Khmernote Media
  • អន្តរជាតិ

    ទម្លាប់នៃជក់បារី និងទទួលទានគ្រឿងស្រវឹងច្រើនអាចជម្រុញលោកអ្នកឲ្យមានជំងឺសួតនិងថ្លើមបាន ហើយក្នុងករណីធ្ងន់ធ្ងរវាអាចវិវឌ្ឍន៍ទៅជាជំងឺមហារីកបានទៀតផង។ ជាទូទៅក្រុមមនុស្សដែលមានបញ្ហាសួត និងថ្លើម ដែលបង្កឡើងដោយទម្លាប់នៃការជក់បារី និងទទួលទានគ្រឿងស្រវឹង​គឺពិបាកព្យាបាលឲ្យជាសះស្បើយវិញណាស់ ព្រោះសិរីរាង្គទាំងពីរត្រូវបំផ្លាញយ៉ាងខ្ទេចខ្ទីតែម្តង។ យ៉ាងណាក្តី បើយោងតាមសារព័ត៌មានបរទេសបានចុះផ្សាយថា រហូតមកទល់នឹងពេលនេះក្រុមអ្នកវិទ្យាសាស្ត្របានបង្ហាញតម្រុងថា គេនឹងអាចព្យាបាលជំងឺមហារីកសួតនិងថ្លើម ដែលបង្កឡើងការជក់បារី និងផឹកស្រាបាននៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ប្រភពដដែលបានបន្តថា ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញនូវប្រូតេអ៊ីនពីរប្រភេទ ដែលមានឈ្មោះថា YAP  និង TAZ ហើយប្រូតេអ៊ីនទាំងពីរនេះមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការព្យាបាលជំងឺមហារីកសួត និងថ្លើម ដែលបង្កឡើយការជក់បារី និងផឹកស្រាលើសកម្រិត។ យ៉ាងណាក្តី ការបំលែងប្រូតេអ៊ីនទាំងពីរនេះឲ្យក្លាយជាថ្នាំពេទ្យនៅមិនទាន់ត្រូវបានគេធ្វើឡើងនៅឡើយទេ តែគេរំពឹងថា នៅក្នុងពេលដ៏ឆាប់ខាងមុខនេះគេនឹងអាចធ្វើវាបាន។​ សូមបញ្ជាក់ជូនថា បើទោះជាគេអាចរកឃើញថ្នាំព្យាបាលដូចខាងលើក៏ដោយ ក៏លោកអ្នកមិនគួររីករាយជាមួយនឹងគ្រឿងស្រវឹង និងបារីជ្រុលពេកដែរ ព្រោះសា្រ និងបារីអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពជាច្រើនករណីទៀត

    December 6, 2019
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ៖ មានអគ្គិភ័យឆេះបន្ទប់ជួលស្នាក់នៅរបស់ជនបរទេស(ជនជាតិអឺរ៉ុប) ហេតុការណ៍នេះបានកើតឡើងនៅម្តុំជិតអូរឈើទាល ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ វេលាម៉ោង៤កន្លះទៀបភ្លឺ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ។ បើតាមសមត្ថកិច្ចដែលចុះពន្លត់ផ្ទាល់ថា មានបន្ទប់ជួលទំហំ៣ម៉ែត្រគុណនឹង៤ម៉ែត្រ ចំនួន៦បន្ទប់ដែលនៅជាប់ៗគ្នាសង់ពីឈើប្រកសង្ក័សី គ្មានមនុស្សស្នាក់នៅ ត្រូវបានអគ្គិភយ័ឆេះបំផ្លាញ។ មិនមានមនុស្សរងគ្រោះថ្នាក់ទេ ហើយភ្លាមៗសមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុនៅឡើយ កំពុងស្រាវជ្រាវបន្ត៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    December 6, 2019
  • សុខភាព

    ម៉ាក់ប៉ា​ថ្មីថ្មោង​ជាច្រើន​បាន​ធ្វើ​រឿង​ខុស​ឆ្គង​មួយ គឺ​បណ្ដោយ​ឲ្យ​អ្នក​ដទៃ​ ឬខ្លួនឯង​ផ្ទាល់ថើប​មាត់​កូន។ ទង្វើបែប​នេះ​កូន​អាច​ឆ្លង​មេរោគ​ពីយើង​តាម​រយៈ​មាត់ និង​ផ្លូវ​ដង្ហើម​ដែល​ករណី​ខ្លះ​ធ្ងន់ធ្ងរ​​ខ្លាំង។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ ​បាន​ឲ្យ​ដឹង​ថា មាន​មេរោគ​ជាច្រើន​អាច​ឆ្លង​ពី​មាត់ និង​ខ្យល់​ដក​ដង្ហើមមានដូចជាពពួកជំងឺផ្តាសាយ ដែល​អាច​ធ្វើឲ្យ​ទារកឈឺ និងស្លាប់​បាន។ ដូចនេះ​បើ​កូន​នៅ​តូច ​ទាំង​យើង​ជា​ម៉ាក់​ប៉ា​ត្រូវមានការប្រុងប្រយ័ត្ន ជា​ពិសេស​អ្នក​ដែល​មិនមែនជា​សមាជិក​​ក្រុម​គ្រួសារ មិន​ដឹង​ពី​សាវតារច្បាស់លាស់ ​សឹង​តែ​កុំ​ឲ្យ​​កាន់កូន ព្រោះ​យើងមិន​ដឹង​ថា​គេ​មាន​ជំងឺ​អ្វី​ខ្លះ ដោយសារ​តែ​ស្បែក​កូន​នៅ​ខ្ចី​ដូចនេះ​ហើយ​ទើប​ងាយ​​ប្រតិកម្ម រោល ឬ​ឆ្លង​ជំងឺ​ផ្សេង​ៗ។ លោក​បាន​បន្ថែម​ទៀត​ដែរ​ថា មាត់​ជា​កន្លែង​ប្រមូលផ្ដុំ​ទៅ​ដោយ​បាក់តេរី​រាប់​រយ​ប្រភេទ ហើយ​បើ​យើង​យក​មាត់​ទៅ​ថើប​មាត់​ក្មេង​វា​អាច​ឆ្លងតាមទឹក​មាត់ ឬទឹករងៃ​ពីកន្លែងរបួសរបស់អ្នកជំងឺ ជាពិសេស​ជំងឺ​គួរ​ឲ្យ​ខ្លាច Herpes Simplex Virus

    December 6, 2019
  • PR

    ក្រុមហ៊ុន vivo ដែលជាម្ចាស់ឧបត្ថម្ភជាផ្លូវការសម្រាប់ព្រឹត្តិការណ៍ប្រកួតហ្គេមវគ្គផ្តាច់ព្រ័ត្ររដូវកាលថ្មី PUBG MOBILE Club Open 2019 Fall Split បានផ្តល់នូវសមត្ថភាពកាន់ តែខាំ្លងក្លាបន្ថែមទៀតសម្រាប់អ្នកលេងហ្គេមជាច្រើន នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី 29 ខែវិច្ឆិកា ឆ្នាំ 2019 ដល់ថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2019 កន្លងទៅនេះ នៅក្នុងព្រឹត្តិការណ៍ដ៏កក្រើកនេះ ក្រុមហ៊ុនដែលនាំមុខគេនេះ បាននាំយកនូវស្មាតហ្វូនស៊េរីថ្មី NEX 3 ដែលមានសមត្ថភាពខ្លាំងក្លាបំផុតក្នុងការជួយពួកគេនៅក្នុងការលេងហ្គេមបានយ៉ាងរលូនបំផុត។ នៅក្នុងការប្រកួតនេះមាន 16

    December 5, 2019
  • ព័ត៌មានជាតិ

    ឯកឧត្តម ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងវេទិកាសំណេះសំណាលស្ដីពីចល័តភាពក្នុងទីប្រជុំជន (URBAN MOBILITY FORUM)​ នាថ្ងៃទី​ ០៥​ ខែធ្នូ​ ២០១៩​ នៅសណ្ឋាគារ​ រ៉ាហ្វែល​ ឡឺរ៉ូយ៉ាល់ ដោយលើកឡើងអំពីការដឹកជញ្ជូនតាមផ្លូវទឹក ក៏ដូចជាផ្លូវគោក ហើយបច្ចុប្បន្ន រដ្ឋាភិបាល មានវិស័យដឹកជញ្ជូន ដូចជារថយន្តក្រុងសាធារណៈ និង កាប៉ាល់ដឹកជញ្ជូនសាធារណៈតាមផ្លូវទឹកដូចគ្នា។ ហើយក្នុងនោះដែរ ឯកឧត្តមបានបញ្ជាក់ថា ឯកឧត្តមបានជួបជាមួយក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនបម្រើសេវាកម្មដឹកជញ្ជូនដ៏ល្បីឈ្មោះមួយនៅកម្ពុជា ដោយអោយក្រុមហ៊ុនគួរសិក្សាអោយមាន Grab Boat

    December 5, 2019
  • ព័ត៌មានជាតិ

    នៅក្នុងកិច្ចសម្ភាសន៍​របស់​ ឯកឧត្តម​ ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន​ ក្នុងវេទិកាសំណេះសំណាលស្ដីពីចល័តភាពក្នុងទីប្រជុំជន (URBAN MOBILITY FORUM)​ នាថ្ងៃទី​ ០៥​ ខែធ្នូ​ ២០១៩​ នៅសណ្ឋាគារ​ រ៉ាហ្វែល​ ឡឺរ៉ូយ៉ាល់ បានអោយដឹងថា កម្ពុជាកំពុងធ្វើការសិក្សាជំវិញការបង្កើតគន្លងពិសេសដោយឡែកមួយសម្រាប់រថយន្តក្រុង ដើម្បីកាត់បន្ថយការកកស្ទះ និងបង្កើនភាពងាយស្រួលចំពោះប្រជាជនដែលធ្វើការជិះរថយន្តក្រុង។ ក្នុងបទសម្ភាសន៍នេះដដែល ឯកឧត្តម ក៏បានបន្ថែមទៀតថា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នេះដែរ ប្រជាពលរដ្ឋត្រូវតែនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា៕

    December 5, 2019
  • បច្ចេកវិទ្យា

    បន្ទាប់ពីការប្រកាសវត្តមានរបស់បន្ទះឈីប Snapdragon 765G និងបន្ទះឈីប Snapdragon 865 ទាំងអនុប្រធានប្រតិបត្តិ និងប្រធានផ្នែកលក់សកលរបស់ OPPO លោក Alen Wu បានប្រកាសថាស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន ដែលមានឈ្មោះថា Reno3 Pro គ្រោងនឹងបង្ហាញខ្លួននៅខែធ្នូនេះដោយបំពាក់មកជាមួយនឹងបន្ទះឈីបថ្មី Snapdragon 765G នេះតែម្តង។ បន្ទះឈីបដ៏ថ្មីទំហំ 7nm នេះ អាចទ្រទ្រង់សេវា 5G បានយ៉ាងល្អ រត់ហ្គេមកំពូលៗបានយ៉ាងរលូន និងបើកកម្មវីធីធំៗបានយ៉ាងរហ័សផងដែរ។ លើសពីនេះ Reno3 Pro នឹងប្រើប្រាស់កាមេរ៉ាទំលុះអេក្រង់នៅខាងមុខ ហើយក្នុងនោះផងដែរ Reno3

    December 5, 2019
  • PR

    រយៈពេលជាច្រើនខែកន្លងមក ទេពកោសល្យ ក៏ដូចជាសមត្ថភាពពិសេសមួយចំនួន ដែលបង្ហាញដោយបេក្ខជនជាប្អូនតូចៗ បាននឹងកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងកម្មវិធី «តូច ខ្លឹម ខ្លាំង» នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។ ដោយឆ្លងកាត់ការវាយតម្លៃ និងដាក់ពិន្ទុដ៏ត្រឹមត្រូវរបស់គណៈកម្មការ រួមទាំងបណ្តាអ្នកបោះឆ្នោតគាំទ្រពីទស្សនិកជនទៀតនោះ ពីកម្មវិធីបានស្វែងរកអ្នកជាប់ជ័យលាភីប្រចាំខែជាបន្តបន្ទាប់ ជាមួយនឹងការផ្តល់ជូនត្រឡប់មកវិញនូវកាដូដ៏ពេញចិត្តដល់ប្អូនៗ។ ជារួមមកដល់ត្រឹមពេលនេះ មានបេក្ខជនពីររូបដែលប្អូនបានឆ្លងកាត់នូវការប្រកួតប្រជែងជាច្រើនវគ្គ ហើយក៏កំពុងតែក្លាយជាទីចាប់អារម្មណ៍ដ៏ខ្លាំងក្លាពីអ្នកគាំទ្រ ដែលទន្ទឹងរង់ចាំមើលថាតើ ពានរង្វាន់នៅវគ្គផ្តាច់ព្រ័ត្រនេះ នរណានឹងអាចដណ្តើមយកបាន។ ដូចដែលយើងបានស្គាល់រួចមកហើយ តារា Tik Tokដ៏ល្បី គឺប្អូនស្រី យឹម ដាលីន ដែលប្អូនប៉ិនប្រសព្វក្នុងការសម្តែងសិល្បៈបានស្ទើរគ្រប់តួអង្គជាមួយនឹងកាយវិការម្ញិកម្ញក់ គួរឱ្យខ្នាញ់។ គួររំលឹកផងដែរថា ដាលីន បានជាប់ជ័យលាភីពានរង្វាន់ប្រជាប្រិយភាពផ្ទួនៗគ្នាដល់ទៅពីរខែ ( ខែកញ្ញា

    December 5, 2019
  • កីឡា

    ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំ U22 កម្ពុជា បានយកឈ្នះ U22 ម៉ាឡេស៊ី ក្នុងលទ្ធផល (CAMBODIA 3:1 MALAYSIA)​ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន​ ដែលកម្ពុជានឹងឡេីងទៅប្រកួតបន្តនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់។ កម្ពុជានាំមុខម៉ាឡេស៊ី ៣-១ ដោយនៅនាទី៥៦ ទាត់បញ្ជូលទីដោយកីឡាករ អ៊ិន សុដាវីដ និងនៅនាទី ៥៨ ទាត់បញ្ជូលទីដោយកីឡាករ សៀង ចន្ធា និង នៅនាទី៦៩ ទាត់បញ្ជូលទីដោយ កែវ សុខផេង៕

    December 4, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន «ក៣» សហការជាមួយនគរបាលមូលដ្ឋាន បានស្រាវជ្រាវ និងបើកប្រតិបត្តិការជាក់ស្តែងបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយ ដោយចាប់ជនជាតិវៀតណាមចំនួន ៤នាក់ (ស្រី២នាក់) រួមជាមួយថ្នាំញៀនប្រមាណ ១០០គីឡូក្រាម និងវត្ថុតាងមួយចំនួនទៀត។ ប្រតិបត្តិការនេះបានធ្វើឡើងយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលគ្មានលេខ ក្រោយមន្ទីរពេទ្យរបេង ផ្លូវ១១៣ ក្រុម២៣ ភូមិ៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនសង្ស័យទាំង៤នាក់រួមមាន៖ ទី១.ឈ្មោះ Nguyen Yuan Anh ភេទប្រុស ឆ្នាំកំណើត ១៧.៧.១៩៩៥ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខ

    December 4, 2019