- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង ០៣ និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ មានករណីអគ្គីភ័យមួយកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។ គ្រោះអគ្គិភ័យនេះបានកើតឡើងនៅសណ្ឋាគារផ្កាឈូកទិព្វ ជាន់ទី៧ ដីឡូតិ៍លេខ១២ ផ្លូវ២៣៤ ក្រុម២៦ ភូមិ១២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅក្នុងហេតុការណ៍នោះបណ្តាលឲ្យមនុស្ស២នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ។ គ្រោះអគ្គិភ័យនេះបានរលត់ទៅវិញនៅម៉ោង ០៤ និង០០នាទី ហើយប្រើប្រាស់រថយ្តពន្លត់អគ្គីភ័យ ចំនួន១៤គ្រឿង៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
December 11, 2019 - PR
បើយើងនិយាយពីទីផ្សារស្មាតហ្វូន ពិតជាប្រកួតប្រជែងគ្នាខ្លាំងសម្បើមណាស់នៅក្នុងឆ្នាំនេះ។ ទូរស័ព្ទជាច្រើនម៉ាក ច្រើនស៊េរីបានសម្ពោធនៅក្នុងឆ្នាំនេះ។ យើងអាចសង្កេតឃើញថា ម៉ូដែលទូរស័ព្ទថ្មីៗ ពិតជាខុសៗគ្នា តែយើងនៅតែមិនអាចបែងចែកដាច់ ពីភាពខុសគ្នាបានឡើយ ជាពិសេស ប្រសិនជា យើងមានថវិកាសមល្មម តើប្រភេទទូរស័ព្ទម៉ូដែលណា ដែលគួរតែសាកសមនឹងតម្លៃដែលត្រូវទិញមកប្រើ ? ជាមួយនឹងការប្រកួតប្រជែង តម្លៃរបស់ស្មាតហ្វូននៅលើទីផ្សារក៏រឹតតែខ្លាំងឡើងៗ ក្រុមហ៊ុន realme ក៏បាននាំយក នូវម៉ូដែលស៊េរី realme 5 និង ម៉ាក realme ដទៃទៀត ជាមួយនឹង កម្លាំង ឈីប ខ្លាំងអស្ចារ្យ ដែលជាអាវុធពិសេស សម្រាប់យកមកប្រកួតប្រជែងក្នុងទីផ្សារទូរសព្ទដៃ ដែលមានកាមេរ៉ាក្រោយរហូតដល់ទៅ
December 11, 2019 - PR
ក្រោយពីបានបើកការ Pre-order រហូតមកដល់ពេលនេះចំពោះស្មាតហិវូន vivo S1Pro គឺទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជាដោយគិតត្រឹមថ្ងៃនេះគឺមានការលក់រហូតដល់អស់ពីស្តុកបាត់ទៅហើយ។ នេះសបញ្ជាក់ ថាស្មាតហ្វូន S1Pro គឺពិតជាអាចទាក់ទាញចិត្តអ្នកប្រើប្រាស់ខ្លាំងមែនទែនទាំងសមត្ថភាព រូបរាង ក៏ដូចជាតម្លៃសមរម្យត្រឹមតែ $299។ ស្មាតហ្វូន vivo S1Pro ស្មាតហ្វូនដែលមានភ្ជាប់មកជាមួយនឹងរូបរាងទាន់សម័យ ថាមពលថ្មធំ 4500mAh បំពាក់ដោយបច្ចេកវិទ្យាសាកថ្មផ្លេកបន្ទោរ Dual-Engine Fast charging មានប្រព័ន្ធស្កេនក្រយៅដៃក្រោយអេក្រង់។ សម្រាប់ផ្នែកកាមេរ៉ារបស់ស្មាតហ្វូន S1Pro វិញ ចំពោះកាមេរ៉ាខាងមុខមានទំហំ 32MP ដែរអាចធ្វើការថតរូប Selfie ខ្លួនឯងបានយ៉ាងស្រស់ស្អាតនិងមានទំនុកចិត្ត។ ចំណែកឯកាមេរ៉ាក្រោយ AI
December 11, 2019 - បច្ចេកវិទ្យា
បរទេស៖ ជាអត្ថបទគួរឲ្យចាប់អារម្មណ៍បំផុតរបស់ The Businessinsider នាព្រឹកថ្ងៃពុធទី១១ ខែធ្នូនេះ ដោយបានសរសេរថា បុគ្គលិកធ្វើការនៅក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook ម្នាក់បានសារភាពខ្លួនបានទទួលយកសំណូកជាប្រាក់រាប់ពាន់ដុល្លារ ដើម្បីដំណើរការគណនីខូចៗជាពិសេសគណនី ដែលត្រូវបានគេហាមឃាត់ឲ្យដំណើរការឡើងវិញ។ បុគ្គលម្នាក់នេះបានបញ្ជាក់ទៀតថា រូបគាត់បានទទួលលុយទាំងនោះពីក្រុមហ៊ុនភ្នាក់ងារផ្សាយពាណិជ្ជកម្ម។ Facebook បាននិយាយដែរថា បុគ្គលដែលកំពុងសាកសួររូបនេះគឺលែងធ្វើការជាមួយក្រុមហ៊ុនទៀតឡើយ ប៉ុន្តែអតីតបុគ្គលិកក្រុមហ៊ុន Ads Inc. បានប្រាប់ BuzzFeed ថា មានបុគ្គលិកជាច្រើននាក់ទៀត ដែលធ្វើការនៅក្រុមហ៊ុន Facebook មានបំណងបើកគណនីឲ្យភ្នាក់ងារ Ads Inc. ឲ្យដំណើរឡើងវិញ ដើម្បីជាថ្នូរនឹងសាច់ប្រាក់។ គួរឲ្យដឹងបន្ថែមទៀតដែរថា ក្រុមហ៊ុនភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានឈ្មោះថា
December 11, 2019 - ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំពិធីមួយហៅថា ហោមពិធី និងបញ្ចុះថ្មព្រះភូមិ ក្នុងមង្គលស្តេចរាជសីហ៍ ប្រចាំក្រុងព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ ១ រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៧ ព្រឹក នៅរង្វង់មូលតោ២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ក្នុងពិធីនេះក៏មានរៀបចំរាប់បាត្រប្រគេន ព្រះសង្ឃចំនួន៩៩ អង្គផងដែរដេីម្បីសុំសេចក្តីសុខសប្បាយ នៅក្នុងទឹកដីខេត្តព្រះសីហនុ កុំអោយមានគ្រោះភ័យឧបទ្រព និងសុំអោយមានសិរីសួស្តី មានអ្នកវិនិយោគចូលមកអភិវឌ្ឍន៍ លេីទឹកខេត្តព្រះសីហនុឱ្យបានតែច្រេីនជាបន្តទៀត៕ ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ
December 11, 2019 - ព័ត៌មានជាតិ
អ្នកស្រាវជ្រាវបង្ហាញពីទម្រង់កាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧ក្នុងគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ មានចម្ងល់ជាយូរមកហើយទាក់ទងនឹងទម្រង់កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានកាយវិការសមាធិ ឯខ្លះទៀតថាព្រះអង្គលើកដៃប្រណម្យ ប៉ុន្តែពុំទាន់មានភស្តុតាងណាមួយបញ្ជាក់ច្បាស់តាមរយៈការសន្និដ្ឋានរបស់មតិនីមួយៗនៅឡើយ។ ទាក់ទងនឹងភាពផ្ទុយគ្នានៃការយល់ឃើញខាងលើ នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៣ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារចម្រុះមកពីអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា លោក ជាវ ប៊ុនថង និងលោក Eric Bourdonneau បានបង្ហាញថា កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ គឺស្ថិតក្នុងទម្រង់លើកដៃប្រណម្យត្រឹមដើមទ្រូង។ ចំពោះការអះអាងបែបនេះ ក្រុមការងារចម្រុះបានបង្ហាញភស្តុតាងជាច្រើនទាក់ទងនឹងការសិក្សាស្រាវជ្រាវទាំងផ្នែកប្រវត្តិសាស្ត្រ បុរាណវិទ្យា ការថតស្កែនវិភាគបែបវិទ្យាសាស្ត្រទៅលើទំហំ និងការផ្គុំបំណែកព្រះហត្ថដែលរក្សាទុកនៅអភិរក្សដ្ឋានអង្គរ ទៅនឹងដងខ្លួននៃបដិមាព្រះបាទជ័យវរ្ម័នទី៧ពិតជាត្រូវគ្នាគ្រប់ជ្រុងជ្រោយត្រង់ចំណុចដែលតភ្ជាប់គ្នា។ ការរកឃេីញនេះជាលទ្ធផលស្រាវជ្រាវថ្មីមួយដែលកើតចេញពីកិច្ចសហប្រតិបត្តិការរួមគ្នារវាងអ្នកជំនាញបារាំងនិងអាជ្ញាធរជាតិអប្សរា ដែលបានស្រាយបំភ្លឺនូវចម្ងល់និងភាពប្រទាំងប្រទើសគ្នាលើការយល់ឃើញផ្សេងគ្នាឱ្យងាកមកស្របគ្នាបាន៕ អត្ថបទ៖ កញ្ញា ហ៊ីង
December 10, 2019 - ព័ត៌មានជាតិ
បងស្រីដែលមានគណនីហ្វេសបុកឈ្មោះ Sochhy Youn បានចែករំលែកបទពិសោធន៍មួយដោយរៀបរាប់ពីការសោកស្តាយរបស់គាត់ដែលធ្វេសប្រហែស ដោយសារកូនប្រុសគាត់ ដើរលូកម្រាមដៃចូលក្នុងស្លាបម៉ួទ័រ។ គាត់បានសរសេរថា៖” នេះជាបទពិសោធន៍ ថ្មីស្រឡាងមួយដែលមិនធ្លាប់ជួបពីមុនមក សូមជួយស៊ែរ ដើម្បីបង្កើនការប្រុងប្រយ័ត្នដល់ក្មេងតូចៗកុំឱ្យមានរឿងខកចិត្តដូចរូបនាងខ្ញុំ គឺកូនប្រុសតូចរបស់ខ្ញុំគាត់បានដើរ ទៅលូកម្រាមដៃចូលក្នុងស្លាបកង្ហារម៉ូទ័របូមទឹកទឹកធ្វើអោយម្រាមដៃត្រូវគាត់ចោល។ ម៉ូទ័របូមទឹកនេះខ្ញុំមិនបានប្រើវារាល់ថ្ងៃទេ គឺមួយអាទិត្យខ្ញុំបើកប្រើតែពីរទៅបីដង ប៉ុណ្ណោះ។”
December 10, 2019 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ មានការលើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងករណីទូក ង “កម្ពោជិកបុត្តាខេមរាតរី” ដែលបានបំបែកកំណត់ត្រាជា ទូក ង វែងជាងគេលើពិភពលោក បែរជាត្រូវបានគេយកមកទុកចោលនៅក្រោមដំបូលធ្លុះធ្លាយទៅវិញ ដែលធ្វើឲ្យមហាជនជាច្រើនហាក់មិនពេញចិត្តទាល់តែសោះ។ ជុំវិញករណីនេះ គណៈកម្មការផលិត និងរៀបចំពិធីបង្ហាញទូក ង ដើម្បីបំបែកឯកទគ្គកម្មពិភពលោក បានធ្វើការបំភ្លឺថា៖ + គណៈកម្មការ បានជម្រាបជារឿយៗហើយថា ទូកងវែងជាងគេលើពិភពលោកនេះ នឹងរៀបចំទីតាំងតម្កល់យ៉ាងស័ក្តិសមបំផុតនៅក្នុងសាលាខេត្តព្រៃវែង សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាដោយសេរី ហើយគណៈកម្មការក៏បានរៀបចំប្លង់សាងសង់រួចរាល់ផងដែរ។ + តាមផែនការឆ្នាំនេះ គណៈកម្មការគ្រោងរំកិលទូកពីទីតាំងរក្សាបណ្តោះអាសន្នបច្ចុប្បន្ន ទៅទីតាំងក្នុងសាលាខេត្ត ដែលកំពង់សាងសង់ថ្មី ប៉ុន្តែការសាងសង់អគាររដ្ឋបាលសាលាខេត្តពុំទាន់រួចរាល់ ហើយឆ្នាំនេះកម្ពស់ទឹកនៅមុខសាលាខេត្តទាបពេក ឆាប់ហក់ឡើង ហើយក៏ឆាប់ស្រកចុះទៅវិញ ស្ថានភាពបែបនេះមិនអំណោយផលដល់ការចល័តទូកចេញពីរោងបណ្តោះអាសន្ននោះឡើយ។
December 10, 2019 - ព័ត៌មានជាតិ
បន្ទាប់ពីក្រុមបាល់ទាត់កម្ពុជាបានប្រកួតចាញ់ក្រុមវៀតណាមក្នុងលទ្ធផល ៤ ទល់នឹង ០ កាលពីប៉ុន្មានថ្ងៃកន្លងរួចមក យើងសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចបានបញ្ចេញមតិបែបរិះគន់មកលើកីឡាករ កែវ សុខផេង ជុំវិញបញ្ហារឿងខ្សែប្រយុទ្ធដ៏ឆ្នេីមរបស់ក្រុមជម្រើសជាតិកម្ពុជារូបនេះ ជាប់ខ្សែស្រឡាយមានម្តាយជាជនជាតិវៀតណាមទៅវិញ ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់លោក ក៏ដូចជា Fan របស់លោកយ៉ាងខ្លាំង។ បន្ទាប់ពីរងព្យុះភ្លៀងមួយរយៈនេះរួចមក កីឡាករ កែវ សុខផេង ក៏បានបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមរបស់លោកថា “ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកមានគុណ ថ្នាក់ដឹកនាំ បងប្អូន មិត្តភ័ក្តិ ព្រមទាំងអ្នកគាំទ្រទាំងអស់ដែលបានផ្តល់កម្លាំងចិត្តដល់រូបខ្ញុំនាពេលកន្លងមកក្នុងស្មារតី «មហាគ្រួសារខ្មែរ» ដែលជាសមានចិត្តដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ទឹកចិត្តរបស់អ្នកទាំងអស់គ្នាបានជំរុញឱ្យខ្ញុំកាន់តែខិតខំប្រឹងប្រែងលត់ដំខ្លួនថែមទៀតដើម្បីភាពរីកចម្រើនក្នុងអាជីពនាពេលអនាគត ជាពិសេសគឺប្តេជ្ញាសហការជាមួយមិត្តរួមក្រុមជម្រើសជាតិយើងនៅក្នុងការប្រកួតថ្ងៃស្អែកដែលជាបេសកកម្មដ៏សំខាន់មួយរបស់ក្រុមគោព្រៃយើងក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣០នេះ។ យើងនឹងរួមដំណើរទៅមុខជាមួយគ្នាដើម្បីជ័យជម្នះ និងការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់របស់ជាតិយើង! សូមអរគុណដោយក្តីគោរពស្រលាញ់ចំពោះអ្នកគ្រប់គ្នា! (សូមបញ្ជាក់ដែរថា នេះជាផេកផ្លូវការតែមួយគត់របស់ខ្ញុំ)”៕ អត្ថបទ៖
December 9, 2019 - ព័ត៌មានជាតិ
កីឡាការិនីជឺជិតស៊ូ (Jiu-jitsu) ខាន់ ចេសា ដណ្តើមបានមេដាយមាសក្នុងទម្ងន់៤៩គីឡូក្រាមនាថ្ងៃនេះ បន្ទាប់ពីបានយកឈ្នះកីឡាការិនីហ្វីលីពីន Napolis Jenna Kaila ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣០។ នេះជាការទទួលបានមេដាយមាសទី៤របស់កម្ពុជាក្នុងស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន។ ដូច្នេះហើយមាននៅថ្ងៃនេះ កម្ពុជាទទួលបានមេដាយចំនួន ៣១ មានមាស៤, ប្រាក់៦ និងសំរិទ្ធ២១៕
December 9, 2019









