- Khmernote Media
- ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃព្រហស្បតិ៍១០រោជ ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក YANG HONG HAO ប្រធានក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co., Ltd បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានគោលបំណងធ្វើការវិនិយោគកែឆ្នៃសំរាម បំលែងជាថាមពលអគ្គិសនៅខេត្តព្រះសីហនុ។ លោក YANG HONG HAO មានប្រសាសន៍ជំរាបជូនអភិបាលខេត្ត
November 22, 2019 - បច្ចេកវិទ្យា
ចាប់តាំងពីបដិវត្តនៃស្មាតហ្វូន ដែលអាចកាច់បត់បានបង្ហាញខ្លួនដំបូងលើទីផ្សារមកដល់ពេលនេះមានសំណួរដ៏គួរក្តៅគគុកមួយ ដែលកំពុងចោទសួរព្រោងព្រាតពីសំណាក់អ្នកប្រើប្រាស់ថា តើកញ្ចក់ហ៊្សីនរបស់ម៉ូដែល ស្មាតហ្វូនបត់ទាំងនោះនឹងមានតម្លៃប៉ុន្មានក្នុងករណី ដែលវាបានធ្លាក់បែកបាក់? យោងតាមការរកឃើញដោយ Gizmochina បានរៀបរាប់បញ្ជាក់អំពីធាតុសំខាន់ដែល Huawei Mate X បានប្រើប្រាស់ ដោយក្នុងនោះប្រភពនេះបានបង្ហាញថា ថ្លៃដើមសម្រាប់កញ្ចក់ទូរស័ព្ទនេះគឺមានប្រមាណជា៧០៨០យ័នឬប្រហែល១០០០ដុល្លារ ខណៈដែលថ្មនៅក្នុងតួខ្លួនបានចំណាយប្រមាណជា២៧៨យ័នឬ៤០ដុល្លារ និងចុងក្រោយបង្ហាញថា motherboard មានតម្លៃដល់ទៅ៣៥៧៩យ័នឬប្រមាណជា៥០៩ដុល្លារ។ ទោះបីជាយ៉ាងណាក្តីមិនមានការបញ្ជាក់អះអាងថា កញ្ចក់នេះនឹងមានបូកបញ្ចូលទាំងតម្លៃដើមនៃកម្លាំងកម្មករធ្វើការងារនោះនៅឡើយឬយ៉ាងណានោះទេ។ Android Authority បានបញ្ជាក់ផងដែរថា តម្លៃ៧០៨០យ័នឬ១០០៦ដុល្លារនេះមានន័យថា ការដោះដូរកញ្ចក់របស់ Huawei Mate X គឺពិតជាមានតម្លៃថ្លៃជាងគេ ថ្លៃជាង Samsung Galaxy Note
November 22, 2019 - សុខភាព
ថ្មីៗនេះ ទីភ្នាក់ងារជាតិគ្រប់គ្រងឱសថ នៃប្រទេសម៉ាឡេស៊ីបានលុបប្រវេទន៍គ្រឿងសម្អាងចំនួន៨ មុខចេញបញ្ជី ដោយសារផលិតផលទាំងនោះបានលួចបន្ថែមសារធាតុហាមឃាត់ ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានតាមដាន ហើយបញ្ជាក់ថា គ្រឿងសម្អាងទាំង៨មុខនោះ ពុំមានចុះប្រវេទន៍ (ចុះបញ្ជិកា) នៅក្រសួងសុខាភិបាលឡើយ។ តែទោះជាបែបនេះក្តី ក្រសួងសុខាភិបាលនៅតែមានព្រួយបារម្ភ ដោយសូមឲ្យអ្នកដែលកំពុងប្រើផលិតផលគ្រឿងសម្អាងទាំងនោះ បញ្ឈប់ជាបន្ទាន់ ព្រោះអាចវាធ្វើឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬឈានដល់ស្លាប់។ គ្រឿងសម្អាងទាំង ៨ មុខនោះ រួមមាន៖ ១. Dnars Gold GLOWING SERUM DAY ២. Dnars Gold Balen Cream
November 22, 2019 - ព័ត៌មានជាតិ
កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះករុណា ព្រះបាទសម្តេច មហាវិជ្ជរ៉ាឡុងកន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ បានថ្វាយព្រះរាជសាររំលែកទុក្ខ ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះទេព មហាចក្រី សុីរិនថន បានថ្វាយកម្រងផ្កាថ្វាយព្រះសព តាមរយៈ ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា ដើម្បីចូលរួមរំលែកនូវព្រះមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតចំពោះការយាងសោយព្រះពិរាល័យ នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
November 22, 2019 - អន្តរជាតិ
ថៃ៖ កាលពីកន្លងទៅថ្មីៗនេះ មានករណីក្មេងស្រីអាយុ១៣ឆ្នាំម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងដោយលោតពីជាន់ទី៦នៃអគារខ្ពស់មួយនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ព្រោះតែរូបនាងមានការខ្មាសអៀនជាមួយអ្នកជិតខាង រួមទាំងមិត្តភក្តិ នឹងក្រុមគ្រួសារបន្ទាប់ពីដឹងខ្លួនថា មានផ្ទៃពោះទាំងវ័យក្មេង។ ក្មេងស្រីវ័យ១៣ឆ្នាំរូបនេះ ពុំត្រូវបានបញ្ចេញឈ្មោះឲ្យស្គាល់នោះឡើយ ដោយសព្វថ្ងៃរូបនាងរស់នៅជាមួយម្តាយតែ២នាក់ក្នុងបន្ទប់ជួល ដោយម្តាយរបស់នាងមានអាយុ ៤៨ឆ្នាំ។ តាមការរៀបរាប់បានឲ្យដឹងថាក្មេងស្រីវ័យ១៣ឆ្នាំរូបនេះ ជាមនុស្សចូលចិត្តភាពសប្បាយរីករាយ និងដើរលេងយប់បាត់ពីផ្ទះរយៈពេល៣-៤ថ្ងៃ ហើយក្រោយមកទទួលបានព័ត៌មានថាក្មេងស្រីរូបនេះត្រូវបានគេរំលោភនៅថ្ងៃ Loy Kratong ធ្វើឲ្យនាងមានសភាពសោកសៅជាខ្លាំង ដោយអារម្មណ៍ពុំនៅក្នុងខ្លួន រហូតដល់ម្តាយនាងបានដឹងថាកូនស្រីកំពុងពរពោះទាំងវ័យក្មេង ដោយកូនក្នុងផ្ទៃមានរយៈពេល១ខែមកហើយ។ លុះពេលដឹងរឿងអ្នកម្តាយ និងក្មេងស្រីរូបនោះចាប់ផ្តើមទាស់ទែងពាក្យសម្តីគ្នា ដោយមានការស្តីបន្ទោសដល់រូបនាងជាខ្លាំង។ ស្រាប់តែនៅយប់ថ្ងៃកើតហេតុទី១៦ ខែវិច្ឋិកា វេលាម៉ោង១១ និង៥៥នាទីយប់ស្រាប់តែរូបនាងបានលោតសម្លាប់ខ្លួន ស្លាប់ដោយបាក់ឆ្អឹងយ៉ាងអាណោចអាធ័ម។ យ៉ាងណាមិញប៉ូលីសនឹងធ្វើការពិនិត្យសាកសពជាថ្មីម្តងទៀត មុននឹងផ្តល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទ៖
November 21, 2019 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះមានការចេញផ្សាយថា ក្រុមហ៊ុនហ្វេសប៊ុក Facebook បានដាក់ឲ្យដំណើរការនូវកម្មវិធីទូរស័ព្ទដ៏ថ្មីស្រឡាងមួយ ដែលអនុញ្ញាតិឲ្យអ្នកប្រើប្រាស់ទាំងឡាយក្នុងការបង្កើតជារូបបែបកំប្លែងប្លែកៗដោយចិត្តខ្លួនឯងបាន ហើយវាត្រូវបានស្គាល់ឈ្មោះថា Whale និងកំពុងស្ថិតនៅក្នុងតំណាក់កាលធ្វើតេស្តនៅឡើយផងដែរ។ ជាធម្មតារូបថ្លុក និងរូបភាពបែបតុក្កតាត្រូវបានពេញនិយមប្រើយ៉ាងច្រើនពីសំណាក់ក្រុមយុវវ័យ ដើម្បីប្រាស័យទាក់ទងគ្នា ប៉ុន្តែក្នុងការបង្កើតរូបបែបនេះគឺពិតជាមានភាពលំបាកខ្លាំងណាស់ដោយត្រូវការនូវជំនាញ Photo editing ឬក៏ Graphi making ជាដើមផង។ ប៉ុន្តែតាមរយៈ Whale របស់ Facebook អ្នកប្រើប្រាស់អាចបង្កើតបានដោយគ្រាន់តែជ្រើសយករូប ដែលពេញចិត្ត និងប្រើប្រាស់ tool ពិសេសៗជាច្រើនជម្រើសបន្ថែមគ្នាបង្កើតទៅជារូបថ្លុកទៅតាមចំណង់ចិត្តរបស់ខ្លួនបានយ៉ាងងាយ ហើយលើសពីនេះក៏មានទាំងមុខងារបន្ថែមអក្សរនៅពីលើរូបផងដែរដោយក្នុងនោះអ្នកប្រើប្រាស់អាចដំណើរការវាទាំងនៅ Facebook, Instagram និង Messenger ផង៕ អត្ថបទ៖
November 21, 2019 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ កាលពីពេលថ្មីៗកម្លាំងនគរបាលខេត្តព្រះសីហនុបានបង្រ្កាបបានករណីកាច់កម៉ូតូ ហើយរឹបអូសយកបានម៉ូតូចំនួន០៦គ្រឿងដូចខាងក្រោម ដូច្នេះក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត អោយប្រកាសរកម្ចាស់ម៉ូតូទាំង៦គ្រឿងនេះដើម្បីធ្វើការប្រគល់ជូនបងប្អូនដែលម្ចាស់ម៉ូតូវិញ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តព្រះសីហនុមេត្តាពិនិត្យមើលម៉ូតូទាំង ០៦គ្រឿង ហើយបើរកឃើញម៉ូតូមួយស្រដៀងរបស់ខ្លួន សូមទាក់ទងទៅកាន់កម្លាំងសមត្ថកិច្ច ដើម្បីទៅពិនិត្យម៉ូតូ៕ អត្ថបទ៖ សេម
November 21, 2019 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវេលាម៉ោង ១៣ និង៣៥នាទីមានករណីរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 5A-1448 បានក្រឡាប់បណ្តាលអោយឆាបឆេះ នៅចំណុចមុខផ្ទះលក់ និងជួសជុលម៉ូតូ តាមបណ្ដោយផ្លូវ50ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ករណីនេះបានបណ្តាលឲ្យក្មេងស្រីម្នាក់អាយុ០៧ឆ្នាំបានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធម័ ដោយសារតែរថយន្តក្រឡាប់សង្កត់ពីលើ។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងផងដែរថា មូលហេតុនៃគ្រោះថ្នាក់នេះ គឺបណ្តាលមកពីការបើកបរជែងគ្នា ទើបបណ្តាលឲ្យក្រឡាប់។ ពេលកម្លាំងសមត្ថកិច្ចកំពុងអន្តរាគមន៍នៅកន្លែងកើតហេតុ ដើម្បីស្ទួចរថយន្តបង្កឡើង ហើយយកសពក្មេងស្រីរងគ្រោះចេញ៕
November 21, 2019 - ព័ត៌មានជាតិ
កំពង់ឆ្នាំង៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់អំពីសុខទុក្ខប្រជានុរាស្រ្តជាកូនចៅ ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងសំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទាន ព្រះរាជអំណោយ ជូនដល់ប្រជាកសិករក្រីក្រ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមគ្រូពេទ្យ នៅភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រមាណជាង ៥៣៣គ្រួសារ។ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) មី១កេស ត្រីខ
November 21, 2019 - បច្ចេកវិទ្យា
កាសែតអង់គ្លេស The Sun ចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Google និង Samsung នឹងអាចត្រូវបានក្រុម hacker ចូលទៅលួចដំណើរការ និងអនុញ្ញាតិឲ្យមនុស្សអាក្រក់អាចប្រមូលយករូបភាពឬថតវិដេអូចេញពីទូរស័ព្ទទាំងនោះពីចំងាយបាន។ ប្រភពដដែលបានសរសេរទៀតថា ក្នុងនោះស្មាតហ្វូនមិនតិចជាង ១០០លានគ្រឿងឡើយ ដែលនឹងអាចទទួលរងនូវមេរោគមួយប្រភេទនេះ។ លើសពីនេះក្រុមអ្នកជំនាញបានអះអាងទៀតថា មេរោគនេះនឹងអាចធ្វើឲ្យក្រុម hacker អាចកំណត់ទីតាំងរបស់អ្នក ហើយចូលមកប្រមូលទិន្នន័យនានារបស់ម្ចាស់ស្មាតហ្វូនជាពិសេសធ្វើការហៅទូរស័ព្ទចេញដោយស្វ័យប្រវត្តិទៀតផងដែរ។ ទោះបីជាយ៉ាងណាក្តីក្រុមអ្នកជំនាញបានបញ្ជាក់ដែរថា ម្ចាស់ស្មាតហ្វូនទាំងឡាយ ដែលកំពុងមានការព្រួយបារម្ភនោះអាចជ្រើសយកវិធីម្យ៉ាង ដើម្បីបង្ការហានិភ័យបែបនេះតាមរយៈការអាប់ដេតយក version ចុងក្រោយទាំងប្រព័ន្ធដំណើរការរបស់ទូរស័ព្ទ និង version ចុងក្រោយរបស់កម្មវិធីទូរស័ព្ទរបស់ខ្លួនដល់ version ចុងក្រោយ៕ អត្ថបទ៖ Lee
November 21, 2019









