Khmernote Media
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមក្រោយមានកម្លាំងសមត្ថកិច្ចជំនាញចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ដែលបានប្រព្រឹត្តនៅចំណុចហ្គារ៉ាស់សាំងមួយស្ថិតនៅតាមបណ្តោយ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។ ទាក់ទងទៅនឹងករណីនេះ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបកស្រាយថាការចាប់ខ្លួនជនសង្ស័យធ្វើឡើងដោយផ្អែកទៅតាមជំនាញស៊ើបអង្កេត នៅពេលឃើញមុខសញ្ញាប្រព្រឹត្តបទល្មើសជាក់ស្តែងទើបយើងបង្ក្រាប ស្របតាមនីតិវិធី និងច្បាប់ស្តីពីស្តីពីការត្រួតពិនិត្យគ្រឿងញៀន សូមសាធារណៈជន និងបណ្តាញសារព័ត៌មានទាំងអស់ កុំមានការភាន់ច្រឡំចំពោះប្រតិបត្តិការរបស់សមត្ថកិច្ច។ ហើយក៏សូមសំណូមពរដល់សាធារណៈជន និងបណ្តាញសារព័ត៌មានទាំងអស់ មេត្តាចូលរួមសហការជាមួយកម្លាំងមានសមត្ថកិច្ចជំនាញយើង បង្ការ ទប់ស្កាត់បទល្មើសគ្រឿងញៀន ទាំងអស់គ្នានៅពេលឃើញសមត្ថកិច្ចយើងកំពុងបង្ក្រាបបទល្មើស ស្នើសុំពុំទាន់ផ្សាយព័ត៏មាន ទុកឲ្យសមត្ថកិច្ចយើងបន្តការស៊ើបអង្កេតសិន ដើម្បីឈានទៅចាប់មេក្លោង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ពីព្រោះគ្រប់ទាំងអស់នៃបទល្មើសគ្រឿងញៀន គឺមានរចនាសម្ព័ន្ធ។

    December 12, 2019
  • បច្ចេកវិទ្យា

    មកដល់ពេលចុងក្រោយនេះ ក្រុមហ៊ុន Huawei ត្រូវបានគេជឿជាក់ថា កំពុងតែសំងំអភិវឌ្ឍន៍ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ Huawei P40 និង P40 Pro ដែលជាអ្នកស្នងតំណែងបន្តបន្ទាប់ពី Huawei P30 និង P30 Pro ដែលបានបង្ហាញខ្លួនជាលើកដំបូងកាលពីត្រីមាសដំបូងនៃឆ្នាំ2019 កន្លងទៅនេះ។ ចំណែកឯស៊េរី Huawei P40 នេះវិញនឹងត្រូវបានគេរំពឹងថា អាចបង្ហាញខ្លួនដំបូងនៅនៅត្រីមាសទី1 ឆ្នាំ 2020ដូចទៅនឹងយុទ្ធសាស្ត្រចាស់ដដែល។ ការបែកធ្លាយព័ត៌មានលំអតិថ្មីមួយដោយ The Verge បានបញ្ជាក់ និងបង្ហាញពីលក្ខណៈសំខាន់ៗនៃស្មាតហ្វូន Huawei P40 Pro ទាំងពីរម៉ូដែលនេះដោយក្នុងនោះបានអះអាងថា

    December 12, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមជាមួយការអនុញ្ញាត្តពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង បានឲ្យការិយាល័យប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបបំបែកសំបុកក្រុមប្រេីប្រាស់ និងជួញដូរគ្រឿងញៀននៅម្តុំផ្លូវរថភ្លេីង បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២០ និង៤៥នាទី។ ក្នុងការចុះបង្ក្រាបនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣០នាក់ ភេទប្រុស និងដកហូតវត្ថុតាងរួមមាន ១-ក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន15កូនកញ្ចប់ថង់(ធំ. 2 តូច. 13),២-ជញ្ជីង01គ្រឿង,៣-ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀចំនួន03 និងថង់ច្រកគ្រឿងញៀនមួយចំនួន,៤-ដាវចំនួន01,៥-ម៉តូ10គ្រឿង,៦-ម៉ូតូផាសអាប់03គ្រឿង និងម៉ូតូ01គ្រឿង និង៧-រថយន្តកូរ៉េប្រាំតោន1គ្រឿង។ ដោយជនសង្ស័យទាំង៣០នាក់ ត្រូវបានសម្រេចឱ្យនាំខ្លួនយកមកសាកសួរបន្តតាមនីតិវិធីនៅការិយាល័យប្រឆាំងគ្រឿងញៀន៕

    December 12, 2019
  • សុខភាព

    កាល​ពីមុនម៉ាក់​ប៉ា​តែងតែ​នាំ​កូន​ស្រី​ដែល​ទើប​នឹង​កើត​បាន​ប៉ុន្មាន​ថ្ងៃ​ទៅ​ចោះ​ត្រចៀក។ តែ​សម្រាប់​បច្ចុប្បន្ន​វិញ យើង​លែង​ខ្វល់​ពី​រឿង​នោះ​ទៀត​ហើយ ព្រោះ​អាច​ចោះ​បាន​នៅ​ពេល​ពេញ​វ័យ។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​អ្នក​គ្រូពេទ្យ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល។ អ្នកគ្រូ​បាន​បន្ត​ទៀត​ថា ពីមុន​ទារក​កើត​បាន​ប៉ុន្មាន​ថ្ងៃ ឬ​យ៉ាង​យូរ ១ ខែ គឺ​ម៉ាក់​ប៉ា​យក​កូន​មក​ចោះ​ហើយ មាន​ពាក់​ក្រវិល​តែ​ម្ដង ដើម្បី​កុំ​ឲ្យ​ជិត​រន្ធ តែ​អ្នក​ខ្លះ​អាច​យក​ឈើ​តូច​មួយ​យក​មក​ដោត​ជំនួស​ក្រវិល​សិន ហើយ​អំឡុង​ពេល​នេះ​កូន​នៅ​តូច​មិន​ទាន់​ចេះ​ចាប់​បោច ឬ​ទាញ​ត្រចៀក​នាំឲ្យ​ដំបៅ​ក្លាយ។ ណា​មួយ​កម្រាស់​ត្រចៀក​មិន​ទាន់​ក្រាស់ ចោះ​ទៅ​អាច​ឆាប់​ជា​ជាង​ពេល​កូន​ធំ។ ប៉ុន្តែ​សម្រាប់​បច្ចុប្បន្ន​វិញ ម៉ាក់​ៗ​លែង​សូវ​និយម​យក​កូន​ទៅ​ចោះ​ត្រចៀក​តាំងពី​តូច​ទៅ​វិញ​ដូច​មុន​ទៀត​ហើយ កូន​ខ្លះ​ចូល​ដល់​វ័យជាង ១០ ឆ្នាំ​ហើយ​ទើប​ចោះ ព្រោះ​បច្ចេកទេស​ទំនើប​ជាង​មុនដោយ​មិន​បាច់​ប្រើ​ឧបករណ៍​ដូច​ម្ជុល​​ពី​មុន ដូចនេះ​ហើយ​ទើប​យើង​ច្រើន​នាំ​កូន​ធំ​ៗ​ទៅ​ចោះ​វិញ​ល្អ​ជាង។ លក្ខណៈ​ពិសេស​របស់​ម៉ាស៊ីន​មួយ​នោះ គឺយើង​អាច​យក​ប៉ិចមួយ​ដើម​មក​ដៅ​កន្លែង​ត្រូវ​ចោះ​សិន ហើយ​ក្រោយ​ចោះ​គ្មាន​ការ​ឈឺចុកចាប់ ហើម និង​គ្មាន​ឈាម។

    December 12, 2019
  • បច្ចេកវិទ្យា

    បើនិយាយពីបច្ចេកវិទ្យាឧបករណ៍ឥតខ្សែវិញ គឺអតិថិជនទាំងអស់ពិតជានឹកឃើញដល់កាសដាក់ត្រចៀកមុនគេ ដោយសារវាជាឧបករណ៍តូចសាមញ្ញងាយស្រួលយកតាមខ្លួនបំផុតប្រៀបធៀបទៅនឹងឧបករណ៍ឥតខ្សែផ្សេងៗ និងជាផលិតផលពេញនិយមជាងគេផងដែរ។ បច្ចុប្បន្ន AirPods របស់ Apple, FreeBuds 3 របស់ Huawei និង Galaxy Buds របស់ Samsung សុទ្ធសឹងជាផលិតផលនាំមុខគេលើទីផ្សារ។ ក្នុងនោះគេក៏បានមើលឃើញដែរថា OnePlus ក៏កំពុងបានចាប់ផ្តើមការងាររបស់ខ្លួនរួចរាល់ហើយផងដែរក្នុងការផលិតឧបករណ៍កាសដាក់ត្រចៀកប្រជែងទីផ្សារគ្នាជាមួយនឹងកាសដាក់ត្រចៀកល្បីៗទាំងនោះ ហើយបើយោងតាមអ្នកជំនាញវិភាគបច្ចេកវិទ្យា Max J ក៏បានបង្ហោះលើគណនី Twitter របស់ខ្លួនផងដែរអំពីការត្រៀមខ្លួនមួយនេះ។ មិនទាន់មានព័ត៌មានពិស្តារច្រើនមែន ប៉ុន្តែ Max J បានជឿជាក់ថា ផលិតកម្មដើម្បីផលិតឧបករណ៍ត្រូវបាន OnePlus

    December 12, 2019
  • ព័ត៌មានជាតិ

    ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី២៦ នៃគណៈកម្មាធិការអន្ដរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ នៅព្រឹកថ្ងៃ ពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ក្រៅតែពីអាជ្ញាធរជាតិអប្សរាបានសហការជាមួយបណ្ដាដៃគូអន្តរជាតិជាច្រើនក្នុងការងារជួសជុល អភិរក្ស និងថែរក្សា ប្រាសាទបុរាណនោះ អាជ្ញាធរជាតិអប្សរាខ្លួនឯង ក៏មានគម្រោងជាច្រើនសម្រាប់ការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ការងារលើកកម្ពស់សោភ័ណ ភាពរមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពទាក់ទាញថែមទៀតនៅឆ្នាំ២០២០ ខាងមុខ។ ឯកឧត្តមអគ្គនាយកមាន ប្រសាសន៍បញ្ជាក់ទៀតថា៖ គម្រោងជួសជុលផ្លូវមួយចំនួនមានដូចជា ការកសាងផ្លូវក្នុងទីក្រុងអង្គរធំ ការជួសជុលផ្លូវពីផ្លូវជាតិលេខ៦ចូលប្រាសាទ បាគងនិងព័ទ្ធជុំវិញប្រាសាទ បាគង ការជួសជុលផ្លូវមុខប្រាសាទបន្ទាយក្តីនិងផ្នែកខាងជើងស្រះស្រង់ ការជួសជុលផ្លូវពីចំណុចស្វាយធំផ្លូវជាតិលេខ៦ទៅដល់រង្វង់មូលកូនដំរី ការជួសជុលផ្លូវពីវង់ធំក្នុងភូមិព្រះដាក់ឆ្លងកាត់ប្រាសាទបន្ទាយសំរែ

    December 12, 2019
  • PR

    ភីអិនអិន ដែលត្រូវបានគេស្គាល់ថាជាស្ថានីយ៍ទូរទស្សន៍ ឈានមុខផ្នែកភាពយន្តភាគខ្មែរ និងបរទេស នៅចុងឆ្នាំ ២០១៩នេះ បានបង្កើនម៉ោងចាក់ផ្សាយរឿងភាគពេលល្ងាចបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់ប្រិយមិត្ត និងទូរទស្សនិកជនដែលនិយមតាមដានរឿងភាគ។ ចាប់ពីថ្ងៃទី៤ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ ស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានចាក់ផ្សាយភាពយយន្តភាគថៃ រឿង”កម្លាំងអធិដ្ឋាន” និងរឿង”ស្នេហ៍បញ្ច្រាសទិស” ដែលមានរយៈពេលរហូតដល់ ១ ម៉ោង៣០នាទី ចាប់ពីម៉ោង៩យប់ ដល់ម៉ោង១០ កន្លះយប់ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍។ ជាមួយគ្នានេះ គណៈគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍ភីអិនអិនបានឱ្យដឹងទៀតថា ការសម្រេចបន្ថែមម៉ោងផ្សាយភាពយន្តពេលល្ងាចរបស់ PNN ជាការឆ្លើយតបទៅនឹងការពេញនិយមតាមដានគាំទ្ររឿងភាគ ក៏ដូចជាការសំណូមពរយ៉ាងច្រើនពីសំណាក់បណ្តាទស្សនិកជន។ បើតាមតួរលេខ បង្ហាញយ៉ាងច្បាស់ថា សម្រាប់ឆ្នាំ២០១៩ PNN

    December 12, 2019
  • PR

    ស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Huawei បានឈានជើងមួយជំហ៊ានទៀតទៅលើការអភិវឌ្ឍសមត្ថភាពថតវីដេអូនិងរូបភាពកាន់តែអស្ចារ្យមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រស្មាតហ្វូន ដោយសារបានបំពាក់ 40MP Cine Camera ដំបូងគេបង្អស់លើពិភពលោក ដូចជាការថត វីដេអូ Time-Lapse កម្រិត 4K និង ការថតវីដេអូចលនាយឺតបំផុត Ultra-Slow-Motion រហូតដល់ 7680 fps ជាដើម។ ដូច្នេះសូមទៅមើលចំនុចលម្អិតពីសមត្ថភាពថតវីដេអូដ៏អស្ចារ្យរបស់កំពូលស្មាតហ្វូន Huawei Mate30 Pro៖ Huawei Mate30 Pro 1. សមត្ថភាពថតវីដេអូនៅទីងងឹត (Ultra-Low-light Video) ជាមួយសែនស័រទំហំធំ 1/1.54 អ៊ីង

    December 11, 2019
  • PR

    សាប៊ូលាងសម្អាត និងថែរក្សាស្បែកមុខ ម៉ាល់ វី (Malve Natural Brightening Soap) គឺជាផលិតផលរបស់ប្រទេសថៃ ដែលបាននាំចូលមកចែកចាយនៅក្នុងប្រទេសកម្ពុជាផ្តាច់មុខ ដោយតារាចំរៀងដ៏ល្បីរបស់កម្ពុជា គឺលោក ខាន់ ជេមស៍។ ​លក្ខណៈពិសេសរបស់សាប៊ូនេះគឺផ្សំឡើងពីវត្ថុធាតុដើម្បីធម្មជាតិ១០០%​ ដូចជាមង្ឃុត ស្ពឺ ដំឡូងព្រិល ប្រទាលកន្ទុយក្រពើជាដើម ដោយជួយលាងសម្អាតដល់ស្រទាប់ដ៏ជ្រៅរបស់ស្បែកមុខ កំចាត់បាក់តេរី និងភាពកខ្វក់នៅលើផ្ទៃមុខ ដែលជាមូលហេតុបង្កអោយស្បែកមុខមានបញ្ហាផ្សេង មិនតែប៉ុណ្ណោះក៏ជួយបំប៉នដល់ស្បែកមុខអោយមានសំណើម ភ្លឺថ្លា បែបធម្មជាតិផងដែរ។ ​លោកខាន់ ជេមស៍ ដែលជាអ្នកនាំចូលនិងចែកចាយផ្តាច់មុខនៅកម្ពុជា បានបញ្ជាក់ថា ផលិតផលសាប៊ូនេះគឺប្រើប្រាស់បានទាំងបុរស-នារី​ ហើយលោកសម្រេចចិត្តនាំចូលផលិតផលនេះមកចែកចាយក្នុងប្រទេសកម្ពុជា ក៏ដោយសារតែចង់អោយបងប្អូនទាំងអស់បានប្រើប្រាស់នូវផលិតធម្មជាតិដែលមានគុណភាព និងមានការទទួលស្គាល់ត្រឹមត្រូវពីក្រសួងពាក់ពន្ធ័

    December 11, 2019
  • សុខភាព

    ចាស់​បុរាណ​និយម​ឲ្យ​ស្ត្រី​ពពោះ​ប្រើ​ថ្នាំ​ខ្មែរ ឬ​ថ្នាំ​ចិន​សែ ដែល​ផ្សំ​ពី​ដើម​រុក្ខជាតិ ឫស ផ្លែ ផ្កា ឬ​ស្លឹក​ឈើ ដើម្បី​រក្សា​គភ៌ ជំនួយ​ដល់​ការ​ឈឺ​ពោះ​លឿន ងាយ​កើត​កូន។ មក​ដល់​សព្វ​ថ្ងៃ​នេះ ស្ត្រី​មាន​ផ្ទៃពោះ​មួយ​ចំនួន​នៅ​តែ​បន្ត​ធ្វើ​ជំនឿ​ទាំង​នោះ​នៅ​ឡើយ ខណៈ​ក្បួន​វេជ្ជសាស្ត្រ​ហាម​ផ្តាច់​ចំពោះ​ការ​ផឹក​ថ្នាំ​បុរាណ​ពេល​ពពោះ។ ចំពោះ​មូលហេតុ​ដែល​គ្រូពេទ្យ​ហាម​មិន​ឲ្យ​ស្រ្តី​មាន​ផ្ទៃពោះ​ផឹក​ថ្នាំ​បុរាណ លោកជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ នៃ​ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភពនៅ​មន្ទីរពេទ្យ​កាល់​ម៉ែត ថា ការ​ប្រើ​ថ្នាំ​ខ្មែរ ជា​ការ​ចេះ​តាម​គ្នា ​ដាក់​មួយ​ឆ្នាំង ទឹក ​៣ យក​ទឹក ១ បែប​នេះ​បែប​នោះ មិន​ត្រូវ​តាម​ក្បួន​ខ្នាត ឬ​ការ​សិក្សា​ស្រាវ​ច្បាស់​លាស់ លទ្ធផល​ក៏​មិន​ដឹង​យ៉ាង​ម៉េច។ លោក​ជំទាវ​វេជ្ជបណ្ឌិត​ថា ថ្នាំ​បុរាណ​ផ្ទុយ​ពី​ថ្នាំពេទ្យ​ដែល​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ទាំងអស់​សុទ្ធតែ​ឆ្លងកាត់​ការសិក្សា

    December 11, 2019