- Khmernote Media
- បច្ចេកវិទ្យា
តាមរយៈចំណែកទីផ្សារនាពេលបច្ចុប្បន្នបានបង្ហាញយ៉ាងច្បាស់ហើយថា Samsung គឺជាអ្នកជំនាញលក់ស្មាតហ្វូនធំជាងគេនៅលើពិភពលោក។ ទិន្នន័យជាក់ស្តែងពីអ្នកតាមដានឧស្សាហកម្មជាច្រើននាក់បានបង្ហាញថា ក្រុមហ៊ុនបាននាំចេញស្មាតហ្វូនរបស់ខ្លួនជិត ៣០០ លានគ្រឿងកាលពីឆ្នាំមុន។ អ្នកប្រហែលជាអាចស្រម៉ៃបានហើយថា តើបណ្តាញផលិតកម្មដ៏ធំមួយត្រូវបានដំណើរការយ៉ាងខ្លាំងក្លាប៉ុណ្ណាក្នុងទំហំរហូតទៅដល់ជាងមួយភាគបួននៃមួយពាន់លានគ្រឿងជារៀងរាល់ឆ្នាំ។ ក្រុមហ៊ុនមានរោងចក្រផលិតស្មាតហ្វូនជាច្រើនកន្លែងនៅលើពិភពលោក ប៉ុន្តែការកំណត់យកស្តង់ដាឲ្យដូចគ្នាទាំងអស់គឺត្រូវបានធ្វើឡើងដូចគ្នាដដែល។ ការផលិតស្មាតហ្វូនរបស់ Samsung ត្រូវបានផលិតឡើងនៅក្នុងប្រទេសដូចជាចិន វៀតណាម ឥណ្ឌា កូរ៉េខាងត្បូង ប្រេស៊ីល និងឥណ្ឌូនេស៊ីផងដែរ ដោយក្នុងនោះរោងចក្រនៅឥណ្ឌាគឺជារោងចក្រដ៏ធំបំផុតរបស់ Samsung ជាក់ស្តែងកាលពីឆ្នាំ២០១៧ ក្រុមហ៊ុនធ្លាប់បានប្រកាសទៀតថា នឹងវិនិយោគលុយដល់ទៅ៦២០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពផលិតទំហំគុណនឹង២នៃសមត្ថភាពបច្ចុប្បន្ន៕ អត្ថបទ៖ Lee
November 28, 2019 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះមានការបើកការដ្ឋានរៀបចំតម្លើង និងបំពាក់ធ្នឹមស្ពានអាកាសអ្នកដំណើរថ្មើរជើង (SKY WALK) ត្រង់ចំណុចចំណតរថយន្តផ្សារកំពង់ស្ពឺ ស្ថិតក្នុងភូមិក្រាំងពលទេព និងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ដើម្បីរក្សាសុវត្ថិភាព និងបញ្ចៀសនូវការកកស្ទះចរាចរណ៍ ចាប់ពីម៉ោង១០ និង០០នាទីព្រឹក ដល់ម៉ោង១៧ និង០០នាទីរសៀល រដ្ឋបាលខេត្តកំពង់ស្ពឺស្នើរឲ្យបងប្អូនធ្វើចរាចរណ៍ចេញ-ចូលឆ្លងកាត់ចំណុចខាងលើ ធ្វើការបញ្ចៀសចរាចរណ៍ដូចខាងក្រោម៖ + ចំពោះរថយន្តដឹកទំនិញគ្រប់ប្រភេទ ដែលធ្វើដំណើរពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ តាមបណ្តោយផ្លូវជាតិលេខ៤ សូមបញ្ចៀសទៅកាន់ផ្លូវជាតិលេខ៣វិញ + ចំពោះរថយន្តទេសចរណ៍គ្រប់ប្រភេទ សូមបញ្ចៀសទៅតាមច្រកកណ្តោលដុំ (ផ្លូវលេខ១០៤ និង១០៥) តាមផ្លូវបំបែកត្រង់ចំនុចភ្លើងស្តុបមន្ទីរសាធារណៈការ
November 28, 2019 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលម្នាក់បានបាក់ជើងទាំងសងខាង និងរងរបួសក្បាល ខណ:ពេលកំពុងបំពេញភារកិច្ចសម្រួលចរាចរណ៍លើដងផ្លូវការពារក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលគ្រោះថ្នាក់នេះកើតឡើងវេលាម៉ោង២០ និង០០ នាទី នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចស្តុបព្រែកហូរ បង្កឡើងដោយម្ចាស់រថយន្ត Tacoma ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2S-3669 ល្មើសបំពានមិនស្តាប់ការបញ្ជារបស់នគរបាលចរាចរណ៍ ដែលមានឈ្មោះអ.ឯក ទូច សៅហេង ឲ្យអែបខាង មិនតែប៉ុណ្ណោះថែមទាំងបើកបំបុកបណ្តាលឲ្យប៉ើងនគរបាលចរាចរណ៍ខ្ទាត៥ម៉ែត្រ រួចបានថែមល្បឿនបើករត់គេចទៀត យ៉ាងណាម៉ិញដោយមានការសហការល្អរបស់សមត្ថកិច្ចបានធ្វើការឃាត់បានរថយន្តភ្លាមៗផងដែរ ប៉ុន្តែម្ចាស់រថយន្តបានរត់គេចចេញបាត់ទៅហើយ។ សមត្ថកិច្ចបានលើកឡើងថា ទោះម្ចាស់រថយន្តរត់ទៅដល់ទីណាក៏មិនរួចផុតពីសំណាញ់សមត្ថកិច្ចឡើយ ហើយសមត្ថកិច្ចប្រកាសឲ្យម្ចាស់រថយន្តចូលខ្លួនសារភាពកំហុសជាបន្ទាន់ យើងជឿថាលោកអាចស្គាល់ពីសមត្ថភាពរបស់មន្ត្រីនគរបាលខេត្តកណ្តាលរួចហើយ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល
November 28, 2019 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៩:៥០នាទី នៅចំណុច ផ្ទះជួលលេខ ១៧ E1 ផ្លូវ២៩០ ក្រុមទី៤៤ ភូមិ១០ សង្កាត់ទួលស្វាយព្រៃទី០២ ខណ្ឌបឹងកេងកង កំលាំងផ្នែកជំនាញនឹងប៉ុស្តិ បានសហការណ៍ជាមួយ ការរិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ផាំង ញេីសុី ភេទ ស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរ ឌីជេ នឹងធ្វើការឆែកឆេរផ្ទះ
November 28, 2019 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ នារសៀលថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០១៩ នគរបានប្រឆាំបទល្មើសសេដ្ឋកិច ដឹកនាំដោយឯកឧត្ដម ឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំបទល្មើសេដ្ឋកិច្ច បានចុះបង្ក្រាបទីតាំង ផលិត វេចខ្ចប់ ស្រាក្រហមក្លែងបន្លំម៉ាកសញ្ញា ក្លែងក្លាយម៉ាក Penfolds Bin 2 Bin 8 Bin707 Bin128 Bin407 Bin389 ស្រាចំនួន២៤៨កេស=១៤៨៨ដប ស្រាក្រហម88ចំនួន ១៣២កេះ=១៥៨៤ដប សំបកប្រអប់៩៣ដុំ=៩៣០សន្លឹក ស្ទុីឃើរ៥២ដុំ=៥២០០សន្លឹក សំបកកេស៤០០ដុំ=១០០០០កេស (កម្មសិទ្ធបញ្ញា) ដោយបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្ដបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋាន និងមានការសម្របសម្រួលពីលោក
November 28, 2019 - បច្ចេកវិទ្យា
ចាប់ផ្តើមពីខែ កក្កដា ឆ្នាំ២០១៩ មក យើងបានដឹងហើយថា ស្មាតហ្វូនដែលល្បីៗ គឺសុទ្ធតែមានបំពាក់ កាមេរ៉ារហូតដល់ទៅ៤គ្រាប់ដូចជាស្មាតហ្វូនរបស់ OPPO ជាដើម។ នៅពេលដែលឃើញច្រើនគ្រាប់បែបនេះ ប្រិយមិត្តភាគច្រើនច្បាស់ជាឆ្ងល់ហើយ ថាយកទៅធ្វើអ្វីខ្លះបានច្រើនបែបនេះ? ចំលើយដ៏ងាយស្រួល គឺមុខងារនៃកាមេរ៉ានីមួយៗ ប្រើសំរាប់ថតរូបស្ទាយផ្សេងៗគ្នា ដូចនេះ Len កាមេរ៉ាច្រើន គឺ អាចថតរូបបានកាន់តែច្រើនម៉ូដ ច្រើនសណ្ឋាន និង ច្រើនទំរង់ តាមចំណង់ចំណូលចិត្តមនុស្សសម័យថ្មី ដោយមិនចាំបាច់ទាញយកកម្មវិធីបន្ថែមឡើយ ។ ជាទូទៅកាមេរ៉ា ៤គ្រាប់គឺមាន កាមេរ៉ាមេ សំរាប់ថតរូបភាពទូទៅ, កាមេរ៉ាថតរូបទូលាយ Wide Angle,
November 27, 2019 - PR
ភ្នំពេញ៖ ស្របពេលដែលវិស័យសណ្ឋាគារកំពុងតែមានការរីកចំរើនខ្លាំង ទន្ទឹមនឹងគ្នានេះដែរគេក៏បានសង្កេតឃើញថាសាលប្រជុំធំៗនៅក្នុងសណ្ឋាគារទាំងនោះត្រូវបានគេយកមកប្រើប្រាស់ ដើម្បីបម្រើដល់សេវាកម្មជាច្រើនដ៏ពេញនិយមនាពេលបច្ចុប្បន្ននេះ ដែលមានដូចជា ធ្វើជាសាលប្រជុំធំៗ សិក្ខាសាលា ក៏ដូចជាការរៀបចំពិធីមង្គលការផងដែរ។ ក្នុងនោះដែរសណ្ឋាគារ សាន់វេភ្នំពេញ មិនត្រឹមតែមានបម្រើនូវសេវាកម្មស្នាក់នៅជូនភ្ញៀវប៉ុណ្ណោះទេ ខាងសណ្ឋាគារ ក៏មាន សាលប្រជុំយ៉ាងធំ ហើយទំនើបផងដែរ និងមានបំពាក់នៅគ្រឿងបរិក្ខា ដូចជា ឆាក ប្រព័ន្ធភ្លើងបំភ្លឺ ប្រព័ន្ធសម្លេងជាដើម។ សំរាប់អតិថិជនដែលបំណងរៀបចំកម្មវិធីផ្សេងៗនៅសណ្ឋាគារ សាន់វេភ្នំពេញ គឺអាចមានជម្រើសច្រើនយ៉ាង ទៅតាមតម្រូវការរបស់ខ្លួន។ សម្រាប់លោកអ្នកដែលកំពុងស្វែងរកទីតាំងរៀបអាពាហ៍ពិពាហ៍របស់ខ្លួន ក៏អាចជ្រើសរើសយកសណ្ឋាគារ សាន់វេភ្នំពេញផងដែរ ដោយសារតែមានទីកន្លែងធំ និងទំនើប ជាពិសេសមានចំណតរថយន្តយ៉ាងទូលាយ ដែលផ្តល់ភាពងាយស្រួលដល់ភ្ញៀវកិត្តិយសរបស់លោក។ ជាងនេះទៅទៀតទីតាំងរបស់ សណ្ឋាគារ គឺស្ថិតនៅកណ្តាលរាជធានីភ្នំពេញតែម្តង។
November 27, 2019 - សង្គម
ទីបំផុត ភាគនិទានមនោសញ្ចេតនា “ភ្នំពេញអើយ បងនឹកអូន” ដែលល្បីលើអនឡាញកាលពីជាង ៤ ឆ្នាំមុន មានអ្នកមើលរាប់ម៉ឺននាក់នោះ ចេញលក់ជាសៀវភៅផ្លូវការហើយ កាលពីថ្ងៃអង្គារ ម្សិលមិញនេះ បន្ទាប់ពីធ្វើឲ្យហ្វេនរង់ចាំយ៉ាងអន្ទះសាតាំងពីខែកញ្ញា ក្រោយលេចធ្លាយរូបភាពក្របសៀវភៅ។ ប្រលោមលោកមនោសញ្ចេតនាត្រូវនឹងបរិយាកាសខែរងាសម្រាប់អ្នកអត់គូមួយនេះ និទានពីនិស្ស័យស្នេហ៍ចៃដន្យរវាង ឯករ៉េណា បងធំក្នុងសង្គមហក់លោត និង សៅ នីភា អ្នកគ្រូក្រមុំដ៏ស្រគត់ស្រគំ ដែលលេចពន្លកតាមផ្លូវ ច្រកឌឿងហែម ពេលដែលកំលោះក្រមុំមួយគូនេះកំពុងរត់គេចពីការតាមប្រមាញ់របស់អ្នកលេង។ ដោយសារតែការភាន់ច្រឡំលង់ចាញ់ល្បិចរបស់សុភាពបុរសក្លែងក្លាយ បងធំបានប្រែពីស្រលាញ់មកជាស្អប់ ចាប់បង្ខំប្រើកម្លាំងបាយលើស្រីស្អាត។ ប៉ុន្តែ ភាពបរិសុទ្ធនៃបេះដូងរបស់តរុណី បែរជាធ្វើឲ្យបងធំកាន់តែលង់ចាញ់ស្នេហ៍ ប្រែជាយល់ចិត្តស្រលាញ់លើសដើមទៅវិញ ទោះមានគំនុំប៉ុនមហាមេឃក៏ដោយ។ “ភ្នំពេញអើយ បងនឹកអូន”
November 27, 2019 - PR
ភ្នំពេញថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩៖ ដើម្បីតបស្នងនូវការគាំទ្រដ៏ច្រើនលើសលប់ពីសំណាក់អតិថិជនទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូកក្នុងឆ្នាំ ២០១៩ នេះផងដែរនោះ ក្រុមហ៊ុន សាមសុង បានបន្តផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនថែមជូនដ៏ពិសេស អស្ចារ្យបំផុតសម្រាប់រាល់ការជាវស្មាតហ្វូន Samsung Galaxy A30s, A50, និង A50s ! អតិថិជនទាំងអស់គ្រាន់តែជាវស្មាតហ្វូនស៊េរី A ណាមួយក៏បានក្នុងចំណោមខាងលើនេះនឹងទទួលបានការថែមជូនដ៏អស្ចារ្យភ្លាមៗដូចជា៖ * ទិញ Samsung Galaxy A30s + ថែមជូន Speaker JBL Go2 ដ៏ស្រស់ស្អាតភ្លាមៗ…!! * ទិញ
November 27, 2019 - បច្ចេកវិទ្យា
យើងបានឃើញ និងអានអំពីព័ត៌មានបែកធ្លាយជាច្រើនមកហើយអំពីម៉ូដែលថ្មីរបស់ក្រុមហ៊ុន Samsung គឺ Galaxy S11 ជាពិសេសក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប៉ុន្តែនៅថ្ងៃអង្គារកន្លងទៅនេះយើងទើបតែបានទទួលដំណឹងដ៏ថ្មីស្រឡាងមួយទៀតអំពីរូបរាងរបស់ស្មាតហ្វូនមួយនេះ។ ទាំង OnLeaks និង 91Mobiles សុទ្ធតែបានចេញផ្សាយដូចគ្នាអំពីការឌីសាញរូបរាងរបស់ Galaxy S11 ហើយមានមកជាមួយព្រមទាំងរូបភាពផងដែរ។ តាមរូបភាពអាចឲ្យយើងមើលឃើញថា Galaxy S11 នេះនឹងបង្ហាញខ្លួនជាមួយនឹងកាម៉េរាខាងក្រោយដល់ទៅ៥គ្រាប់ និងប្រជ្រុយនៅខាងលើអេក្រង់ សម្រាប់ប្រើកាមេរ៉ាស៊ែសហ្វីមុខស្រដៀងទៅនឹង Galaxy Note 10 ដែរ។ បើនិយាយពីទំហំអេក្រង់វិញ គឺមានប្រហែលជា៦,៧អ៊ិញប្រភេទ waterfall ហើយរាងទ្រវែងជាងតែទទឹងខ្លីជាង Galaxy S10 បន្តិច។ រឿងដែរគួរមានចំងល់បំផុតនោះគឺកាម៉េរាចំនួន៤នឹងមានសមត្ថភាពដូចទៅនឹង
November 27, 2019









