- Khmernote Media
- PR
យោងតាមរូបរាងថ្មីមួយរបស់ vivo ដែលបានបញ្ចេញនៅលើផេកផ្លូវការរបស់ក្រុមហ៊ុននេះបានឲដឹងថា ស្មាតហ្វូន S1Pro ជំនាន់ថ្មីមួយទៀតរបស់ក្រុមហ៊ុននឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះហើយ ជាមួយរូបរាងថ្មីហើយមានសមត្ថភាពអស្ចារ្យបំផុត។ ជាមួយនឹងរូបរាងខាងលើនេះ យើងឃើញថា ស្មាតហ្វូន vivo S1Pro នេះគឺមានកាមេរ៉ាដំណក់ទឹកដូចទៅនឹង S1 អិញចឹងដែរ ខុសត្រង់ស្មាតហ្វូននេះគឺមានកាមេរ៉ារហូតទៅ៥គ្រាប់ឯណោះអស្ចារ្យណាស់។ « ពិភពលោកដ៏អស្ចារ្យនឹងមកដល់ក្នុងដៃអ្នកនៅពេលឆាប់ៗនេះ» គឺជាឃ្លាមួយដែលក្រុមហ៊ុន vivo បានសរសេរអមជាមួយនឹងរូបភាពខាងលើនេះ ដូច្នេះជឿជាក់ថាក្រុមហ៊ុន vivo គឺប្រាកដជាមិនធ្វើឲអតិថិជនដែលជាហ្វេនរបស់ខ្លួនខកបំណងឡើយ ពីព្រោះថាកន្លងមកក្រុមហ៊ុន vivo តែងតែនាំមកនូវអ្វីថ្មីប្លែកនិងមានគុណភាពខ្ពស់ជានិច្ច តួយ៉ាងដូចជាស្មាតហ្វូន vivo S1 ដែរបានបង្ហាញខ្លួនកន្លងមកចឹងដែរ។ សូមជ្រាបថា S1Pro ត្រូវបានក្រុមហ៊ុន
November 19, 2019 - ព័ត៌មានជាតិ
មុននេះបន្តិចផេករដ្ឋបាលរាជធានីភ្នំពេញបានបង្ហោះឲ្យដឹងថា៖ “ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ នឹងមានគម្រោងកែលម្អមហាវិថីម៉ៅសេទុង ឱ្យមានផ្លូវថ្មើរជើងតាមបណ្ដោយមហាវិថី នាថ្ងៃអនាគត។ នារសៀលថ្ងៃអង្គារ ០៨រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីគម្រោងសិក្សារៀបចំ និងកែលម្អផ្លូវថ្មើរជើងតាមបណ្ដោយមហាវិថីម៉ៅសេទុង ដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋជាពិសេសបងប្អូនជនពិការ មានផ្លូវថ្មើរជើងសម្រាប់ធ្វើដំណើរឆ្លងកាត់៕”
November 19, 2019 - ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំ និង អភិបាលកិច្ចល្អ» ដោយកាលព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោយពីបញ្ចប់នូវពិធីបើក “កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២” ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៅវិមានសន្តិភាពរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញឡើងទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំ និង អភិបាលកិច្ចល្អ» ដែលប្រគល់ដោយ លោកជំទាវ ហាក់ ចា ហាន់ មូន (Hak Ja Han Moon) សហស្ថាបនិកសហព័ន្ធសន្តិភាពសកល។
November 19, 2019 - ព័ត៌មានជាតិ
បង្ក្រាបបានចោរជនជាតិចិន២នាក់ ជំនាញលួចម៉ូតូ និងគាស់ផ្ទះ ដកហូតបានឧបករណ៍ធ្វើសកម្មភាពជាច្រើន ដូចជា ម៉ាស៊ីនរកលោហៈធាតុ (មាស ផ្លាកទីនជាដើម) ដែលទុកក្នុងទូកដេក, ម៉ាស៊ីនសម្រាប់ឆូតកាត ATM ដើម្បីលួចលុយ, ដេកសម្រាប់គាស់សោ និងទ្វាទូដេក, សោតេសម្រាប់កាច់កម៉ូតូ និងសម្ភារៈមួយចំនួនទៀត។ មុខសញ្ញានេះបានធ្វើសកម្មភាពលួចម៉ូតូ មកពីខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយរត់មករាជធានីភ្នំពេញ និងបង្ក្រាបបាននៅចំណុចផ្លូវជាតិលេខ៦ ស្រុកពញាឮ ខេត្តកណ្ដាល។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ិន
November 19, 2019 - ព័ត៌មានជាតិ
ការប្រើប្រាស់អាវុធកែច្នៃជារឿងមួយដែលខុសច្បាប់ ហើយក៏មានគ្រោះថ្នាក់ខ្លាំង យ៉ាងណាមិញថ្មីៗនេះក៏មានការចែករំលែកនៅលើបណ្តាញសង្គមនូវអាវុធកែច្នៃមួយប្រភេទ ដោយមើលពីក្រៅគ្រាន់តែជាប៊ិចធម្មតាមួយតែប៉ុណ្ណោះ ប៉ុន្តែនៅពេលមូរចេញពីប៊ិចធម្មតាខាងក្នុងគឺជាដែកឆាបជ្រុង៣អាវុធមុតស្រួចដែលប៉ះពាល់ដល់អាយុជីវិត។ យោងតាមវីដេអូដែលបានបង្ហោះក៏មានករណីក្រុមក្មេងស្ទាវបានប្រើអាវុធនេះសម្រាប់ចាក់សម្លាប់គ្នាថែមទៀតផង។ ដូច្នេះហើយប្រសិនបើបានប្រទះឃើញមេត្តាកុំប្រើប្រាស់ ត្រូវរាយការណ៍បន្ទាន់មកកាន់សមត្ថកិច្ចជាបន្ទាន់៕ វីដេអូ៖ ស៊ន សុភក្រ្ត
November 19, 2019 - សុខភាព
សម្រាប់ម៉ាក់ប៉ាដែលរវល់គ្មានពេលនៅមើលថែកូនខ្លួនឯង ហើយគ្មានចាស់ៗចាំជួយ ប្រហែលជាជ្រើសរើសយកវិធីរកអ្នកមើលថែ មកនៅជាមួយដើម្បីបញ្ចុកបាយទឹក។ ការទុកកូនឲ្យគេមើលថែ មានទាំងផលល្អ និងមិនល្អ។ ថ្ងៃនេះ Helloគ្រូពេទ្យ នឹងចែករំលែកទុក្ខលំបាកមួយចំនួនដែលម៉ាក់ៗផ្ញើកូននឹងអ្នកមើលថែ រហូតបន្សល់ជាវិប្បដិសារីមួយជីវិត។ ១- កូនមានបញ្ហាសុខភាព បើតាមសម្ដី ផល ស្រីពៅ បុគ្គលិកធនាគារបានឲ្យដឹងថា គ្រួសារអ្នកនាង និងស្វាមីសុទ្ធតែអ្នករស់នៅខេត្ត ហើយគ្មាននរណានៅភ្នំពេញឡើយ។ បន្ទាប់ពីសម្រាកពេលសម្រាលកូនបាន ៣ ខែ ដល់ពេលចូលធ្វើការវិញ ដោយមិនមែនកន្លែងអាចទុកចិត្តយកកូនទៅផ្ញើបាន ក៏រកអ្នកមើលថែមកពីស្រុក ហើយលទ្ធផលដែលទទួលបានមកវិញ កូនសុខភាពធ្លាក់ចុះងាកឈឺៗ ដោយគ្មានមូលហេតុ។ ម៉ាក់ៗរូបនោះបានបន្តទៀតថា កូនឧស្សាហ៍ឈឺបំផុតគឺរាករូស រលាកបំពង់ក និងច្រាំងអណ្ដាតជាដើម។ ម៉ាក់ៗវ័យ
November 19, 2019 - បច្ចេកវិទ្យា
ជាដំណឹងគួរឲ្យរីករាយមួយសម្រាប់អ្នកនិយមប្រើប្រាស់ស្មាតហ្វូនរបស់ Samsung ផងនិងជាអ្នកគាំទ្រកំពូលរឿងហូលីវូដដ៏ល្បី Star Wars ផងគឺនៅខែក្រោយនេះ Samsung នឹងដាក់បង្ហាញម៉ូដែល Galaxy Note 10+ ជាមួយនឹងម៉ូតបែប Star Wars Edition យ៉ាងស្រស់ស្អាតសម្រាប់បំពេញចិត្តអតិថិជនរបស់ខ្លួន។ Galaxy Note 10+ Star Wars Edition នឹងមកជាមួយនឹងប្រអប់ទូរស័ព្ទដ៏ប្រណិតបូករួមទាំងស្រោមទូរស័ព្ទពោរពេញដោយរូបភាព និងរំលេចដោយស្លាកធ្វើពីដែកដ៏ទាក់ទាញនៃរឿង Star Wars និងក៏មានបន្ថែមកាសឥតខ្សែមួយគូទៀតផង។ សម្រាប់ពណ៌របស់ស្មាតហ្វូននេះវិញគឺមានតែមួយជម្រើសប៉ុណ្ណោះដោយតួទូរស័ព្ទនឹងមានពណ៍ខ្មៅតែប៊ិច S Pen វិញពណ៍ក្រហម និងស្នាមក្រហមជុំវិញកាម៉េរាខាងក្រោយហើយលើសពីនេះនៅពីខាងក្នុងនៃប្រព័ន្ធដំណើរការរបស់ស្មាតហ្វូនវិញគឺវានឹងផ្តល់ឲ្យអ្នកប្រើប្រាស់នូវអារម្មណ៍បែប Star Wars
November 19, 2019 - ព័ត៌មានជាតិ
កោះកុង៖ ឪពុកម្ដាយទៅធ្វើការ កូនៗនៅផ្ទះ បបួលគ្នាទៅលេងទឹក ក៏បណ្ដាលអោយលង់ទឹកស្លាប់ទាំង៣នាក់តែម្ដង ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នាវេលាម៉ោង ១៤:៤០ នាទីរសៀល នៅចំណុចលូទឹកក្បែរការរិយាល័យភូមិបាលស្រុក ស្ថិតក្នុងភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល។ ក្មេងរងគ្រោះទី ១ មានឈ្មោះ ជឿន រក្សា ភេទប្រុស អាយុ ៧ ឆ្នាំ សិស្ស ត្រូវជាកូនរបស់ឈ្មោះ ងៀប ជឿន ភេទប្រុស អាយុ ៤៣ ឆ្នំា មុខរបរ កសិករ
November 19, 2019 - បច្ចេកវិទ្យា
Razr បច្ចុប្បន្នត្រូវបានគេមើលឃើញហើយថា ជាស្មាតហ្វូនដែលអាចបត់បានតែមួយប្រភេទប៉ុណ្ណោះរបស់ក្រុមហ៊ុន Motorola ប៉ុន្តែជឿជាក់ដែរថាក្នុងពេលដ៏ឆាប់នេះវានឹងពិតជាត្រូវប្រឈមមុខទៅនឹងគូប្រជែងក្នុងទីផ្សារជាមិនខាន។ តាមការអះអាងរបស់ Phonearena កាលពីចុងសប្តាហ៍កន្លងបានបញ្ជាក់ថា ជាក់ស្តែងក្រុមហ៊ុនយក្សកូរ៉េ Samsung គឺបានប្រកាសហើយថាខ្លួនកំពុងធ្វើការងារលើស្មាតហ្វូនថ្មីប្រភេទបត់បានដូចសំបកលៀសបែបនេះ ហើយក្នុងនោះផងដែរតាមការបែកធ្លាយបង្ហាញថា Huawei ក៏បានសុំអាជ្ញាប័ណ្ណផលិតស្មាតហ្វូនបែបនេះដូចគ្នាដែរ។ ព័ត៌មានបែកធ្លាយនោះបានបញ្ជាក់ទៀតថា Huawei នឹងប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុតទាំងរូបរាងផងដោយអេក្រង់ទាំងសងខាងនឹងមានទំហំស្តើងខ្លាំង ប៉ុន្តែមិនមានប្រជ្រុយ ឬក៏ក្បាលឆកដូចទៅនឹងម៉ូដែលបច្ចុប្បន្នឡើយ និងប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ាបង្កប់ក្រោមអេក្រង់ទៀតផង។ តែទោះបីជាយ៉ាងណាក្តីរូបរាងខាងក្រៅវិញអាចឲ្យយើងឃើញថា Huawei នឹងចម្លងយកគំរូតាមរយៈម៉ូដែល P-branded របស់ខ្លួនដោយនៅជ្រុងកែងខាងក្រោយឆ្វេងបង្អស់កាម៉េរា៣គ្រាប់នឹងត្រូវបំពាក់ក្នុងនោះមានចំណុចខាងក្រោមកាម៉េរា ដែលស្រដៀងគ្នា ប៉ុន្តែសម្រាប់បង្កើនការពង្រីកកាម៉េរាប៉ុណ្ណោះគឺ optical zoom៕ អត្ថបទ៖ Lee
November 19, 2019 - អន្តរជាតិ
ថៃ៖ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ មានករណីភ្លើងឆេះរថយន្តទេសចរណ៍មួយនៅឯប្រទេសថៃគួរឲ្យភ័យរន្ធត់ ព្រោះតែប្រសិនបើរថយន្តរូបនេះចតយឺតពេលតែបន្តិចមនុស្សដែលរួមដំណើរជាង៥០នាក់ទៀត នឹងត្រូវបាត់បង់ជីវិត។ ករណីភ្លើងឆេះរថយន្តនេះគឺស្ថិតនៅឯផ្លូវ កម.១៤៨ ស្រុកមនោរម្យ ខេត្តឆ័យណាត ប្រទេសថៃ ដោយភ្លើងបានឆេះរថយន្តក្រុង២ជាន់ ផ្ទុកអ្នកដំណើរជាង៥០នាក់។ យោងតាមការសាកសួរអ្នកដំណើរបានឲ្យដឹងថា ពួកគេភាគច្រើនជាក្រុមគ្រួសារដែលកំពុងធ្វើដំណើរទៅការបងប្អូននៅឯខេត្ត គ្រប់គ្នាសំណាងល្អជាខ្លាំងដែលនៅមានជីវិត ប្រសិនបើពួកយើងធ្វើដំណើរពេលយប់វិញមុខជាស្លាប់ទាំងអស់គ្នាមិនខាន។ ពួកគេបានរៀបរាប់ឲ្យដឹងថា ដំបូងឡើយរថយន្តមួយនេះមានបញ្ហានៅម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយ ដោយមានទឹកហូរមិនឈប់ លុះក្រោយមកម៉ាស៊ីនត្រជាក់ចាប់ផ្តើមលេងត្រជាក់ មុននឹងចេញផ្សែងឡើងមក។ ពួកគេបានព្យាយាមប្រាប់អ្នកបើកបររថយន្តហើយ តែតៃកុងឡានរូបនោះមិនព្រមឈប់ លុះបន្តិចក្រោយមកផ្សែងកាន់តែច្រើនឡើងៗ រហូតក្មេងៗឈ្លក់ ហើយចាប់ផ្តើមជះចំហាយក្តៅចេញមក ទើបពួកគេនាំគ្នាស្រែកឲ្យតៃកុងឈប់ឡាន ដោយប្រាប់ថាភ្លើងឆេះឡានហើយ។ ជាសំណាងល្អតៃកុងឡានបានចត ឲ្យអ្នករួមដំណើរចុះទាន់ពេលវេលា ដោយមិនយូរប៉ុន្មានបន្ទាប់ពីពួកគេបានចុះរថយន្តទាំងមូលក៏ត្រូវឆាបឆេះដោយភ្លើងយ៉ាងសន្ធោសន្ធៅ
November 19, 2019









