- Khmernote Media
- ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលមួយរូបនៅស្រុកស្ទឹងហាវខេត្តព្រះសីហនុ បានចង ក សម្លាប់ខ្លួន ពេលទៀបភ្លឺថ្ងៃទី២៥ខែវិឆ្ឆិកា ឆ្នាំ២០១៩ ដោយប្រើខ្សែគេា ចង ភ្ជាប់ជាប់នឹងធ្នឹមរេាងកាហ្វេ ជាមួយនឹងការបន្សល់ទុកសំបុត្រមួយច្បាប់ ។ សមត្ថកិច្ចប្រាប់ថា សាកសពឈ្មោះ ហុឹម សំបូរ ភេទប្រុស អាយុ៥៣ឆ្នាំ ជានាយផ្នែកគ្រប់គ្រងប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ មានទីលំនៅបច្ចុប្បន្នក្រុម០២ភូមិ៣ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ទោះជាយ៉ាងនេះក្តីសមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុបន្ថែម ដែលនាំទៅដល់ការធ្វើអត្តឃាតនេះនៅឡើយ។ បច្ចុប្បន្ន សាកសពត្រូបានក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
November 25, 2019 - ព័ត៌មានជាតិ
ខេត្តព្រះវិហារ៖ ក្មេងស្រីម្នាក់បានលង់ទឹកពាងស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈម្តាយជាប់រវល់ចូលបន្ទប់ទឹកមួយពព្រិចភ្នែកសោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្មេងស្រីរងគ្រោះមានឈ្មោះ មួន ស្រីលីន អាយុ២ឆ្នាំ ចំណែកឯម្តាយមានឈ្មោះ នៅ ស្រស់ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបជាកសិករ និងមានឪពុកឈ្មោះ សួន ជូរ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបជាកសិករ ស្នាក់នៅភូមិឃុំខាងលើ។ តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុម្តាយក្មេងស្រីរងគ្រោះបានចូលបន្ទប់ទឹកហើយទុកក្មេងស្រីរងគ្រោះនៅខាងក្រៅ ក្រោយពីម្តាយក្មេងស្រីរងគ្រោះចេញពីបន្ទប់ទឹកវិញក៏បានបាត់ក្មេងស្រីក៏ផ្អើលឆោឡោដល់អ្នកជិតខាងទាំងព្រឹកក្រោយមកក៏បានរកឃើញកូនស្រីរបស់ខ្លួននៅក្នុងពាងទឹកក្បែរផ្ទះ ប៉ុន្តែជាអកុសលក្មេងស្រីបានស្លាប់នៅក្នុងពាងទឹកនោះយ៉ាងអាណោចអាធ័ម៕
November 25, 2019 - PR
ភាពរីកចម្រើនដ៏គួរអោយកត់សម្គាល់នៃវិស័យស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Vivo កំពុងតែធ្វើអោយអ្នកប្រើប្រាស់របស់ខ្លួនទទួលបានបទពិសោធន៍អស្ចារ្យនិងរីករាយជាមួយអ្វីដែលពួកគេចង់បានលើសពីការរំពឹកទុកផងដែរ។ ជាពិសេសក្រុមហ៊ុន Vivo តែងតែធ្វើការផ្តល់ជូននូវជម្រើសដ៏ល្អស័ក្តិសមបំផុតដល់អតិថិជនទាំងអស់ទៅតាមសេចក្តីត្រូវរបស់ពួកគាត់។ ជាក់ស្តែងសម្រាប់អាវុធធុនតូចតែខ្លាំងស្មាតហ្វូនចំណូលថ្មី Vivo S1Pro ក៏ត្រូវបានចាប់បើកការ Pre-order ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកានេះតទៅជាមួយនឹងការបង្ហាញចេញនៅក្នុងកញ្ចប់តម្លៃខ្ទង់ $3XX ស្តើងតែប៉ុណ្ណោះ។ នេះគឺជាតម្លៃមួយដែរល្អ គួបផ្សំជាមួយលក្ខណៈសម្បត្តិប្រសើរផងនោះ Vivo S1Pro អាចនឹងត្រូវចិត្តអ្នកប្រើភាគច្រើនបានហើយ ក្រៅពីនេះ vivo ក៏ផ្ដល់កាដូជូនសម្រាប់អតិថិជនណាដែរបាន Pre-order S1Pro បន្ថែមទៀតផងដែរ។ ហើយអ្វីដែរពិសេសនោះគឺថាស្មាតហ្វូន S1Pro នេះពិតជាមានចំនុចល្អ និងចំនុចទាក់ចិត្តច្រើន ស្របទៅតាមតម្រូវការអតិថិជនក្នុងពេលបច្ចុប្បន្ន។ លក្ខណៈពិសេសនៃស្មាតហ្វូន vivo S1Pro៖
November 24, 2019 - ព័ត៌មានជាតិ
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាសាលាមត្តេយ្យ វត្តព្រិនមួយខ្នង មានបួនបន្ទប់ ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប កាលពីពេលថ្មីៗកន្លងទៅនេះ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានមានប្រសាសន៍ថា៖ កន្លងមកក្រុងសៀមរាប បានជួបនូវបញ្ហាច្រើនដែរ គឺទីមួយបញ្ហាផ្លូវ ដោយបានទទួលនូវការរិះគន់ច្រើនពាក់ព័ន្ធនឹងបញ្ហាផ្លូវ ព្រោះថាបងប្អូនប្រជាពលរដ្ឋសុទ្ធតែបានជួបប្រទះនូវផលលំបាកក្នុងការធ្វើដំណើរតាមផ្លូវរបស់យើង ដែលទទួលរងការខូចខាតច្រើន និងទទួលបាននូវការចុះផ្សាយព័ត៌មានជាច្រើន ហើយបញ្ហាឯកឧត្តមអភិបាលខេត្តសៀមរាប លោកក៏បានជ្រាបអំពីការលំបាករបស់បងប្អូនក្នុងរយៈពេលប៉ុន្មានខែមកនេះ លោកបានសុំការអធ្យាស្រ័យ ចំពោះការយឺតយ៉ាវ ហើយលោកក៏បានយកចិត្តទុកដាក់នូវព័ត៌មាននេះ ព្រមទាំងមានផែនការណ៍ជាក់លាក់រួចរាល់អស់ហើយដែរ ខណៈក្នុងពេលកន្លងមកនេះ អាជ្ញាធរពិតជាអត់ធ្មត់ ដោយមិនបានឆ្លើយតបពាក់ព័ន្ធទៅនឹងការរិះគន់ក្នុងន័យស្ថាបនា ។ លោក នួន ពុទ្ធរ៉ា បានបញ្ជាក់ទៀតថា នៅឆ្នាំនេះ ក្រុងសៀមរាបទទួលបានផ្លូវចំនួន៤៥ខ្សែ
November 24, 2019 - PR
កាលពីព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅនេះ ស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានបង្កើតនូវភាពសប្បាយរីករាយជួបជុំគ្នា នៅក្នុងកម្មវិធីសប្បុរសធម៌នៅឯមណ្ឌលកុមារកំព្រាភ្នំពេញថ្មី ដែលស្ថិតនៅក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការចូលរួមយ៉ាងពិសេសពីថ្នាក់ដឹកនាំ និងក្រុមកាងារស្ថានីយទូរទស្សន៍ភីអិនអិន រួមទាំងអ្នកនិពន្ធជើងចាស់ និងជាផលិតករ អ្នកស្រី ពាន់ ភួងបុប្ផា រួមទាំងតារាៗកិត្តិយសដែលជាតួអង្គសម្តែងផ្ទាល់នៅក្នុងរឿង តួគេ ខ្ញុំសម្តែង ដូចជា កញ្ញា មុនី វិជ្ជរា តួព្រះនាង លំអងច័ន្ទ លោក អេតវីន តួព្រះអង្គម្ចាស់ ហង្សា និងមនោ
November 23, 2019 - ព័ត៌មានជាតិ
នៅមុននេះបន្តិច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថានឹងខកខានចូលរួមប្រជុំអាស៊ាន-កូរ៉េ, មេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាននៃសាធារណរដ្ឋកូរ៉េ ដោយសារតែម្តាយក្មេកជាទីគោរពស្រឡាញ់របស់សម្តេចកំពុងស្ថិតនៅសង្រ្គោះបន្ទាន់និងពិនិត្យឃើញថាពិបាកនឹងសង្រ្គោះបាន។ ដោយសម្តេចតេជោ បានបង្ហោះសារដែលមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖ “ពេលនេះ ខ្ញុំកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយសារម្តាយក្មេកជាទីគោរពស្រឡាញ់របស់ខ្ញុំកំពុងស្ថិតនៅសង្រ្គោះបន្ទាន់និងពិនិត្យឃើញថាពិបាកនឹងសង្រ្គោះបាន។ ហេតុការណ៍នេះបានកើតឡើងចំពេលដែលខ្ញុំត្រៀមចាកចេញទៅប្រជុំអាស៊ាន-កូរ៉េ, មេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាននៃសាធារណរដ្ឋកូរ៉េ។ ដោយបំពេញភារកិច្ចជាកូន ខ្ញុំគ្មានជម្រើសអ្វីក្រៅតែពីសុំទោសប្រធានាធិបតីកូរ៉េ មូន ចេអ៊ីន និងឯកឧត្តម ប្រាយុទ្ឋ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ដែលជាប្រធានអាស៊ាន និងថ្នាក់ដឹកនាំអាស៊ានផ្សេងទៀតចំពោះការអាក់ខានរបស់ខ្ញុំសម្រាប់កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងតំណាងឱ្យខ្ញុំនៅក្នុងកិច្ចប្រជុំទាំងពីរខាងលើ។ ខ្ញុំក៏សូមការយោគយល់ពីសំណាក់បងប្អូនខ្មែរដែលជានិស្សិត ជាពលករ
November 23, 2019 - បច្ចេកវិទ្យា
ព័ត៌មានដ៏សំងាត់បំផុតរបស់ស្មាតហ្វូន OnePlus ប្រហែលជាត្រូវបានលេចធ្លាយកាន់តែខ្លាំងឡើងជាពិសេសជាមួយនឹងការបង្ហាញពីរូបរាងរបស់វាផងដែរ ទោះបីជាស្ថិតនៅក្នុងពេលច្រើនខែទៀតទំរាំតែដល់ថ្ងៃបង្ហាញខ្លួនជាផ្លូវការយ៉ាងណាក្តី។ រូបគំនូរពណ៌ខ្មៅមួយផ្ទាំង ដែលត្រូវបានចេញផ្សាយអាចឲ្យយើងមើលឃើញថា គឺជាម៉ូដែលដែលមានព័ត៌មានចចាមអារ៉ាមជាយូរមកហើយនោះគឺ OnePlus 8 Pro។ រូបគំនូរបង្ហាញថា OnePlus 8 Pro នឹងលេចឡើងមកជាមួយនឹងកាម៉េរាចំនួន៤គ្រាប់នៅពីខាងក្រោយ។ ចំពោះកាមេរ៉ាខាងមុខវិញ OnePlus បានផ្លាស់ប្តូរពីកាមេរ៉ាបង្កប់នៅក្នុងតួខ្លួននៅលើ OnePlus 7 Pro និង 7T Pro ដោយប្តូរមកប្រើប្រាស់កាមេរ៉ាទំលុះអេក្រង់វិញ ដែលវាស្រដៀងទៅនឹង Galaxy S10 របស់ Samsung តែម្តង។ ចំពោះកាលបរិច្ឆេទការប្រកាសជាផ្លូវការគេនៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ ហើយក៏មានកម្មវិធីប្រកាសស្មាតហ្វូនថ្មីណាមួយខាង OnePlus
November 23, 2019 - ព័ត៌មានជាតិ
ខេត្តស្វាយរៀង-នគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ប្រាប់បណ្តាញផ្សព្វផ្សាយនៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា២០១៩នេះថា សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យដែលអារ.ក សម្លាប់កម្មការិនីនៅក្នុងរោងចក្រ កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា បានហេីយ ដោយជនសង្សយ័ដែលសម្លាប់គឺជាសង្សាររបស់ជនរងគ្រោះ។ អំពេីឃាតកម្មនេះ កេីតឡេីងក្នុងរោងចក្រធីវ៉ាយ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គី ហ្គារីសស៍ក្នុងភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង វេលាម៉ោងជិត៦កន្លះព្រឹកថ្ងៃទី២២ ខែវិច្ឆិកា។ ជនសង្ស័យឈ្មោះ នាង ក្រឹម ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវជាសង្សារបស់ជនរងគ្រោះឈ្មោះខឹម ពិសាល ភេទស្រី អាយុ២៤ឆ្នាំរស់នៅភូមិព្រៃរការ ឃុំឈើទាល ស្រុកស្វាយជ្រុំខេត្តស្វាយរៀង។ សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងតាមការស្រាវជ្រាវថា មូលហេតុដែលឈានដល់ការសម្លាប់យ៉ាងសាហាវនេះ គឺដោយសារក្រុមគ្រួសារខាងស្រីមិនអោយរៀបអាពាហ៍ពិពាហ៍។
November 23, 2019 - PR
(ភ្នំពេញ)៖ នៅថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នាសណ្ឋាគារកាំបូឌីយ៉ាណា អង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) សហការជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្មនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាមួយស្តីពីឌីជីថលនីយកម្ម និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ ក្នុងគោលដៅបង្ហាញអ្នកធ្វើគោលនយោបាយអំពីនិន្នាការបច្ចុប្បន្ន និងគោលនយោបាយថ្មីទាក់ទងទៅនឹងបញ្ហាប្រឈម និងឱកាសពីបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ (4IR)។ ដោយផ្តោតលើការធ្វើបច្ចុប្បន្នភាពដល់អ្នកបង្កើតគោលនយោបាយ អំពីនិន្នាការចុងក្រោយបំផុត នៅក្នុងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ (4IR) សិក្ខាសាលានេះបានរៀបចំឱ្យមានការពិភាក្សាជាក្រុម ដោយមានការចូលរួមពីសំណាក់ឯកឧត្តម សារុន រិទ្ធា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្មនៃប្រទេសកម្ពុជា បណ្ឌិត Pichet Durongkaveroj អតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គមនៃប្រទេសថៃ បណ្ឌិត
November 22, 2019 - សុខភាព
បង្គា ជាសត្វសមុទ្រមួយប្រភេទ ហើយវាត្រូវបានយកមកធ្វើអាហារ បានជាច្រើនមុខ ដោយមានរសជាតិឆ្ងាញ់ ញ៉ាំហើយ ចង់ញ៉ាំទៀត។ វាក៏ត្រូវបានយកមកញ៉ាំឆៅផងដែរ ដោយគ្នាយើងច្បាស់ជាស្គាល់ហើយ មុខម្ហូប “បង្គាកោះកុង” ដែលមានបង្គាឆៅ និងទឹកត្រីបុកហិរខ្លាំង រួមជាមួយបន្លែចម្រុះ។ ១. តើញ៉ាំបង្គាឆៅ សុវត្ថិភាពអត់? ត្បិតតែមានប្រជាជននៅតាមបណ្ដាជាច្រើន រួមទាំងខ្មែរយើងផង ញ៉ាំបង្គាឆៅក៏ពិតមែន តែបង្គា អាចមានផ្ទុកបាក់តេរី វីរុស និងប៉ារ៉ាស៊ីត ដែលអាចបណ្ដាលឲ្យយើងពុល ឬកើតជំងឺ។ ពពួកបាក់តេរី និងវីរុសគ្រោះថ្នាក់ ដែលមាននៅក្នុងបង្គា អាចងាប់បាន លុះត្រាតែត្រូវចម្អិនក្នុងសីតុណ្ហភាពខ្ពស់។ ២. គ្រោះថ្នាក់នៃការញ៉ាំបង្គាឆៅ បង្គាឆៅ
November 22, 2019









