- Khmernote Media
- PR
ភ្នំពេញ៖ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩៖ នេះជាកាដូដ៏រំភើបអស្ចារ្យបំផុតសម្រាប់អបអរឆ្នាំថ្មីពី ក្រុមហ៊ុន សាមសុង! ពិតជារំភើបខ្លាំងណាស់…ហើយសឹងតែមិនជឿសោះតែម្តងថាក្រុមហ៊ុន សាមសុង ផ្តល់ជូននូវកម្មវិធីមហាប្រូម៉ូសិនថែមជូនដ៏អស្ចារ្យ និងការបញ្ចុះតម្លៃភ្លាមៗនៅចុងឆ្នាំនេះ! ដូច្នេះអតិថិជនទាំងអស់ដែលត្រូវការផលិតផលអេឡិចត្រូនិកប្រើប្រាស់ក្នុងគេហដ្ឋានរួសរាន់ឡើង! ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ នេះក្រុមហ៊ុនអេឡិចត្រូនិក សាមសុង នឹងធ្វើការផ្តល់ជូនកម្មវិធីប្រូម៉ូសិនដ៏ធំក្នុងឱកាសចុងឆ្នាំ ទិញ ១ ថែមជូន១ ដូចជា៖! ទិញទូទឹកកកថែមម៉ាស៊ីនបោកខោអាវ ឬ ចង្ក្រាន្តដុតអគ្គិសនី (Microwave), ទិញទូទឹកកក…ថែមជូនប្រាក់សុទ្ធវិញ ២០ ដុល្លារ ភ្លាមៗតែម្តង!
December 9, 2019 - បច្ចេកវិទ្យា
ព័ត៌មានបែកធ្លាយជាច្រើនរបស់ស្មាតហ្វូន Galaxy S11 បានបន្តកើតឡើងកាន់តែច្រើនឡើង ខណៈដែលការបង្ហាញខ្លួនក៏កាន់តែខិតជិតមកដល់ផងដែរ។ ក្នុងសប្តាហ៍នេះមានព័ត៌មានបន្ថែមកាន់តែច្បាស់ផ្សេងទៀតអំពី Galaxy S11 ត្រូវបានចេញផ្សាយដោយ The Suntech ដោយអះអាងថា Galaxy S11 5G ក៏មានវត្តមានជាមួយគ្នាផងដែរ។ ព័ត៌មានចចាមអារ៉ាមជាច្រើនបានបញ្ជាក់ថា ការបង្ហាញខ្លួនជាផ្លូវការនឹងអាចធ្វើឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ ខណៈដែល The Suntech បានបន្ថែមទៀត ឆ្នាំក្រោយនេះ Galaxy S11 នឹងតម្លើងកាម៉េរាដល់ទៅ១០៨មេហ្គាភិចស៊ែល ដែលវាពិតជាបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងបំផុត ចំពោះទំហំដ៏ធំបែបនេះខណៈដែល iPhone 11 Pro មានទំហំត្រឹមតែ១២មេហ្គាភិចសែលប៉ុណ្ណោះ
December 9, 2019 - ព័ត៌មានជាតិ
កីឡាការិនីកម្ពុជា ចេសា ខាន់ ឡើងទៅវគ្គបន្តហើយក្រោយឈ្នះកីឡាការិនីវៀតណាម ក្រោមលទ្ធផល១០០-០ពិន្ទុ នៃការប្រកួតកីឡា វិញ្ញាសា ជឺជិតស៊ូ (Juijitsu) ទម្ងន់៤៩គីឡាក្រាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ ប្រទេសហ្វីលីពីន។ កីឡាការិនីកម្ពុជា ចេសា ខាន់ នៅសល់ ៣ប្រកួតក្នុងដៃទៀតដោយតម្រូវឲ្យឈ្នះគ្រប់ការប្រកួតដើម្បីដណ្តើមបានមេដាយមាស។ សូមបញ្ជាក់ថាបច្ចុប្បន្នភាពតារាងមេដាយថ្ងៃទី៨ធ្នូ កម្ពុជាទទួលបានមេដាយចំនួន ៣០ មា នមាស៣, ប្រាក់៦ និងសំរិទ្ធ២១៕ រូបភាព៖ Cambodia SEA GAMES 2023
December 9, 2019 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ មានការបង្ហោះលើកឡើងមួយពីវាសនារបស់ ទូក ង វែងជាងគេលើពិភពលោករបស់កម្ពុជា បែរជាត្រូវបានទុកចោលក្រោមដំបូលធ្លុះធ្លាយទៅវិញ។ បើយោងតាមម្ចាស់គណនីហ្វេសប៊ុក Pichey Kumar បានឲ្យដឹងថា “វាសនារបស់ទូកង “កម្ពោជិកបុត្តាខេមរាតរី” ដែលបានជាប់កំណត់ត្រាទូកវែងជាងគេលើពិភពលោក កាលពីឆ្នាំ២០១៨ ។ មើលទៅការមើលថែរក្សាទុកដាក់មិនស្មើនិងតម្លៃសោះ មោទនភាពបានតែដំបូងចុងក្រោយទុកឯងចោលអោយគោមើល ។បើពួកវាយតម្លៃកំណត់ត្រាឃើញគេនឹងដឹងថាចរិតជាតិនិយមរបស់យើងវាយ៉ាងមិចនោះ។ពីខ្ញុំព្រះករុណាអាត្មាភាពអ្នកស្រលាញ់ទូកងមួយរូប”។ គួរបញ្ជាក់ផងដែរថា ទូក ង វែងជាងគេលើពិភពលោករបស់កម្ពុជាយើង បានបំបែកឯតទគ្គកម្មពិភពលោក Guinness World Records កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយទូក ង នេះមានប្រវែងសរុប ៨៧,៣០ ម៉ែត្រ ទទឹងប្រវែង
December 9, 2019 - PR
កាលពីខែវិច្ឆិកាកន្លងទៅ ស្ថានីយ៍ទូរទស្សន៍PNN បានបន្ថែមម៉ោងផ្សាយភាពយន្តភាគខ្មែររបស់ខ្លួនក្នុងម៉ោងមាស រួចជាស្រេចហើយ ដែលចាក់ផ្សាយក្នុងរយៈពេល១ម៉ោង និង៣០នាទី ចាប់ពីម៉ោង៧ និង៣០នាទី ដល់៩យប់ មានដូចជារឿង«តួគេ ខ្ញុំសម្តែង» និងរឿង «អ្នកម៉ាក់វ័យក្មេង »។ ដោយឡែក ឈានចូលដល់ខែមករា ឆ្នាំ២០២០ ខាងមុខនេះ PNN នឹងបន្ថែមការចាក់ផ្សាយភាពយន្តភាគខ្មែរបន្ថែមទៀតដោយមាន ដូចជារឿង«បំណុលម្តាយ», និងរឿង”អ្នកម៉ាក់វ័យក្មេង» ចាប់ពីម៉ោង ០៧ យប់ រហូតដល់០៩ យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ដូចនេះ ទស្សនិកជនអាចទស្សនារឿងភាគខ្មែរបានពីររឿង រយៈពេលពីរម៉ោងនេះ។ ជាមួយនឹងការបន្ថែមម៉ោងផ្សាយនេះដែរ គឺបានសបញ្ជាក់ឱ្យឃើញថា
December 9, 2019 - បច្ចេកវិទ្យា
រំលឹកឡើងវិញកាលពីខែសីហាកន្លងទៅកាសែត Chicago Tribune បានចេញផ្សាយនូវលទ្ធផលជាផ្លូវការមួយនៃករណីការស៊ើបអង្កេត ដែលបានបង្ហាញពីកម្រិតវិទ្យុសកម្មចេញពីទូរស័ព្ទ iPhone 7 ចំនួនបួន ដែលមានចំនួនច្រើនហួសកម្រិត ដែលច្បាប់បានកំណត់។ លើសពីនេះការធ្វើតេស្តបន្ទាប់ក៏បានរកឃើញដែរថា ចំនួនស្មាតហ្វូន ដែលបានបញ្ចេញសារធាតុវិទ្យុសកម្មបែបនេះគឺមានចំនួនគុណនឹង២ចំនួន ដែលធ្វើតេស្តដំបូង។ បញ្ហាស្រដៀងគ្នានេះមិនត្រូវបានគេរកឃើញមិនមែនតែនៅលើ iPhone នោះទេ ដោយការធ្វើតេស្តក៏បានរកឃើញថា Samsung Galaxy 8 ក៏មានលទ្ធផលគួរឲ្យខ្លាចផងដែរ ចំពោះសារធាតុវិទ្យុសកម្ម។ ជាធម្មតាច្បាប់កំណត់ដោយ FCC បានបញ្ជាក់ថា សារធាតុវិទ្យុសកម្ម ដែលអាចសាយភាយចេញពីស្មាតហ្វូនមិនគួរមានកម្រិតលើសពី 1.6 watts/kg ឡើយជាមធ្យម ប៉ុន្តែលទ្ធផលដែលអាចរកឃើញនៅលើ Galaxy 8
December 9, 2019 - ព័ត៌មានជាតិ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ទៅឥទ្ធិពលជ្រលងសម្ពាធខ្ពស់ ដែលបានគ្របដណ្តប់លើកម្ពុជា នឹងចុះថមថយដោយរំកិលឡើងទៅលើជាលំដាប់ ដែលធ្វើឲ្យធាតុអាកាសចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ប្រែប្រួលដូចខាងក្រោម៖ អត្ថបទ៖ សេម
December 9, 2019 - PR
ក្រុមហ៊ុនអាកាសចរណ៍នេះបានសហការជាមួយអង្គការក្នុងស្រុក បាល់ទាត់រីករាយកម្ពុជាអូស្ត្រាលី (HFCA) រៀបចំការប្រកួតបាល់ទាត់មិត្តភាពសម្រាប់យុវជនជួបការលំបាក ភ្នំពេញ ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៩៖ ជាថ្ងៃសប្បាយរីករាយនិងភាតរភាពដែលអ៊ែមមឺរឹតបានសហការជាមួយអង្គការបាល់ទាត់ រីករាយកម្ពុជាអូស្រ្តាលី (HFCA) បានរៀបចំការប្រកួតមិត្តភាពក្នុងចំណោមកុមារក្រីក្រដែលមានចំណង់ចំណូលចិត្តក្នុងវិស័យបាល់ទាត់។ បន្ថែមលើការលើកកម្ពស់ស្មារតីសហគមន៍ អ៊ែមមឺរឹតបានផ្តល់ឱកាសជូនអ្នកលេងបាល់ទាត់ម្នាក់ដែលមានសំណាងនឹងធ្វើដំណើរទៅឌូបៃដើម្បីទទួលបានបទពិសោធន៍ក្នុងការប្រកួតបាល់ទាត់អាជីពនៅអារ៉ាប់រួម។ ការប្រកូតបានធ្វើឡើងនៅក្នុងថ្ងៃនេះនៅក្លឹប Cool Sports ក្នុងរាជធានីភ្នំពេញ ហើយក៏មានការ ជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយ លោកប្រាក់ មុន្នីឧត្តម ដែលជាកីឡាករបាល់ទាត់ខ្មែរដ៏ល្បីល្បាញផងដែរ លោកឧត្តមដែលជាម្ចាស់ស្បែកជើងមាសនៃពានរង្វាន់សម្តេចហ៊ុនសែនឆ្នាំ ២០១៥ បានចែករំលែកគន្លឹះផ្ទាល់ខ្លួនលើជំនាញនិងបច្ចេកទេសបាល់ទាត់ហើយក៏បានចូលរួមការប្រកួតមិត្តភាពក្នុងនាមជាអាជ្ញាកណ្តាលផងដែរ។ ការប្រកួតនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត (Emirates Airline) ក្នុងគោលបំណងដើរតួក្នុងសហគមន៍មូលដ្ឋានតាមរយៈកីឡដោយបានសហការជាមួយហេចហ្វេវស៊ីអេ (HFCA) ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះកើតមាន:ឡើង
December 8, 2019 - PR
ថ្មីៗនេះក្រុមហ៊ុន Huawei បានបញ្ចេញស្មាតហ្វូនរបស់ខ្លួនមួយម៉ូឌែលទៀតដើម្បីវាយលុកទីផ្សារ ជាពិសេសគឺយុវវ័យដែលនិយមស្មាតហ្វូនតម្លៃជាង២០០ដុល្លារ ដោយអមមកជាមួយការរចនារូបរាងឥតខ្ចោះថែមទាំងសមត្ថភាពមិនធម្មតា។ ខាងក្រោមនេះគឺជា៦ចំណុចខ្លាំងរបស់ Huawei Y9s ដែលមានតម្លៃត្រឹម ២៥៩ដុល្លារ ប៉ុណ្ណោះ៖ ១. ការរចនាតួខ្លួន៖ តួខ្នងក្រាលដោយកញ្ចក់កោង 3D ការពារសឹកឆ្កូត ពណ៌គ្រីស្តាល់ភ្លឺចែងចាំង ធ្វើអោយស្មាតហ្វូនកាន់តែប្រណិត។ មួយវិញទៀត គឺបន្ទះស្កេនក្រយៅដៃចំហៀង វាស្កេនដោះសោរបានត្រឹមត្រូវ លឿន និង ងាយស្រួលប្រើប្រាស់។ បន្តទៀតគឺកាមេរ៉ាផុសឡើង វាជាបច្ចេកវិទ្យកំពុងពេញនិយម និងទ្រទំងន់ដល់ទៅ 15គីឡូ។ ២. អេក្រង់៖ HUAWEI Ultra FullView Display
December 8, 2019 - បច្ចេកវិទ្យា
កាលពីថ្ងៃទី ០៤ ធ្នូ កន្លងទៅ ជាថ្ងៃប្រវត្តិសាស្រ្តដំបូងបង្អស់ដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានយកជ័យជំនះលើក្រុមបាល់ទាត់ម៉ាឡេសុី ដែលជួយឱ្យកម្ពុជាបានឡើងទៅលេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ដើម្បីជាការកោតសរសើរដល់ការខិតខំប្រឹតប្រែងរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលមានការតាំងចិត្តយ៉ាងមោះមុតដើម្បីផ្លាស់ប្តូរទៅរកភាពជោគជ័យ ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនម៉ាក realme ចូលរួមអបអរក្នុងឱកាសដ៏សែនមានន័យនេះ។ ដូច្នេះសូមបងប្អូនជនរួមជាតិបន្តចូលរួមទស្សនា លើកទឹកចិត្ត ដើម្បីអបអរសាទរដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី 30 ដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវតតាំងជាមួយក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមនាថ្ងៃទី ០៧ ធ្នូ នេះ ដើម្បីបន្តទៅវគ្គផ្តាច់ព្រ័ត្រ។ សូមចូលរួមទស្សន៍ទាយចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីសរុបរបស់ក្រុមជម្រើសជាតិកម្ពុជា និង ក្រុមជម្រើសជាតិវៀតណាម អ្នកនឹងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទស្មាតហ្វូន realme 5 Pro ។ ងាយៗដោយគ្រាន់តែចូលរួមលេងតាមលក្ខខណ្ឌខាងក្រោម៖ 1. ចូលទៅ Comment
December 7, 2019









