- Khmernote Media
- បច្ចេកវិទ្យា
Galaxy A series ឆ្នាំ២០១៩ត្រូវបានបង្ហាញខ្លួនជាផ្លូវការកាលពីខែកុម្ភៈកន្លងមក ដែលនេះមានន័យថា Samsung នឹងមិនបង្ហាញម៉ូដែលថ្មីណាមួយផ្សេងរហូតដល់ខែកុម្ភៈ ឆ្នាំ២០២០ឡើយ ប៉ុន្តែតាមការអះអាងមួយរបស់ Android Authirity បានសរសេរថា Galaxy A series ឆ្នាំ២០២០ មួយគ្រឿងនឹងអាចបង្ហាញខ្លួនមុនកាលកំណត់ហើយគឺនៅក្នុងសប្តាហ៍ក្រោយនេះហើយ។ ការអះអាងធ្វើឡើងនៅក្រោយពេលដែលក្រុមហ៊ុន Samsung នៅក្នុងប្រទេសវៀតណាមបានធ្វើការដាក់បង្ហាញវិដេអូផ្សព្វផ្សាយខ្លីមួយអំពីស៊េរី Galaxy A សម្រាប់ឆ្នាំ២០២០ នៅលើគណនេយ្យរបស់ខ្លួន ហើយមានទាំងបញ្ជាក់យ៉ាងច្បាស់ថា វានឹងបង្ហាញខ្លួនក្នុងថ្ងៃទី១២ ខែធ្នូខាងមុខនេះហើយ និងអ្វីដែលទាក់ភ្នែកដំបូងនោះគឺវាមានប្រជ្រុយនៅចំកណ្តាលថ្ងាសអេក្រង់ ស្រដៀងនឹង Galaxy Note 10 ដែរ។ បើអ្វីដូចដែលបានឃើញនោះមានន័យថា
December 4, 2019 - ព័ត៌មានជាតិ
ភ្នំពេញ៖ ជនជាតិវៀតណាម៤នាក់ រួមជាមួយថ្នាំញៀនចំនួន១០គីឡូក្រាម ត្រូវកម្លាំងនគរបាលនៃអធិការដ្ឋានបឹងកេង សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក៣) ឃាត់ខ្លួន។ ប្រតិបត្តិការខាងលេីបានធ្វេីឡេីងកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២៣នឹង៥០នាទី នៅចំណុចផ្ទះជួលគ្មានលេខផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ទួន អាញ់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ខណ្ឌបឹងកេងកង មុខរបរគ្មាន, ទី២-ឈ្មោះ ហ័ង វៀត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម
December 4, 2019 - PR
កំពូលទូរស័ព្ទមានតែមួយគ្មានពីលើលោក Samsung Galaxy Fold ទទួលបានការគាំទ្រខ្លាំងលើសពីការរំពឹងទុក ដែលធ្វើឲ្យស្តុកជើងទីមួយត្រូវបានអស់ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា Samsung Galaxy Fold ទទួលបានជោគជ័យនិងប្រជាប្រិយភាពខ្លាំងក្នុងទីផ្សារប្រទេសកម្ពុជា ហួសពីការស្មានបែបនោះ គឺដោយសារតែស្មាតហ្វូនដ៏អស្ចារ្យមួយនេះបង្កើតឡើងជាមួយបច្ចេកវិទ្យាកំរិតខ្ពស់បំផុត និងគំនិតច្នៃប្រឌិតពិសេសដែលធ្វើឲ្យអតិថិជនទូទាំងពិភពលោកមិនកោតសរសើរមិនបាន។ លោក ណាវុធ ដែលជាអតិថិជនមួយរូបក្នុងចំណោមអតិថិជនដែលបានជាវស្មាតហ្វូន Samsung Galaxy Fold បានថ្លែងទាំងរំភើបរីករាយថា “ខ្ញុំពិតជាមានមោទនភាពនដែលបានជាវ Samsung Galaxy Fold ផ្លូវការរបស់សាមសុង ។ ពិតជាកំពូលទូរស័ព្ទដែលមានតែមួយគ្មានពីរក្នុងលោក ហើយវាពិតជាអស្ចារ្យមែនទែនដែលក្រុមហ៊ុនសាមសុងកម្ពុជាបាននាំចូលនៅទូរស័ព្ទបែបនេះ ដែលអាចឲ្យប្រជាជនកម្ពុជា យើងបានដឹងពីសមិទ្ធិផលដែលពិភពលោកកំពុងតែពុះកញ្ជ្រោលចង់បាន’’។ ចំណែក លោក ដារ៉េត
December 3, 2019 - បច្ចេកវិទ្យា
អស់រយៈពេលជាច្រើនខែមកហើយ ដែលទីក្រុងហុងកុងបានក្លាយទៅជាទីតាំងជាប់គាំងខាងនយោបាយ និងពោរពេញទៅដោយការប៉ះទង្គិចគ្នាញឹកញាប់រវាងក្រុមបាតុករ និងក្រុមប៉ូលីស។ សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរណ៍ស្ថិតនៅក្នុងកម្រិតអាក្រក់មួយ ដែលចាំបាច់ពួកគេត្រូវចាំបាច់ត្រូវតែព្យាយាមការពារខ្លួនឯងប្រសិនបើបានធ្វើដំណើរទៅដល់ទីក្រុងស្វយ័តមួយនេះ។ ក្នុងករណីមួយខាងក្រោមនេះ ទូរស័ព្ទ Google Pixel 3 បានក្លាយទៅជាស្មាតហ្វូនជួយជីវិតបុរសម្នាក់ពីការបាញ់ប្រហារណាមួយពីគ្រាប់កាំភ្លើងជ័រ។ ជាក់ស្តែងបុរសម្នាក់នៅទីក្រុងហុងកុងបានឆ្លងកាត់ហេតុការណ៍នេះដោយផ្ទាល់កាលពីថ្ងៃចន្ទម្សិលមិញនេះ។ បុរសម្នាក់នេះមានការងារជាអ្នកថតរូបផងដែរនោះបានគេចផុតពីការបាត់បង់ជីវិតនៅក្រោយពេល ដែលគ្រាប់កាំភ្លើងជ័រមួយគ្រាប់បានហោះត្រង់សំដៅរូបគាត់ តែសំណាងល្អវាបានទៅប៉ះនឹងស្មាតហ្វូន Google Pixel 3 របស់គាត់ទៅវិញ។ លើសពីនេះ Pixel 3 ដែលមានភាពខូចខាតមួយចំនួនធំនោះបែរជានៅតែអាចដំណើរការបានអេក្រង់មួយភាគធំនៅតែអាចមើលឃើញហើយគេអាចមើលឃើញជាក់ស្តែងតាមរយៈគណនេយ្យ Studio Incendo ដែលបានបង្ហោះរូបភាពនោះផងដែរ៕ អត្ថបទ៖ Lee
December 3, 2019 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ (ព័ត៌មានបឋម) មានករណីអគ្គិភយ័ឆេះរោងចក្រផលិតក្តារបន្ទះកុំផ្លាកកេ នៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្រុកព្រៃនប់ វេលាម៉ោងជាង១០ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ ហើយភ្លាមៗកម្មករត្រូវបានជន្លៀសចេញដើម្បីសុវត្ថិភាព ក្នុងនោះសមត្ថកិច្ចកំពុងចេញទៅអន្តរាគមន៍ពន្លត់៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
December 3, 2019 - បច្ចេកវិទ្យា
យើងបានដឹងហើយថា ជារៀងរាល់ឆ្នាំក្រុមហ៊ុន Apple តែងតែបានដាក់តាំងបង្ហាញម៉ូដែល iPhone ថ្មីរបស់ខ្លួនយ៉ាងហោចណាស់ ២-៣ម៉ូដែល ជារៀងរាល់ខែកញ្ញា គិតចាប់រាប់តាំងតែពីឆ្នាំ២០១៧មក។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីយោងតាមការអះអាងរបស់អ្នកជំនាញរបស់ធនាគារវិនិយោគពហុជាតិ JP Morgan បានធ្វើការអះអាងថា Apple គឺនឹងផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏ប្លែកមួយ សម្រាប់ការបង្ហាញខ្លួន iPhone 12 នៅឆ្នាំក្រោយនេះ ខុសពីអ្វីដែលពួកគេធ្លាប់បានធ្វើពីមុនមក។ អ្នកជំនាញរបស់ JP Morgan មានមូលហេតុគួរឲ្យទុកចិត្តមួយចំនួនផងដែរថា Apple ម៉ូដែលថ្មីនេះនឹងបង្ហាញខ្លួនជាមួយនឹងបច្ចេកវិទ្យា 5G ដល់ទៅ៤ម៉ូដែល រួមទាំងអេក្រង់ទំហំ ៥.៤អ៊ិញ និង ៦.៧អ៊ិញ ហើយ ២ម៉ូដែលទៀត
December 3, 2019 - សង្គម
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ ត្រូវការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យា ចំនួន ៦៥នាក់ សម្រាប់បម្រើការនៅក្រុមការងារ អង្កេតអចលនទ្រព្យ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានលក្ខណៈដូចខាងក្រោមនេះ៖ អត្ថបទ៖ សេម
December 3, 2019 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ កាលពីវេលាម៉ោង ១៤៖១៥នាទីរសៀល ថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០១៩ មានករណីបាក់រលំអគារការដ្ឋានសាងសង់សាលាធម្មសភានៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ហើយក្រុមការងារក៏បានជួយសង្គ្រោះបានទាន់ពេលវេលា ដោយរុករកបានជនរងគ្រោះសរុបចំនួន ១៦នាក់ ក្នុងនោះស្លាប់ ៣នាក់ របួសធ្ងន់ ៣នាក់ និងស្រាល ១០។ ក្រោយពីទទួលបានព័ត៌មានដ៏សោកសង្រេងនេះរួចមក សម្តេចតេជោនាយករដ្ឋមន្ត្រី ក៌បានចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះឧបទ្ទេវហេតុ ដែលបានកើតឡើងនេះ ព្រមទាំងបានឧបត្ថម្ភថវិកាដល់គ្រួសារសព និងជនរងគ្រោះទាំង ១៦នាក់ នេះផងដែរ តាមរយៈប្រតិភូគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរខេត្តដែលដឹកនាំដោយ ឯកឧត្តម ទៀ
December 3, 2019 - PR
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ក្រុមហ៊ុន Vega Natural Co.,Ltd បានឯកភាពគ្នាចុះកិច្ចអនុស្សរណៈយោគយល់គ្នា ជាមួយនឹងក្រុមហ៊ុន HKPL Trading Co., Ltd ក្នុងការនាំចូលផលិផលមកចែកចាយនៅកម្ពុជា ហើយក៏ប្រកាសដាក់លក់ជាផ្លូវផលិតផលអាហារបំប៉ន Apple Detox មានគុណភាពនិងសុវត្ថិភាព។ អ្នកស្រី សាន សុខខេង ដែលជាសហគ្រិននារីវ័យក្មេងម្នាក់នៃក្រុមហ៊ុន HKPL Trading Co. LTD បានថ្លែងឱ្យដឹងថា ផលិតផលអាហារបំប៉ន Apple Detox អត្ថប្រយោជន៌ដូចជា ទី១. បន្សាបជាតិពុលល្អបំផុតសម្រាប់ក្បាលពោះរាបស្មើ។ ២. វិធីសម្រកទំងន់
December 2, 2019 - ព័ត៌មានជាតិ
ខេត្តសៀមរាប-គិតមកត្រឹមល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះដោយការបាក់រលំប្លង់សេសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានជនរងគ្រោះទាំងព្រះសង្ឃ និងគ្រហស្ថសរុប ចំនួន ១៦អង្គ/នាក់ ក្នុងនោះស្លាប់៣នាក់ ចំណែកអ្នករងរបួសអជ្ញាធរបានជួយសង្គ្រោះ រួចរាល់ហើយ។ សមត្ថកិច្ចបញ្ជាក់ថា ក្រៅពីជនរងគ្រោះ៣នាក់ដែលស្លាប់ មានជនរងគ្រោះចំនួន១៣អង្គ/នាក់រងរបួសរួមមាន ៖ របួសធ្ងន់មាន ៤នាក់ (ជាងសំណង់ ៣នាក់ និងប្រជាការពារម្នាក់) រងរបួសស្រាលចំនួន ៩អង្គ/នាក់ ក្នុងនោះមានព្រះសង្ឃ២អង្គ ប្រជាការពារម្នាក់ និងជាងសំណង់ ៧នាក់)។ ជនរងគ្រោះដែលរងរបួសទាំងអស់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕ ប្រភព៖
December 2, 2019








