Khmernote Media
  • PR

    ក្រុមហ៊ុន Vivo ទើបតែប្រកាសការ Pre-order ស្មាតហ្វូន Vivo S1 Pro ដែលមានចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ដោយអតិថិជនដែរបាន Pre-order ស្មាតហ្វូន S1 Pro និងទទួលបានកាដូ ដោយពុំទាន់ដឹងនូវតម្លៃយ៉ាងច្បាស់នៅឡើយ។ យ៉ាងណាមិញ Vivo បានបង្ហាញនូវកម្រិតបច្ចេកវិទ្យាយ៉ាងអស្ចារ្យដែរសាកសមជាមួយគុណភាពនឹងតម្លៃរបស់ S1 Pro នោះតែឥឡូវនេះក្រុមហ៊ុន Vivo កាន់តែធ្វើឲ្យអតិថិជនរបស់ខ្លួនរង្គោះរង្គើចិត្ត ដោយបង្ហាញពីតម្លៃជាផ្លូវការនៃស្មាតហ្វូនម៉ូឌែល S1 Proគឺតម្លៃត្រឹមតែ $299 តែប៉ុណ្ណោះ។ វាពិតជាសាកសមខ្លាំងទៅនឹងស្មាតហ្វូនដែរមានតម្លៃចំនួនប៉ុណ្ណឹង។

    November 30, 2019
  • ព័ត៌មានជាតិ

    ​ភ្នំពេញ ៖ និស្សិត​ម្នាក់​ត្រូវ​គ្រួសារ​ខាង​ស្រី​នាំខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច ដោយសារ​បង្ហោះ​វីដេអូ​អាសអាភាស​ជាមួយ​សង្សារ​ដែល​បាន​ថត​នាពេល​កន្លងមក ដោយសារ​ខឹង​នាង​សុំ​ចែកផ្លូវ​គ្នា ។ ការឃាត់ខ្លួន​ខាង​ប្រុស​នេះ​នៅវេលា​ម៉ោង​១៨​និង​០០​នាទី ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅក្នុង​វត្ត​និរោធ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ។​ ​ជនរងគ្រោះ​ឈ្មោះ គ​.​ស​.​ឡ អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ដូនតី ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ ចំណែក​ជនសង្ស័យ​ជា​សង្សារ​ឈ្មោះ វ៉ាន់ សុគន្ធ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​និស្សិត ស្នាក់នៅ​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ។​

    November 30, 2019
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ ថ្ងៃសុក្រ ៣កើត ខែកក្កិក ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០១៩ ដោយមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល កំលាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល សហការជាមួយកំលាំង អធិការដ្ឋាននគរបាលស្រុកអង្គស្នួល កំលាំងប៉ុស្តិ៍រដ្ឋបាលប៉ុស្តិ៍ទួលព្រេច មេឃុំទួលព្រេច មេភូមិម៉ីនរៀម ភូមិរំលិច និងភូមិច្រកក្រសាំងបានចុះ បង្រ្កាបទីតាំងផលិត កែច្នៃស្ករត្នោតក្លែងក្លាយបីទីតាំងផ្សេងគ្នា។ ទីតាំងទី១ ឈ្មោះ ជុន មុំ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិរំលេច ឃុំ ទួលព្រិច ស្រុកអង្គរស្នួល

    November 30, 2019
  • ព័ត៌មានជាតិ

    ទីបំផុតជនត្រូវចោទ ដែលបានរត់គេចខ្លួនជិត០៤ខែ ដែលជាតៃកុងឡានសាំងយុង ដឹកភ្ញៀវទេសចរចិន ហើយបង្កគ្រោះថ្នាក់អោយរបួសដល់ភ្ញៀវទេសចរ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ នៅលើភ្នំគូលេន ស្រុកស្វាយលើ ត្រូវបានកំលាំងផែនការងារសន្តិសុខ​ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្រាវជ្រាវរកឃេីញ​ ដោយ សហការជា​មួយស្នងការដ្ឋាននគរបាលខេត្តកំពតបានឃាត់ខ្លួន តាមដីកាបង្គាប់ឲ្យនាំខ្លួន​ របស់លោក​ មុយ សុភ័ក្រ្ត ជាចៅក្រមស៊ើបសួរ សាលាដំបូងខេត្តសៀមរាប ហើយនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ បច្ចុប្បន្ន​ជនត្រូវចោទ​ ​ត្រូវបានឃាត់​ខ្លួន​និងបញ្ជូនទៅសាលាដំបូងខេត្ត ដេីម្បី​ចំណាត់​ការ​តាមនីតិវិធីច្បាប់​។ គួររំលឹកផងដែរថា កាលពីនៅថ្ងៃទី២១ ខែ កក្កដាឆ្នាំ២០១៩ មានករណីរថយន្តមួយគ្រឿងដឹកភ្ញៀវទេសចរជនជាតិចិន ក្រឡាប់ផ្ងារជើង ខណៈបើកចុះពីភ្នំគូលែនតាមច្រកខាងកើត បណ្តាលឲ្យរងរបួសជនជាតិចិនប្រុសស្រីចំនួន១៣នាក់ ដែលហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុច

    November 30, 2019
  • បច្ចេកវិទ្យា

    ការអះអាងមួយចុងក្រោយដោយអ្នកជំនាញខាងការវិភាគ និងទស្សទាយពីបច្ចេកវិទ្យារបស់ក្រុមហ៊ុន Apple គឺលោក Ming Chi Kuo ថាក្នុងឆ្នាំ២០២០ខាងមុខនេះ iPhone ​12 Pro ចំនួន២ម៉ូដែលនឹងបង្ហាញខ្លួន ហើយស្មាតហ្វូនទាំង២ម៉ូដែលនេះប្រើបន្ទះអេក្រង់ OLED ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន Samsung។ លោក Kuo ដដែលបាននិយាយទៀតថា iPhone 12 Pro នឹងមកជាមួយនឹងអេក្រង់ទំហំ៥,៤អ៊ិញហើយអេក្រង់៦,៧អ៊ិញនឹងប្រើប្រាស់សម្រាប់ជាមួយនឹង iPhone 12 Pro Max ប៉ុន្តែលោកក៏បានសង្ស័យដែរថា នឹងមានម៉ូដែល iPhone 12 មួយទៀត ដែលនឹងលេចរូបរាងឡើងជាមួយនឹងអេក្រង់ប្រភេទ AMOLED

    November 30, 2019
  • ព័ត៌មានជាតិ

    នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងមានប្រារព្ធពិធីអបអរសាទរខួបលើកទី៤១ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅពហុកីឡាដ្ឋានអូឡាំពិក និងវិមានអនុស្សាវរីយ៍ឈ្នះឈ្នះ ដោយមានអ្នកចូលរួមចំនួនន ២៥ ៤១២នាក់។ ដូច្នេះដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងបញ្ចៀសការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរនៅជុំវិញបរិវេណពហុកីឡាដ្ឋានអូឡាំពិក ចាប់ពីម៉ោង ០៦ និង០០នាទីតទៅ។ ដោយឡែកទីតាំងវិមានអនុស្សាវរីយ៍ឈ្នះឈ្នះ នឹងបញ្ចៀសចរាចរតាមបណ្តោយផ្លូវជាតិលេខ៦ និងត្រើយខាងលិចស្ពានព្រែកព្នៅចាប់ពីម៉ោង ១២ និង០០នាទី តទៅ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឲ្យធ្វើចរាចរជាធម្មតាវិញ៕ ” អត្ថបទ៖ សេម

    November 30, 2019
  • PR

    សំរាប់អតិថិជនទូទៅ Galaxy Fold គឺជាអភូតហេតុពិសេសដែលលើសពីការរំពឹងទុក ព្រោះ Galaxy Fold គឹជាសមិទ្ធិផលរបស់គំនិតច្នៃប្រឌិតពិសេស និង បច្ចេកវិទ្យាកំរិតខ្ពស់បំផុត ។ អតិថិជនទូទៅតែងតែរំពឹងថានឹងមានឳកាសបានកាន់ បានទទួលបទពិសោធន៏ប្រើប្រាស់សាកល្បង និងបើអាចក្លាយជាម្ចាស់របស់ Galaxy Fold ផងដែរ ។ ហើយពេលនេះ ក្តីរំពឹងបានក្លាយជាការពិត! នៅក្នុងវេទិកាដាក់តាំងបង្ហាញផលិតផលអេឡិកត្រូនិក Galaxy Fold បានបង្កើតនូវព្រឹត្តិការណ៍កក្រើករញ្ជួយពាសពេញពិភពលោកជាមួយនឹងបច្ចេកវិទ្យាពិសេស Infinity Flex Display ដែលអាចឲយើងបត់ឫលាទូរស័ព្ទបានតាមតម្រូវការដូចជាការនិយាយទូរស័ព្ទ ការអាន ឫការកំសាន្តផ្សេងៗ ។ ពេលបើកលាទូរស័ព្ទ Galaxy Fold

    November 29, 2019
  • PR

    ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ កម្មវិធី Boostrong Music On Fire តែងតែអញ្ជើញតារាចម្រៀងល្បីៗកំពុងតែពេញនិយម មិនថាតារាចម្រៀងខ្មែរ ឬបរទេសឡើយ ហេតុនេះហើយទើប ទស្សនិកជនមានការគាំទ្រ និងអញ្ជើញមកចូលរួមទស្សនាដោយផ្ទាល់ និងយ៉ាងច្រើននៅក្នុងស្ទីតយោភីអិនអិន។ នៅសប្តាហ៍នេះទស្សនិកជននឹងបានជួបផ្ទាល់ជាមួយតួឯកប្រុសក្នុងរឿង «អ្នកម៉ាក់វ័យក្មេង» គឺលោក នូ ឧសភា ដែលលោកនឹងលើកយកបទចម្រៀងដែលកំពុងតែពេញនិយមរបស់ លោក មកបកស្រាយជូនទស្សនិកជនបានស្តាប់កម្សាន្ត។ ក្រៅពីលោកនូ ឧសភា ក៏នៅមានវត្តមានតារាចម្រៀងល្បីៗជាច្រើនផ្សេងទៀតផងដែរដូចជា បុរសសម្លេងផ្អែម គូម៉ា កញ្ញាសាច់សខ្ចី នីតា និងតារារ៉េបស្រី សេង សុខសេរី ពួកគេនឹងមកអង្រួនឆាកតន្ត្រី Boostrong Music

    November 29, 2019
  • បច្ចេកវិទ្យា

    Huawei ត្រូវបានគេមើលឃើញថា កំពុងស្ថិតនៅក្នុងស្ថានភាពកាន់តែលំបាកជាងមុននៅក្នុងឆ្នាំ២០១៩ ពាក់ព័ន្ធទៅនឹងផលវិបាក ដែលបណ្តាមកពីនៃការហាមឃាត់ពាណិជ្ជកម្មពីសំណាក់អាមេរិក ដែលបានព្យាយាមបញ្ឈប់ក្រុមហ៊ុននេះមិនឱ្យបញ្ចញស្មាតហ្វូនថ្មីជាមួយសេវាកម្មទាំងឡាយរបស់ Google។ តែទោះបីជាឧបសគ្គដ៏ធំនេះក៏ដោយក៏ស្ថាបនិកក្រុមហ៊ុន Huawei លោក Ren Zhengfei នៅតែជឿជាក់ថា ក្រុមហ៊ុនរបស់លោកអាចវ៉ាដាច់គូប្រជែង Samsung។ កាលពីដំបូងឡើយមុនហេតុការណ៍ដាក់ទណ្ឌកម្មនេះបានកើតឡើង ក្រុមហ៊ុនបានជឿជាក់យ៉ាងច្បាស់ទៅហើយថា នឹងក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេបំផុតនៅលើពិភពលោកនៅដើមឆ្នាំ ២០២០ នេះ។ តាមពិតទៅក្រុមហ៊ុន Huawei ពិតជាបានឈានដល់ដំណាក់កាលកំពូលរួចទៅហើយក្នុងខែធ្នូនេះ ប៉ុន្តែកង្វះនៃការដំណើរការស្មាតហ្វូនថ្មីទាំងឡាយរបស់ខ្លួនជាមួយនឹង Google Service បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់មុខមាត់និងទីផ្សាយីហោរបស់ខ្លួននៅឆាកអន្តរជាតិ ប៉ុន្តែបើក្រឡេកទៅមើលទីផ្សារចិននិងអ៊ឺរ៉ុបវិញ Huawei គឺនៅតែបន្តការរីកលូតលាស់ឥតឈប់ឈរដដែល៕ អត្ថបទ៖ Lee

    November 29, 2019
  • PR

    ភ្នំពេញថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩៖ ឧទាហរណ៍ថាអ្នកបានដើរកាត់ ឬទស្សនាទូរទស្សន៍ Samsung QLED 8K ស៊េរី (Q900R) លើកដំបូងអ្នកនឹងប្រាកដជាគ្រវីក្បាល បើកភ្នែកធំៗ ឈប់ ឬអង្គុយនៅមុខនោះដោយឱនកៀកសឹងតែដល់អេក្រង់ទូរទស្សន៍ជាក់ជាពុំខានឡើយ! ទាំងខ្ញុំ និងអ្នកទាំងអស់គ្នាប្រាកដជាភ្ញាក់ផ្អើល និងមិនអស់ចិត្តជាមួយនឹងកម្រិតរូបភាពដ៏មហាសែនម៉ដ្ឋភ្លឺច្បាស់បំផុតដូចរូបពិតហក់ចេញមកពីក្នុងអេក្រង់ទូរទស្សន៍ដោយមិនដឹងថាត្រូវបរិយាយដោយរបៀបណានោះទេ! (បទពិសោធន៍ពិតតែម្តង)! លោអ្នកសាកគិតលេងៗមើលថាកាលពីកម្រិតរូបភាព Full HD វាគឺច្បាស់ណាស់ទៅហើយប៉ុន្តែដោយសារល្បឿនអនាគតនៅរត់មិនទាន់បច្ចេកវិទ្យាយើងអាចទស្សនារូបភាពដល់កម្រិត 4K ច្បាស់លើស Full HD ដល់ទៅ 4 ដង! ហើយឥឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានអភិវឌ្ឍនូវកំណែប្រែ និងការច្នៃប្រឌិតបច្ចេកវិទ្យាដ៏អស្ចារ្យរបស់ខ្លួនក្នុងការផ្តល់ជូននូវកម្រិតរូបភាពចេញពីទូរទស្សន៍

    November 29, 2019