Khmernote Media
  • អន្តរជាតិ

    ថៃ៖ កន្លងមកយើងធ្លាប់បានឃើញជាច្រើនករណីរួចមកហើយទាក់ទងនឹងរឿងរ៉ាវស្រៀវសាច់ គួរឲ្យរន្ធត់ប្រៀបដូចជាខ្សែភាពយន្តដ៏ល្បីរបស់ហូលីវូដ Final Destination។ ហើយហេតុការណ៍បែបនេះក៏បានកើតពិតមែនមិនចេះតិចដងនៅក្នុងជីវិតពិត ដោយមានករណីរងរបួសធ្ងន់ស្រាលជាដើម។ ជាក់ស្តែងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយឡានដឹកដែកជ្រុងមួយបានជ្រុះធ្លាក់ដែកបុកទំលុះពីតាមពីក្រោយទៅរថយន្តមួយផ្សេងទៀតដែលកំពុងបើកបរនៅពីមុខខ្លួន។ ហេតុការណ៍ដ៏រន្ធត់មួយនេះត្រូវបានគេដឹងថា ព្រោះតែរថយន្តដឹកដែកខាងលើបានមានការធ្វេសប្រហែស ដោយពុំបានចងដែកត្រឹមត្រូវ ធ្វើឲ្យងាយរបូតនឹងរងគ្រោះថ្នាក់បែបនេះ។ ជាសំណាងល្អដែកជ្រុងដែលធ្លាក់ទម្លុះពីក្រោយឡាននោះពុំបានធ្វើឲ្យអ្នកបើកបររថយន្តខាងមុខដែលមានស្លាកលេខ ชป4375 ក្រុងថេបមហានគរ រងរបួសស្រាលតែប៉ុណ្ណោះ ព្រោះតែវាបានទំលុះចំកណ្តាលឡាន។ យ៉ាងណាមិញមហាជនដែលនិយមលេងបណ្តាញសង្គមបានបញ្ចេញក្តីព្រួយបារម្ភ និងខឹងសម្បារជាខ្លាំងដល់ឡានដឹកដែក ហើយបានចែករំលែកដាស់តឿនឲ្យប្រុងប្រយ័ត្នចំពោះការបើកបរនៅពេលដែលមានឡានដឹកដែកនៅក្បែរ មិនថាមុខក្រោយឆ្វេងស្តាំនោះឡើយ៕ អត្ថបទ៖ មេសា

    November 18, 2019
  • អន្តរជាតិ

    ថៃ៖ ថ្មីៗនេះមានហេតុការណ៍ហួសចិត្តមួយបានកើតឡើងនៅឯប្រទេសថៃ ក្រោយបុរសម្នាក់បានចងកសម្លាប់ខ្លួនព្រោះតែអន់ចិត្តនឹងប្រពន្ធកូនរអ៊ូរទាំ សុំអង្វរឲ្យឈប់ផឹកស្រា។ សាកសពបុរសម្នាក់ដែលមានឈ្មោះថា នាយឡាម អាយុ ៥៥ឆ្នាំ ត្រូវបានរកឃើញដោយអ្នកស្រុកដែលសំរាកពីការធ្វើស្រែចំការ រៀបចំហូបបាយជុំគ្នាក្រោមដើមឈើ ក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលប្រញាប់រាយការណ៍ប្រាប់ប៉ូលីស។ យោងតាមការសាកសួររបស់កូនស្រីអ្នកស្លាប់ដែលមានឈ្មោះថា រិទ្ធិផន អាយុ ២៧ ឆ្នាំ បានរៀបរាប់ទាំងទឹកភ្នែកឲ្យដឹងថា ខ្លួនបានលឺឪពុកខ្លួនរអ៊ូជាញឹកញាប់ថាថ្ងៃណាមួយគាត់នឹងចងកសម្លាប់ខ្លួន។ ដើមហេតុព្រោះតែរូបនាង និងអ្នកម្តាយ បានស្តីបន្ទោសនឹងរអ៊ូជាញឹកញាប់ សុំអង្វរឲ្យគាត់ឈប់ហូបស្រា ព្រោះតែព្រួយបារម្ភពីសុខភាព។ លុះដល់ថ្ងៃកើតហេតុឪពុកនាងបានជិះម៉ូតូចេញពីផ្ទះតាំងពីព្រឹកព្រលឹម ស្រាប់តែទទួលដំណឹងពីអ្នកភូមិថាគាត់ចងកស្លាប់ នៅក្រោមដើមឈើដែលមានចំងាយប្រមាណជាង១៥គីឡូម៉ែត្រ ពីផ្ទះដែលខ្លួនកំពុងរស់នៅសព្វថ្ងៃ។ ក្រោយពិនិត្យរួចរាល់ប៉ូលីសបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី៕ អត្ថបទ៖ មេសា

    November 18, 2019
  • PR

    ថៅកែស្រីវ័យក្មេងដែលជាម្ចាស់ ប្រេនសាប៊ូកក់សក់ Vertalyca Cosmetics & Spa ហេីយនិងក្រុមហ៊ុនអចលនទ្រព្យ LIAISON Realty & Investment ត្រូវបានបុគ្គលិករបស់គាត់ម្នាក់ទម្លាយរឿងនៅពីក្រោយខ្នងនៃភាពជោគជ័យរបស់គាត់ ដែលគាត់កើតចេញពីត្រកូលគ្រួសារក្រីក្រម្នាក់។ បើតាមការអោយដឹងពីប្អូនស្រី រីណា បានអោយដឹងថា លោកស្រី លី លី ដែលជាម្ចាស់ ប្រេនសាប៊ូកក់សក់ Vertalyca Cosmetics & Spa ហេីយនិងក្រុមហ៊ុនអចលនទ្រព្យ LIAISON Realty & Investment គឺជាមិត្តភ័ក្ររបស់គាត់ម្នាក់ដែលស្គាល់គ្នាជាង២០ឆ្នាំមកហើយ ប៉ុន្តែក្រោយមកដោយសារតែការផ្លាស់ប្តូរទីលំនៅទើបនាងបានបែកគ្នាអស់មួយរយៈ។ ការរាប់អានរវាងលោកស្រី លីលី

    November 16, 2019
  • បច្ចេកវិទ្យា

    ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុនផលិតស្មាតហ្វូនភាគច្រើនបានទទួលស្គាល់ពីសារៈសំខាន់នៃទីផ្សារស្មាតហ្វូនរបស់ប្រទេសឥណ្ឌា។ ឥណ្ឌាគឺជាប្រទេសធំលំដាប់ទី២ សម្រាប់ការទទួលយកទូរស័ព្ទស្មាតហ្វូននៅលើពិភពលោក ដែលស្ថិតនៅចន្លោះពីប្រទេសចិនលេខ១ និងសហរដ្ឋអាមេរិកលំដាប់ទី៣។ អត្រានៃការជ្រាបចូលស្មាតហ្វូនថ្មីមានត្រឹមតែ២៥ភាគរយប្រទេសឥណ្ឌាគឺជាទីផ្សារធំជាងគេហើយនៅសល់ចន្លោះច្រើនណាស់សម្រាប់ការអភិវឌ្ឍ និងលូតលាស់បានន័យថា វាក៏ជាទីផ្សារមួយក្នុងចំណោមទីផ្សារផ្សេង ដែលយីហោស្មាតហ្វូននៅតែអាចធ្វើឱ្យខាតបង់ និងជះឥទ្ធិពលដល់ការផ្លាស់ប្តូរសំខាន់ៗតាមរយៈការចែករំលែកទីផ្សារ និងការលក់។ យោងតាមតួលេខដែលចេញផ្សាយដោយ IDC ទីផ្សារឥណ្ឌាបានប្រមូលយកស្មាតហ្វូនសរុបដល់ទៅ ៤៦,៦លានគ្រឿងក្នុងត្រីមាសទី៣ឆ្នាំ២០១៩នេះ គឺវាមានចំនួនកើនឡើងប្រហែលជា៩,៣ភាគពីឆ្នាំ២០១៨។ ប៉ុន្តែបើនិយាយសម្រាប់ក្រុមហ៊ុន Samsung វិញគឺមិនមានដំណឹងល្អដូចគេឡើយ ដោយក្នុងនោះចំណែកទីផ្សាររបស់ខ្លួនក្នុងប្រទេសឥណ្ឌាបានធ្លាក់ចុះក្នុងត្រីមាសទី៣នេះពី២២,៦ភាគរយកាលពីឆ្នាំមុនមកត្រឹមតែ១៨,៩ភាគរយប៉ុណ្ណោះឆ្នាំនេះគឺធ្លាក់ចុះពី៩,៦លានគ្រឿងមកត្រឹមតែ៨,៨លានគ្រឿង។ តែទោះបីជាយ៉ាងណាក្តីតាមតួលេខនេះ Samsung នៅតែមានឈ្មោះជាក្រុមហ៊ុនផ្គត់ផ្គង់ស្មាតហ្វូនលេខ២ក្នុងប្រទេសឥណ្ឌាដដែលនៅក្រោយក្រុមហ៊ុនចិន Xiaomi ប៉ុន្តែកំពុងព្រួយបារម្ភបន្តិចផងដែរ ព្រោះថា Vivo, Realme និង Oppo ជាដើមបានឡើងមកកៀកនឹងខ្លួនខ្លាំងមែនទែន៕ អត្ថបទ៖ Lee

    November 16, 2019
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវចំនួន ៣៤ ខ្សែ នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កសាងខេត្តព្រះសីហនុជាគំរូល្អសមតាមព្រះបរមនាមដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះបរមរតនកោដ្ឋសម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រខ្មែរ។ តាមរយៈគម្រោងសាងសង់ផ្លូវចំនួន៣៤ខ្សែ នៅក្រុងព្រះសីហនុ ដែលចំណាយទឹកប្រាក់ជិត $៣០០ លានដុល្លារអាមេរិកនៅថ្ងៃនេះ គឺនឹងធ្វើអោយសោភ័ណភាពខេត្តកាន់តែស្រស់ស្អាត និងមានសុវត្ថិភាពខ្ពស់ ជាមួយហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់ សក្តិសមជាខេត្តគំរូរបស់ប្រទេសដែលផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ

    November 16, 2019
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថាមានករណីដងយោងបាក់ធ្លាក់ពីលើអាគារខ្ពស់កំពុងសាងសង់មួយកន្លែងម្តុំជិតចំការស្ពៃ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ វេលាម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។ បើតាមសមត្ថកិច្ចមូលដ្ឋានថ្លែងថា សំណាងដែរ ដែលដងយោងនេះពេលបាក់ធ្លាក់មក មិនប៉ះពាល់រងគ្រោះដល់មនុស្ស និងថាបច្ចុប្បន្នផ្នែកពាក់ពន្ធ័កំពុងពិនិត្យអន្តរាគមន៍៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    November 16, 2019
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០១៩ វេលាម៉ោង ១២ និង ០០នាទី នៅចំណុចភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាបករណី ហឹង្សាក្នុងគ្រួសារ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់។ ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ។ ក្រោយពីបញ្ចប់ការស៊ើបអង្កេត តាមការបំភ្លឺរបស់ជនរងគ្រោះ និងតាមចម្លើយសារភាពរបស់ជនសង្ស័យ ឃើញមានភាពស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ ហិង្សាក្នុងគ្រួសារ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញបទល្មើសជួញដូរមនុស្សកងរាជអាវុធហត្ថខេត្ត

    November 16, 2019
  • ព័ត៌មានជាតិ

    បើយោងតាមរបាយការណ៍ពីមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា អំពីតួលេខពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ ខែវិច្ចិកា ឆ្នាំ២០១៩ បានឲ្យដឹងថា៖ + កុមារឈឺចំនួន ៨៧៥ ២០៨នាក់ ត្រូវបានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។ + កុមារមានជំងឺធ្ងន់ៗចំនួន ១៨៨ ៧៦៤នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ (កើនឡើង១៧%ច្រើនជាងឆ្នាំ២០១៨)។ + កុមារចំនួន ៣៣ ៨៥៦នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យជាមួយអត្រាមរណភាព ០,១០% (ក្នុងឆ្នាំ២០១៨ មាន១៤ ៦១៥នាក់) + កុមារចំនួន ២៣ ០០០នាក់ ត្រូវបានទទួលការវះកាត់ +

    November 16, 2019
  • បច្ចេកវិទ្យា

    អ្នកណាខ្លះធ្លាប់ប្រើប្រាស់ Nexus 6P ហើយតែអ្នកនៅចងចាំបញ្ហាធំៗមួយចំនួនកាលពីពេលកន្លងមកដែរឬទេ? មកដល់ពេលនេះបញ្ហាដ៏សំខាន់មួយទៅលើបញ្ហាថ្មទូរស័ព្ទប្រហែលជាកំពុងកើតមាននៅលើស្មាតហ្វូន Pixel 3 ផងដែរ ដោយសារតែមានអ្នកប្រើប្រាស់មួយចំនួនបានរាយការណ៍ថា Pixel 3 របស់ខ្លួនបានរលត់ភ្លាមៗក្រោយពេលដែលថ្មរបស់ពួកគេធ្លាក់មកស្ថិតនៅក្រោមកម្រិត៣០ភាគរយ។ ការរាយការណ៍ដំបូងបានបង្កការភ្ញាក់ផ្អើលតាំងតែពីខែមេសានៅលើផេក Google Support Page ប៉ុន្តែក្រោយមកវាបានបន្តមានចំនួនកាន់តែច្រើនឡើងសម្រាប់អ្នកប្រើប្រាស់ Pixel 3។ អ្នកប្រើប្រាស់ជាច្រើនបានបញ្ជាក់ថា ទូរស័ព្ទរបស់ពួកគេបានរលត់ភ្លាមៗនៅពេល ដែលកម្រិតថ្មមកធ្លាក់ក្រោម៣០ភាគរយ ប៉ុន្តែក៏មានអ្នកប្រើប្រាស់ផ្សេងបានអះអាងដែរថា គេបន្តប្រើប្រាស់ទូរស័ព្ទដល់០ភាគរយទើបទូរស័ព្ទគេរលត់។ ទោះបីជាយ៉ាងបញ្ហានេះហាក់មិនធ្ងន់ធ្ងរដូច Nexus 6P ដែលអ្នកប្រើប្រាស់ស្ទើរតែទាំងអស់បានជួបបញ្ហានេះ ហើយបានបណ្តាលឲ្យ Google ធ្វើការងារលើរឿងមួយនេះអស់រាប់សិបឆ្នាំទំរាំដោះស្រាយរួចមកវិញ៕ អត្ថបទ៖ Lee

    November 16, 2019
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអ្នកជំនាញកែច្នៃឧបករណ៍បច្ចេកវិទ្យាទៅជាគ្រឿងប្រណិត ដែលមានឈ្មោះថា Carviar បានដាក់បង្ហាញស្នាដៃដ៏ថ្មីស្រឡាងរបស់ខ្លួនមួយទៀត ដែលបានយកឧបករណ៍កាសស្តាប់សម្លេងដ៏ពេញនិយមរបស់ក្រុមហ៊ុន Apple គឺ AirPods Pro ដែលក្នុងនោះវិញតម្លៃរបស់វាគឺកប់តែម្តងលើសកាសធម្មតារាប់សិបដង។ ក្រៅតែពីផ្នែករឹងខាងក្នុង AirPods Pro មួយឈុតនេះគឺមានស្រោបទៅដោយមាសសុទ្ធមួយជាន់ទំងន់សរុប១៨ការ៉ាត់ ខណៈដែលប្រអប់ដាក់កាសវិញក៏មានស្រោបទៅដោយមាសផងដែរ ដែលបានធ្វើឲ្យកាសមួយឈុតនេះមានទំងន់លើពីកាសធម្មតាប្លែកតែម្តង។ ឧបករណ៍ម៉ូដេលចុងក្រោយរបស់យីហោ Caviar នេះត្រូវបានក្រុមហ៊ុនបញ្ជាក់ថា មានតម្លៃរហូតទៅដល់ ៦៧ ០០០ដុល្លារ ប៉ុន្តែប្រសិនបើអ្នកចង់បានឈុតយីហោនេះជាមួយនឹង AirPod Pro តម្លៃធូរថ្លៃនោះវិញគឺមានឈុតដែលមានតម្លៃចាប់ពី១ ៣១០ដុល្លារ ដល់ ១ ៥៤០ដុល្លារផងដែរ ប៉ុន្តែវានឹងមិនមានស្រោបមាសឡើយគឺត្រឹមតែជាស្បែកសុទ្ធ១០០ភាគរយវិញប៉ុណ្ណោះ៕ អត្ថបទ៖ Lee

    November 15, 2019