Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ ម្សិលមិញនេះ ក្រុម​ការងារ​មន្ទីរ​ទេសចរណ៍​ខេត្ត ក្រចេះ បានចុះដាក់ស្លាកសញ្ញា​ “ហាមយកស្រាដបចូល” ក្នុង​រមណីយដ្ឋាន​ទឹកជួរទន្លេមេគង្កកាំពី ដើម្បី​បង្កា​គ្រោះ​ថ្នាក់​ដែល​កើតឡើងពីការសំបកដបក្នុងទឹក និងដាក់ស្លាកសញ្ញាហាម “ចោលសម្រាម” ដើម្បី​សោភ័ណ​ភាព​រមណីយដ្ឋាន​ផងដែរ​។ ដូច្នេះសូមចូលបងប្អូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តនៅរមណីយដ្ឋាននេះ សូមរួមអនុវត្តទាំងអស់គ្នា ដើម្បីសុខសុវត្ថិភាព និងបរិស្ថានមានភាពស្រស់បំព្រងផងដែរ៕

    December 15, 2019
  • ព័ត៌មានជាតិ

    នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ០២ និង ០០នាទី រំលងអាធ្រាត្រ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានចេញល្បាតតាមដងផ្លូវ ពេលដល់ចំណុចផ្លូវកាស៊ីណូ ជីយូវនីសិន ស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃើញជនជាតិចិន ០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក ស្មាស់ ពណ៌ក្រហម មានពាក់មួកបិទមុខជិត និងពាក់ម៉ាស់ គួរអោយសង្ស័យទើបឃាត់សួរនាំ និងធ្វើការឆែកឆេររកឃើញ កាំភ្លើងខ្លី ០១ដើម ព្រមទាំងសម្ភារៈវត្ថុតាងមួយចំនួនទៀត ទើបឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ យកមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលតែម្តង

    December 15, 2019
  • ព័ត៌មានជាតិ

    ថ្មីៗនេះក៏មានការចែករំលែកនូវវីដេអូដែលមានបុរសជនជាតិបរទេសមួយរូបឈ្មោះ James FT ដែលបានបង្ហោះវីដេអូដាក់ចំណងជើង “Why you should not visit Cambodia” ដែលបង្ហោះកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ដោយជនបរទេសរូបនេះបានរិះគន់ចំពោះបញ្ហាបរិស្ថាននៅទីក្រុងភ្នំពេញ និងនិយាយថាគ្មានកន្លែងឲ្យខ្លួនស្វែងរកសេវាផ្លូវភេទដូចនៅប្រទេសថៃ ធ្វើឲ្យបងប្អូនខ្មែរយើងមានការរិះគន់ជាខ្លាំង ហើយបងប្រុស Uriah Lyford ដែលជាជនបរទេសដែរ បានសម្តែងការមិនពេញចិត្ត ដោយគាត់បានសរសេរនៅលើបណ្តាញសង្គមហ្វេសបុកគាត់ថា៖ បរទេសចេញវីដេអូមើលងាយនិយាយបង្កាច់បង្ខូចកិត្តិយសនៃប្រទេសកម្ពុជាដោយសារនារីខ្មែរមិនងាយបោកប្រាស់ដូចនារីផ្សេង 1) សូមសរសើរនារីខ្មែរដែលអត់បានចេញល្បិចរបស់គាត់ 2) សូមអំពាវនាវដល់មន្ត្រីរាជការចាត់វិធានការជាមួយនឹងបុគ្គលម្នាក់នេះ 3) សូមបន្តក្នុងការអនុញ្ញាតឱ្យមានសេរីភាពក្នុងនិយាយតែបើយើងនិយាយអ្វីមួយដែលខុសច្បាប់គឺប្ដឹងបាន (បើសិនជាម្ចាស់ផ្ទះសំណាក់ឬសណ្ឋាគារដែលគាត់បានស្នាក់នៅចងចាំមុខគាត់សូមទាក់ទងប៉ូលីសដូច្នេះអាចស៊ើបអង្កេតបានសូមអរគុណ)។

    December 14, 2019
  • សង្គម

    ប្រិយមិត្តនៅលើបណ្តាញសង្គមច្បាស់ជាស្គាល់នូវតារាហ្វេសប៊ុក ម៉ូនីកា ហៅ Kaka Kh Australia ដែលតែងតែធ្វើការបង្ហោះវីដេអូឬធ្វើការ live បញ្ចេញមតិទាក់ទងរឿងរ៉ាវនៅក្នុងសង្គម។ យ៉ាងណាមិញថ្មីៗនេះក៏មានការចែករំលែកនូវវីដេអូដែលមានបុរសជនជាតិបរទេសមួយរូបឈ្មោះ James FT ដែលបានបង្ហោះវីដេអូដាក់ចំណងជើង “Why you should not visit Cambodia” ដែលបង្ហោះកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ដោយជនបរទេសរូបនេះបានរិះគន់ចំពោះបញ្ហាបរិស្ថាននៅទីក្រុងភ្នំពេញ និងនិយាយថាគ្មានកន្លែងឲ្យខ្លួនស្វែងរកសេវាផ្លូវភេទដូចនៅប្រទេសថៃ ជាហេតុធ្វើឲ្យតារាហ្វេសប៊ុក Kaka Kh Australia បានឆ្លើយតបទៅនឹងការរិះគន់របស់ជនបរទេសរូបនោះ។ Kaka Kh បានសរសេររៀបរាប់ថា៖ “មានអ្នកSubscribeមិនដល់ 600

    December 14, 2019
  • រថយន្ត

    ភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយស៊េរីថ្មី ២០២០ ត្រូវបានសម្ពោធជាផ្លូវការនូវកម្ពុជា ជាមួយ នឹងការ បំពាក់ នូវបច្ចេកវិទ្យាឆ្លាតវៃ និងសុវត្ថិភាពខ្ពស់ ដែលកាន់តែផ្តល់នូវ ភាពងាយស្រួល ដល់ អ្នក បើក បរ និងធ្វើដំណើរគ្រប់សា្ថនភាពផ្លូវ ជាមួយនឹងរថយន្តលក្ខណៈគ្រួសារ Hyundai Palisade 2020 ដោយរថយន្តនេះ ត្រូវបានរំពឹងថា នឹងទទួលបាន កំណើន លក់ ច្រើនក្នុងទីផ្សារ។ ក្នុងពិធីបើកសម្ភោធជាផ្លូវការរថយន្ត The All-New Palisade ឆ្នាំ 2020 នៅសណ្ឋាគារសុខា នារាត្រីថ្ងៃទី១៣

    December 14, 2019
  • ព័ត៌មានជាតិ

    ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមក្រោយប្រជាពលរដ្ឋបានប្រទះឃើញសត្វភេ២ក្បាល នៅខ្លោងទ្វាទន្លេអ៊ុំ ផ្នែកកសិណខាងកើតនៃរាជធានីអង្គរធំ ។ ដោយយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Kim Thonn បានសរសេររៀបរាប់ថា៖ “ដំណឹងល្អ!!សត្វភេដែលជាសត្វកម្រត្រូវបានប្រទះឃើញនៅខ្លោងទ្វាទន្លេអ៊ុំ ឬ ខ្លោងទ្វាខាងត្បូង ផ្នែកកសិណខាងកើត (ខាងអសុរៈ)​ នៃរាជធានីអង្គរធំ កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៩! សូមចូលរួមអភិរក្សទាំងអស់គ្នាដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ផង”៕ ប្រភព៖ Phally Lon/Kim Thonn

    December 14, 2019
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ បុរសម្នាក់រងរបួសធ្ងន់ និងខូចខាតត្រាក់ទ័រភ្ជួរដីមួយគ្រឿង ដោយសារផ្ទុះមីនតោន ពេលកំពុងភ្ជួរដីចំការពោត។ ហេតុការណ៍នេះបានកើតឡើង នៅចំណុចខាងត្បូងភ្នំហេងដាន ស្ថិតក្នុងភូមិហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញនេះ។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ គ្រី ប្រុស ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ក្រោយកើតហេតុត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ៕ ប្រភព៖ Huy Bunleng

    December 14, 2019
  • រថយន្ត

    ក្រុមហ៊ុន ISUZU បានកំពុងបន្តភាពជាអ្នកនាំមុខគេ និង ដឹកនាំ “ឆ្ពោះទៅមុខប្រកបដោយឧត្តមភាព” ហើយបានប្រកាសជាផ្លូវការអគ្គរដ្ឋទូតសុឆន្ទៈប្រចាំក្រុមហ៊ុន ISUZU ដែលលោកនឹងតំណាងអោយរថយន្ត Isuzu D-Max Blue Powe ដែលជាប្រភេទរថយន្ត ភីកអាប់ ដែលមានការច្នៃប្រឌិតថ្មីលំដាប់ថ្នាក់ពិភពលោក នៅឯពិធីជប់លៀង “ណែនាំអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុនអ៊ីស៊ូហ៊្យុ” កាលពីយប់មិញនេះ ដើម្បីបង្កើនការយល់ដឹងពីម៉ាកយីហោនេះកាន់តែខ្លាំងថែមទៀត។ បើយោងតាមប្រសាសន៍របស់លោក Shuichiro Mori ប្រធានក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co. , Ltd ដែលជាអ្នកតំណាងចែកចាយរថយន្ត Pickup

    December 14, 2019
  • ព័ត៌មានជាតិ

    អបអរសាទរខួប២៧ឆ្នាំ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០១៩) នៃការដាក់រមណីយដ្ឋានអង្គរបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ តាមរយៈការដាក់រមណីយដ្ឋានអង្គរចូលជាបេតិកភណ្ឌពិភពលោក បានធ្វើឱ្យទេសចរគ្រប់ជាតិសាសន៍បានស្គាល់ និងមកទស្សនាអង្គរកើនឡើងជាប្រចាំ ជាកត្តាបង្កើនសេដ្ឋកិច្ចដល់ប្រជាជននិងជាតិគួរឱ្យកត់សម្គាល់។ បន្ថែមពីនោះដែរ តាមរយៈយន្តការអាយស៊ីស៊ី-អង្គរ ដែលមានប្រទេសជប៉ុននិងបារាំងជាសហប្រធាន បានគៀងគរថវិការនិងប្រមូលផ្តុំអ្នកជំនាញអន្តរជាតិជុំវិញពិភពលោក មកស្រាវជ្រាវ ជួសជុល ផ្លាស់ប្តូរបទពិសោធន៍ផ្នែកបច្ចេកទេស និងបណ្តុះបណ្តាលធនធានមនុស្សរបស់អាជ្ញាធរជាតិអប្សរាទាំងក្នុងប្រទេសនិងក្រៅប្រទេសបានយ៉ាងច្រើន ដែលអាចជួយសង្គ្រោះអង្គរពីមួយឆ្នាំទៅមួយឆ្នាំឱ្យកាន់តែមានភាពល្អប្រសើរ។ ភាពរឹងមាំ ស្រស់ស្អាតឡើងវិញនៃសំណង់បុរាណដ្ឋានក្នុងរមណីយដ្ឋានអង្គរនាបច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាមិនអាចបំភ្លេចបានឡើយនូវស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា និងអ្នកជំនាញជាតិ-អន្តរជាតិដែលបានធ្វើមរណៈកាលទៅហើយ ក្នុងបុព្វហេតុជួយសង្គ្រោះ ស្រោចស្រង់អង្គរឱ្យរួចផុតពីគ្រោះភ័យ និងប្រឹងប្រែងអស់កម្លាំងព្រះកាយពល ព្រះបញ្ញាញាណ ស្មារតី ក្នុងការដាក់បញ្ចូលរមណីយដ្ឋានអង្គរជាបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូជាគម្រប់២៧ឆ្នាំនៅថ្ងៃនេះ៕ ប្រភព៖

    December 14, 2019
  • សុខភាព

    បូស​អន្ទង់ ជា​បូស​ដែល​កើត​នៅ​ម្តុំ​ទ្វារ​លាមក ឬ​រន្ធ​គូទ ដោយ​ការ​ស៊ី​ចាក់​រូង​កកើត​ជា​ខ្ទុះ ចេញ​ពី​ក្នុង​រន្ធ​បាត​មក​ក្រៅ ដែល​ភាគ​ច្រើន​​កើត​លើ​មនុស្ស​ពេញ​វ័យ ហើយ​ក៏​អាច​កើត​មាន​លើ​កូន​ក្មេង​ដែរ នេះ​បើ​តាម​ប្រភព​​មន្ទីរពេទ្យ​កាល់ម៉ែត។ ១. រោគសញ្ញាបូសអន្ទង់ – មាន​ដុំ​ពក​ហើម – ឈឺ​នៅ​តំបន់​រន្ធគូទ និង​ក្នុង​រន្ធគូទ – មាន​ហូរ​ខ្ទុះ​នៅ​រន្ធគូទ – សើម​ជាប់​ជា​ប្រចាំ​នៅ​រន្ធគូជ – រមាស់​រន្ធគូទ។ ២. មូលហេតុ​កើត​បូស​អន្ទង់ ជា​ធម្មតា​នៅ​ខាង​ក្នុង​រន្ធគូទ​របស់​មនុស្ស​យើង​គ្រប់​គ្នា មាន​ក្រពេញ​ធម្មជាតិ​តូចៗ​ជា​ច្រើន។ គេសន្និដ្ឋាន​ថា​ជំងឺ​បូស​អន្ទង់​បណ្ដាល​មក​ពី​ការ​ស្ទះ​រន្ធ​នៃ​ក្រពេញ​តូចៗ​ទាំង​នោះ ដែល​បង្ក​ឲ្យ​មាន​ខ្ទុះ​ស៊ី​ចាក់​រូង​ចេញ​មក​ខាង​ក្រៅ។ ៣. វិធី​ព្យាបាល​បូស​អន្ទង់ ជំងឺ​បូស​អន្ទង់​មិន​មាន​វិធី​ផ្សេង​សម្រាប់​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​ទេ ក្រៅ​ពី​ការ​វះកាត់​នោះ​ទេ។ ការ​វះបូស​អន្ទង់​មាន​២​ប្រភេទ គឺ​ការ​វះ​បង្ហូរ​ខ្ទុះ​បន្ធូរ​បន្ថយ​ការ​ឈឺ​ចាប់ និង​ការ​វះ​ឲ្យ​ជា​សះ​ស្បើយ។

    December 14, 2019