Khmernote Media
  • PR

    ព្រឹត្តិការណ៍នៃការប្រកួតពានរង្វាន់ PUBG Mobile Club Open 2019 SEA Championship នេះពេលនេះគឹដល់ទីបញ្ចប់ហើយ ជាលទ្ធផលក្រុម RRQ Athena បានទទួលជ័យជំនះជាមួយនឹងទឹកប្រាក់រង្វាន់ដល់ទៅ 35,000 USD ។ សម្រាប់ក្រុមដែលជាជើងឯករង ILLUMINATE THE MURDER ក៏ទទួលបាននូវសំបុត្រសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រជាលលក្ខណៈសកលផងដែរ។ សម្រាប់ក្រុម MEGA CONQUEROR , BIGETRON និង ORANGE.ESPORTS CG ក៏ទទួលបាននូវ Slots សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ PMCO Global

    November 7, 2019
  • សុខភាព

    ការ​យក​សម្លី​ត្បារ​ត្រចៀក ស្លាប​មាន់ កូន​សោ ​កង្វារ​រឹងៗ​ទៅ​ត្បារ ឬ​ខ្វេះ​យក​អាចម៍​ត្រចៀក​ចេញ ប្រៀប​បាន​​នឹង​យក​មេរោគ​ទៅ​ដាក់​ក្នុង​ត្រចៀក​អ៊ីចឹង។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ហម សីលា ឯកទេស​ត្រចៀក ច្រមុះ បំពង់ក បម្រើ​ការងារ​​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង។ លោក​វេជ្ជបណ្ឌិត​ថា មិនថា កូនក្មេង ឬ​មនុស្ស​ចាស់​នោះ​ទេ ដាច់​ខាត​មិន​ត្រូវ​ត្បារ ឬ​ខ្វារ​យក​អាចម៍​ត្រចៀក​ចេញ​ពី​រន្ធ​ត្រចៀក​ផ្នែក​កណ្តាល​ឡើយ ព្រោះ​អាចម៍​ត្រចៀក​ផលិត​រាល់​ថ្ងៃ វា​ជា​សន្ទះ​ការពារ មាន​តួនាទី​ការពារ​ត្រចៀក ​និង​ចាប់​យក​មេរោគ​​ផ្សេងៗ។ កាលណា​យើង​យក​របស់​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​ទៅ​ត្បារ​អាចម៍​ត្រចៀក មិន​ត្រឹម​តែ​អត់​ប្រយោជន៍​នោះ​ទេ ថែម​ទាំង​ងាយ​ឆ្លង​រោគ ព្រោះ​របស់​ទាំង​នោះ​កង្វក់​ហើយ​រឹង ងាយ​បង្ក​គ្រោះថ្នាក់។ គ្រោះថ្នាក់​ទាំង​នោះ​មាន ស្ទះ​រន្ធ​ត្រចៀក ហើយ​បើ​ជ្រុល​ដៃ​តែ​បន្តិច​ទៅ​ជា​ដាច់​រហែក​ក្រដាស​ត្រចៀក បង្ក​ឲ្យ​ឈឺ​ចាប់ ចំណែក​ឯ​ករណី​ធ្ងន់ធ្ងរ​ទៅ​ជា​ថ្លង់ ស្តាប់​លែង​ឮ

    November 7, 2019
  • ព័ត៌មានជាតិ

    មន្រ្តីជំនាញធ្វើការស្រាវជ្រាវ និងតាមដានរកមុខសញ្ញា ក្រុមបើកល្បែងកាស៊ីណូតាមបណ្ដាញទូរស័ព្ទ និងតាមប្រព័ន្ធអ៊ីនធឺណិត។ បន្ទាប់ពីបើកការស្រាវជ្រាវរួចមក កម្លាំងជំនាញ របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកំណត់មុខសញ្ញា និងទីតាំងជនសង្ស័យ ដោយនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងនគរបាលខណ្ឌច្បារអំពៅ កម្លាំងជំនាញរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកប្រតិបត្តិការចុះឃាត់ខ្លួន ជនសង្ស័យជាជនជាតិម៉ាឡេស៊ី ចំនួន០៤នាក់ ដែលជាអ្នកគ្រប់គ្រង និងអនុវត្តប្រតិបត្តិការ Casino Online ព្រមទាំងរឹបអូសបានសម្ភារៈសម្រាប់ផ្សព្វផ្សាយ ដែលមានកុំព្យូទ័រ និងទូរស័ព្ទជាច្រើនគ្រឿង ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងត្រូវបានរៀបចំកសាងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ សូមបញ្ជាក់ផងដែរថា កន្លងមកប្រជាពលរដ្ឋដែលបានប្រើប្រាស់ទូរស័ព្ទចល័ត តែងតែទទួលបាននូវសារអូសទាញឲ្យលេងល្បែងភ្នាល់អនឡាញជាច្រើនប្រភេទ ដែលជាអំពើផ្ទុយនឹងច្បាប់

    November 7, 2019
  • PR

    ភ្នំពេញថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩៖ បើនិយាយពីគ្រឿងអេឡិចត្រូនិចប្រើប្រាស់ក្នុងគេហដ្ឋានរបស់ក្រុមហ៊ុន សាមសុង គឺគ្មានអ្វីក្រៅពីពាក្យ “Wow…ឡូយម្លេះ!…អស្ចារ្យខ្លាំងណាស់!…កោតតែសាមសុង អាចធ្វើបានហ្ន៎!” បាទ! សាមសុង ប្រាកជាអាចធ្វើបាន…ហើយធ្វើបានយ៉ាងល្អបំផុតក្នុងពិភពលោកទៀតផង! សូមបញ្ជាក់ថាក្រៅអំពីចំណុចអស្ចារ្យរបស់ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWashTM ដូចខាងក្រោម៖ * បន្ថែមសម្លៀកបំពាក់បន្ថែមដែលចង់បោក ឬភ្លេចដាក់ចូលដោយគ្មានបញ្ហា (AddWash™ Door) * បោកបានលឿន និងស្អាតល្អ (Super Speed just 59 minutes) * បោកបានចំនួនច្រើនជាងមុន (Large Capacity) * កម្ចាត់បាក់តេរី

    November 7, 2019
  • ព័ត៌មានជាតិ

    ខេត្តស្វាយរៀង៖ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ឡេង ធីង៉េ ភេទស្រី អាយុ ៦៥ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្ន ភូមិហ្គរណយ ឃុំនិនឌៀង ស្រុកចូវថាន់ ខេត្តតៃនិញ ប្រទេសវៀតណាម បានមកដាក់ពាក្យប្ដឹងជនសង្ស័យមិនស្គាល់ អត្តសញ្ញាណ (បានចាប់កូនស្រីរបស់ខ្លួន រួចទូរស័ព្ទទៅជំរិតទារប្រាក់)។ ក្រោយទទួលបានពាក្យបណ្ដឹង នឹងដោយមានការអនុញ្ញាតពី លោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងអាវុធហត្ថ ធ្វើការស្រាវជ្រាវហូតមកដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ០៩:៤៣នាទី ទើបកំណត់ មុខសញ្ញាជនសង្ស័យបាន ដោយជនសង្ស័យចាប់បង្ខាំងមនុស្សនៅផ្ទះសំណាក់ ស

    November 7, 2019
  • ព័ត៌មានជាតិ

    កណ្តាល៖ បុរសម្នាក់លួចរថយន្តគេរួចបើកគេចខ្លួនក៏ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តស្លាប់នៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២និង២០នាទី ចូលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចភូមិជ័យតូច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ភេទប្រុស អាយុ២០ឆ្នាំ ស្លៀកខោខូវប៊យជើងវែង ពាក់យឺតដៃខ្លីពណ៌ខ្មៅ​ បានស្លាប់នឹងកន្លែងកើតហេតុ ចំណែកជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះ ស៊ន ម៉ាច ភេទ ប្រុសអាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កាត់ដេរ មានទីលំនៅភូមិជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល បាត់បង់រថយន្ត ១គ្រឿង ម៉ាកCRVពណ៌ខ្មៅ

    November 7, 2019
  • អន្តរជាតិ

    ថៃ៖ រថយន្តដឹកត្រីមួយគ្រឿងបានក្រឡាប់ធ្វើឲ្យមានត្រីរាប់ពាន់ក្បាលត្រូវអណ្តែតនៅពេញផ្លូវសាធារណៈ។​ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Krabi ភាគខាងត្បូងប្រទេសថៃ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍គ្រោះថ្នាក់កើតឡើងដោយសារតែផ្លូវមានសភាពរអិលបន្តិច ខណៈសំបកកង់រថយន្តដឹកត្រីនោះក៏សឹកខ្លាំងណាស់ដែរ ហើយគួបផ្សំនឹងអ្នកបើកបរបើកក្នុងល្បឿនលឿន និងមិនរុងប្រយ័ត្នទៀតនោះ រថយន្តក៏ត្រូវក្រឡាប់តែម្តងក្រោយពេលអ្នកបើកបរជាន់ហ្វ្រាំងយ៉ាងគំហុក។ យ៉ាងណាក្តី ហេតុការណ៍នេះមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកណាម្នាក់ឡើយ។ តាមរយៈវីដេអូដែលគេបានថតពីទិដ្ឋភាពនៃហេតុការណ៍នេះបានបង្ហាញថា មានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាជួយប្រមូលត្រីទាំងអស់នោះឲ្យទៅម្ចាស់រថយន្តវិញ។​ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចខាងក្រោម៖ អត្ថបទ៖ភក្តី  

    November 7, 2019
  • បច្ចេកវិទ្យា

    បរទេស៖ កាលពីម្សិលមិញនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនយក្សមួយរបស់ចិន ដែលមានឈ្មោះថា Xiaomi បានដាក់បង្ហាញនូវទូរស័ព្ទម៉ូដែលថ្មីមួយរបស់ខ្លួនមានកាមេរ៉ាទំហំទៅដល់ ១០៨ មេហ្គាភិចសែល ដែលជាទំហំដ៏ធំមិនធ្លាប់មានពីមុនមកនៅលើស្មាតហ្វូន។ ស្មាតហ្វូនកំពូលរបស់ Xiaomi គឺជាម៉ូដែល Mi CC9 Pro (សម្រាប់លក់នៅក្នុងប្រទេសចិន) ចំណែកឯទីផ្សារសកលវិញមានឈ្មោះ Mi Note 10។ ស្មាតហ្វូននេះមានកាម៉េរាក្រោយដល់ទៅ០៥គ្រាប់កាន់តែបន្ថែមភាពទាក់ទាញរបស់ខ្លួនដោយក្នុងនោះ កាមេរ៉ាមេទំំហំ 108MP , ២គ្រាប់ជាប្រភេទ telephoto len (12MP សម្រាប់ zoom 2x និង 5MP សម្រាប់

    November 7, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន OPPO បានប្រកាសបើកដំណើរការ មន្ទីរពិសោធន៍ រួមគ្នា ជាមួយក្រុមហ៊ុន Ericsson ដែលជាក្រុមហ៊ុនព័ត៌មានវិទ្យា និង ទូរគមនាគមន៍ ឈានមុខគេ កាលពីថ្ងៃទី5 វិច្ឆិកា 2019 នៅទីក្រុង Shenzhen ប្រទេសចិន។ មន្ទីរពិសោធន៍ថ្មីនេះ នឹងជួយរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាសកល រវាងក្រុមហ៊ុន OPPO និង Ericsson ឲ្យកាន់តែជិតស្និទ្ធ តាមរយៈការចែករំលែកគ្នាទៅវិញទៅមកនៃបច្ចេកវិទ្យាចុងក្រោយ 5G ហើយនិងជួយ បង្កើនប្រសិទ្ធភាពផលិតផល 5G និង ពន្លឿនដំណើរការបណ្តាញ network ទ្រង់ទ្រាយធំនៃ

    November 7, 2019
  • សង្គម

    ដើម្បីកាត់បន្ថយនូវការកកស្ទចរាចរនៅរាជធានីភ្នំពេញក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្មក្រឡុកស៊ីម៉ង់ត៌ ម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ រថយន្តឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កគ្រប់ប្រភេទ សូមធ្វើតាមការណែនាំខាងក្រោម៖ ” អត្ថបទ៖ សេម

    November 7, 2019