Khmernote Media
  • អន្តរជាតិ

    ថៃ៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមថៃ ក្រោយមានករណីប្អូនថ្លៃបាញ់សម្លាប់បងថ្លៃខ្លួន បន្ទាប់ពីបានស៊ូទ្រាំនឹងភាពឈឺចាប់អស់រយៈពេល៥ឆ្នាំ ដោយបងថ្លៃរូបនោះបានរំលោភកូនស្រីខ្លួន ហើយសំណាញ់ច្បាប់ហាក់មិនអើពើចំពោះរឿងនេះ។ ករណីនេះត្រូវបានមហាជនថៃចែករំលែកពីគណនីមួយទៅគណនីមួយទៀត ដោយពួកគេបានខំមិនយល់ចិត្តលោកឪពុករូបនេះព្រោះតែចង់ស្វែងរកភាពយុត្តិធម៌ជូនកូនស្រី តែការសម្លាប់មនុស្សគឺជាអំពើខុសច្បាប់។ បុរសដែលបានបាញ់សម្លាប់បងថ្លៃរបស់ខ្លួនមានឈ្មោះថា វិរោធន៍ អាយុ ៤៨ឆ្នាំ ដោយសម្លាប់បងថ្លៃខ្លួនដែលមានឈ្មោះថា ប្រាផាន់ អាយុ ៦៣ឆ្នាំឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលស្ថិតនៅឯខេត្តផាត់លុង ប្រទេសថៃ។ តាមរបាយការណ៍បានឲ្យដឹងថា កាលដែលលោក វិរោធន៍ ធ្វើបែបនេះព្រោះតែរូបលោកអស់ភាពអត់ទ្រាំនឹងការឈឺចាប់ ដោយកាលពី៥ឆ្នាំមុនបងថ្លៃរូបនោះបានរំលោភកូនស្រីខ្លួនដែលមានអាយុ១៣ឆ្នាំ។ លុះក្រោយមកលោកបានដាក់ពាក្យបណ្តឹងតែតុលាការហាក់មិនអើពើសោះឡើយ ដោយពីមួយថ្ងៃទៅមួយថ្ងៃបងថ្លៃរូបនេះនៅតែមានសេរីភាព មានភាពសុខសប្បាយ ខណៈពេលដែលកូនស្រីខ្លួនត្រូវបានបញ្ជូនទៅឲ្យរស់នៅជាមួយសាច់ញាតិនៅឯខេត្តផ្សេង ព្រោះតែនាងមានភាពខ្មាសអ្នកជិតខាង។ លុះក្រោយពីភាពអស់អំណត់អត់ទ្រាំនឹងការឈឺចាប់នេះ លោកបានយកកាំភ្លើងបាញ់ទៅលើបងថ្លៃខ្លួនចំនួន២គ្រាប់ឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ លោកបានព្រមទទួលកំហុសដោយពុំរត់គេចវេសទៅណានោះឡើយ ដោយលោកស្ម័គ្រចិត្តទទួលការឃុំឃាំង និងកាត់ទោសពីសំណាញ់ច្បាប់៕

    November 19, 2019
  • PR

    សម្រាប់យុទ្ធសាស្រ្តអ្នករកស៊ីមានខុសៗគ្នា ហើយការចាប់ឡើងរកស៊ីលើមុខជំនួញនីមួយ អ្នកបោះទុនមានទស្សនៈវិស័យមិនដូចគ្នាហើយខ្លះតែងតែនិយាយថា “បោះទុនធំមកវិញច្រើន” ហើយក៏ឆាប់ជោគជ័យ។ ប៉ុន្តែសម្រាប់អ្នកស្រី ណើ ចាន់ត្រា មិនបានគិតដូចក្រុមអ្នកជោគជ័យដ៏ទៃដែលធ្លាប់លើកឡើងនោះឡើយ។ អ្នកស្រីបែរជាបង្ហើបឱ្យដឹងថា បើអ្នកចង់ចាប់ផ្តើមរកស៊ីហើយចង់ក្លាយជារកស៊ីពិតនោះ គួរចាប់ចេញពីលេខ០ទៅរកលេខ១០០ មិនត្រូវគួរដើរតាមគន្លងរបស់អ្នកជោគជ័យកន្លងមកដែលឱ្យចាយធំមុនទើបមកវិញស្រួលនោះទេ។ ជោគជ័យមកដល់ថ្ងៃនេះ អ្នកស្រីចាប់រកស៊ីពីតិចៗជាមួយផលិតផល N.N.P រហូតឈានដល់ធំ ហើយនេះជាអ្វីដែលអ្នកស្រីប្រកាន់ភ្ជាប់និងចែករំលែកជូនដល់អ្នកចង់ផ្តើមអាជីវកម្មដំបូង។ ថ្លែងក្នុងពិធីមហាសិក្ខាសាលាដ៏កក្រើកមួយក្រោមប្រធានបទ “មុន និង ក្រោយចាប់ជំនួញអនឡាយ” នៅសណ្ឋាគា លី ប៊ូទិក ក្រុងកែប ខេត្តកែប មានសមាជិកជាស្រ្តីប្រមាណ២០០នាក់រៀបចំឡើងដោយ ក្រុមហ៊ុន N.N.P កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ អ្នកស្រី

    November 18, 2019
  • កីឡា

    សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ។ ព្រះអង្គ បានទទួលការសិក្សានៅវិទ្យាល័យព្រះនរោត្តម ក្នុងរាជធានីភ្នំពេញ ។ សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​

    November 18, 2019
  • ព័ត៌មានជាតិ

    ត្បូងឃ្មុំ៖ ព្រះសីលសំវរ ឥន្ទត្ថេរ ឡឹង ធៀម ព្រះរាជាគណៈថ្នាក់ចត្វា គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានឹងជាព្រះគ្រូចៅអធិការវត្តសេតហត្ថី ហៅ(ដំរិល) ឃុំដំរិល ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលបានទទួលអនិច្ចធម្មនៅក្នុងព្រះជន្មាយុ ១០៤ព្រះវស្សា ដោយជរាពាធ កាលពីវេលាម៉ោង ១០ និង ២៨ នាទី យប់ថ្ងៃអាទិត្យ ៦រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩។ ការបាត់បង់ព្រះសីលសំវរ ឡឹង ធៀម

    November 18, 2019
  • PR

    ក្រុមហ៊ុនស្មាតហ្វូន Vivo ធ្វើការប្រកាសចាញទៅលើស្មាតហ្វូនរបស់ខ្លួនម៉ូឌែលនៃត្រកូលY ស៊េរី Y19 ដែលជាស្មាតហ្វូនដែលជិតកំពុងដំណើរការដាក់លក់ក្នុងទីផ្សារកម្ពុជាឆាប់ៗនេះផងដែរ។ ចំពោះ Y19 ត្រូវបានបូកមកជាមួយទំហំ Ram 4GB Rom 128GB។ន នឺងបង្ហាញមកជាមួយជម្រើសពីរពណ៌គឺ Magnetic Black , Spring white ហើយត្រូវបានប្រកាសក្នុងតម្លៃ$199 ពេលនៅជិតមានវត្តមានលក់នៅលើទីផ្សារហើយ។ តោះនៅចាំអីទៀតអ្នកដែលកំពុងស្វ៊ែងរកស្មាតហ្វូនដែលមានតម្លៃសមរម្យមានរូបរាងស្អាត មានបច្ចេកវិទ្យាទំនើបមានគុណសម្បត្តិច្រើនស្មាតហ្វូន vivo Y19 ជាជម្រើរដ៏ល្អសម្រាប់អ្នកទាំងអស់គ្នា។ ដោយស្មាតហ្វូន Y19 នេះវាត្រូវបានបំពាក់មកជាមួយនឹង៖ – អេក្រង់ទំហំ 6.35inch- Halo Fullview™

    November 18, 2019
  • ព័ត៌មានជាតិ

    កោះកុង៖ ថ្មីៗនេះមានការចុះផ្សាយ អំពីករណីពលរដ្ឋបានរិះគន់ នាយប៉ុស្តិ៍នគរបាល រដ្ឋាភិបាលស្រុកស្រែអំបិល ជំរិតលុយដាក់ខែពីក្រុមក្មេងស្ទាវ សេពគ្រឿងញៀនពី២០០ទៅ៣០០ដុល្លារក្នុង១ខែ។ បន្ទាប់ពីទទួលនូវដំណឹងនេះស្នងការដ្ឋាននគរបាលខេត្តកោះកុង ក៏បានថ្លែងអំណរគុណចំពោះការចុះផ្សាយផ្តល់ព័ត៌មាន ហើយស្នងការដ្ឋាននគរបាលខេត្តនឹងធ្វើការតាមនីតិវិធី ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ​ ទាំងមន្រ្តីដែលត្រូវចោទ។ ខាងក្រោមនេះជាការប្រកាសរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង៖ “ស្នងការនគរបាលខេត្តកោះកុង សូមសំដែងនូវការអរគុណ ដែលបានផ្តល់ព័ត៍មានពីគណនីហ្វេសបុក​ ខាងកាសែត និងគេហទំព័រមួយចំនួន​ ដែលបានផ្តល់ព័ត៍មាន​ ចំពោះអំពើអសកម្មរបស់មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែអំបិល នៃ​អធិការដ្ឋាននគរបាល​ស្រុក​ស្រែ​អំបិល​ ពាក់ពន្ធ័ករណីរឿងនេះ ស្នងការដ្ឋានបានដំណើរការតាមនីតិវិធី​ប្រកបដោយតម្លាភាព​ ដើម្បីផ្តល់ភាពយុត្តិធម៍ដល់ភាគីទាំងពីរ​ ទាំងជនរងគ្រោះ​ ទាំងមន្រ្តីដែលត្រូវចោទ ស្នងការដ្ឋាន ទទួលស្វាគមន៍យ៉ាងកក់ក្តៅ​ ចំពោះរាល់ព័ត៍មាន​ ដែលពាក់ពន្ធ័នៅអំពើអសកម្មរបស់មន្រ្តីនៃស្នងការដ្ឋាន​ ។ សូមអគុណ​”៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង

    November 18, 2019
  • បច្ចេកវិទ្យា

    ទាំងអស់គ្នាអាចឈ្លោះប្រកែកគ្នាបានថា ស្ទើរតែគ្រប់ស្មាតហ្វូនទាំងអស់គឺជាសុទ្ធតែល្អសម្រាប់កម្មវិធីហ្គេមប្រភេទខ្លះ ប៉ុន្តែចុះប្រសិនបើអ្នកចង់ដឹងថាតើប្រភេទមួយណាដែលមានដំណើរប្រតិបត្តិការបានល្អជាងគេនោះ? ប្រហែលជាអ្នកត្រូវធ្វើតេស្តឬពិនិត្យទៅលើចំណុចមួយចំនួន ដើម្បីធ្វើការសម្រេចចិត្ត ដែលមានដូចជាក្តារប៊ូតុង ដែលមានស្ទីលឡូយឬការអេក្រង់ដែលមានកម្រិត refresh rate ល្អ។ ចំណុចទាំងពីរគឺជារឿងសំខាន់សម្រាប់កម្មវិធីហ្គេមទាំងឡាយហើយនៅថ្ងៃនេះ Android Authority បានធ្វើការតេស្តនិងរកឃើញស្មាតហ្វូនចំនួន៨ដែលមានកម្រិតនេះល្អជាងគេសម្រាប់ខែវិច្ឆិកានេះ៖ 1.Asus ROG Phone 2 2.OnePlus 7T/7T Pro 3.Samsung Galaxy S10 series 4.LG G8X ThinQ 5.Razer Phone 2 6.Nubia Red Magic

    November 18, 2019
  • អន្តរជាតិ

    ចិន៖ សាកលវិទ្យាល័យចិនមួយបានសម្រេចបើកវគ្គបណ្តុះបណ្តាលស្តីពីការលេងវីដេអូហ្គេម ឬហ្គេម Online ដល់ក្រុមនិស្សិតមួយចំនួន ដែលមានការចាប់អារម្មណ៍ខ្លាំងជាមួយនឹង E-sport (ការប្រកួតលេងហ្គេម)។ សាកលវិទ្យាល័យដំបូងគេដែលបើកវគ្គបណ្តុះបណ្តាលនេះមានឈ្មោះថា  Shenyang University មានទីតាំងស្ថិតនៅក្នុងក្រុង  Shenyang ខេត្ត Liaoning  ភាគខាងជើងប្រទេសចិន។ យោងតាមសារព័ត៌មានបរទេសបានចុះផ្សាយថា វគ្គបណ្តុះបណ្តាលមួយនេះបានបង្រៀនពីរបៀបលេងហ្គេម បង្កើតហ្គេម ផ្សព្វផ្សាយហ្គេម និងការអត្ថាធិប្បាយអំពីហ្គេមប្រកបដោយវិជ្ជាជីវៈ។ ប្រភពខាងលើបានបន្តថា វគ្គពិសេសនេះមានសិក្ខាកាមជានិស្សិតចូលរួមសរុបចំនួន ១៦០ នាក់ និងមានក្រុមអ្នកសារព័ត៌មានជាច្រើនចូលទៅយកព័ត៌មានផងដែរ។ បើតាមលោក Li Gang អធិការបតីរងនៃសាកលវិទ្យាខាងលើបានឲ្យដឹងថា គំនិតនៃការបង្កើតវគ្គបណ្តុះបណ្តាលនេះបានកើតឡើងបន្ទាប់ពីកាលពីឆ្នាំកន្លងទៅនេះមានការប្រកួតលេងហ្គេម  “League of Legends”

    November 18, 2019
  • បច្ចេកវិទ្យា

    យោងតាមការចេញផ្សាយថ្មីៗនេះ ដោយកាសែត AFP បានសរសេរថា កោះតៃវ៉ាន់សម្រេចចិត្តបញ្ចប់ការលក់ទូរស័ព្ទស្មាតហ្វូន Huawei ចំនួន ៣ម៉ូដែល ប៉ុន្តែអះអាងថា វាមិនមានអ្វីដែលពាក់ព័ន្ធនឹងការធ្វើចារកម្មឬមូលហេតុលាក់បាំងណាមួយឡើយ។ ក្នុងនោះគេជឿជាក់ថាមានដូចជាស្មាតហ្វូនប្រភេទ Huawei P30, P30 Pro និង Nova 5T ត្រូវបានហាមឃាត់ហើយវានឹងអូសបន្លាយពេលរហូតដល់ក្រុមហ៊ុន Huawei ចាំបាច់ត្រូវតែធ្វើការផ្លាស់ប្តូរប្រព័ន្ធប្រតិបត្តិការនៅលើទូរស័ព្ទទាំងនោះឡើងវិញ ហើយនេះគឺជាអ្វីដែលជាការសំរេចចិត្តដោយគណៈកម្មាធិការទំនាក់ទំនងជាតិរបស់តៃវ៉ាន់ហៅកាត់ថា NCC។ មូលហេតុដ៏សំខាន់បំផុតនោះគឺថាម៉ូដែលទាំង៣បានប្រើប្រាស់មុខងារនៃកម្មវិធី World Time និង Contact Page ដែលបានបញ្ជាក់ថាកោះតោះវ៉ាន់គឺរដ្ឋរបស់ប្រទេសចិនដីគោកទៅវិញ ខណៈដែលភាពប្រទាញប្រទង់គ្នារវាងចិននិងកោះតៃវ៉ាន់ចំពោះបូរណភាពទឹកដីរបស់ខ្លួននោះមិនទាន់ត្រូវបានបញ្ចប់នៅឡើយ៕ អត្ថបទ៖ Lee

    November 18, 2019
  • អន្តរជាតិ

    ចិន៖ កាលពីថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គម ដោយបានរៀបរាប់ដាស់តឿនដល់អ្នកនិយមថតរូប Selfie ឬក៏ធ្វើដំណើរកម្សាន្តបែបផ្សងព្រេង បន្ទាប់ពីមានករណីនិស្សិតស្រីមួយរូបបានធ្លាក់ពីលើជម្រាលថ្មភ្នំចុះទៅបាតជ្រោះដែលមានកម្ពស់ជាង ២,០០០ម៉ែត្រ ដោយសារតែថតរូប Selfie។ យោងតាមការរៀបរាប់បានឲ្យដឹងថា និស្សិតស្រីម្នាក់ដែលមានឈ្មោះថា Deng បានធ្វើដំណើរកម្សាន្តទៅកាន់តំបន់ Hua Shan ប្រទេសចិន ដោយនាងបានថតរូបនៃដំណើរកម្សាន្តនេះជាច្រើនសន្លឹកផុសចូលទៅក្នុងបណ្តាញសង្គមដើម្បីចែករំលែកដល់មិត្តភក្តិរបស់នាង។ នាងជាមនុស្សសកម្មជាខ្លាំង ដោយមិត្តភក្តិនាងបានប្រាប់ថានៅពេលធ្វើដំណើរកម្សាន្តនោះពួកគេបានជជែកគ្នាតាមរយៈឆាត ហើយនាងបានផ្ញើរូបភាពនៃដំណើរកម្សាន្តរបស់នាងឲ្យពួកគេមើលផងដែរ។ លុះដល់ពេលរសៀលពួកគេចាប់ផ្តើមមានការព្រួយបារម្ភជាខ្លាំង ក្រោយពេលដែលពួកគេទាក់ទងនាងពុំបាន ហើយនាងមានសភាពស្ងប់ស្ងាត់ប្លែកខុសពីសព្វមួយដង។ ពេលដែលឪពុកម្តាយ និងខាងសាលាក៏ពុំអាចទាក់ទងនាងបានទៀត ទើបក្តីព្រួយបារម្ភកាន់តែកើនឡើងរហូតដល់ពួកគេធ្វើការទាក់ទងទៅអ្នកមើលការខុសត្រូវនៅតំបន់ទេសចរណ៍មួយនោះដើម្បីបញ្ជាក់។ ក្រោយមកគេបានដឹងថានិស្សិតស្រី Deng បានធ្លាក់ពីលើជ្រោះ ដោយតាមរយៈការឆែកមើលវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព នាងបានឈរលើជម្រាលថ្ម ដោយបែរក្រោយទៅរកទេសភាពដើម្បីថតរូប Selfie ជាមួយនឹងទេសភាព។

    November 18, 2019