - ព័ត៌មានជាតិ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា សម្ពាធទាបសកម្ម ដែលស្ថិតនៅក្បែរប្រទេសវៀតណាមអស់រយៈពេល២-៣ថ្ងៃមកហើយ បានបង្កើនឥទ្ធិពលទៅជាវិសម្ពាធ (TD) បច្ចុប្បន្នកើនឥទ្ធិពលទៅជាព្យុទី២៤ ឈ្មោះ ណាគ្រី (NAKRI) ដែលជាឈ្មោះរបស់កម្ពុជាយើងបានដាក់។ ព្យុះនេះនឹងថមថយឥទ្ធិពលជាបន្តបន្ទាប់រួចចូលមកដល់កម្ពុជាយើងក្នុងកម្រិតជាសម្ពាធទាប នៅយប់ថ្ងៃទី១០ ឆ្លងចូលថ្ងៃទី១១ ខែវិច្ឆិកា ដែលស្ថានភាពបែបនេះនឹងធ្វើឲ្យមានការប្រែប្រួលអាកាសធាតុដូចខាងក្រោម៖ + ចាប់ពីថ្ងៃទី០៧-១៣ ខែវិច្ឆិកា៖ បណ្តាខេត្តក្រុងនានានៅភាគខាងក្រោម និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងតិចតួច។ + ចាប់ពីថ្ងៃទី០៧-០៩ ខែវិច្ឆិកា៖ បណ្តាខេត្តនៅភាគកណ្តាលខាងជើង និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងតិចតួច។ បន្ទាប់មកនៅថ្ងៃទី១០-១១ ខែវិច្ឆិកា នឹងអាចមានភ្លៀងតិចទៅមធ្យម៕ អត្ថបទ៖ សេម
November 6, 2019 - អន្តរជាតិ
ថៃ៖ កាលពីថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមថៃ ក្រោយមានករណីនិស្សិតក្រីក្រមួយរូបប្រែក្លាយជាម្ចាស់ជំនួញផ្សិតលីងជឺ អាចលក់បានក្នុងតម្លៃ៥ម៉ឺនបាតក្នុងមួយគីឡូ។ អតីតនិស្សិតក្រីក្រមួយរូបដែលមានឈ្មោះថា ថាវ៉ាត់ឆៃ អាយុ ២២ឆ្នាំ កំពុងបន្តការសិក្សាឆ្នាំទី៤ នៃមហាវិទ្យាល័យកសិកម្មមួយកន្លែងក្នុងខេត្តសុងក្លា ប្រទេសថៃ បានចែករំលែកបទពិសោធន៍ឲ្យដឹងថា៖ «ដើមឡើយគ្រួសារខ្លួនមានការលំបាកជាខ្លាំង ដោយឪពុកម្តាយជាអ្នកប្រកបរបររើសអេតចាយ និងស៊ីឈ្នួលគេ ពេលទំនេររូបគេបានទៅជួយរើសអេតចាយឪពុកម្តាយដើម្បីបានប្រាក់បន្តការសិក្សា។ លុះពេលចប់វិទ្យាល័យរូបគេបានស៊ីឈ្នួលបាញ់ថ្នាំស្មៅក្នុងស្រែ និងសម្លាប់សត្វល្អិត ដោយការងារមួយនោះមានគ្រោះថ្នាក់ជាខ្លាំង តែវាក៏ទទួលបានកម្រៃខ្ពស់។ ដោយខ្លួនមានមហិច្ឆតាចង់ឲ្យក្រុមគ្រួសារមានជីវភាពធូរធា រូបគេបានសន្សំប្រាក់ពីការស៊ីឈ្នួលបាញ់ថ្នាំស្មៅ និងសម្លាប់សត្វល្អិតដើម្បីរៀនបន្តមហាវិទ្យាល័យ ផ្នែកកសិកម្ម។ ដោយរូបគេបានសិក្សាស្រាវជ្រាវនៅលើប្រព័ន្ធអ៊ីនធើណេត និងមានការចាប់អារម្មណ៍ជាខ្លាំងចំពោះមុខរបរដាំផ្សិតលក់។ រូបគេបានផ្តល់គំនិតនេះទៅឲ្យឪពុកម្តាយខ្លួន ដោយខ្លួនជាអ្នកបង្ហាត់បង្រៀនពីរបៀរបបនៃការដាំដុះផ្សិត តាមរយៈទ្រឹស្តីដែលខ្លួនបានរៀន និងការស្រាវជ្រាវនៅលើប្រព័ន្ធអ៊ីនធើណេត។ ដើមឡើយពួកគេលក់ផ្សិតប្រភេទធម្មតា បានមួយក្នុងគីឡូក្នុងតម្លៃ ២ទៅ៣បាតប៉ុណ្ណោះ ចំពោះពូជផ្សិតធម្មតា។
November 5, 2019









