- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បង្ក្រាបបានមុខសញ្ញាឆក់កាបូប ទូរស័ព្ទ ចំនួន២នាក់ ដែលធ្លាប់ធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ ផ្អែកតាមចម្លើយសារភាព ជនសង្ស័យទាំង២នាក់ បានឲ្យដឹងថា រូបគេធ្លាប់ធ្វើសកម្មភាពផ្ទាល់ និងការពារពីក្រោយ (បិទគូថ) ចំនួន១១ដង (សម្រេច១០ដង)។ ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះ ធ្វើឡើងក្រោយមានការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ លោកវរសេនីយ៍ឯក ខេង ម៉េងឈាង
November 29, 2019 - បច្ចេកវិទ្យា
ទីបំផុតក្រុមហ៊ុនទូរស័ព្ទដៃឈានមុខគេ OPPO ឈរលើលំដាប់ថ្នាក់លេខរៀងទី១ នៅកម្ពុជា បានប្រគល់រង្វាន់ស្មាតហ្វូនកូនកាត់ OPPO Reno2 F ចំនួនពីរគ្រឿង ជូនដល់ជើងឯកដែលពូកែថតរូប និងសរសេរសាច់រឿងស្តីពីពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងកម្មវិធី “ប្រកួតថតរូប #OPPO_WaterFestival_Storygrapher”។ កម្មវីធីពិសេសនេះ បានធ្វើឡើងនៅមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO (ទល់មុខវត្តកោះ) កាលពីវេលាម៉ោង 2រសៀល ថ្ងៃទី28 ខែវិច្ឆិកា ឆ្នាំ2019 ដែលមានអ្នកឈ្នះសរុបចំនួន 7 រូប បន្ទាប់ពីបានចំណាយពេល ដាក់ពិន្ទុ ការត្រួតពិនិត្យ និងការវិនិច្ឆ័យយ៉ាងល្អិតល្អន់ផ្ចិតផ្ចង់ឥតលម្អៀង ទាំងគុណភាពរូបថតនិងខ្លឹមសារអត្ថន័យនៃសាច់រឿង
November 29, 2019 - ព័ត៌មានជាតិ
ខេត្តតាកែវ៖ នៅថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តតាកែវ ដោយសហការជាមួយមន្ត្រីមន្ទីរឧស្សាហកម្ម និង សិប្បកម្មខេត្ត លោកអភិបាលស្រុក និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទីតាំងផលិតស្ករត្នោតក្លែងក្លាយ ចំនួន ៤ទីតាំង នៅឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការដកហូតទំនិញ និងសម្ភារៈ មួយចំនួនយកមករក្សាទុកមានដូចជា៖ – ស្ករនៅក្នុងធុងស្ពេត្រូ ចំនួន ១០៩ធុង – កាកស្ករអំពៅ ចំនួន ១៣៧ប៉ាវ
November 29, 2019 - បច្ចេកវិទ្យា
ក្រុមហ៊ុនយក្សអាមេរិក APPLE កំពុងតែធ្វើឲ្យអ្នកគ្រប់គ្នាមានការភ្ញាក់ផ្អើលខ្លាំងជាពិសេសទៅនឹងការឌីហ្សាញម៉ូដែលចុងក្រោយបង្អស់របស់ខ្លួន ដែលត្រៀមបង្ហាញខ្លួនក្នុងឆ្នាំ២០២០ខាងមុខ នេះបើយោងទៅតាមការចុះផ្សាយមួយដោយកាសែតអង់គ្លេស The Sun នាពេលកន្លងមកនេះ។ សឹងតែមិនគួរឲ្យជឿនៅពេល ដែលប្រភពព័ត៌មានផ្សេងទៀតក៏បានចេញផ្សាយដូចគ្នាដែរថាម៉ូដែលថ្មី iPhone 12 នឹងបែរទៅជាមានរាងដូចទៅនឹងម៉ូដែលចាស់ iPhone 4 វិញក្នុងនោះក៏មានលោក Ming Chi Kuo ផងដែរ ដែលបានធ្វើការអះអាងដូចគ្នានេះតាំងតែពីដើមឆ្នាំមកម្ល៉េះ។ អ្នកជំនាញគូសរូបដ៏ល្បីម្នាក់ ដែលមានឈ្មោះថា Pallav Raj បានបង្កើតជាវិដេអូនៃរូបរាងថ្មីរបស់ iPhone 12 ដែលត្រូវបានគេចុះផ្សាយបែបចចាមអារ៉ាមមួយនេះទៅឲ្យ Concepts iPhone។ តាមវិដេអូ iPhone 12
November 29, 2019 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានសហការជាមួយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ អធិការដ្ឋានខណ្ឌចំការមននិង អធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ក្នុងករណី លួចមានស្ថានទម្ងន់ទោស ប្រើអាវុធវែងភ្ជង់ ប្លន់យក រថយន្ត ចំនួន០១គ្រឿង ម៉ាក ហាយឡេនដឺ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង2B-4517 នៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវថៃហ្គរ័ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩
November 29, 2019 - បច្ចេកវិទ្យា
យើងអាចមើលឃើញជាក់ស្តែងនៅលើទីផ្សារហើយថា ឧបករណ៍បច្ចេកវិទ្យាសម្រាប់ពាក់លើខ្លួនរបស់ក្រុមហ៊ុន Apple ដូចជានាឡិកាដៃស្មាតវៃ និងកាសស្មាតវៃ AirPods កំពុងស្ថិតនៅក្នុងបញ្ជីផលិតផលលំដាប់ទី១លើលោក ដែលពេញនិយមជាងគេបំផុតលើលោក។ ជាក់ស្តែងតាមតួលេខដែលយើងមានពីការចេញផ្សាយរបស់ Apple គិតត្រឹមដើមត្រីមាសទី៤ គឺគិតចាប់ពីខែកក្កដាដល់ខែកញ្ញាឧបករណ៍ទាំង២នេះបានកើនឡើងទំហំលក់របស់ខ្លួនដល់ទៅ៥៤ភាគរយហើយគិតជាប្រាក់ចំណូលសរុបដល់ទៅ៦,៥២ពាន់លានដុល្លារ។ ហើយតាមការទស្សទាយចុងក្រោយដោយក្រុមហ៊ុនតាមរយៈការចេញផ្សាយដោយ The Bloomberg នោះបានជឿជាក់ដែរថា តួលេខនៃការបញ្ចេញផលិតផលទាំង២នេះនឺងអាចកើនឡើងដល់ទៅ១០០ភាគរយគឺប្រមាណជា៦០លានគ្រឿងគិតដល់ចុងឆ្នាំ ហើយ Apple អាចទុកចិត្តបានខ្លាំងនោះគឺផលិត AirPods ប្រភេទតម្លៃ២៤៩ដុល្លាររបស់ខ្លួនតែម្តង៕ អត្ថបទ៖ Lee
November 29, 2019 - PR
ភ្នំពេញ៖ សណ្ឋាគារ សាន់វេ ភ្នំពេញ គឺជាសណ្ឋាគារលំដាប់ផ្កាយ៤ និងមានទីតាំងនៅចំកណ្ដាលរាជធានីភ្នំពេញ ដែលព័ទ្ធជុំវិញទៅដោយទីតាំងប្រវត្តិសាស្ត្រ ការិយាល័យរដ្ឋាភិបាល ស្ថានទូត និងមហាវិថីធំៗ។ សណ្ឋាគារ សាន់វេភ្នំពេញ មានទទួលរៀបចំកម្មវិធីគ្រប់តម្រូវការរបស់ភ្ញៀវ មិនថាជាការរៀបចំពិធីមង្គលការ ការប្រជុំធំៗ សាលសន្និបាត ឬការជួបជុំអាហារពេលល្ងាច និងកម្មវិធីផ្សេងៗ។ ជាមួយនឹងបន្ទប់សរុបរហូតដល់ ១៣៨បន្ទប់ ប្រកបដោយផាសុកភាព និងទំហំធំទូលាយ ភ្ញៀវដែលបំណងមកស្នាក់នៅ និងរៀបចំកម្មវិធីផ្សេងៗ ពិតជាមិនពិបាកក្នុងការស្វែងរកកន្លែងសម្រាកឡើយ។ មិនត្រឹមតែប៉ុណ្ណឹង ភ្ញៀវដែលស្នាក់នៅសណ្ឋាគារ សាន់វេភ្នំពេញ អាចធ្វើដំណើរទៅកាន់កន្លែងទាក់ទាញក្នុងស្រុកផ្សេងៗដូចជា ផ្សារលក់វត្ថុអនុស្សាវរីយ៍ និងមាត់ទន្លេដ៏ស្រស់ស្អាតដែលមានចំងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីសណ្ឋាគារ។ ជាក់ស្ដែងក្នុងនាមជាសណ្ឋាគារឈានមុខមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា សណ្ឋាគារ សាន់វេភ្នំពេញ
November 29, 2019 - PR
នៅក្នុងកម្មវិធីសម្ពោធម៉ូតូថ្មីរបស់ក្រុមហ៊ុន គង់ នួន គ្រុប ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះនៅសាខា Yamaha town បាក់ទូក គេបានសង្កេតឃើញថា ម៉ូតូ Yamaha ចំនួន 3 ម៉ូដែលត្រូវបានគេដាក់តាំងបង្ហាញអោយអតិថិជន ក៏ដូចជាអ្នកសារព័ត៌មានបានឃើញពីភាពស្រស់ស្អាត និងទាក់ទាញយ៉ាងខ្លាំង។ ម៉ូតូទាំង 3 ម៉ូដែលនោះមានដូចជា MT-15, MX-King និង X Ride ដែលសុទ្ធសឹងតែជាម៉ូតូដែលសាកសមបំផុតសម្រាប់យុវវ័យសម័យថ្មីនេះតែម្តង។ នៅក្នុងកម្មវិធីសម្ពោធនេះដែរ គេក៏សង្កេតឃើញថា ម៉ូតូ MT-15 បានក្លាយជាគោលដៅសំខាន់មួយចំពោះអ្នកសារព័ត៌មាន
November 29, 2019 - បច្ចេកវិទ្យា
បន្ទាប់ពីបោះជំហានចូលទីផ្សារកម្ពុជា ត្រឹមតែរយៈពេលបីឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ហាក់ដណ្តើមបានប្រជាប្រិយភាពខ្លាំងពីសំណាក់អតិថិជនស្មាតហ្វូនគ្រប់ស្រទាប់។ យោងតាមរបាយការណ៍ ប៉ាន់ប្រមាណ និង វិភាគស្មាតហ្វូនរបស់ Canalys ប្រចាំខែសីហា ឆ្នាំ 2019 បង្ហាញថា OPPO ឈរលើចំណាត់ថ្នាក់លេខ១ នៅប្រទេសកម្ពុជា និងប្រទេសពីរផ្សេងទៀត នៅអាស៊ីអាគ្នេយ៍។ ភាពជោគជ័យលើស្មាតហ្វូនស៊េរីមធ្យម និងថ្នាក់បង្គរ ពុំបានបានបញ្ឈប់មហិច្ឆិតារបស់ក្រុមហ៊ុនផលិតទូរស័ព្ទចល័តខ្នាតអន្តរជាតិមួយនេះទេ តែវាបានក្លាយជាកម្លាំងចលកររុញច្រានពួកគេកាន់តែខិតខំបំពេញតម្រូវការអ្នកប្រើប្រាស់ នូវបច្ចេកវិទ្យាដ៏ថ្មីស្រឡាង និងទំនើប ដែលកំពុងបំពាក់នូវលើស្មាតហ្វូនស៊េរីខ្ពស់ៗ ដូចជា OPPO Reno 10x Zoom 12GB Special Edition
November 28, 2019 - PR
(ភ្នំពេញ)៖ ក្រុមហ៊ុនការ៉េមវ៉ល បានបង្កើតកម្មវិធីពិសេសមួយ គឺ Cornetto Black Hojicha ( ខូណេតូប្លេក ហូជីឆា) សម្រាប់អតិថិជន នៅ ថ្ងៃទី២៤ ខែ វិច្ឆិកា កន្លង ផុត ទៅនេះ ស្ថិតនៅក្នុងបរិវេណផ្សារទំនើប AEON 2 SENSOK ដើម្បីឲ្យអតិថិជនទទួលបាននូវភាពសប្បាយរីករាយ និងបានភ្លក្សរសជាតិការ៉េមថ្មី គឺ ខូណេតូប្លេក ហូជីឆាជប៉ុន។ ក្រុមហ៊ុនបាននាំមកនូវកម្មវិធីពិសេសៗ ជាច្រើន ដោយអតិថិជន បានភ្លក្សរសជាតិការ៉េមថ្មី គឺ ខូណេតូប្លេក ហូជីឆាជប៉ុន
November 28, 2019









