- Khmernote Media
- កីឡា
នៅមុននេះបន្តិចវីរកីឡាការិនី កែ ឡេង បានយកឈ្នះកីឡាការិនីឡាវ Bivilak Thepphakan ដោយលទ្ធផល ៣៦-២២ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ លើវិញ្ញាសាវាយយកពិន្ទុ (Shooting) នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។ ហើយនេះជាមោទកភាពនិងជាប្រវត្តិសាស្ត្រដោយ កីឡាការិនី កែ ឡេង ដណ្ដើមបានមេដាយមាសពិភពលោក ៤ សម័យកាល ពោលគឺនៅឆ្នាំ២០១៣, ឆ្នាំ២០១៥, ឆ្នាំ២០១៧ និងឆ្នាំ២០១៩៕
November 22, 2019 - PR
(ភ្នំពេញ)៖ ដោយចិត្តជាមនុស្ស មិនចង់រស់នៅត្រឹមសម្រាប់តែខ្លួនឯង លោកគឹម ខេមរិទ្ធ និងលោកស្រី ឡុង រ៉ានី ថ្នាក់គ្រប់គ្រងក្រុមហ៊ុនរិទ្ធរ៉ានី ឯ.ក និងហាងរ៉ានីតា ខូលិកហ្សិន បានសម្រេចចិត្តចាប់ផ្តើមជំនួញ នៅឆ្នាំ២០១៤ ដោយគាត់បានយល់ថា ជំនួញជាអ្វីដែលអាចបំពេញនៅអ្វីដែលគាត់ចង់បាន គឺចំណូលគ្មានដែនកំណត់ ជាពិសេសអាចផ្តល់ឱកាសដល់ប្អូនៗ ក្នុងការស្វែងរកការងារ បើទោះជាគាត់មិនមានចំណេះដឹងខ្ពស់ដ៏ដោយ។ ការចាប់ផ្តើមដំបូងពីការលក់គ្រឿងសំអាងតិចតួចអនឡាញ ១ថ្ងៃចំណូល 2 ទៅ 3ដុល្លារដោយពេលនោះគាត់មានលុយនៅក្នុងខ្លួនត្រឹមតែ៦០០ដុល្លារប៉ុណ្ណោះ ក្នុងការចាប់យកអាជីវកម្មនេះ រាល់ការលក់ ស្តុកឥវ៉ាន់គឺនៅក្នុងបន្ទប់គេងរបស់គាត់ដ៏តូច១ មានគ្នា ៤នាក់ទាំងកូនគាត់។ បន្ទាប់មក លោកបានសំរេចបេីកហាងនៅឆ្នាំ ២០១៦ ដោយគាត់ត្រូវចំណាយថ្លៃផ្ទះ៧០០ដុល្លារក្នុងមួយខែ
November 22, 2019 - PR
ថ្មី និងប្លែកទៀតហើយក្នុងកម្មវិធីអធិរាជគុនខ្មែរ ISI PALM នៅថ្ងៃអាទិត្យទី២៤ខែវិច្ឆិកាឆ្នាំ២០១៩នេះ គឺការប្រកួតដាក់តម្លៃខ្លួនទាំងអស់ និងដណ្ដើមប្រាក់លាន។ ម្ចាស់ខ្សែក្រវាត់ Max ថុល ថេង បានព្រមព្រៀងគ្នាជាមួយ ជើងឯកថ្នាលថ្នាក់ជាតិ កាន់ ម៉េងហុង ដើម្បីវាយដាក់តម្លៃខ្លួន ទាំងអស់ជាមួយ គ្នា។ អ្នកឈ្នះនឹងបានប្រាក់តម្លៃខ្លួនសរុបទាំងអស់តែម្នាក់ឯង ឯអ្នកចាញ់នឹងត្រលប់ទៅផ្ទះវិញស្វិតហោប៉ៅ។ជាមួយគ្នានោះ គូសងសឹកដ៏ជក់ចិត្ត ព្រឿង សុចឺត និង ប៊ន ពន្លឹក ក៏នឹងប្រកួតដណ្ដើម ប្រាក់លាននៅ PNN ផងដែរ។ អ្នកទាំងពីរធ្លាប់ប៉ះគ្នាលើកដំបូងក្នុងវគ្គផ្ដាច់ព្រ័ត្រជើងឯក ថ្នាលថ្នាក់ជាតិ ដោយកាលណោះ សុចឺត
November 22, 2019 - បច្ចេកវិទ្យា
ជាអត្ថបទដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលត្រូវបានចេញផ្សាយដោយ DailyMail នៅថ្ងៃនេះដោយបាននិយាយថា អ្នកជំនាញបច្ចេកវិទ្យាជាច្រើនបានធ្វើការព្រមានមួយថា បច្ចុប្បន្នអ្នកប្រើប្រាស់ស្មាតហ្វូន Android ដល់ទៅរាប់រយលាននាក់នឹងប្រឈមមុខទៅនឹងក្រុម hacker ថ្មី ដែលពួកគេពេលនេះមានសមត្ថភាពក្នុងការចូលទៅដល់មុខងារសំខាន់ក្នុងទូរស័ព្ទទាំងនោះបានយ៉ាងងាយស្រួល។ ក្រុមអ្នកជំនាញបានប្រើប្រាស់ការធ្វើតេស្តទៅលើលទ្ធភាពនៃការងាយរងគ្រោះជាច្រើនវិធីនៅលើស្មាតហ្វូន Pixel ចំនួនពីរផ្សេងគ្នា ហើយជាលទ្ធផលពួកគេអាចចូលទៅដល់ស្មាតហ្វូន និងដំណើរការងារមួយចំនួន ដោយមិនបានឲ្យម្ចាស់ស្មាតហ្វូនបានដឹងឡើយ។ ដោយប្រើប្រាស់វិធីទាំងនោះក្រុមនេះអាចចាប់យកទិន្នន័យពីកាមេរ៉ានៃទូរស័ព្ទ ចូលទៅស្តាប់ការនិយាយទូរស័ព្ទ និងចាប់ដឹងទីតាំង GPS អ្នកប្រើថែមទៀត។ ចន្លោះប្រហោង ដែលត្រូវបានរកឃើញ ដោយក្រុមអ្នកជំនាញមកពីក្រុមហ៊ុន Chexmarx នោះត្រូវបានគេដាក់ឈ្មោះថា CVE-2019-2234 ដែលអនុញ្ញាតិឲ្យ hacker អាចចូលទៅដល់ និងប្រើប្រាស់កម្មវិធីសំខាន់ៗជាច្រើន និងប្រាកដណាស់ជាធ្វើឲ្យម្ចាស់ទូរស័ព្ទទឹកភ្នែកបានយ៉ាងងាយស្រួល។ ជាការធ្វើតេស្តដំបូងដោយក្រុមមកពី
November 22, 2019 - PR
ក្រុមហ៊ុន គូបូតា ខេមបូឌា ខូអិលធីឌី កាលពីពេលថ្មីៗនេះ បានរៀបចំឡើងនូវកម្មវិធីសប្បុរសធម៌ ៥ឆ្នាំជាប់ៗគ្នាក្នុងយុទ្ធនាការឈ្មោះថា “ KUBOTA Sharing the Future” ដើម្បីផ្តល់ថវិកាជាង ៦៦០ លានរៀល (ស្មើនឹង ១៦៥.០០០ ដុល្លារអាមេរិក) សម្រាប់ជាជំនួយដល់ការអប់រំ សិស្សានុសិស្ស ក៏ដូចជាកុមារដែលខ្វះខាតនៅតាមតំបន់ឆ្ងាយៗទូទាំងប្រទេស។ កម្មវិធីសប្បុរសធម៌នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ សុខាល័យ អង្គរ វីឡា រីសត ក្នុងខេត្តសៀមរាប។ លោក ភីសានុ មីលីនតានុស អគ្គនាយករង និងជាអ្នកគ្រប់គ្រងទូទៅផ្នែកលក់ និងសេវាកម្ម
November 22, 2019 - PR
កំពូលក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខ២នៅលើពិភពលោកបានចេញយុទ្ធសាស្ត្រខ្លាំង១ទៀតសម្រាប់ទីផ្សារកម្ពុជាដែលពុំទាន់មានក្រុមហ៊ុនស្មាតហ្វូនណាបានចាប់ផ្ដើមនៅឡើយ ដោយកម្មវិធីនេះបានធ្វើឡើងកាថ្ងៃទី២១ខែវិច្ឆិកា២០១៩។ លោក Henry, Country Director របស់ក្រុមហ៊ុន Huawei កម្ពុជា លោក Henry, Country Director របស់ក្រុមហ៊ុន Huawei កម្ពុជាបានថ្លែងថាយុទ្ធសាស្រ្តថ្មីនេះគឺការប្រមូលផ្ដុំអ្នកបង្កើតកម្មវិធីនៅលើស្មាតហ្វូន (App Developer) នៅកម្ពុជាដើម្បីធ្វើការរួមគ្នានៅលើ Huawei Mobile Service (HMS) ជាក់ស្ដែងគឺ AppGallery ដែលជាទីតាំងទាញយកកម្មវិធីធំទី៣នៅក្នុងវិស័យ បច្ចេកវិទ្យា ជាពិសេសគឺការប្រើប្រាស់នៅលើ Huawei Mate30 Pro។ “យុទ្ធសាស្ត្រ១នេះពួកយើងកំពុងវាយលុកទូទាំងតំបន់អាស៊ីនិងអ៊ឺរ៉ុប ហើយយើងជឿជាក់ថា HMS
November 22, 2019 - ព័ត៌មានជាតិ
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រួមជាមួយនឹងរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំដង្ហែក្បួនសាកល្បង នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នឹងមានការរៀបចំពិធីបុណ្យដង្ហែព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ជាផ្លូវការ ដែលប្រារព្ធធ្វើឡើងនៅវេលាម៉ោង០៦ និង០០នាទីតទៅ។ ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងរក្សាសន្តិសុខ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរតាមតម្រាយផ្លូវប្រារព្ធពិធី ដោយចាប់ចេញដំណើរចេញពីវត្តបទុមវតីតាមវិថីឧកញ៉ា ស៊ូ ស្រុន ទៅកាន់មហាវិធីព្រះសុរាម្រិត ដល់មហាវិថីព្រះនរោត្តម រង្វង់មូលវិមានឯករាជ្យ មហាវិថីព្រះសីហនុ មហាវិថីសម្តេច សុធារស រួចឆ្ពោះទៅទីតាំងប្រារព្ធពិធី។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធលើខាងនេះ
November 22, 2019 - បច្ចេកវិទ្យា
តោះហ្វេន Team Yellow ទាំងអស់គ្នានៅពេលនេះស្មាតហ្វូន realme ដែលមានស្លាកសញ្ញាពណ៌លឿងកំពុងមានភាពពេញនិយមក្នុងស្រទាប់យុវវ័យ ក្រោយពីក្រុមហ៊ុន Brand កូនពៅនេះបានសម្រេច បញ្ចេញស្មាតហ្វូន realme5/realme5Pro ក្នុងប្រទេសកម្ពុជា គឹថាដាច់ចង្កេះតែម្តងជាមួយនឹងតម្លៃឡូយកប់មិនគួរឲ្យជឿ។ ស្របពេលនេះដែរក្រុមហ៊ុន realme ប្រចាំនៅប្រទេសកម្ពុជា បានបើកកម្មវិធីកក់ទុកមុន ឬ (Pre-order) នៅលើទូរស័ព្ទ realme5/realme5Pro សម្រាប់អ្នកគាំទ្រជា Team Yellow នៅប្រទេសកម្ពុជា និង ហ្វេនយុវវ័យជាច្រើនទៀត ដែលបានសន្សំចិត្តចង់ក្លាយជាម្ចាស់ស្មានហ្វូនទំនើបថ្មីចុងក្រោយទាំងពីរម៉ូឌែលនេះ ដោយ realme5 មានតម្លៃត្រឹមតែ $199 និង realme5Pro
November 22, 2019 - PR
ក្រុមហ៊ុនរីច អ៊ែវ៉ឹន្យូ ឯ.ក (Rich Avenue Co., Ltd) កាន់តែខ្លាំងឡើងនៅក្នុងឆមាសទី២ ឆ្នាំ២០១៩ នេះ និង ជាអ្នក ចែកចាយផ្តាច់មុខជាផ្លូវការ និងទទួលបានអាជ្ញាបណ្ណ័ពីម៉ាកផលិតផល ECCO & GEOX ដើម្បីចែកចាយនៅក្នុង ប្រទេសកម្ពុជា។ ECCO ជាម៉ាកផលិតផលស្បែកជើងលំដាប់ពិភពលោកដែលរួមបញ្ចូលម៉ូត និងផាសុកភាពនៅក្នុងផលិតផលតែមួយ។ ភាពជោគជ័យរបស់ ECCO ទទួលបានដោយសារតែផលិតផលរបស់ ECCO មានលក្ខណៈពិសេសដែលសមត្រូវនឹង ជើងគ្រប់ពេលដែលពាក់ និងធ្វើពីស្បែកដែលមានគុណភាពខ្ពស់។ ECCO ជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវខ្ពស់ ដែលគ្រប់គ្រង និង កាន់កាប់គ្រប់ដំនាក់កាលនៃចង្វាក់ផលិតកម្មដែលធ្វើពីស្បែកចាប់ពីដំនាក់ផលិត
November 22, 2019 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ អង្គការសប្បុរសធម៌ជប៉ុនមួយឈ្មោះថា «អង្គការ សាមគ្គីធម៌ ម៉ារីស្តកម្ពុជា» បានជួយកសាងអគារចំនួន ១៦ខ្នង មាន៣២បន្ទប់ ចំណាយសរុបអស់ប្រាក់ ប្រមាណជាង ១លានដុល្លារអាមេរិកសំរាប់សិស្សពិការភាព ស្នាក់នៅចំនួន១៨៥នាក់ ដែលកំពុងបន្តការរៀនសូត្រ ដែលមានទីតាំង ស្ថិតនៅភូមិព្រែករាំង១ ឃុំកំពង់ សំណាញ់ ក្រុងតាខ្មៅ ។ ក្នុងឱកាសជួបសំណេះសណាលជាមួយសិស្សពិការភាព នៅព្រឹកមិញនេះឯកឧត្តម ឯម ចន្ទ័មករា អគ្គលេខាធិការក្រុមប្រឹក្សា ជនពិការ បានថ្លែង អំណរគុណ ចំពោះ អង្គការ សាមគ្កីធម៌ម៉ារីស្តកម្ពុជា និង ដៃគូ អង្គការ សប្បុរសធម៌
November 22, 2019









