Khmernote Media
  • PR

    ដោយហេតុថា សន្ទុះនៃការទស្សនាភាពយន្តភាគនៅពេលល្ងាចមានការកើនឡើង ស្ថានីយ៍ទូរទស្សន៍ PNN បាននឹងកំពុងពង្រីកការវិនិយោគទឹកប្រាក់ ខ្ទង់លានដុល្លារ សម្រាប់ម៉ោង៦ដល់ម៉ោង៧ល្ងាចបន្ថែមទៀត។ ជាមួយគ្នានេះដែរ ភីអិនអិនបានបោះទុនវិនិយោគរឿងភាគថៃល្បីៗ ពីស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ ហើយបាននាំយកខ្សែភាពយន្តដែលទទួលបានការគាំទ្រខ្លាំងនិងសម្តែងដោយតារាល្បីៗ មកចាក់ផ្សាយនៅពេលល្ងាច។ កញ្ញា ទូច បុប្ផា ប្រធានគ្រប់គ្រងការផ្សាយនៃស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានមានប្រសាសន៍ថា នៅខែមករា ឆ្នាំ២០២០ ស្ថានីយ៍ទូរទស្សន៍PNN នឹងចាក់ផ្សាយភាពយន្តភាគថៃរឿង«លង់ស្នេហ៍អូនពេទ្យ» នៅម៉ោង៦ល្ងាច បន្ទាប់មក នឹងចាក់ផ្សាយភាពយន្តភាគខ្មែររឿង«បំណុលម្តាយ» នៅម៉ោង៧ល្ងាច ហើយផ្សាយជូនបន្តនូវខ្សែភាពយន្តភាគថៃរឿង«ទ្រនំកម្ម» នៅម៉ោង៩យប់។ នេះ គឺមិនធ្លាប់មានពីមុនមកឡើយ ដែលទស្សនិកជន អាចទស្សនាខ្សែភាពយន្តភាគល្បីៗទទួលបានការគាំទ្រខ្លាំង នៅលើប៉ុស្តិ៍ទូរទស្សន៍តែមួយ ចាប់តាំងពីពេលល្ងាចដល់ពេលយប់។ ទន្ទឹមនឹងនេះដែរ

    December 13, 2019
  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន នឹងជួបសំណេះ​សំណាល និងពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានជាតិ ជាលើកទី៤។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា ពិធីជួបជុំរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអ្នកសារព័ត៌មានក្នុងស្រុកលើកទី៤ នឹងត្រូវធ្វើឡើងនៅរសៀលម៉ោង៣ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ចំពោះអ្នកសារព័ត៌មានមានបំណងចូលរួមពិធីខាងលើ តម្រូវឲ្យចុះឈ្មោះបញ្ជាក់ពីការចូលរួមនៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។ សូមរំលឹកថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចាប់ផ្តើមជួបសំណេះសំណាលជាមួយនឹងអ្នកសារព័ត៌មានជាតិចាប់ពីឆ្នាំ២០១៧ គោលបំណងដើម្បី ស្វែងយល់អំពីសុខទុក្ខផ្ទាល់ របស់បងប្អូនអ្នកសារព័ត៌មាន និងបានផ្តល់នូវ អនុសាសន៍ល្អៗ

    December 13, 2019
  • សុខភាព

    តាម​ការ​បញ្ជាក់​របស់​​វេជ្ជបណ្ឌិត ហ៊ាង រតនា បទពិសោធរបស់លោកកន្លង​មក ធ្លាប់ព្យាបាល​ក្មេងជាច្រើន ហើយ​ក្នុង​ចំណោម​នោះក្មេង​ពាក់​ខ្សែ​ក ខ្សែ​ដៃធ្វើពី​អំបោះ ឬ​កំណាត់​ផ្សេង​ៗ ដែលចាស់​ៗ​នៅ​តាម​ទី​ជនបទ​នៅមាន​ជំនឿ​​ធ្វើឲ្យ​កូន​មិន​យំ ជួប​ភាគច្រើនហើយជំងឺដូចៗគ្នា។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូបនេះ​បាន​បញ្ជាក់​ទៀត​ថា នៅ​ពេល​ចាស់​ៗ​នាំ​កូនចៅ​មកព្យាបាល លោក​តែង​សួរនាំ​មូលហេតុ​ពាក់​ខ្សែ​ទាំង​នោះ ដោយ​ពួកគាត់​ជឿ​ថា​​ខ្សែ​អំបោះ​សីមា ពាក់​ទៅ​កូន​ស្លូត មិន​សូវ​យំ មិន​ឲ្យ​ខ្មោចព្រាយ​បិសាច​មក​យាយី​ជាដើម។ ប៉ុន្តែ​ពួកគាត់​មិន​ដឹង​ទេ​ថា ខ្សែ​ទាំង​នោះ​ជា​កន្លែង​ផ្ទុក​មេរោគ​រាប់​រយ​មុខ និង​មាន​ចំនួន​រាប់​រយ​លាន​មេរោគ ដែល​ជា​ហេតុ​នាំ​ឲ្យ​ក្មេង​ឈឺ។ លោក​ក៏​បាន​លើក​ឧទាហរណ៍​ងាយ​ៗ​ថា សម្លៀកបំពាក់​យើង​ស្លៀក​មួយ​ថ្ងៃ​ដូរ​ម្ដងនៅតែកខ្វក់ ចុះ​ខ្សែ​នោះ​ត្រូវ​ពាក់​រាប់​ខែ​ឆ្នាំ​ត្រូវ​ទឹក​ត្រូវ​ខ្យល់ ឬ​ដី​ប្រឡាក់​មិន​បាន​បោក​សម្អាត តើ​វា​កខ្វក់​ប៉ុនណា ហើយ​គាប់​ជួន​នឹង​ប្រព័ន្ធ​ការពារ​ក្មេង​នៅ​ខ្សោយ​ផង ជា​ហេតុ​នាំ​ឲ្យ​ក្មេង​ងាយ​ឈឺ​បំផុត ព្រោះ​វា​ឆ្លង​តាម​ការ​ចាប់​កាន់ បៀម និង​នៅ​កៀក​ផ្លូវ​ដង្ហើម។ ខ្សែ​សីមា​ទាំង​នោះ​ជា​ញឹកញាប់​បំផុត​ធ្វើឲ្យ​ក្មេង​មាន​ជំងឺ​រលាក​បំពង់ក រលាក​ផ្លូវ​ដង្ហើម រលាក​ក្រពះ​ពោះវៀន​ដោយ​មេរោគ

    December 13, 2019
  • PR

    ឌូបៃ អារ៉ាប់រួម ថ្ងៃទី ១០ ខែធ្នូឆ្នាំ ២០១៩ – ក្នុងរដូវកាលបុណ្យយ៉ាងសប្បាយរីករាយអ៊ែមមឺរឹតរៀបចំអាហារបុណ្យណូអែលដល់ទៅ ៥០០,០០០ មុខនៅគ្រប់ថ្នាក់យន្តហោះទាំងអស់ដល់អតិថិជនដែលធ្វើដំណើរចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ៣១ ខែធ្នូ។ បន្ថែមពីអាហារដល់ឈ្ងុយឆ្ងាញ់ អ្នកដំណើរអាចរីចរាយជាមួយខ្សែភាពយន្តនារដូវការវិស្សមកាលនៅទូទាំងថ្នាក់ទាំងអស់ផងដែល។ អ៊ែមមឺរឹតនាំមកជូនលោកអ្នកមកវិញនូវមុខម្ហូបពិសេសរបស់ខ្លួនបន្ទាប់ពីទទួលបានការសរសើរពីសំណាក់អតិថិជនកាលពីឆ្នាំមុនៗ។ អតិថិជនដែលធ្វើដំណើរពីឌូបៃទៅអូស្ត្រាលី ញូវហ្សេឡែន ចក្រភពអង់គ្លេស អឺរ៉ុប សហរដ្ឋអាមេរិក អាហ្វ្រិកខាងត្បូង និងហ្វីលីពីន អាចចាប់ផ្តើមនូវវិស្សមកាលរបស់ពួកគេជាមួយនិងការផ្លក់ម្ហូបបុណ្យណូអែលនៅលើយន្តហោះ។ អ្នកដំណើរថ្នាក់សន្សំសំចៃ (Economy Class) នឹងអាចទទួលទានសាច់ទួរគីដ៏ឈ្ងុយឆ្ងាញ់ជាមួយដំឡូងបារាំងម៉ុត សណ្តែកបៃតង ការ៉ុតនិងគ្រែនបឺរីជូលេល (turkey slices with

    December 13, 2019
  • បច្ចេកវិទ្យា

    កាលពីថ្ងៃព្រហស្បតិ៍ទី១២ ខែធ្នូ ម្សិលមិញនេះនៅក្នុងព្រឹត្តិការណ៍មួយ ដែលប្រារព្ធឡើងនៅទីក្រុងប៊ែរឡាំងប្រធានក្រុមហ៊ុនអេឡិចត្រូនិក Samsung លោក Young Sohn បាននិយាយថា ស្មាតហ្វូនដែលអាចបត់បានដំបូងនេះអាចលក់បានដល់ជាងមួយលានគ្រឿងហើយ។ ចំពោះតម្លៃ Galaxy Fold នៅលើទីផ្សារបច្ចុប្បន្ននេះ មានតម្លៃប្រមាណជា១៩៨០ដុល្លារក្នុងមួយគ្រឿងជាមួយនឹងការពន្យាពេលក្នុងការបង្ហាញខ្លួនឧបករណ៍នេះកាលពីលើកដំបូង ដែលបណ្តាលមកពីបញ្ហាជាច្រើនដែល Samsung ត្រូវការដោះស្រាយផងនោះតួលេខនេះបាននឹងកំពុងបង្ហាញថា ជាក់ស្តែងវាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ លើសពីនេះផ្អែកទៅលើការអត្ថាធិប្បាយរបស់ Sohn បានបញ្ជាក់ទៀតការលក់ Galaxy Fold តែមួយមុខបានធ្វើឱ្យក្រុមហ៊ុនទទួលបានប្រាក់ចំណូលជិត ២ ពាន់លានដុល្លារចាប់តាំងពីខែកញ្ញាមក។ បើតាមព័ត៌មានចចាមអារាមជាច្រើនបានលើកឡើងថា នៅខែកុម្ភៈឆ្នាំក្រោយនេះ ក្រុមហ៊ុន Samsung អាចនឹងដាក់បង្ហាញស្មាតហ្វូនអេក្រង់ជំនាន់ថ្មីមួយទៀត ដែលមានរូបរាងស្រដៀងគ្នាទៅនឹង Motorola

    December 13, 2019
  • បច្ចេកវិទ្យា

    សម័យនេះពិតជាពិបាកណាស់ក្នុងការកំណត់ថា តើទូរស័ព្ទឬកម្មវិធីទូរស័ព្ទណា ដែលមានសុវត្ថិភាពជាងគេក្នុងការប្រើប្រាស់ ប៉ុន្តែនោះមិនមែនមានន័យដោយសារតែម្នាក់ៗប្រើកម្មវិធីសុវត្ថិភាពផ្សេងគ្នា ដើម្បីការពារខ្លួននោះទេ ប៉ុន្តែភាគច្រើនគឺអាស្រ័យទៅលើថាតើក្រុម hacker ចង់ឬមិនចង់ hack ប៉ុណ្ណោះ។ ប្រសិនបើក្រុម hacker នឹងចាប់ផ្តើមផ្តោតគោលដៅលើស្មាតហ្វូនប្រភេទជាក់លាក់ណាមួយហើយនោះ វានឹងមិនមានភាពលំបាកឡើយសម្រាប់ hacker ក្នុងការទទួលបានជោគជ័យ ចំណែកឯអ្នកប្រើប្រាស់វិញគឺនឹងរងចាំតែទទួលបញ្ហាប៉ុណ្ណោះ។ នោះហើយជាមូលហេតុដែល Case24 បានចាប់ផ្តើមធ្វើការស៊ើបអង្កេតស្វែងរកថា តើកម្មវិធី និងម៉ាកស្មាតហ្វូនមួយណា ដែលងាយនឹងត្រូវគេលួច ដោយមិនចាំបាច់សួរថាតើកម្មវិធីណាដែលមានសុវត្ថិភាពជាងគេនោះទេ? ការសិក្សាដែលត្រូវបានធ្វើឡើងក្រោមកិច្ចប្រឹងប្រែងរបស់ Case24 បានធ្វើឡើងនៅចក្រភពអង់គ្លេស និងអាមេរិកលើអ្នកប្រើប្រាស់ស្មាតហ្វូនស្ទើរគ្រប់ប្រភេទក្នុងនោះគេបានរកឃើញថា អ្នកប្រើប្រាស់ទូរស័ព្ទ iPhone មានហានិភ័យដល់ទៅ ១៩២ ដងនៃហានិភ័យ ដែលត្រូវបានវាយប្រហារដោយពួក

    December 13, 2019
  • បច្ចេកវិទ្យា

    នៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook ផ្លូវការរបស់សម្តេចថា ក្រុមហ៊ុនជប៉ុន មីនីបៀ បានបោះទុនលើទឹកប្រាក់ប្រមាណជាង៤០០លានដុល្លារ ដើម្បីវិនិយោគលើការផលិតហ្គេមកំសាន្ត នៅកម្ពុជាដើម្បីចែកចាយទៅកាន់ពិភពលោក។ សម្តេចបានបញ្ជាក់ថែមទៀតថា ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនមួយនេះ បានរួមចំណែកក្នុងការផ្តល់ការងារដល់ប្រជាជនខ្មែរជាង ៧ពាន់នាក់ ហើយអាចនឹងកើនឡើងដល់ ២ម៉ឺននាក់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ នៅលើផេកសម្តេចតេជោ បានរៀបរាប់ថា៖ “កម្ពុជាទាក់ទាញ និងជាទីទុកចិត្តនៃក្រុមហ៊ុនវិនិយោគបរទេស អរគុណក្រុមហ៊ុន មីនីបៀ នៃប្រទេសជប៉ុន ដែលបាននឹងកំពុងវិនិយោគជាមួយទំនុកចិត្តខ្ពស់លើទឹកប្រាក់ប្រមាណជាង ៤០០ លានដុល្លារអាមេរិក នៅកម្ពុជា ដែលបានផ្តល់ការងារដល់កូនក្មួយកម្មករជាង ៧ពាន់នាក់

    December 12, 2019
  • PR

    “ភ្នំពេញអើយ បងនឹកអូន” ប្រលោមលោកបែបមនោសញ្ចេតនាដែលធ្វើឲ្យអ្នកអានលង់ស្រលាញ់គ្រប់គ្នា ហើយកំពុងលក់ខ្លាំងនាចុងឆ្នាំ២០១៩ នោះ នឹងមានលក់បញ្ចុះតម្លៃពិសេស ២០% គឺពី ៣.៥០០០ រៀល មកត្រឹម ២៨.០០០ រៀល ក្នុងរយៈពេល ៣ ថ្ងៃប៉ុណ្ណោះ នៅពិព័រណ៍សៀវភៅកម្ពុជា នាចុងសប្ដាហ៍នេះ។ យោងតាមអ្នកបោះពុម្ពផ្សាយ «តម្រា» បានឲ្យដឹងថា “ភ្នំពេញអើយ បងនឹកអូន” កំពុងលក់ដាច់ខ្លាំងនៅភ្នំពេញ និងតាមបណ្ដាខេត្ត ដោយលក់បានប្រមាណជាង ១៥០០ ក្បាលត្រឹមរយៈពេល ២ សប្ដាហ៍ប៉ុណ្ណោះ។ ក្រៅពីរឿងដែលកំពុងអន្ទងចិត្តអ្នកអានមួយនេះ «តម្រា» ក៏ដាក់បញ្ចុះតម្លៃ ២០%

    December 12, 2019
  • PR

    រាជធានីភ្នំពេញ៖ ចាប់យករសជាតិកាហ្វេ Espresso នៅ % Arabica ដែលជាម៉ាកយីហោ ដ៏ល្បីល្បាញមកពីប្រទេសជប៉ុន ។ អតិថិជនដែលនិយមទទួលទានកាហ្វេទាំងអស់គ្នា នៅទីបំផុតហាងកាហ្វេ % Arabica បានបើកដំណើរការហើយកាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៩ នេះ ដែលមានទីតាំងដំបូងបំផុតនៅផ្សារទំនើប វឌ្ឍនៈ កាពីតាល ជាន់ផ្ទាល់ដី ។ % Arabica គឺជាហាងកាហ្វេលំដាប់ពិភពលោកដែលបានបើកហាងដំបូងបង្អស់របស់ខ្លួននៅទីក្រុងក្យូតូ នៃប្រទេសជប៉ុន ក្នុងឆ្នាំ ២០១៤ ។ ចក្ខុវស័យរបស់លោក Kenneth Shoji

    December 12, 2019
  • សុខភាព

    ជំងឺ មហារីកសួត គឺជាប្រភេទជំងឺមួយ ដែលធ្វើឲ្យកោសិកាអាក្រក់រីករាលដាលនៅក្នុងសួត ដែលមិនអាចទប់ស្កាត់បាន។ ទាំងនេះហើយជាហេតុបណ្ដាលឲ្យមានការរីកលូតលាស់នៃដុំសាច់ និងធ្វើឲ្យអ្នកជំងឺពិបាកក្នុងការដកដង្ហើម។ យោងតាមរបាយការណ៍ពីមជ្ឈមណ្ឌលពិនិត្យ និងទប់ស្កាត់ជំងឺ ហៅកាត់ថា CDC បានឲ្យដឹងថាមានមនុស្សចំនួន ២១៨,៥២៧នាក់ នៅក្នុងសហរដ្ឋអាមេរិក បានទទួលសេវាកម្មរោគវិនិច្ឆ័យទៅលើជំងឺមហារីកសួត នៅក្នុងឆ្នាំ២០១៥ ។ ការរួសរាន់ដើម្បីទទួលនូវសេវាកម្មមួយនេះ អាចជួយឱ្យមនុស្សម្នាក់ស្វែងរកការព្យាបាលបានទាន់ពេលវេលាតាមដែលអាចធ្វើទៅបាន។ ជាទូទៅ ក្រុមវេជ្ជបណ្ឌិតបានរកឃើញ និងធ្វើការបែងចែកជំងឺមហារីកសួតជាពីរ គឺប្រភេទកោសិកាតូច និងកោសិកាធំ។ ការបែងចែកនេះត្រូវបានកំណត់ដោយផ្អែកទៅលើការថតពង្រីកដោយប្រើឧបករណ៍មីក្រូស្កូប។ យ៉ាងណាមិញ មនុស្សភាគច្រើនទទួលរងនូវជំងឺមហារីកសួតប្រភេទកោសិកាធំជាជាងកោសិកាតូច។ ជំងឺមហារីកសួតអាចមានការវិវត្តន៍យ៉ាងឆាប់រហ័សប្រសិនបើអ្នកធ្លាប់មានប្រវត្តិស្រូបយកសារធាតុគីមី និងជាតិពុលផ្សេងៗក្នុងកម្រិតកំណត់ណាមួយពីបរិយាកាសដូចជា ផ្សែងបារី និងផ្សែងដែលភាយចេញពីប្រភពជាច្រើនទៀត។ នៅក្នុងខ្លួនប្រាណមនុស្សដែលមានផ្ទុកមេរោគមហារីកសួត បណ្តុំរោគសញ្ញានឹងមិនលេចចេញមកជាដាច់ខាតរហូតការវិវត្តន៍នៃមេរោគឈានដល់ដំណាក់កាលចុងក្រោយតែម្តង។ តែទោះជាយ៉ាងណា

    December 12, 2019