- Khmernote Media
- ព័ត៌មានជាតិ
នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។ ថ្លែងនៅក្នុងឱកាស នោះដែរសម្តេចបានមានប្រសាសន៍ទៅកាន់គណៈបក្សប្រឆាំងថា៖ “គណៈបក្សប្រជាជន និង ហ៊ុន សែន នៅតែជាតួអង្គដែលមិនអាចខ្វះបានសម្រាប់កម្ពុជា អ្នកឯងត្រូវយល់! ហើយអ្នកឯងត្រូវចាំណា៎ ហ៊ុន សែន នឹងកាន់អំណាចរហូតដល់ឆ្នាំ ២០២៨
November 14, 2019 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង ០៨និង ០០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំបញ្ជាកម្លាំង កងរាជអាវុធហត្ថ ខេត្ត សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត និងដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កម្លាំងបានចុះបង្ក្រាបករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងធ្វើទារុណកម្មលើជនជាតិចិនដូចគ្នា ស្ថិតនៅក្រុមទី២២ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ ដោយបានលទ្ឋផលធ្វើការឃាត់ខ្លួនបានជនសង្ស័យជនជាតិចិនចំនួន ០២នាក់ ភេទប្រុស និងបានជួយសង្រ្គោះជនរងគ្រោះជនជាតិចិនចំនួន ០៤នាក់ ភេទប្រុស។ ក្នុងនោះផងដែរកម្លាំងបានដកយកវត្ថុតាងមានម៉ាស់បិតមុខ
November 14, 2019 - បច្ចេកវិទ្យា
ពាក្យចចាមអារាមដែលលេចឮថ្មីៗនេះគឺជាការពិត ព្រោះថាក្រុមហ៊ុន Apple ពិតជាបានផលិត MacBook Pro ទំហំ 16អ៊ីញ ជំនួសឱ្យទំហំ 15អ៊ីញ ដូចរាល់ដងមែន។ បើតាមការប្រកាសវាហាក់ដូចជាកំព្យូទ័រយួរដៃនេះអាចនឹងក្រាស់ និងអាចមានទំហំធ្ងន់ជាងមុន ប៉ុន្តែ Engadget និយាយថា វាមិនធំ ឬធ្ងន់ដូចដែលយើងគិតនោះទេ។ ម៉្យាងទៀតថ្វីបើ Apple នៅមិនទាន់អាប់ឌែតឱ្យ MacBook មានរន្ធ SD card នៅឡើយ ប៉ុន្តែពួកគេបានដាក់មកជាមួយនូវក្តារចុចថ្មីដែលស្រស់ស្អាត និងល្អជាងមុន។ មិនដូចឧបករណ៍អេបផលដទៃទៀតទេ ដែលត្រូវបានប្រកាសមួយថ្ងៃហើយចេញលក់នៅពេលក្រោយ។ ដោយលែក MacBook Pro ទំហំ
November 14, 2019 - ព័ត៌មានជាតិ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់ បាននឹងកំពុងរំកិលចុះក្រោម និងមានឥទ្ធិពលមធ្យមលើកម្ពុជា ដែលស្ថានភាពបែបនេះធ្វើឲ្យចាប់ពីថ្ងៃទី១៤-២០ ខែវិច្ឆិកា ឆ្នាំ២០១៩៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបភាគកណ្តាល ភាគពាយ័ព្យ តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងតិចតួចនៅផ្នែកខ្លះ ហើយសីតុណ្ហភាពអប្បបរមា មានពី២១-២៣អង្សា និងសីតុណ្ហភាពអតិបរមាមានពី ២៧-២៩អង្សា។ ២- តំបន់វាលទំនាបភាគខាងក្រោម និងតំបន់មាត់សមុទ្រ៖ នឹងអាចមានភ្លៀងធ្លាក់តិចតួច ហើយសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សា និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សា៕ អត្ថបទ៖ សេម
November 14, 2019 - បច្ចេកវិទ្យា
សល់តែប៉ុន្មានខែទៀតប៉ុណ្ណ៉ោះ ដែល OnePlus 8 នឹងអាចបង្ហាញខ្លួនជាផ្លូវការ ប៉ុន្តែវានឹងមិនអាចបញ្ឈប់ព័ត៌មានចចាមអារ៉ាមជាច្រើនអំពីម៉ូដែលនេះឡើយ។ ជាក់ស្តែងព័ត៌មានកាលពីខែមុនថែមទាំងបានអះអាងពីរូបរាងឌីហ្សាញចុងក្រោយមួយត្រូវបានបង្ហាញនៅមុនពេលដែលព័ត៌មានផ្សេងៗមិនទាន់មាននៅឡើយ។ នៅថ្មីៗនេះអ្នកជំនាញ Max J បានចាប់ផ្តើមធ្វើការបង្ហាញនូវព័ត៌មានដ៏សំខាន់មួយ ដោយលោកបាននិយាយថា Asus ROG ជាស្មាតហ្វូនដំបូងគេ ដែលមានអេក្រង់ 90Hz ក្នុងគ្រា ដែលវាបានបង្ហាញខ្លួនកាលពីឆ្នាំ២០១៨ ប៉ុន្តែវាមិនបានស្ថិតនៅក្នុងតារាងកំពូលឡើយក្រោយ OnePlus 7 បានបង្ហាញខ្លួនជាមួយនឹងអេក្រង់ប្រភេទ Fluid AMOLED គឺជាបច្ចេកវិទ្យាទំនើបជាងនោះ។ មិនដល់១ឆ្នាំផងបច្ចេកវិទ្យាអេក្រង់ 90Hz នេះបានក្លាយទៅជារឿងធម្មតាទៅហើយសម្រាប់ស្មាតហ្វូនផ្សេងៗទៀតដូចជា Google Pixel 4, OnePlus 7T
November 14, 2019 - អន្តរជាតិ
សាលារៀនទាំងអស់នៅហុងកុងនឹងត្រូវបិទទ្វារនៅថ្ងៃព្រហស្បតិ៍នេះ ដោយសារតែការប៉ះទង្គិចគ្នារវាងប៉ូលីស និងក្រុមអ្នកតវ៉ានៅតែបន្ដ។ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល បានឆ្លើយតបនឹងការប្លុកចរាចរបណ្ដាញសង្គមរបស់រដ្ឋាភិបាល ដោយធ្វើឱ្យរំខានដល់សេវាកម្មរថយន្តក្រុង និងរថភ្លើងក្រោមដីនៅក្នុងទីក្រុងចាប់តាំងពីថ្ងៃច័ន្ទ។ រដ្ឋាភិបាលហុងកុងបានសម្រេចបិទសាលាទាំងអស់ចាប់ពីមត្តេយ្យដល់វិទ្យាល័យនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីធានាសុវត្ថិភាពដល់សិស្ស។ សាកលវិទ្យាល័យមួយចំនួនក៏ត្រូវបិទផងដែររួមទាំងសាកលវិទ្យាល័យចិនហុងកុង ដែលជាកន្លែងមានការប៉ះទង្គិចគ្នាដោយអំពើហឹង្សាបានកើតឡើងកាលពីថ្ងៃអង្គារ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា និស្សិតមកពីតៃវ៉ាន់ក៏កំពុងចាប់ផ្តើមចាកចេញពីហុងកុងដែរ។ អំពើហឹង្សាបានបន្តនៅល្ងាចថ្ងៃពុធនៅឧបទ្វីបកូវូន និងនៅតាមតំបន់លំនៅដ្ឋានជាយក្រុង ដោយយុវជនស្លៀកពាក់ខ្មៅបោះវត្ថុនៅលើផ្លូវថ្មើរជើង និងរៀបចំបិទផ្លូវ។ មានការអំពាវនាវជាច្រើនទៀតចំពោះការរំខានចរាចរណ៍កាលពីថ្ងៃព្រហស្បតិ៍៕ អត្ថបទ៖ លីដា
November 14, 2019 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោងប្រមាណ២រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយស្ត្រីជនជាតិចិនម្នាក់បានធ្លាក់ពីលើអគារខុនដូរមួយកន្លែងកម្ពស់ជាច្រើនជាន់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចអាគារខុនដូបាលី២ជាប់នឹងស្ពានហង្សចូលកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។ ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិចិន២នាក់ ដោយជាប់សង្ស័យថា បានច្រានស្ត្រីរងគ្រោះទំលាក់ពីលើអគារ។ ជនជាតិចិនទាំង២នាក់នោះមានឈ្មោះ ហ្វុង ឡុង ភេទប្រុសអាយុ២៨ឆ្នាំ ស្នាក់នៅជាន់ទី១២ បន្ទប់លេខ៥៦ (ត្រូវជាសង្សារជនរងគ្រោះ) និងម្នាក់ទៀតមានឈ្មោះ ចូវជាម៉ិញ ភេទប្រុសអាយុ២៩ឆ្នាំស្នាក់ជាន់ទី២៤ បន្ទប់អា៧ ចំណែកឯស្ត្រីរងគ្រោះមានឈ្មោះ ម៉ីម៉ី។ ចំពោះករណីនេះសមត្ថកិច្ចមិនទាន់កំណត់បានថា ជាករណីឃាតកម្ម ឬក៏អត្តឃាតឡើយ ដោយត្រូវធ្វើការស៊ើបអង្កេតបន្ថែម ហើយបច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងត្រូវបានសមត្ថកិច្ចធ្វើការសួរនាំបន្តនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ រង់ចាំសួរនាំបន្តតាមនីតិវិធី ៕
November 14, 2019 - បច្ចេកវិទ្យា
Apple មកដល់ពេលចុងក្រោយនេះត្រូវបានគេជឿជាក់ថា កំពុងត្រៀមខ្លួនរួចជាស្រេចហើយក្នុងការបង្ហាញម៉ូដែលត្រកូល iPad Pro ជាមួយនឹងការរចនាថ្មីមួយចំនួននាពេលខាងមុខ។ ទោះបីជាព័ត៌មាននៅមានភាពតិចតួចក្តីនៅពេលនេះ ប៉ុន្តែរបាយការណ៍ចុងក្រោយរបស់លោក Mark Gurman នៃកាសែតBloomberg បង្ហាញថាការអាប់ដេតសំខាន់ផ្តោតទៅលើកាមេរ៉ា។ The Phonearena បានសរសេរថា មនុស្សជាច្រើនហាក់បីដូចជាបានដឹងខ្លះៗហើយអំពីផែនការរបស់ក្រុមហ៊ុន Apple ជាមួយនឹងផលិតផល iPad Pro ដែលនឹងបំពាក់មកជាមួយនឹងកាមេរ៉ាចំនួន២គ្រាប់នៅផ្នែកខាងក្រោយ ខណៈដែលម៉ូដែលបច្ចុប្បន្នមានតែ១គ្រាប់នៅឡើយនោះ។ ព័ត៌មាននៅមិនទាន់មានភាពលម្អិតនៅឡើយទេ ប៉ុន្តែការផ្លាស់ប្តូរទំនងជាពាក់ព័ន្ធនឹងការចាប់យកបច្ចេកវិទ្យាកាមេរ៉ារបស់ iPhone 11 មកប្រើប្រាស់ ។ ដូច្នេះ iPad Pro បន្ទាប់គួរតែរួមបញ្ចូលកាមេរ៉ាមេ ១២ មេហ្គាភិចស៊ែល
November 13, 2019 - អន្តរជាតិ
អូស្ត្រាលី៖ យោងតាមប្រភពព័ត៌មាន Daily Mail បានឲ្យដឹងថា ឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់ ខណៈពេលដែលកំពុងពន្លត់ភ្លើងឆេះព្រៃ ប៉ុន្តែសំណាងល្អពីឡុតបើកឧទ្ធម្ភាគចក្រនោះបានរត់គេចខ្លួនទាន់ពេល ដោយគ្រាន់តែរបួសស្រាល។ ឧប្បត្តិហេតុនេះបានកើតឡើងនៅតំបន់ Pechey នៅក្បែរទីក្រុង Toowoomba ភាគខាងលិចនៃ Brisbane កាលពីវេលាម៉ោងប្រហែល ២ រសៀល (ម៉ោងក្នុងតំបន់) ថ្ងៃពុធនេះ។ អ្នកនាំពាក្យសេវាកម្មរថយន្តសង្គ្រោះបន្ទាន់នៃរដ្ឋ Queensland បាឲ្យដឹងថា មនុស្សម្នាក់បានរងរបួស បន្ទាប់ពីឧទ្ធម្ភាគចក្រនោះបានធ្លាក់មកដីយ៉ាងខ្លាំង។ ភ្លាមៗនោះក្រុមសង្គ្រោះបន្ទាន់ក៏បានទៅដល់កន្លែងកើតហេតុផងដែរ៕ រូបតំណាង អត្ថបទ៖ សេម ប្រភព៖ 7news, Daily Mail
November 13, 2019 - បច្ចេកវិទ្យា
យោងតាមអ្នកជំនាញខាងព័ត៌មានបែកធ្លាយអំពីក្រុមហ៊ុនយក្សផលិតស្មាតហ្វូន Apple បានជឿជាក់ថា ក្រុមហ៊ុនននេះកំពុងសម្ងំផលិតទូរស័ព្ទថ្មីមួយទៀត ដែលមានតម្លៃធូរថ្លៃត្រឹមតែ៣៩៩ផោន (ប្រហែល៥០០ដុល្លារ) ប៉ុណ្ណោះដោយវានឹងមានរូបរាងតូចជាមួយនឹងអេក្រង់ត្រឹមតែ៤,៧អ៊ិញប៉ុណ្ណោះ។ កាសែតអង់គ្លេស The Sun បានឲ្យដឹងថា គិតចាប់តាំងតែពីស្មាតហ្វូនដំបូងបង្អស់របស់ខ្លួន គឺ iPhone បានតម្លៃថ្លៃពីមួយឆ្នាំទៅមួយឆ្នាំរហូតមកដល់បច្ចុប្បន្នគឺ iPhone ស៊េរីចុងក្រោយ មានតម្លៃទៅដល់ជិត១០០០ផោន (ប្រហែល១៥០០ដុល្លារ) ប៉ុន្តែដោយសារតែតួលេខលក់ស្មាតហ្វូនមួយរយៈចុងក្រោយមានការថយចុះដែលបានក្លាយទៅជាមូលហេតុចំបងក្នុងការទំលាក់តម្លៃបែបនេះ។ ក្នុងនោះដែរប្រភពព័ត៌មានដដែលក៏បានជឿជាក់ទៀតថា ម៉ូដែលថ្មីនេះនឹងជាម៉ូដែលជំនាន់ថ្មីនៃ iPhone SE ដ៏ល្បីល្បាញកាលពីឆ្នាំ២០១៦។ ការទស្សទាយនេះត្រូវបានធ្វើឡើងដោយអ្នកជំនាញវិភាគដ៏ល្បីរបស់ Apple គឺលោក Ming Chi Kuo ដែលកន្លងមកលោកបានទស្សទាយភាគច្រើនត្រឹមត្រូវគិតចាប់តាំងពីពេលមិនទាន់មានព័ត៌មានអ្វីខ្លះរហូតដល់ថ្ងៃបង្ហាញខ្លួនជាផ្លូវការ៕ អត្ថបទ៖ Lee
November 13, 2019









