Khmernote Media
  • បច្ចេកវិទ្យា

    ជាធម្មតាសម្រាប់អ្នកចូលចិត្តធ្វើដំណើរទៅកាន់ប្រទេសនានាលើពិភពលោកពិតជាមានភាពធុញថប់ និងតានតឹងបន្តិច ជាពិសេសពេលដែលត្រូវនិយាយឈ្មោះទីតាំង ដែលខ្លួនមានបំណងច់ងទៅទស្សនាជាភាសានៅក្នុងស្រុករបស់តំបន់ទាំងនោះ ជាពិសេសគឺពេលប្រាប់ទៅកាន់អ្នកតាក់ស៊ី ឬអ្នករៀបចំទេសចរណ៍។ ហើយលើសពីនេះអ្នកប្រហែលជានឹងត្រូវប្រើពេលមួយចំនួន ដើម្បីសួរនាំអ្នកក្នុងស្រុក ដើម្បីសុំទិសដៅឲ្យត្រឹមត្រូវ ដោយសារតែអ្នកមិនអាចបញ្ចេញសម្លេងបានត្រឹមត្រូវតាមឈ្មោះនោះទេ ប៉ុន្តែបញ្ហាទាំងនោះនឹងលែងកើតមានតទៅទៀតហើយប្រសិនបើអ្នកបានអាប់ដេតជាមួយនឹងកម្មវិធី Google Map នៅពេលនេះ។ ក្នុងពេលដែល Google Map កំពុងបន្ថែមសមត្ថភាពពិសេសក្នុងការប្រែក្លាយពី Google Translate ទៅជាផែនទីផងនោះក្រុមហ៊ុនក៏បានដាក់ឲ្យប្រើប្រាស់នូវមុខងារបញ្ចេញសម្លេងដ៏ត្រឹមត្រូវមួយទៀតផងដែរសម្រាប់គោលដៅទេសចរណ៍សំខាន់ៗនៅក្នុងបណ្តាប្រទេសទាំងឡាយ៕ អត្ថបទ៖ Lee

    November 15, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុនយក្សអាមេរិក Google កាលពីដើមសប្តាហ៍បានប្រកាសថា ខ្លួនបានបណ្តេញបុគ្គលិក២នាក់របស់ខ្លួនចេញពីការងារ បន្ទាប់ពីបានរកឃើញថា ពួកគេបានធ្វើឲ្យបែកធ្លាយនូវព័ត៌មានរបស់ក្រុមហ៊ុនមួយចំនួនទៅឲ្យប្រព័ន្ធផ្សព្វផ្សាយ ហើយដាក់ពិន័យបុគ្គលិក២នាក់ទៀតផងដែរពីបទរំលោភគោលការណ៍ក្រុមហ៊ុន។ ការដាក់ពិន័យនេះបានជំរុញឱ្យមានការភ័យខ្លាចក្នុងចំណោមអ្នកធ្វើការនៅក្នុងក្រុមហ៊ុន Google ដែលជឿជាក់ថា ក្រុមបុគ្គលិកការងារផ្នែកគ្រប់គ្រងកំពុងមានបំណងសងសឹកទៅនឹងនិយោជិករបស់ខ្លួនវិញនេះ បើយោងទៅតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានចុះផ្សាយ។ រំលឹកដែរវិញថា នាពេលកន្លងមកក្រុមហ៊ុន Google និងក្រុមហ៊ុនមេរបស់ខ្លួនឈ្មោះ Alphabets បានប្រឈមមុខទៅនឹងសំពាធយ៉ាងខ្លាំងក្នុងពេល ដែលកើតមានការតវ៉ាប្រឆាំងជាបន្តបន្ទាប់ជាពិសេសកាលពីឆ្នាំកន្លងទៅពីសំណាក់បុគ្គលិករបស់ខ្លួនជុំវិញករណីអ្នកគ្រប់គ្រងក្រុមហ៊ុន និងក្រុមនាយកប្រតិបត្តិ ដែលរងការពាក់ព័ន្ធនឹងបទប្រព្រឹត្តិផ្លូវភេទជាមួយនឹងបុគ្គលិកក៏ដូចជាការតវ៉ាប្រឆាំងនឹងការងាររបស់ក្រុមហ៊ុន Google ជាមួយនឹងយោធាអាមេរិកផងនោះ៕ អត្ថបទ៖ Lee

    November 15, 2019
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃ​ ព្រហស្បតិ៍​ ៣​រោច​ ខែ​ កត្តិក​ ឆ្នាំកុរឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី​ ១៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៩​ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តម​សេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងតាមការដឹកនាំរបស់លោកឧត្តម​ សេនីយ៍ត្រី​ ជេត​ វណ្ណី​ ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ អូន​ ហ្វៃ​ នាយការិយាល័យនគរ​បាលព្រហ្មទ័ណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាន​ ធ្វេីការសហការណ៍​ស្រាវជ្រាវឃាត់ខ្លួនជនស័ង្សយចំនួន០១​នាក់ឈ្មោះ សាយ​ ឌុក​ ភេទប្រុស​ អាយុ​ ២០ឆ្នាំ​ រស់​នៅភូមិរតន:​

    November 15, 2019
  • អន្តរជាតិ

    ចិន៖ កាលពីថ្ងៃទី ១១ ខែ វិច្ឆិកា (១១.១១) កន្លងទៅនេះនៅតាមបណ្តាហាងលក់ទំនិញ Online ធំៗនៅក្នុងប្រទេសចិនបានប្រារព្ធកម្មវិធីលក់បញ្ចុះតម្លៃដ៏ពិសេសមួយព្រមៗគ្នា ដែលប្រជាពលរដ្ឋចិនគ្រប់រូបអាចទិញទំនិញបានច្រើនប្រភេទក្នុងតម្លៃថោកជាងធម្មតា។ ខណៈដែលមានប្រជាជនចិនជាច្រើនរីករាយជាមួយថ្ងៃលក់បញ្ចុះតម្លៃពិសេសនេះ មានបុរសម្នាក់បែរជាចង់សម្លាប់ខ្លួនទៅវិញក្រោយប្រពន្ធរបស់គាត់បានចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីទិញឥវ៉ាន់ផ្សេងៗនៅក្នុងថ្ងៃទី ១១ ខែ វិច្ឆិកានោះ។ បុរសដែលខឹងប្រពន្ធរហូតសម្រេចចិត្តគិតខ្លីដូចនេះមានឈ្មោះថា Wang អាយុ ២៩ ឆ្នាំ ហើយប្រពន្ធរបស់គាត់មានឈ្មោះថា Zhan អាយុ ២៩ ឆ្នាំ​ដូចគ្នា និងកំពុងរស់នៅក្នុងក្រុង  Luzhou ខេត្ត Sichuan  ប្រទេសចិន។ តាមអាជ្ញាធរប្រចាំនៅតំបន់កើតហេតុខាងលើបានឲ្យដឹងថា នៅម៉ោង ១០ យប់

    November 15, 2019
  • សុខភាព

    ចាប់ពី​ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខ មនុស្ស​រាប់​ពាន់នាក់ នៅ​អឺរ៉ុប និង​អាមេរិក នឹង​តេស្ដ​សាកល្បង​វ៉ាក់សាំង​ជំងឺ​អេដស៍ ដែល​នេះ​ជា​ការ​តេស្ត​សាកល្បង​លើក​ទី៣ ក្រោយ​ការ​តេស្ដ​សាកល្បង ២​លើក​កន្លង​មក ទទួល​បាន​លទ្ធផល​វិជ្ជមាន។ ក្រុមហ៊ុន​ផលិត​ឱសថ Johnson & Johnson នឹង​រៀបចំ​ការ​តេស្ដ​សាកល្បង​វ៉ាក់សាំង​នេះ នៅ​ក្នុង​ប្រទេស​ចំនួន ៨ ដោយ​មាន​អ្នកចូលរួម​ចំនួន ៣.៨០០​នាក់។ ក្នុង​នោះ អ្នកចូលរួម​ក្នុង​ការ​តេស្តសាកល្បង​ចំនួន​ពាក់កណ្ដាល នឹង​ត្រូវ​ទទួល​ការ​ចាក់ថ្នាំ ៤​ដង/ឆ្នាំ និង​ពាក់កណ្ដាល​ទៀត នឹង​ទទួល​ការ​លេបថ្នាំ។ វ៉ាក់សាំងនេះ ផលិត​ពី​វីរុស​មិន​បង្ក​ជំងឺ និង​ហ្សែន​មេរោគ​អេដស៍។ អ្នកវិទ្យាសាស្ត្រ រំពឹង​ថា អ្នកចូលរួម ៦៥% នឹង​ទទួល​បាន​ការ​ការពារ​ពី​វ៉ាក់សាំង

    November 15, 2019
  • បច្ចេកវិទ្យា

    គ្រប់គ្នាបានដឹងហើយថាអាមេរិកកំពុងមានបញ្ហាតានតឹងខ្លាំងជាមួយនឹងប្រទេសចិនក្នុងនោះជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនគឺ Huawei ដែលកន្លងមកអាមេរិកធ្លាប់បានចោទប្រកាន់ថា Huawei នឹងអាចធ្វើឲ្យមានភាពហានិភ័យសម្រាប់សន្តិសុខជាតិរបស់ខ្លួន។ ក្នុងស្ថានភាពដ៏តានតឹងបែបនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei Technologies កាលពីពេលកន្លងទៅថ្មីៗនេះបានប្រកាសថា ខ្លួននឹងប្រគល់រង្វាន់ជាសាច់ប្រាក់ក្នុងទំហំសរុបដល់ទៅជាង២ ពាន់លានយ័នឬប្រមាណជា២៨៦លានដុល្លារទៅឲ្យគ្រប់បុគ្គលិកទាំងអស់របស់ខ្លួនជាការលើកទឹកចិត្ត ខណៈក្រុមហ៊ុនខ្លួនកំពុងជួបទុក្ខលំបាក។ Huawei ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ទូរគមនាគមន៍ធំជាងគេបំផុតនៅលើពិភពលោកមួយនេះក៏ធ្លាប់បាននិយាយដែរថា ខ្លួនកំពុងព្យាយាមរកវិធីផ្សេងសម្រាប់ទីផ្សារ Hardware ក្រោយពេលដែលអាមេរិកបានចាប់ផ្តើមធ្វើការហាមឃាត់ផលិតផលនិងសេវាកម្មទាំងអស់កាលពីខែឧសភា ដោយហាមឃាត់ក្រុមហ៊ុនទាំងឡាយមិនឲ្យធ្វើជំនួញជាមួយក្រុមហ៊ុន Huawei ឡើយ៕ អត្ថបទ៖ Lee

    November 15, 2019
  • អន្តរជាតិ

    រដ្ឋាភិបាលម៉ាឡេស៊ីគ្រោងនឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋមានសិទ្ធដាំដំណាំកញ្ឆាសម្រាប់ប្រើប្រាស់នៅក្នុងការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រដូចជាការផលិតជាថ្នាំពេទ្យជាដើម តែមិនអនុញ្ញាតឲ្យប្រើប្រាស់និងចែកចាយជាគ្រឿងញៀននោះទេ។ នៅក្នុងសន្និសិទ្ធសារព័ត៌មានផ្លូវការមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានពន្យល់ថា កញ្ឆាគឺជាវត្ថុធាតុដើមដ៏ល្អបំផុតសម្រាប់ស្រាវជ្រាវក្នុងវិស័យវេជ្ជសាស្ត្រ ជាពិសេសនោះគឺគេអាចចម្រាញ់ប្រេងកញ្ជាសម្រាប់ផលិតជាថ្នាំពេទ្យព្យាបាលជំងឺជាច្រើនប្រភេទយ៉ាងមានប្រសិទ្ធភាពរួមទាំងជំងឺគ្រុនឈាម និងមហារីកទៀតផង។ យ៉ាងណាក្តី មកទល់នឹងពេលនេះគេនៅរង់ចាំការប្រជុំពិភាក្សាអំពីលទ្ធភាព និងបច្ចេកទេសនៃការដាំដុះដំណាំប្រភេទនេះជាមួយនឹងក្រសួងធនធានទឹក និងក្រសួងកសិកម្មជាមុនសិន ដើម្បីស្វែងរកបច្ចេកទេសដាំដុះមួយដែលចំណាយថវិកាតិច តែទទួលទិន្នផលខ្ពស់។ សូមបញ្ជាក់ថា កញ្ឆាជាដំណាំមួយប្រភេទដែលគេអាចកែច្នៃផលិតជាគ្រឿងញៀនបាន ហើយដំណាំនេះត្រូវបានហាមឃាត់ដោយច្បាប់មិនឲ្យមានការដាំដុះជាសាធារណៈឡើយនៅក្នុងបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក។ បើទោះជាយ៉ាងនេះក៏ដោយ ប្រទេសមួយចំនួននៅតែសម្រេចអនុញ្ញាតឲ្យមានការដាំដុះដំណាំប្រភេទនេះ ដោយគេនឹងអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុតក្នុងការគ្រប់គ្រងនិងចែកចាយវា  ជាក់ស្ដែងបច្ចុប្បន្ននេះនៅក្នុងប្រទេសថៃក៏មានការដាំដុះដំណាំកញ្ឆាសម្រាប់ប្រើប្រាស់ក្នុងគោលបំណងវេជ្ជសាស្រ្តដែរ៕ អត្ថបទ៖ ភក្តី

    November 15, 2019
  • អន្តរជាតិ

    បាំរាំង៖ ថ្មីៗនេះមានរឿងហួសចិត្តមួយបានកើតឡើងនៅឯប្រទេសបារាំង ក្រោយអ្នកម្តាយវ័យក្មេង១៩ឆ្នាំមួយរូប បានសម្រាលកូននៅក្នុងក្លឹបកម្សាន្តនាវេលាទាបភ្លឺ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងពេញបណ្តាញសង្គម។ នារីវ័យក្មេងមួយរូបដែលពុំបានត្រូវគេបញ្ចេញឈ្មោះត្រូវបានរាយការណ៍ថានាងបានសម្រាលកូននៅឯក្លឹបកម្សាន្តមួយកន្លែងឈ្មោះថា O’Club នៅលើដងវិថី Agde នៅក្នុងទីក្រុង Toulouse ប្រទេសបារាំង នាវេលាម៉ោង ៥ និង ៣០នាទីព្រឹក។ តាមការរាយការណ៍បានឲ្យដឹងថានាងបានធ្វើដំណើរកម្សាន្តទៅរាំលេងក្នុងក្លឹបរាត្រីជាមួយមិត្តភក្តិរបស់ខ្លួន ដោយពុំមានការសេពគ្រឿងស្រវឹង ដោយនាងគ្រាន់តែចង់ប្តូរបរិយាកាសព្រោះតែមានបញ្ហាផ្ទាល់ខ្លួនធុញថប់ខ្លាំង។ លុះដល់វេលាម៉ោង ៥ និង ៣០នាទីព្រឹក ស្រាប់តែឈឺពោះភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើល ដោយនាងត្រូវបានបុគ្គលិកបម្រើការក្នុងក្លឹបកម្សាន្តនោះជាមួយនឹងក្រុមមិត្តភក្តិជាអ្នកជួយសម្រាលបុត្រ ដោយមានការនិយាយឆ្លើយឆ្លងពីគ្រូពេទ្យជំនាញតាមរយៈទូរស័ព្ទ។ ក្រោយការខិតខំប្រឹងប្រែង ទារករូបនោះត្រូវបានកើតមកដោយមានសុវត្ថិភាពទាំងអ្នកម្តាយ និងកូន តែគេពុំបានបញ្ចេញឲ្យដឹងនោះឡើយថាជាភេទអ្វី និងមានទម្ងន់ប៉ុន្មានគីឡូ។ មហាជនជាច្រើនសម្តែងក្តីភ្ញាក់ផ្អើល និងអបអរសាទរ ខណៈពេលដែលមនុស្សមួយចំនួនទៀតសម្តែងការមិនពេញចិត្តចំពោះក្លឹបកម្សាន្តដែលអនុញ្ញាតឲ្យនារីមានផ្ទៃពោះចូលកម្សាន្ត

    November 15, 2019
  • អន្តរជាតិ

    ថៃ៖ កាលពីថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គមថៃ ដោយមានករណីនារីម្នាក់ជួបសំណាងក្នុង១ពាន់គ្រោះថ្នាក់ កើតហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡានជាប់នឹងដើមឈើហើយ ប៉ុន្តែមិនមានរងរបួសអ្វីទាល់តែសោះ។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់ និងភ្ញាក់ផ្អើលមួយនេះ ត្រូវបានចែករំលែកដោយទំព័រផ្លូវការរបស់ពិធីករទូរទស្សន៍ថៃល្បីឈ្មោះលោក Ple Nakorn ដោយបានភ្ជាប់ជាមួយសារថា៖ «ទៅវិញធ្វើបុណ្យឲ្យបានច្រើនៗ ណាបាទ!»។ ក្នុងវីដេអូឃ្លីបមួយនេះគឺបានបង្ហាញឲ្យឃើញថានារីវ័យក្មេងម្នាក់បានបើករថយន្តលុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតធ្លាក់ផ្លូវបណ្តាលឲ្យក្រឡាប់ទៅប៉ះនឹងដើមឈើ ធ្វើឲ្យខូចខាតឡានជាដំណំ។ ជាសំណាងល្អតារាប្រុសនឹងអ្នកដំណើរបានឃើញទាន់ពេលវេលា ក៏ធ្វើរាយការណ៍ដល់ក្រុមសង្គ្រោះដើម្បីចូលមកជួយសង្គ្រោះដោយវាយបំបែកកញ្ចក់ខាងមុខ។ បើតាមការពិនិត្យបានឲ្យដឹងថានាងមានសំណាងខ្លាំងណាស់ ព្រោះតែរថយន្តបានប៉ះត្រឹមតែក្បាំងខាងមុខម៉ាស៊ីន មិនប៉ះដល់កន្លែងអង្គុយ ហើយនារីរូបនោះក៏មិនមានត្រូវរបួស ដោយគ្រាន់តែមានអការៈភិតភ័យ និងទន់ដៃទន់ជើងបន្តិច។ យោងតាមការសាកសួរ និងដេញដោលជាច្រើនដងទើបនាងបានសារភាពថានាងងងុយគេង ខណៈពេលកំពុងបើកបរ ទើបបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះ។ យ៉ាងណាមិញសូមផ្តាំបងប្អូនទាំងអស់គ្នាឲ្យបង្កើនការប្រុងប្រយ័ត្នក្នុងការបើកបរ ជាពិសេសគឺសម្រាកឲ្យបានគ្រប់គ្រាន់ ព្រោះតែវាមានគ្រោះថ្នាក់ខ្លាំងណាស់៕ អត្ថបទ៖ មេសា

    November 15, 2019
  • អន្តរជាតិ

    ថៃ៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅឯស្រុកយ៉ានតាខាវ ខេត្តត្រាង ប្រទេសថៃ ដោយបានសម្លាប់លោកតាម្នាក់ដែលកំពុងជិះកង់ធ្វើលំហាត់ប្រាណ។ តាមការរាយការណ៍បានឲ្យដឹងថាអ្នកស្លាប់មានឈ្មោះថា បាំរ៉ុង ភុធិថារ៉ាវ៉ាត់ អាយុ ៧៦ឆ្នាំ ជាមនុស្សមានសុខភាពល្អ ដោយភ្នែកគាត់នៅមើលឃើញច្បាស់ និងមានរាងកាយរឹងមាំ កំពុងជិះកង់ធ្វើលំហាត់ប្រាណដូចសព្វមួយដង នាពេលព្រឹក។ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយដែលមានស្លាកលេខ 7กฬ 2870 ក្រុងថេបមហានគរ បើកបរយ៉ាងលឿនមកបុកពេញមួយទំហឹងខណៈពេលដែលលោកតាកំពុងជិះកង់ហាត់ប្រាណ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ អ្នកបើកបររថយន្តពុំត្រូវបានគេបញ្ចេញឈ្មោះនោះឡើយ ដោយគ្រាន់តែដឹងថាជាមនុស្សដែលមានវ័យ ៥១ឆ្នាំ ជាមន្ត្រីរាជការ ធ្វើការនៅក្រសួងហិរញ្ញវត្ថុ នៅឯខេត្តសុរ៉ាតថានី ដោយទទួលរងរបួសសន្លប់ស្មារតីនៅក្នុងរថយន្ត។ យ៉ាងណាមិញមន្ត្រីប៉ូលីសសម្រេចចិត្តបញ្ជូនជនបង្ករូបនេះទៅធ្វើការសម្រាកព្យាបាលសិន មុននឹងធ្វើការកាត់ទោសតាមផ្លូវច្បាប់៕

    November 15, 2019