- Khmernote Media
- អន្តរជាតិ
ចិន៖ ដោយមើលឃើញថាអ្នកបើកបរជាមនុស្សស្រីតែងមានការពិបាកក្នុងការចតរថយន្តនោះ នៅក្នុងប្រទេសចិនមានការរចនាកន្លែងចតរថយន្តជាពិសេសមួយសម្រាប់មនុស្សស្រីដែលមានទីធ្លាធំជាងចំណតរថយន្តធម្មតា។ ចំណតរថយន្តពិសេសនេះត្រូវបានគេប្រទះឃើញមាននៅក្នុងឧទ្យានសាធារណៈក្នុងក្រុង Jiangsu ខេត្ត Taizhou ភាគខាងត្បូងប្រទេសចិន។ ចំណតពិសេសសម្រាប់មនុស្សស្រីត្រូវបានគេមើលឃើញថា មានទីធ្លាធំជាងចំណតធម្មតា ៥០% ឯណោះ ដូចនេះការចតរថយន្តក៏មានភាពងាយស្រួលដែរ បើធៀបទៅនឹងការប្រើប្រាស់ចំណតទូទៅ។ អ្វីដែលកាន់តែពិសេសទៀតនោះចំណតពិសេសនេះត្រូវបានគេលាបពណ៌ផ្កាឈូក ដែលជាពណ៌ដ៏ពេញនិយមមួយសម្រាប់មនុស្សស្រីភាគច្រើនផងដែរ។ ក្រុមអ្នកបើកបររថយន្តជាស្ត្រីបាននាំគ្នាបញ្ចេញមតិតាមរយៈបណ្តាញសង្គមថា ពួកគាត់ពិតជាពេញចិត្តចំពោះចំណតពិសេសនេះណាស់ និងបានស្នើសុំឲ្យរដ្ឋាភិបាលបង្កើតចំណតនេះឲ្យបានច្រើនកន្លែងបន្ថែមទៀតជាពិសេសគឺនៅកន្លែងកំសាន្តសំខាន់ៗតែម្តង។ លោកអ្នកអាចទស្សនាចំណតរថយន្តពិសេសសម្រាប់តែអ្នកបើកបរជាមនុស្សស្រីដូចខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី
November 21, 2019 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ-មានអគ្គិភយ័នៅម្តុំជិតតោ២ក្រុងព្រះសីហនុ វេលាម៉ោង១២ថ្ងៃត្រង់នេះ។ ភ្លាមៗឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ លោកអភិបាលក្រុង បានអញ្ជើញចុះផ្ទាល់ដើម្បីដឹកនាំការពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភយ័របស់នគរបាលនិងកងរាជអាវុធហត្ថ ។ សមត្ថកិច្ចបញ្ជាក់ថា អគ្គិភយ័នេះ ផ្តើមចេញពីការដុតកាកសំណល់សំណង់ និងសំរាមខ្វះការប្រុងប្រយត្ន័ បណ្តាលអោយរាលឆេះខូចខាតរថយន្តមួយគ្រឿង ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។ បច្ចុប្បន្នបានរលត់វិញហើយ ៕ ប្រភព៖ លោក Huy Bunleng
November 21, 2019 - ព័ត៌មានជាតិ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់ បាននឹងកំពុងរំកិលចុះក្រោម និងមានឥទ្ធិពលមធ្យមលើកម្ពុជា ដែលស្ថានភាពបែបនេះធ្វើឲ្យចាប់ពីថ្ងៃទី២១-២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មានការប្រែប្រួលដូចខាងក្រោមនេះ៖ + បណ្តាខេត្តនៅតំបន់វាលទំនាបបភាគកណ្តាល ភាគពាយ័ព្យ តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន ធាតុអាកាសត្រជាក់នៅពេលព្រឹក ដោយសីតុណ្ហភាពអប្បអរមា មានពី១៩-២១អង្សា និងសីតុណ្ហភាពអតិបរមា មានពី២៧-២៩អង្សា។ + តំបន់វាលទំនាបភាគខាងក្រោម និងតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បអរមា មានពី២២-២៤អង្សា និងសីតុណ្ហភាពអតិបរមា មានពី២៩-៣១អង្សា។ អត្ថបទ៖ សេម
November 21, 2019 - បច្ចេកវិទ្យា
ទោះបីជា Huawei នៅតែកំពុងបន្តស្ថិតនៅក្រោមសំពាធ និងការឃ្លាំមើលពីសំណាក់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្តី និងទាំងការបង្ហាញនូវស្មាតហ្វូនស៊េរីមុនក៏ដោយ ប៉ុន្តែគេជឿជាក់ថាម៉ូដែល Huawei P40 គ្រោងនឹងចេញលក់នៅអឺរ៉ុប និងទីផ្សារបរទេសផ្សេងទៀតដដែលតាមផែនការរបស់ខ្លួន។ ប៉ុន្តែមិនទាន់មានការអះអាងថាណាបញ្ជាក់ថាម៉ូដែលនេះនឹងអាចបង្ហាញខ្លួននៅលើទីផ្សារអាមេរិកដែរឬយ៉ាងណានោះទេ។ រំលឹកដែរថាត្រកូល Huawei ជំនាន់មុនគឺ Mate 30 គឺជាទូរស័ព្ទដំបូងបង្អស់ ដែលត្រូវបានរាំងស្ទះដោយសារមិនអាចដំណើរការ Google Service ហើយក្រោយមកទៀតទូរស័ព្ទនេះមិនត្រូវបានដាក់លក់នៅសហរដ្ឋអាមេរិកហើយក៏មិនមានកាលបរិច្ឆេទចេញលក់នៅចក្រភពអង់គ្លេសដែររហូតមកដល់ពេលនេះ។ រហូតមកដល់ពេលនេះនៅមិនទាន់មានដំណោះស្រាយណាមួយរវាងរដ្ឋាភិបាលអាមេរិកនិងHuaweiនៅឡើយទេប៉ុន្តែកាលពីដើមសប្តាហ៍កន្លងមកនេះអាមេរិកបានបន្តផ្តល់ការបន្តអាជ្ញាប័ណ្ណអាជីវកម្មរកស៊ីជាមួយនឹងHuaweiចំនួន៩០ថ្ងៃទៀតទៅឲ្យក្រុមហ៊ុនអាមេរិកទាំងឡាយ៕ អត្ថបទ៖ Lee
November 21, 2019 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះមានការរិះគន់មួយចំនួនពីបណ្តាមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងទៅនឹងករណីព្រះទីន័ងរថយន្ត ដែលប្រើប្រាស់មកធ្វើការដឹកព្រះសពរបស់ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុបា្ជទេវី ដោយអ្នកខ្លះបានលើកឡើងថាជារថយន្តតូរីស។ ជុំវិញករណីនេះ គណៈកម្មកាធិការជាតិរៀបចំបុណ្យជាតិ-អន្តរិជាតិ បានធ្វើការបដិសេធចំពោះការលើកឡើងនេះ ដោយបានបកស្រាយឲ្យដឹងថា ព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុបា្ជទេវី ត្រូវបានដឹកតាមយន្តហោះពីប្រទេសថៃ ហើយមកដល់រាជធានីភ្នំពេញនៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ១៩ និង៣០នាទី មិនមែនដឹកតាមរថយន្តពីប្រទេសថៃមកទេ។ ព្រះសពត្រូវបានទទួលតាមព្រះរាជប្បវេណីខាងសាសនា ដោយមានសម្តេចព្រះមហាសង្ឃរាជ យាងជាព្រះអធិបតីនៅព្រលានយន្តហោះ និងបញ្ជូនដោយស្ងៀមស្ងាត់តាមព្រះទីនាំងរបស់ក្រសួងព្រះបរមរាជវាំង (Mercedes) ដែលតែងតែប្រើសម្រាប់ថ្វាយព្រះរាជដំណើររបស់ព្រះសង្ឃ ដែលនិមន្តចូលរួមក្នុងព្រះរាជពិធីផ្សេងៗក្នុងព្រះបរមរាជវាំង និងត្រូវបានតុបតែងលម្អ ដោយសន្ធិយា-វាំងនន និងកម្រាលព្រំថ្មីទាំងអស់
November 21, 2019 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ មានករណីគ្រោះថ្នាក់ដ៏រន្ធត់មួយបានកើតឡើង ដោយធ្លាក់ដែកពីលើអគារ៤២ជាន់ត្រូវចំរថយន្តស៊េរីទំនើបម៉ាក មែកសឺដេស ស៊េរីទំនើបមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BC-7788 បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រោយកើតហេតុការណ៍នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតផ្អាកការងារសាងសង់បណ្តោះអាសន្ននៅការដ្ឋានសំណង់អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម (GOLD TOWER 42) មានទីតាំងស្ថិតនៅលើមហាវិថីព្រះសីហនុ កែមហាវិថីព្រះមុនីវង្ស ភូមិត ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានលោក លី សាន់ហ៊ីម តំណាងក្រុមហ៊ុន យ៉ុន វូ (ខេមបូឌា)
November 21, 2019 - បច្ចេកវិទ្យា
ភ្នំពេញ៖ ថ្ងៃទី 20 ខែវិច្ឆិកាឆ្នាំ 2019 ក្រុមហ៊ុន ទូរស័ព្ទដៃ OPPO ដាក់លក់កំពូលស្មាតហ្វូនស៊េរីថ្មី RAM យក្សលើកដំបូងរបស់ខ្លួនទំហំ 12GB តម្លៃត្រឹមតែ $899 ប៉ុណ្ណោះជាមួយនឹងសមត្ថភាពថត Zoom ដ៏អស្ចារ្យរបស់ដល់ទៅ 60ដង។ ស្មាតហ្វូនស៊េរីថ្មី RAM យក្សនេះត្រូវបានគេស្គាល់ថាជាកំពូលស្មាតហ្វូន “OPPO Reno 10x Zoom 12GB Special Edition” ដែលកើតចេញពីកំណែ Update ស្មាតហ្វូនរៀមច្បងរបស់ខ្លួនគឺ OPPO Reno 10x
November 20, 2019 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ មានករណីគ្រោះថ្នាក់ដ៏រន្ធត់មួយបានកើតឡើង ដោយធ្លាក់ដែកពីលើអគារ៤២ជាន់ត្រូវចំរថយន្តស៊េរីទំនើបម៉ាក មែកសឺដេស ស៊េរីទំនើបមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BC-7788 បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រោយកើតហេតុគ្រោះថ្នាក់នេះ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាឲ្យធ្វើការផ្អាកការដ្ឋានសំណង់អគារ៤២ជាន់ជាបណ្តោះអាសន្ន ដោយរង់ចាំការសម្រេចនៅពេលក្រោយទៀត។ បច្ចុប្បន្ន អាជ្ញាធរពាក់ព័ន្ធបានចុះធ្វើការត្រួតពិនិត្យនៅកន្លែងកើតហេតុ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕ រូបភាព៖ BTV Cambodia
November 20, 2019 - អន្តរជាតិ
ចិនទើបតែបានបង្កើតច្បាប់ថ្មីមួយដើម្បីគ្រប់គ្រង់និងកំណត់ពេលវេលានៃការលេងហ្គេមតាមអ៊ីនធឺណិត ដើម្បីការពារមិនឲ្យប្រជាពលរដ្ឋខ្លួន ជាពិសេសយុវជនមិនទាន់គ្រប់អាយុ (អាយុក្រោម ១៦ ឆ្នាំ) ញៀននឹងការលេងហ្គេម។ សារព័ត៌មាន Dailymail បានចុះផ្សាយលម្អិតពីច្បាប់ថ្មីរបស់ចិននេះថា រដ្ឋាភិបាលចិននឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋលេងហ្គេមតាមអ៊ីនធឺណិតត្រឹមតែ ១,៥ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ សម្រាប់ថ្ងៃធ្វើការងារ (ចន្ទ-សុក្រ) និង ៣ម៉ោងក្នុងមួយថ្ងៃ សម្រាប់ថ្ងៃចុងសប្តាហ៍ឬថ្ងៃឈប់សម្រាកបុណ្យជាតិ។ ក្នុងនោះច្បាប់បានកំណត់ហាមមិនឲ្យលេងហ្គេមចាប់ពី ១០យប់ ដល់ ៨ ព្រឹកឡើយ ព្រោះគេចង់ឲ្យក្មេងៗចូលគេងមុនម៉ោង ១០ យប់។ ច្បាប់ថ្មីនេះក៏បានកំណត់ចំនួនទឹកប្រាក់ដែលប្រជាពលរដ្ឋអាចចំណាយក្នុងការលេងហ្គេមបានផងដែរដូចជា ក្មេងដែលមានអាយុក្រោម ៨ឆ្នាំ មិនអនុញ្ញាតឲ្យលេងហ្គេមដែលមានការចំណាយប្រាក់ជាដាច់ខាត។ ក្មេងមានអាយុក្រោយ ១៦ ឆ្នាំ អាចចំណាយលុយលេងហ្គេមមិនលើសពី
November 20, 2019 - បច្ចេកវិទ្យា
សេវាកម្មកំសាន្តតន្ត្រីកំពូលចំនួន២គឺ Spotify និង Apple Music ត្រូវបានគេមើលឃើញទទួលបានភាពលេចធ្លោជាងគេនៅលើទីផ្សារ ទោះបីជាត្រូវប្រឈមមុខទៅនឹងការប្រជែងពីក្រុមហ៊ុនផ្សេងទៀតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះរាប់ចាប់ពី Google Play Music និង YouTube Music រហូតដល់ Tidal, Deezer, Pandora និងប្រហែលជាគួរឱ្យកត់សម្គាល់បំផុតគឺ Amazon Music Unlimited ។ គេជឿជាក់ថា Spotify និង Apple Music មានអ្នកស្តាប់ភាគច្រើន និងកំពុងកើនឡើងពីប្រទេសចិនជាជាងសហរដ្ឋអាមេរិកបារាំង ឬន័រវេ។ នៅពេលចុងក្រោយនេះក៏មានលេចឬព័ត៌មានចុងក្រោយមួយទៀត ដែលបានអះអាងក្រុមហ៊ុនបច្ចេកវិទ្យាចិន ដែលមានឈ្មោះថា ByteDance
November 20, 2019









