- Khmernote Media
- ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញស្វាគមន៍ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ធ្វើដំណើរតាមនាវាទេសចរណ៍ VIKING ORION ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យមន្ត្រីកំពង់ផែ ក៏ដូចជាមន្ទីរទេសចរណ៍រៀបចំកែលម្អសោភ័ណភាព បរិស្ថាន ត្រូវដាក់ខ្សែសុវត្ថិភាព និងរៀបចំបង្គន់អនាម័យ តាមស្តង់ដារ ព្រោះភ្ញៀវទេសចរបរទេស ត្រូវការបង្គន់អនាម័យនៅពេលរង់ចាំនៅទីលានកំពង់ផែ ។ សូមបញ្ជាក់ថា នាវាទេសចរណ៍
November 26, 2019 - បច្ចេកវិទ្យា
កន្លងមកកាលពីគ្រាដែលម៉ូដេល Galaxy S11 ត្រូវបានបង្ហាញរូបរាងឌីសាញជាលើកដំបូងភ្លាមព័ត៌មានបែកធ្លាយជាច្រើនអំពីម៉ូដែលធូរថ្លៃជំនាន់ក្រោយរបស់វាភ្លាមតែម្តងគឺ Galaxy S11e ដោយក្នុងនោះមានទាំងវិដេអូ៣៦០ដឺក្រេរបស់វាផងដែរ។ ម៉ូដែលដែលត្រៀមបង្ហាញខ្លួនក្រោយនេះគឺមានលក្ខណៈប្រណិតខ្លាំងដូចទៅនឹងអ្វីដែលជាម៉ូដែលជំនាន់មុនរបស់ខ្លួនដែរ ដោយកាម៉េរាខាងក្រោយទាំង៣គ្រាប់ស្ថិតនៅក្នុងជ្រុងការ៉េមួយនៅផ្នែកខាងលើឆ្វេងបង្អស់។ ទោះបីជាវាត្រូវបានគេរំពឹងថា នឹងមានការអភិវឌ្ឍបន្ថែមទៅលើកាម៉េរា ultra wide angle ទាំងពីរជាមួយនឹងមុខងារ telephoto shooter ក្តី ប៉ុន្តែគេជឿជាក់ថា Samsung នឹងចាំបាច់កាត់បន្ថយចំណាយម៉ូដែលនេះតាមរយៈការប្រើប្រាស់ Len ត្រឹម 2x ខណៈដែល Galaxy S11 និង Galaxy S11+ សុទ្ធមានសមត្ថភាពដល់ទៅ 5x len។ ជាសរុបគេសន្និដ្ឋានថា
November 26, 2019 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ ក្មេងស្រីម្នាក់ត្រូវបានក្រុមហ៊ុនប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ក្រោយធ្វើសកម្មភាពបន្លំលួចលុយរបស់ក្រុមហ៊ុនបានជាង២០ដង។ ករណីនេះ បានកើតឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៤និង៣០នាទី ត្រង់ចំណុចសង្វៀនជល់មាន់របស់ ក្រុមហ៊ុនកាស៊ីណូ ហ្រ្គេនដ្រាហ្គនរីសត ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ។ ក្មេងស្រីសង្ស័យមានឈ្មោះ ស ស្រីល័ក្ខ អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូ ហ្គ្រេនដ្រាហ្គនរីសត មានទីលំនៅភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ចំណែកជនរងគ្រោះតំណាងឲ្យក្រុមហ៊ុនឈ្មោះ ធុន វាសនា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខក្រុមហ៊ុនហ្គាវ៉ូដា មានទីលំនៅភូមិរការលើ ឃុំស្វាយរលំ
November 26, 2019 - អន្តរជាតិ
ថៃ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ មានការចែករំលែកពេញបណ្តាញសង្គមដោយមានករណីឃាតកម្មយ៉ាងសាហាវឃោរឃៅមួយបានកើតឡើងនៅឯប្រទេសថៃ កូនប្រុសបានសម្លាប់ម្តាយខ្លួនឯងរួចកាត់ជា៥កំណាត់ញាត់ចូលក្នុងទូរទឹកកក មុននឹងបាញ់សម្លាប់ខ្លួនឯង។ ហេតុការណ៍មួយនេះបានកើតឡើងនៅឯផ្ទះមួយស្ថិតនៅលើផ្លូវលេខ២៨ តំបន់ថាខាម ទីក្រុងបាងកក ប្រទេសថៃ។ ដោយនៅកន្លែងកើតហេតុប៉ូលីសបានរកឃើញសាកសពស្ត្រីម្នាក់ដែលត្រូវបានកាត់ជា៥កំណាត់មានក្បាលដងខ្លួន ដៃនិងជើង នៅក្នុងទូរទឹកកក ព្រមជាមួយយុវជនម្នាក់ដេកក្នុងថ្លុកឈាម អការៈក្នុងសភាពធ្ងន់ធ្ងរកំពុងបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីព្យាយាមបាញ់សម្លាប់ខ្លួនឯង។ យោងតាមការសាកសួរបានឲ្យដឹងថាស្ត្រីដែលបាត់បង់ជីវិតគឺរស់នៅតែ២នាក់ម្តាយកូន ដោយកូនប្រុសរបស់គាត់រៀនឆ្នាំទី២នៃមហាវិទ្យាល័យមួយ។ នៅថ្ងៃទី២៤ ខែវិច្ឆិកា មិត្តភក្តិអ្នកស្លាប់បានទូរស័ព្ទមកអ្នកស្លាប់ដើម្បីជជែកគ្នាលេងដូចសព្វមួយដង ប៉ុន្តែទូរស័ព្ទទាក់ទងមិនបានសោះឡើយ។ លុះព្រឹកឡើងមិត្តភក្តិអ្នកស្លាប់បានមករកអ្នកស្លាប់ដល់ផ្ទះក៏ជួបកូនប្រុសរួចសួរថា តើម្តាយរបស់គេនៅឬទេ? គេក៏ឆ្លើយថាមិននៅទេ តែចម្លែកព្រោះតែឡាននៅផ្ទះ។ ដោយមិនអស់ចិត្តមិត្តភក្តិអ្នកស្លាប់ក៏ចូលក្នុងផ្ទះដើម្បីដើររក លុះពេលបើកទូរទឹកកកស្រាប់តែឃើញសាកសពអ្នកស្លាប់ ភ័យរន្ធត់ចិត្ត។ ស្របពេលជាមួយគ្នានោះដែរកូនប្រុសអ្នកស្លាប់បានយកកាំភ្លើងខ្លីមកបាញ់សម្លាប់ខ្លួនឯង។ ឃើញហេតុការណ៍បែបនេះក៏ប្រញ៉ាប់ប្តឹងប៉ូលីសឲ្យចុះមកត្រួតពិនិត្យ។ ប៉ូលីសបានរកឃើញញញួរ និងកាំបិតប័ុងតោ
November 26, 2019 - ព័ត៌មានជាតិ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសរៀបចំប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធប្រលោមលោក និងកំណាព្យរឿងឆ្នាំ២០២០ ពានរង្វាន់ព្រះនាងឥន្រ្ទទេវី។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ប្រលោមលោក និងកំណាព្យរឿង ២០២០ ប្រធានបទ៖ សេរី (១៥-៣០ទំព័រ) បេក្ខជនម្នាក់អាចដាក់បាន២ស្នាដៃ (ប្រលោមលោក១ និងប្រលោមកំណាព្យ១) ចាប់ផ្តើមទទួលស្នាដៃពីថ្ងៃជូនដំណឹងតទៅ រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៥ល្ងាចជាកំហិត។ ជ័យលាភីនិងពានរង្វាន់ លេខ១ ពានមាស១ ប្រកាសនីយបត្រ១និងថវិកា, លេខ២ ពានប្រាក់១ ប្រកាសនីយបត្រ១និងថវិកា និង លេខ៣ ពានសំរិទ្ធ១ ប្រកាសនីយបត្រ១និងថវិកា។ ចំណែកលក្ខណវិនិច្ឆ័យអត្ថន័យ
November 26, 2019 - អន្តរជាតិ
ថៃ៖ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះមានករណីបុរសម្នាក់វ័យចន្លោះពី៥០ ទៅ ៦០ឆ្នាំ បានសម្លាប់ខ្លួនដោយដេកនៅលើផ្លូវរថភ្លើង ហើយត្រូវរថភ្លើងកិន។ ហេតុការណ៍ដ៏រន្ធត់មួយនេះត្រូវបានកើតឡើងនៅឯស្រុកហាតយ៉ៃ ប្រទេសថៃ ដោយបុរសម្នាក់ពុំត្រូវបានគេស្គាល់អត្តសញ្ញាណបានដេកស្លាប់ដោយរថភ្លើងកិនក្នុងសភាពយ៉ាងអាណោចអាធ័ម។ បុរសម្នាក់នេះត្រូវបានគេប៉ាន់ប្រមាណជាអាយុ៥០-៦០ឆ្នាំ មានសម្បុរខ្មៅ សក់ទឹករលក សង្ស័យជាមនុស្សញៀនស្រា និងមានវិបត្តិផ្លូវចិត្ត។ ដោយពេលនេះសាកសពត្រូវបានគេបញ្ជូនទៅដាក់តម្កលឮនៅឯមន្ទីរពេទ្យស្រុកហាតយ៉ៃ ដើម្បីពិនិត្យកោសល្យវិច្ច័យម្តងទៀត មុននឹងបញ្ជូនទៅវត្តដើម្បីបូជា ប្រសិនបើរកសាច់ញាតិមិនឃើញ៕ អត្ថបទ៖ មេសា
November 25, 2019 - អន្តរជាតិ
ថៃ៖ កាលពីថ្មីៗនេះមានរឿងរន្ធត់ចិត្តមួយចែករំលែកពេញបណ្តាញសង្គម ដោយសារនារីម្នាក់យល់ច្រឡំស្មានតែអ្នកម្តាយខ្លួនកើតមានបញ្ហាបន្ទាប់ពីឃើញគាត់គេងលើកម្រាលឥដ្ឋ ជាមួយសត្វឆ្មាសត្វឆ្កែចិញ្ចឹម។ តាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា Naphaswan Nichanon បានរៀបរាប់ឲ្យដឹងថា៖ «នាងភ័យជាខ្លាំង ក្រោយឃើញអ្នកម្តាយខ្លួនគេងនៅលើឥដ្ឋដោយស្មានតែគាត់កើតមានបញ្ហាអ្វី ព្រោះមុនពេលកើតហេតុគាត់បានប្រាប់ថាគាត់មានអការៈចុកក្រពះខ្លាំង ពុំអាចធ្វើការកើត ក៏ត្រលប់មកផ្ទះវិញ។ លុះមកវិញគាត់ក៏សម្រាកបន្តិចទើបចុះមកដាក់ចំណីសត្វឆ្មាឆ្កែ ស្រាប់តែពេលនាងចុះពីលើផ្ទះមកឃើញរូបគាត់គេងស្តូកនៅលើឥដ្ឋ ដៃជើងនាងគឺទន់អស់ហើយ ស្មានតែអ្នកម្តាយឈឺខ្លាំង។ លុះក្រោយមកនាងក៏មកអង្គុយទន់ជង្គង់យំហើយអង្រួនអ្នកម្តាយឲ្យគាត់ដឹងខ្លួន ទើបនាងភ្ញាក់ខ្លួនថាគាត់គ្រាន់តែអស់កម្លាំងហើយគេងលក់មួយភាំងប៉ុណ្ណោះ។ ដោយគាត់បានស្រែកដាក់នាងវិញថា សម្លេងអ្វីថ្លង់ណាស់? គាត់ទើបបានសម្រាក។ តែយ៉ាងណាមិញសង្ឃឹមថាអ្នកម្តាយនឹងមិនលេងសើចបែបនេះទៀតនោះឡើយ ព្រោះចិត្តបេះដូងព្រលឹងរបស់នាងគឺចេញពីរាងកាយអស់ហើយ៕ អត្ថបទ៖ មេសា
November 25, 2019 - បច្ចេកវិទ្យា
ជាលទ្ធផលនៃការអនុម័តច្បាប់មួយដោយសភានៃប្រទេសរុស្សីកាលពីសប្តាហ៍មុនក្នុងគោលបំណងសំខាន់ការពារមិនឲ្យមានការចែកចាយ និងលក់ឧបករណ៍បច្ចេកវិទ្យាទាំងឡាយណា ដែលមិនមានការតម្លើងប្រព័ន្ធកម្មវិធីរបស់រុស្ស៊ី។ តាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានបញ្ជាក់ទៀតថា ច្បាប់ថ្មីនឹងចូលជាធរមានចាប់ពីខែកក្កដាឆ្នាំក្រោយនេះហើយ ហើយចំពោះបញ្ជីនៃក្រុមហ៊ុន និងផលិតផលដែលនឹងរងបម្រាមនោះនឹងត្រូវដាកប្រកាសជាផ្លូវការដោយរដ្ឋាភិបាលរុស្សី។ អ្វីដែលយើងអាចមើលឃើញក្នុងពេលជាក់ស្តែងនេះក្រុមហ៊ុនដែលនឹងប្រឈមមុខខ្លាំងជាងគេជាមួយនឹងបម្រាមថ្មីនេះមានដូចជា iPhone របស់ក្រុមហ៊ុន Apple ជាដើម។ តាមការអះអាងរបស់លោក Oleg Nikolayev បុគ្គលម្នាក់ស្ថិតក្នុងគណកម្មការតាក់តែងច្បាប់នេះបានពន្យល់ដែរថា ពលរដ្ឋរុស្សីជាច្រើននៅមិនទាន់បានដឹងទេថា កម្មវិធីដែលបង្កើតឡើងក្នុងស្រុកជាច្រើន ដែលអាចប្រើប្រាស់ជំនួសកម្មវិធីមានស្រាប់នៅក្នុងទូរស័ព្ទ ដែលនាំចូលពីប្រទេសលោកខាងលិច។ ដូច្នេះប្រសិនបើពលរដ្ឋមើលឃើញកម្មវិធីទាំងនោះស្រាប់នៅក្នុងទូរស័ព្ទ ពួកគេគិតថា នៅក្នុងស្រុកមិនមានកម្មវិធីផ្សេងអាចប្រើជំនួសបានឡើយ ប៉ុន្តែប្រសិនបើយើងតម្លើងកម្មវិធីដែលបង្កើតដោយអ្នកបច្ចេកទេសក្នុងស្រុកចូលទៅក្នុងទូរស័ព្ទជាងមុនសិន នោះពលរដ្ឋរុស្ស៊ីប្រាកដជាឃើញថាយើងក៏មានកម្មវិធីទូរស័ព្ទ ដែលផលិតក្នុងស្រុកដែរ ហើយអាចប្រើជំនួសកម្មវិធីពីខាងក្រៅបានទៀតផង៕ អត្ថបទ៖ Lee
November 25, 2019 - ព័ត៌មានជាតិ
ព្រះពិធីដង្ហែព្រះបរមសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ស្តេចយាងមកកាន់ព្រះមេរុ ខាងមុខវត្តបទុមវតី ដើម្បីប្រារព្ធព្រះពីធីថ្វាយព្រះភ្លើង នាវេលាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ក្នុងនោះផងដែរ ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី៕ ប្រភព៖ Royal
November 25, 2019 - បច្ចេកវិទ្យា
កងកម្លាំងយោធារបស់សហរដ្ឋអាមេរិកត្រូវបានគេដឹងថា ចាប់ផ្តើមធ្វើការត្រួតពិនិត្យ និងវាស់វែងទៅកម្រិតសន្តិសុខជាតិរបស់ខ្លួនពាក់ព័ន្ធទៅនឹងកម្មវិធី TikTok នៅក្រោយការប្រកាសព្រមានតាមរយៈទិន្នន័យ ដែលបានមកពីមន្ត្រីជាន់ខ្ពស់ម្នាក់របស់បក្សប្រជាធិបតេយ្យ នេះបើយោងតាមអ្នកនាំពាក្យរបស់យោធាអាមេរិកលោក Ryan McCarthy បានបញ្ជាក់។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅឯព្រឹត្តិការណ៍ពិពណ៍ឧស្សហកម្មជនជាតិអាមេរិកលោក McCarthy បានបន្តថា លោកបានចេញបញ្ជាយោធា ដើម្បីឲ្យមានប្រតិបត្តិការស្រាវជ្រាវនេះកើតឡើងទៅលើកម្មវីធី TikTok នៅក្រោយពេល ដែលសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យលោក Chuck Schumer បានចេញការព្រមាន។ គួរឲ្យដឹងដែរថា កាលពីថ្ងៃទី៧ ខែវិច្ឆិកាកន្លងមក លោក Schumer បានសរសេរនៅក្នុងលិខិតមួយថា អ្នកជំនាញសន្តិសុខជាតិកំពុងចាប់ផ្តើមព្រួយបារម្ភអំពីវិធីនៃការប្រមូល និងគ្រប់គ្រងទិន្នន័យនៃកម្មវិធី TikTok រួមមានទាំងមាតិកាអ្នកប្រើប្រាស់ និងការទំនាក់ទំនងអាស័យដ្ឋានអ៊ិនធឺណេត IP Address
November 25, 2019









