- Khmernote Media
- សុខភាព
កន្លងមក Helloគ្រូពេទ្យ ធ្លាប់បានចេញផ្សាយពីវិធីផ្សេងៗដែលជួយឲ្យឆាប់ស្រកគីឡូមានទាំងការតបអាហារ និងលំហាត់ប្រាណផ្សេងៗ ដើម្បីបានរូបរាងសមសួន។ ថ្ងៃនេះដែរយើងសូមបង្ហាញតិចនិក ៤ យ៉ាងដែលជាចែករំលែករបស់ស្រីៗគ្នាយើងធ្លាប់ធាត់ៗ តែស្រកបានជាង ១០ គីឡូ ក្នុងរយៈពេល ៣ ខែ ដោយគ្រាន់តែញ៉ាំដូចខាងក្រោម៖ ១- មិនញ៉ាំអាហារច្រើនមុខ តាមការចែករំលែករបស់កញ្ញា សូត្រ នីតា ដែលធ្លាប់មានទម្ងន់រហូតដល់ ៦៤ គីឡូ បានឲ្យដឹងថា បន្ទាប់ពីទម្ងន់ឡើងជិតដល់ ៧០គីឡូ នាងក៏ចាប់ផ្ដើមផ្លាស់ប្ដូររបបអាហារ ៣ ពេល ជាពិសេសពេលល្ងាច។ ដោយព្រឹកញ៉ាំនំប៉័ង ៣ ចំណិត និងទឹកដោះគោឆៅ១
November 8, 2019 - PR
នៅព្រឹកថ្ងៃទី ៧ ខែវិច្ឆិកាឆ្នាំ ២០១៩ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េនិងម្ចាស់ឧបត្ថម្ភបានរួមគ្នានាំយកនូវសំភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនទៅជូន បុរីទារកនិងកុមារជាតិ(NBIC) សំភារៈទាំងអស់មានដូចជា អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី ខោទឹកនោមកូនក្មេង ជាមួយនិងរបស់ជាច្រើនទៀត។ របស់របរទាំងអស់នោះបានមកពីថវិកា ដែលបានពីការលក់សំបុត្រនៃការប្រគំតន្ត្រីសប្បុរសធម៌ដែលបានរៀបចំឡើងនៅថ្ងៃទី ១ ខែវិច្ឆិកានៅស៊ីខេស៊ីស៊ី។ ដើម្បីចូលរួមវិភាគទានដល់សង្គមនៅថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ២០១៩ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ បានរៀបចំការប្រគំតន្ត្រីសប្បុរសធម៌ខ្នាតតូចមួយនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា – កូរ៉េ (ស៊ីខេស៊ីស៊ី) ដើម្បីគាំទ្រ បុរីទារកនិងកុមារជាតិ(NBIC) ។ អ្នកចម្រៀងនិងអ្នកសំដែងល្បី ៗ រួមមានហ្សូណូ, វីឌីណែត,
November 8, 2019 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ ថ្ងៃសុក្រ ១២កេីត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានការណែនាំពីឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក្រុមការងារចម្រុះរដ្ឋបាលខេត្ត អាជ្ញាធរអប្សរា មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ បានចុះពិនិត្យកន្លែងដែលបានលែងកូនក្រពេី និងរកមធ្យោបាយ ដេីម្បីតាមចាប់កូនក្រពេីតូច បណ្ដោយប្រហែល ៤០សង់ទីម៉ែត្រ ដែលបានព្រលែងចូលក្នុងកស្សិណប្រាសាទអង្គរវត្ត ប៉ែកខាងកេីតកាលពីបីថ្ងៃមុន។ ក្រោយពីបានចុះដល់ទីតាំង និងបានពិនិត្យជាក់ស្ដែងរួចមក លោកនាយករដ្ឋបាលសាលាខេត្ត បានសុំអោយអាជ្ញាធរអប្សរា សហការជាមួយក្រុមការងារជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តកិច្ចការតាមចាប់កូនក្រពេីនេះ ដោយប្រេីប្រាស់កម្លាំងមន្ត្រីជំនាញតាមប្រមាញ់
November 8, 2019 - បច្ចេកវិទ្យា
ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនផលិតស្មាតហ្វូនយក្សរបស់ចិនលោក Ren Zhengfei បាននិយាយកាលពីពេលថ្មីៗនេះ ថាក្រុមហ៊ុន Huawei Technologies Co Ltd មិនទាន់បានចូលរួមពិភាក្សាដោយផ្ទាល់ណាមួយជាមួយនឹងក្រុមហ៊ុនអាមេរិកពាក់ព័ន្ធទៅនឹងសំណើរបស់ក្រុមហ៊ុន ដើម្បីបន្ធូរបន្ថយការព្រួយបារម្ភរឿងសន្តិសុខជាតិរបស់អាមេរិក និងផ្តល់អាជ្ញាប័ណ្ណបណ្តាញ 5G របស់ខ្លួនមកវិញនោះទេ។ នាយកប្រតិបត្តិក្រុមហ៊ុន Huawei រូបនេះក៏បានថ្លែងប្រាប់ទៅកាន់សារព័ត៌មានរ៉យទ័រកាលពីខែតុលាកន្លងមកដែរថា ក្រុមហ៊ុនកំពុងពិភាក្សាដំណាក់កាលដំបូងជាមួយក្រុមហ៊ុនទូរគមនាគមន៍សហរដ្ឋអាមេរិកមួយចំនួនអំពីការផ្តល់អាជ្ញាប័ណ្ណបច្ចេកវិទ្យា 5G របស់ខ្លួន ប៉ុន្តែបានព្រមានថាការសន្ទនាគឺស្ថិតនៅដំណាក់កាលដំបូងហើយទំនងជានឹងចំណាយពេលយូរ ដើម្បីបញ្ចប់។ លោក Ren ក៏បាននិយាយដែរថា បច្ចុប្បន្ននេះនៅមិនទាន់មានក្រុមហ៊ុនអាមេរិកណា ដែលបានពិភាក្សាគ្នាជាមួយយើងដោយផ្ទាល់ទេ ពីព្រោះថាឈ្មួញកណ្តាលដែលបានមកនិយាយនោះមិនបានផ្តល់ភាពចាំបាច់ណាឡើយតំណាងឱ្យក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកទាំងនោះទេ៕ លោក Ren បានបន្តថា ក្រុមហ៊ុនកំពុងតែព្យាយាមធ្វើការងារយ៉ាងត្រឹមត្រូវជាមួយនឹងភ្នាក់ងារចុះបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកហើយក្រុមហ៊ុន Huawei
November 8, 2019 - ព័ត៌មានជាតិ
យោងតាមការបង្ហោះជាផ្លូវការនៅលើហ្វេសប៊ុកផេក ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថាក្នុងខែតុលា ឆ្នាំ២០១៩ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២១២គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៥០៣,២០០,០០០ រៀល។ យើងសង្កេតឃើញថា ចំនួនរថយន្តដែលចាប់បានទាំងនេះ មានការថយចុះចំនួន ១១៥ គ្រឿង គឺពី ៣៣៨ គ្រឿង ក្នុងខែកញ្ញា មក ២១២ គ្រឿង ក្នុងខែតុលា ឆ្នាំ២០១៩ ៕ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
November 8, 2019 - PR
ទស្សនិកជនធ្លាប់បានទស្សនារួចមកហើយពីសមត្ថភាពសម្តែងរបស់Nycha ដែលកន្លងមក នាងធ្លាប់តែសម្តែងជាតួស្លូត សុភាព ប៉ុន្តែមិនមែនមានន័យថានាងមិនអាចសម្តែងជាតួដែលមានចរឹតផ្សេងនោះទេ ជាក់ស្តែងដូចជារឿងភាគថៃមួយរឿង ចំណងជើង«គំនុំស្នេហ៍អតីតជាតិ»ដែលត្រូវបានអ្នកដឹកនាំរឿងតម្រូវអោយសម្តែងជាតួអង្គកាច ឆ្នាស់ និងបានធ្វើអោយអ្នកគាំទ្រមិនសរសើរមិនបានពីការសម្តែងរបស់នាងក្នុងរឿងមួយនេះ។ រឿងនេះអ្នកដឹកនាំរឿងតម្រូវអោយ Nycha ចាប់ដៃគូជាមួយ Toey ដែលសាច់រឿងបង្ហាញពី រឿងរ៉ាវស្នេហាដែលបានកើតឡើងតាំងពីអតីតកាល។ ក្នុងពេលបច្ចុប្បន្ន Kalin(Nycha) គឺជាតារាបង្ហាញម៉ូតដ៏ល្បីល្បាញម្នាក់ ប៉ុន្តែនាងមានរឿងអាស្រូវជាច្រើនដោយសារតែនាងបានរស់នៅជាមួយបុរសដែលមានប្រពន្ធរួចហើយ តែនាងមិនខ្វល់អ្វីទាំងអ្វីទាំងអស់។ ថ្ងៃមួយនាងបានរកឃើញស្នៀតសក់បុរាណធ្វើពីមាសមួយ ហើយស្នៀតសក់នោះបាននាំនាង អោយសុបិន្តឃើញTianKhumជាមនុស្សស្រីដែលមានរូបរាងមុខមាត់ដូចជានាង ក្នុងសុបិន្តនាងបានដឹងពីដំណើរជីវិតរបស់Tiankhumទាំងអស់។ Tiankhumគឺជានារីម្នាក់ដែលមានចរឹតស្លូតបូត សុភាពរាបសារម្នាក់ ដោយសារតែការដឹងគុណពីការជួយរបស់ Taywarit ទើបធ្វើអោយនាងក្លាយជាស្រីកំណាន់របស់គេ។ តែជីវិតក្លាយជាស្រីកំណាន់របស់ Taywarit មិនមែនងាយស្រួលឡើយ នាងតែងត្រូវបានធ្វើទារុណកម្មពី Wongduen
November 8, 2019 - PR
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ពីកម្មវិធី Boostrong Music On Fire តែងតែមានអ្វីដែលថ្មី ពិសេសពីតារាៗដែលមានឈ្មោះបោះសម្លេង មកពីគ្រប់ផលិតកម្មក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងសម្រាប់សប្តាហ៍នេះប្រជុំសុទ្ធតែតារាល្បីទៀតហើយមានទាំងតារាជើងចាស់ និងតារាពន្លកថ្មីដូចជា អ្នកនាង សុគន្ធ នីសា លោក ប៊ូ តាំងហៀង កុមារាភ្នែកតឹង ឆេង ប្រសិទ្ធ និងព្រះនាងតូច នរោត្តម ជេនណា។ អ្វីដែលកាន់តែពិសេសទៀតនោះ ទស្សនិកជនក៏អាចសំណូមពរដោយ Comment ចំណងជើងបទចម្រៀងរបស់តារាចម្រៀងណាមួយក្នុងចំណោមតារាចម្រៀងទាំងបួននាក់ខាងលើដែលទស្សនិកជនចូលចិត្ត តាមរយៈហ្វេសប៊ុគផេក https://www.facebook.com/boostrongmusic/ ។ ដូច្នេះតើបទចម្រៀងអ្វីខ្លះដែលពួកគាត់នឹង លើកយកមកបកស្រាយនាសប្តាហ៍នេះ? កុំភ្លេចចូលរួមទស្សនាកម្មវិធី Boostrong Music
November 8, 2019 - PR
ទស្សនិកជនភាគច្រើនបានស្គាល់រួចមកហើយពីភាពល្បីល្បាញរបស់កុមារាឆេង ប្រសិទ្ធ ដែលប្អូនមានសមត្ថភាពអាចបកស្រាយបទចម្រៀងបានយ៉ាងល្អ ពិរោះ ថែមទាំងមានរូបរាងសង្ហារតាំងពីក្មេងផងនោះ បានធ្វើអោយប្អូនមានឈ្មោះបោះសម្លេងក្នុង វិស័យសិល្បៈនិងប្រមូលបានអ្នកគាំទ្រមិនចាញ់តារាដែលមានអាយុប្រហាក់ប្រហែលនឹងប្អូនឡើយ។ មិនត្រឹមតែមានសមត្ថភាពច្រៀងប៉ុណ្ណោះទេ ថ្មីៗនេះឆេង ប្រសិទ្ធ ថែមទាំងទទួលបានការគាំទ្រច្រើនជាងគេពីគណៈកម្មការទាំងបីក្នុងកម្មវិធី តូច ខ្លឹម ខ្លាំង ដោយការបង្ហាញសមត្ថភាពច្រៀងផង ធ្វើម្ហូបផង និងភាពក្រម៉ិចក្រមើមរបស់ប្អូនដែលអាចទាក់ទាញចិត្តគណៈកម្មការបាន។ មិនត្រឹមតែជាប់ក្នុងកម្មវិធីប៉ុណ្ណោះទេ ប្អូនក៏ទទួលបានការគាំទ្រច្រើនជាងគេទាំងប្រចាំសប្តាហ៍ និងប្រចាំខែតាមរយៈការគាំទ្ររបស់ទស្សនិកជននៅ លើបណ្តាញសង្គមរបស់ភីអិនអិនថែមទៀតផង។ នៅក្នុងសប្តាហ៍នេះប្អូននឹងមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនម្តងទៀតក្នុងកម្មវិធី Boostrong Music On Fire ដោយការបកស្រាយបទចម្រៀងពិរោះៗ រួមនឹងតារាចម្រៀងល្បីឈ្មោះដូចជាអ្នកនាង សុគន្ធ នីសា លោក ប៊ូ តាំងហ៊ាង និងព្រះនាងតូច
November 8, 2019 - អន្តរជាតិ
ប្រេស៊ីល៖ សត្វឆ្កែ ត្រូវបានគេចាត់ទុកថាជាសត្វចិញ្ចឹមដែលមានភាពស្មោះត្រង់ និងភាពឈ្លាសវៃគួរឲ្យស្រលាញ់។ ដោយពួកវាជាមិត្តដ៏ល្អរបស់មនុស្ស និងមានភក្តីភាពបំផុតទៅកាន់ម្ចាស់វា ឬអ្នកមើលថែទាំវា។ ជាក់ស្តែងថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមថៃ ដោយលើកយករឿងបុរសម្នាក់នៅឯប្រទេសប្រេស៊ីលមកនិយាយរៀបរាប់ឲ្យដឹងថា។ បុរសម្នាក់ឈ្មោះថា “Caesar” ជាបុរសអនាថាគ្មានសត្វញាតិ ដោយថ្ងៃមួយគាត់បានធ្លាក់ខ្លួនឈឺចូលមន្ទីរពេទ្យនៅឯរដ្ឋ Santa Catarina ប្រទេសប្រេស៊ីល ដោយគេពុំឃើញមានសត្វញាតិណាម្នាក់មកសួរសុខទុក្ខគាត់នោះឡើយ ក្រៅពីសត្វឆ្កែ៤ក្បាលដែលអើតនៅមាត់ទ្វារង់ចាំមើលម្ចាស់វា។ គិលានុបដ្ឋាយិកាដែលមើលថែលោក “Caesar” បានសួរថាតើពួកវាជាឆ្កែរបស់លោកមែនទេ? គាត់បាននិយាយថាពុំមែននោះឡើយ គាត់គ្រាន់តែធ្លាប់ឲ្យចំណីវា ហើយវាក៏តែងមកវិលវល់ក្បែរលោក។ ពួកវាក៏ជាឆ្កែអនាថាគ្មានផ្ទះ គ្មានញាតិដូចលោក តែលោកមិននឹកស្មានថាពួកវាយកចិត្តទុកដាក់ដល់លោក និងមកសួរសុខទុក្ខលោកដល់ពេទ្យបែបនេះឡើយ៕ អត្ថបទ៖ មេសា
November 8, 2019 - សង្គម
រាជធានីភ្នំពេញ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងមកដល់ ហើយយើងឃើញរាជរដ្ឋាភិបាលក៏បានរៀបចំកងកម្លាំងនានា ដើម្បីរក្សាសណ្តាប់ធ្នាប់ ក៏ដូចជាសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលមកដើរលេងកម្សាន្តនៅតំបន់មាត់ទន្លេជាដើម។ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងដែរថា បង្គន់សាធារណៈសរុបចំនួន ៥៦០បង្គន់ បាននិងកំពុងតម្លើងពង្រាយនៅតំបន់សប្បាយភាពក្នុងពិធីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ខាងក្រោមនេះគឺជាទីតាំងបង្គន់សាធារណៈ ដែលដាក់ទុកឲ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់៖ អត្ថបទ៖ សេម
November 8, 2019








