- Khmernote Media
- បច្ចេកវិទ្យា
មកដល់ពេលនេះ iPhone 12 នៅសល់រយៈពេលយូរទៀតទំរាំដល់ពេលបង្ហាញខ្លួនជាផ្លូវការ ប៉ុន្តែមានព័ត៌មានជាច្រើនមកហើយ ដែលយើងទទួលបាន និងសង្ឃឹមថា វាពិតជាអាចដូចទៅនឹងការរំពឹងទុក។ ព័ត៌មានទាំងនេះមានដូចជាការតម្លើងជាមួយនឹង RAM ដែលមានទំហំធំជាងមុន និងការបន្ថែមបច្ចេកវិទ្យា 3D sensors។ យោងតាមការវិភាគរបស់អ្នកជំនាញ ដែលត្រូវបានគេស្គាល់ឈ្មោះថា Barclays រាយការណ៍ទៅឲ្យក្រុមការងារ MacRumors ថ្មីចុងក្រោយនេះបានបញ្ជាក់ថា iPhone 12 និង iPhone 12 Pro នឹងមាន RAM ទំហំដល់ទៅ 6GB ខណៈ iPhone បច្ចុប្បន្នមានត្រឹមតែ 4GB
November 27, 2019 - ព័ត៌មានជាតិ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់ បាននឹងកំពុងគ្របដណ្តប់លើកម្ពុជា ដែលស្ថានភាពបែបនេះធ្វើឲ្យធាតុអាកាសនៅកម្ពុជា៖ + ខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សារសេ និងសីតុណ្ហភាពអតិបរមាមានពី ២៩-៣១អង្សារសេ + ខេត្តបន្ទាយមានជ័យ សៀមរាបប បាត់ដំបូង កំពង់ធំ ក្រចេះ និងខេត្តកោះកុង សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សារសេ និងសីតុណ្ហភាពអតិបរមាមានពី ៣០-៣២អង្សារសេ + ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល ព្រៃវែង
November 27, 2019 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ប៉ូលិសក្លែងក្លាយពាក់ឯកសណ្ឋានស័ក្តិ៣ ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពកៀបស៊ីយុវជនម្នាក់នៅតាមផ្លូវនាពេលយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ចំណុចមុខបុរីសែនមនោរម្យ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ប៉ូលិសក្លែងក្លាយរូបនោះមានឈ្មោះ ទូច ដេវីត អាយុ២៤ឆ្នាំ មានមុខរបរលក់ផលិតផលតាមអនឡាញ ស្នាក់នៅម្ដុំទួលទំពូងទី២ ខណ្ឌចំការមន មានស្រុកកំណើត ស្រុកស្អាង ខេត្តកណ្ដាល ចំណែកឯជនរងគ្រោះមានឈ្មោះ ជា សុផាណាត់ អាយុ២៤ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់ម្តុំវត្តអង្គ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានជិះម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ
November 27, 2019 - PR
ភ្នំពេញ ថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០១៩–ម្ចាស់រថយន្ត FORD គ្រប់រូប ដែលជាអតិថិជន របស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងកាន់តែសប្បាយរីករាយជាមួយ ដំណើរកម្សាន្ត ADVENTURE ឆ្លងដែន ដ៏អស្ចារ្យឆ្ពោះ ទៅកាន់ ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងទីកុ្រងប៉ាកសេ ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ នៅដើមខែធ្នូ ខាងមុខនេះ ជាមួយនឹងក្បួនដង្ហែ រថយន្ត Ford ចំនួន១៣០គ្រឿង។ ដំណើរកំសាន្ត FORD Adventure ឆ្នាំ២០១៩ នេះ
November 27, 2019 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ១១ និង០៥នាទី ថ្ងៃច័ន្ទ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវ និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កំលាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីមន្រ្តីក្រសួងសុខាភិបាល អាជ្ញាធរមូលដ្ឋាន និងក្រោមការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជ អាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្រា្កបករណីផលិត វេចខ្ចប់គ្រឿងសំអាងគ្មានច្បាប់ នៅចំណុចផ្ទះលេខ៣៧២ ផ្លូវមុន្នីរ៉េត ក្រុមទី១០ ភូមិភ្នាត សង្កាត់ស្ទឹងមាន ជ័យទី២ ខណ្ឋមានជ័យ
November 26, 2019 - ព័ត៌មានជាតិ
នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កិច្ចប្រតិបត្តិការស្រាយជ្រាវចាប់ឃាតករ ដែលដឹកនាំសម្របសម្រួលដោយ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និងមានការចូលរួមកិច្ចសហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កងកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស៊ើបអង្កេតតាមស្វែងរកចាប់ខ្លួនឃាតករក្នុងករណីឃាតកម្ម ដែលកើតហេតុថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង ២ រំលងអាធ្រាត្រចំណុច វាលស្រែភូមិ ត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។ ដែលជនរងគ្រោះជាប្រពន្ធរបស់ជនដៃដល់ មានឈ្មោះ យ៉ាត ស្រីពៅ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ
November 26, 2019 - សុខភាព
សម្រាប់អ្នកម៉ាក់ដែលមានបញ្ហាកូនកើតអូទីស្សឹមប្រាកដជាចង់ដឹងពីវិធីដែលជួយឲ្យកូនមានភាពប្រសើរឡើងវិញហើយ។ ខាងក្រោមនេះជាបទពិសោធម៉ាក់ៗ ២ នាក់ដែលព្យាយាមឲ្យកូនបានវិវត្តច្រើនគួរសមវិញបាន។ ១- ទៅរកគ្រូពេទ្យ និងគ្រូបង្រៀនជំនាញ ម៉ាក់ៗឈ្មោះ រស់ រចនា បានរៀបរាប់ឲ្យដឹងថា «កូនខ្ញុំជាកុមារអូទីស្សឹម តើអ្នកដឹងទេថាកូនយើងជាកុមារអូទីស្សឹម? តើហេតុអ្វីបានជាកូនយើងជាក្មេងអូទីស្សឹម? បណ្ដាលមកពីការធ្វេសប្រហែសរបស់យើង ឬវាជាជំងឺមកពីកំណើត? នាងខ្ញុំសុំបកស្រាយថា មូលហេតុដែលធ្វើឲ្យគាត់មានជំងឺនេះ ព្រោះការឲ្យកូនមើលគ្រឿងអេឡិចត្រូនិច និងគ្មានពេលវេលាជជែកលេងជាមួយ»។ អ្នកនាងបានរៀបរាប់ថា កាលពីពពោះកូនទី១ គ្មានលទ្ធភាពគ្រប់គ្រាន់តាំងពីការញ៉ាំ ការគេង ការដើរ ព្រោះគ្រួសារកំពុងខ្វះខាត កូនរស់នៅកន្លែងរកស៊ី មនុស្សចេញចូលអ៊ូអរ ឆាប់បានឃើញ បាននិយាយជាមួយភ្ញៀវ និងអ្នកដទៃច្រើន ហើយកូនបែរចេះនិយាយតាំងពីមិនទាន់បាន ១ ខួប។
November 26, 2019 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបំបែកសំណុំរឿងជនជាតិចិន ចាប់ជំរិតទារប្រាក់ចំនួន១០ម៉ឺនដុល្លារ ទៅលើជនជាតិចិនដូចគ្នា ហើយឈានដល់ចាប់ខ្លួនជនសង្ស័យ៥នាក់ និងរំដោះជនរងគ្រោះបាន២នាក់ នៅសណ្ឋាគារមួយកន្លែង ក្នុងរាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងពីឈ្មោះ Zheng Gui Hu ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន រាយការណ៍ថា មានករណីបង្ខាំងធ្វើទារុណកម្ម និងជំរិតទារប្រាក់បង្កឡើងដោយជនសង្ស័យជាជនជាតិចិន ចំនួន០៥នាក់ លើជនរងគ្រោះជាជនជាតិចិន ចំនួន០២នាក់។ ដោយមានការគោលការណ៍ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ
November 26, 2019 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei បានធ្វើការប្រកាសជាផ្លូវការនូវថេបប្លេតថ្មីមួយ ហើយក៏ជាថេបប្លេតដំបូងគេបំផុត ដែលប្រើកាមេរ៉ាទំលុះអេក្រង់ផងដែរ ដែលថេបប្លេតថ្មីរបស់ Huawei នេះមានឈ្មោះថា MatePad Pro។ ព័ត៌មានចុងក្រោយបានអះអាងថា វត្តមានរបស់ MatePad Pro គឺត្រូវបានផលិតឡើង ដើម្បីធ្វើយ៉ាងណាប្រកួតប្រជែងទីផ្សារជាមួយនឹង iPad Pro និង Samsung Galaxy Tab S6 ផងដែរ។ MatePad Pro មានអេក្រង់ទំហំ 10.8-inch AMOLED ជាមួយកំរិតបង្ហាញរូបភាព 2560 x 1600 pixel
November 26, 2019 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យុវតីវ័យ២០ឆ្នាំម្នាក់ជានិស្សិតឈ្មោះ ឃាង ចាន់សូលីដា ត្រូវបានប្រទះឃើញថាស្លាប់ក្នុងបន្ទប់ទឹក ដោយសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា បណ្តាលមកពីខ្យល់គ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងផ្ទះក្រុម១ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ បើតាមសមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះបានស្នាក់នៅផ្ទះលោកគ្រូបង្រៀនម្នាក់ នៅវិទ្យាល័យស្ទឹងហាវ។ ករណីនេះ សមត្ថកិច្ចចាត់ចែង ធ្វើកោសល្យវិច្ច័យតាមបច្ចេកទេសនិងបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយគាំងបេះដូង (ខ្យល់គ)៕ ប្រភព៖ Huy Bunleng
November 26, 2019









