Khmernote Media
  • ព័ត៌មានជាតិ

    ជនបរទេសម្នាក់ដែលបានបង្ហោះវិដេអូនិយាយមិនអោយភ្ញៀវទេសចរណ៍មកលេងកំសាន្តនៅប្រទេសកម្ពុជា និងនិយាយអាក្រក់ជាច្រើនមកកាន់កម្ពុជា ដែលពាក់ព័ន្ធនឹងកិត្តិយស និងគោលដៅទេសចរណ៍មួយចំនួននោះ ត្រូវបានក្រសួងទេសចរណ៍ធ្វើការប្តឹងទៅក្រុមហ៊ុន Google និង Facebook ហើយនឹងមានការចាត់វិធានការផ្សេងៗទៀត។ ក្រសួងទេសចរណ៍បានបង្ហោះអោយដឹងនៅមុននេះបន្តិចថា៖ “រាជរដ្ឋាភិបាលកម្ពុជា នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនបរទេស ដែលថតវីដេអូបង្ហោះបំភ័យភ្ញៀវទេសចរមិនឲ្យមកកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះថា បន្ទាប់ពីមានបុរសជនជាតិបរទេស ដែលបានបង្ហោះវីដេអូឲ្យភ្ញៀវបរទេស មកលេងកម្ពុជា ដែលប៉ះពាល់កិត្តិយស និងគោលដៅទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបើកកិច្ចប្រជុំមួយជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងក្រុមមេធាវីផងដែរ ដើម្បីរកវិធីចាត់ការចំពោះជនបរទេសដ៏គម្រក់ម្នាក់នោះ។ ក្រៅពីចាត់វិធានការលើជនបរទេសរូបនោះ ក្រសួងទេសចរណ៍ គ្រោងនឹងដាក់ពាក្យបណ្តឹងទៅកាន់ក្រុមហ៊ុន Google និងក្រុមហ៊ុន Facebook ដើម្បីស្នើសុំឲ្យលុបវិដេអូនោះចោល។ លោករដ្ឋមន្ត្រី

    December 16, 2019
  • PR

    ក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខ២លើពិភពលោកបានបញ្ចេញស្មាតហ្វូនថ្មីរបស់ខ្លួនមកកាន់ទីផ្សារកម្ពុជាគឺ Huawei Y9s តម្លៃ 259USD មិនត្រឹមតែប៉ុណ្ណោះ Huawei ក៏បានផ្ដល់ជូនប្រូម៉ូសិនពិសេសមិនធ្លាប់មានពីមុនមកផងដែរ។ ប្រូម៉ូសិនពិសេសនេះសម្រាប់ស្មាតហ្វូនជាច្រើនម៉ូឌែលដូចជា៖ ១. Huawei P30 Pro តម្លៃ 899$ តម្លៃថ្មីត្រឹមតែ 799$ ២. Huawei Nova5T តម្លៃ 399$ តម្លៃថ្មីត្រឹមតែ 349$ ជាមួយកាដូ Bluetooth Speaker យ៉ាងស្រស់ស្អាត ៣. Huawei Y9 តម្លៃ 239$ ផ្ដល់ជូនកាដូបន្ថែមកាន់តែអស្ចារ្យគឺ

    December 16, 2019
  • ព័ត៌មានជាតិ

    លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាប៉ុន្មានថ្ងៃកន្លងទៅនេះនគរបាលជំនាញបង្ក្រាបបានជនសង្សយ័ជាជនជាតិចិនប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ ​ពីព្រោះក្រុមជនសង្ស័យទាំងនេះ​បានធ្វេីសកម្មភាពយ៉ាងសកម្មរំខានដល់ប្រជាពលរដ្ឋ​នៅតាមបូរីនិងលំនៅដ្ធាននានា។ ដោយមានករណីទី១: ​នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង ០៣ និង ៣០នាទី ទៀបភ្លឺ នៅចំណុច ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ សមត្ថកិច្ចបានបង្ក្រាប​ អំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ)​ ០១ករណី​ ឃាត់ខ្លួនជនសង្ស័យ​ ០២នាក់​ ជនជាតិចិន​។ ករណីទី២ៈ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង ០១ និង ៣០នាទី

    December 16, 2019
  • PR

    កម្មវិធីប្រឡងចម្រៀងសម័យឌីជីថលប្លែកពីគេ The Mask Singer Cambodia បានមកដល់សប្តាហ៍ទី៥ហើយ ដែលមានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ ម៉ោង ៨យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ហើយអ្វីដែលពិសេសគឺរាល់បេក្ខជននីមួយៗបានគ្រងនូវសម្លៀកបំពាក់និងរបាំងមុខយ៉ាងស្រស់ស្អាតប្លែកភ្នែកមិនធ្លាប់មានកន្លងមក។ នៅក្នុងសប្តាហ៍ទី៥ដែលទើបបានចាក់ផ្សាយជូនទស្សនានេះមានបេក្ខជនដ៏លេចធ្លោម្នាក់ដែលធ្វើឲ្យគណៈកម្មការនិងទស្សនិកជនពេញចិត្តយ៉ាងខ្លាំងលើទឹកដមសំឡេងដ៏ក្រអួនក្រអៅពីរោះខ្លាំងតែម្តង ជាក់ស្តែងលើវីដេអូរបស់បុប្ផាឆើតឆាយផ្ទាល់ក៏ទទួលបានការគាំទ្រយ៉ាងលើសលុបផងដែរ។ មានកាលើកឡើងនូវមតិជាច្រើនចំពោះម្ចាស់សំនៀងរូបនេះដែលភាគច្រើនបានទស្សន៍ទាយថាម្ចាស់សំឡេងបុប្ផាឆើតឆាយនេះគឺជាតារាចម្រៀងស្រីរាងតូចច្រឡឹងសំឡេងខ្ពស់គឺ ចម្រើន សុភ័ក្ត្រ ។ តើអ្នកទាំងអស់គ្នាគិតថាម្ចាស់សំឡេងបុប្ផាឆើតឆាយជានរណាដែរ? កម្មវិធីប្រឡងចម្រៀងសម័យឌីជីថលប្លែកពីគេ The Mask Singer Cambodia មានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ ម៉ោង ៨យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ឧបត្ថម្ភផ្តាច់មុខដោយ៖ #OPPO_Reno2F_កាមេរ៉ាបួន48MPអេក្រង់ច្បាស់ធំលាតពេញ  

    December 16, 2019
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាមេរ៉ាសុវត្ថិភាពទំនើបៗរាប់រយគ្រឿងត្រូវបានគេបំពាក់នៅតាមបណ្តាភ្លើងស្តុបសំខាន់ៗជាច្រើន ដើម្បីតាមដានចាប់អ្នកប្រព្រឹត្តិបទល្មើសចរាចរណ៍ ក៏ដូចជាតាមដានចាប់អ្នកប្រព្រឹត្តិបទល្មើសផ្សេងៗដូចជាអំពើចោរកម្ម លួច ឆក់ ប្លន់ នៅតាមដងផ្លូវជាដើម។ ហើយចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៩ នេះតទៅ សមត្ថកិច្ចនឹងចាប់ផ្ដើមអនុវត្តវិធានការក្ដៅ ផ្ញើឯកសារពិន័យដល់ផ្ទះ អ្នកដែលធ្លាប់បើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោកតែម្តង។ បើយោងតាមការបញ្ជាក់ឲ្យដឹងនៅលើគណនីហ្វេសប៊ុក Khuon Dyna បានឲ្យដឹងថា “សូមជូនដំណឹងដល់បងប្អូនទាំងអស់ថា ចាប់ពីថ្ងៃនេះតទៅ ខាងសមត្ថិកិច្ចនគរបាលចរាចរណ៍ នឹងយកឯកសារពិន័យ ទៅជូនដល់ផ្ទះបងប្អូនតែម្ដង ក្នុងករណីបងប្អូន បើកបរ រំលោភលើគំនួសចរាចរណ៍នានា និងភ្លើងស្ដប់ …ដូចក្នុងរូបនេះ។ នេះបើយោងតាម ការជួនដំណឹងរបស់មន្ត្រីនគរបាលចរាចរណ៍ជើងគោល កាលពីម្សិលមិញ។ រូបភាព

    December 16, 2019
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះនៅថ្ងៃទី14 ខែធ្នូ ឆ្នាំ2019 ក្រុមហ៊ុនម៉ូតូ GPX កម្ពុជា បានរៀបចំពិធីសម្ពោធម៉ូឌែលម៉ូតូថ្មី GPX POPz 125cc ស៊េរីឆ្នាំ 2020 នៅមជ្ឈមណ្ឌលកោះពេជ្រ ដែលមានភ្ងៀវកិត្តិយសចូលរួមក្នុងកម្មវិធីនេះរហូតជិតដល់ 1000 នាក់។ GPX POPz 125cc ជាម៉ូឌែលម៉ូតូប្រភេទគ្រួសារដំបូងបំផុតរបស់ក្រុមហ៊ុនម៉ូតូ GPX ហើយនេះជាជំហានដ៏ធំបំផុតមួយរបស់ GPX ក្នុងការជ្រៀតចូលក្នុងទីផ្សារម៉ូតូប្រើប្រាស់សម្រាប់គ្រួសារ ដោយសារតែតាំងពីដើមមកទីផ្សារសំខាន់របស់ក្រុមហ៊ុនម៉ូតូយើងផ្ដោតតែលើម៉ូតូប្រភេទស្ពត។ ដូច្នេះការមកដល់នៅម៉ូឌែលថ្មី POPz 125ccនេះ ផ្ដោតទៅលើយុវវ័យជំនាន់ថ្មី ដែលចាប់អារម្មណ៍ទៅលើពណ៌ចម្រុះបែបស៊ីវិល័យ ទាន់សម័យ ឆើតឆាយ។ ម៉ូឌែល POPz

    December 16, 2019
  • ព័ត៌មានជាតិ

    នៅក្នុងពេលអញ្ជើញថ្លែងសុន្ទរកថាទៅកាន់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល កាលពីព្រឹកថ្ងៃទី ១៦ ធ្នូ ២០១៩ នៅកោះពេជ្យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្តល់ក្របខណ្ឌដល់ក្រសួងពីរសម្រាប់ឆ្នាំ២០២០ គឺក្រសួងអប់រំយុវជន និងកីឡា ចំនួន ៣,៦០០នាក់ និង ក្រសួងសុខាភិបាល ចំនួន ១,៣០០នាក់ ។ ក្របខណ្ឌដែលត្រៀមនឹងផ្តល់ជូនក្រសួងទាំង២ខាងលើនេះ គឺដោយសារកំណើនៃសិស្សានុសិស្សដែលកើនឡើងជារៀងរាល់ឆ្នាំ ហើយទន្ទឹមនឹងនោះដែរ ក៏មានមន្រ្តីចាស់ៗមួយចំនួនត្រូវបានចូលនិវត្តន៍ ដែលតម្រូវអោយមានការជ្រើរើសបុគ្គលិកមន្រ្តីរាជការបន្ថែម ហើយនេះក៏ដូចគ្នានឹងវិស័យសុខាភិបាលផងដែរ ដែលរាជរដ្ឋាភិបាលត្រូវបង្កើនទាំងអគារពេទ្យ និងធនធានគ្រូពេទ្យអោយកាន់តែច្រើនឡើង ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋចាប់តាំងពីទីក្រុងរហូតដល់ជនបទ៕

    December 16, 2019
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ស្តីពីការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រង និងនីតិវិធីនៃការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល។ ក្នុងសេចក្តីណែនាំបានបញ្ជាក់ថា អនុលោមតាមបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានបង្កើត “រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ” ដែលមានភារកិច្ចទទួលបន្ទុកលើការគ្រប់គ្រងការផ្តល់សេវាប្រមូលសំរាម និងសំណល់រឹង ការអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹងថ្មី និងការប្រមូលចំណូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ដោយមិនដាក់ក្នុងវិក្កយបត្រអគ្គិសនីទៀតទេ។ ក្នុងអំឡុងពេលអន្តរកាល គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ រហូតដល់ពេលបង្កើតបាន និងដាក់ឱ្យដំណើរការពេញលេញ នូវប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹងថ្មី ក្នុងពេលឆាប់ៗខាងមុខ រាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រុមហ៊ុនស៊ីនទ្រី មានសិទ្ធិបន្តប្រតិបត្តិការសម្អាត ប្រមូល

    December 16, 2019
  • ព័ត៌មានជាតិ

    យោងតាមការបង្ហោះរបស់ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឲ្យដឹងថា ក្រោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បានប្រគល់ផ្ទះថ្មីជូនដល់ប្រជាពលរដ្ឋរងគ្រោះដែលផ្ទះត្រូវបានអគ្គិភ័យឆេះនៅក្នុងសហគមន៍សង្កាត់ស្ទឹងមានជ័យ២រួចមក ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានឧបត្ថម្ភកង់ចំនួន៥២គ្រឿង សម្រាប់ក្មួយៗទាំងក្នុង៥២គ្រួសារជិះទៅរៀន ថ្នាំពេទ្យ សម្ភារៈសិក្សា ជូនដល់ក្មួយៗក្នុងគ្រួសារនៅសហគមន៍នេះផងដែរ។ សូមរំលឹកថាកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ហ៊ុន ម៉ាណែតនិងលោកជំទាវ ចូលរួមក្នុងពិធីប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ៥២គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គេហដ្ឋានថ្មីនេះមានការឧបត្ថមគាំទ្រពីសម្តេចតេជោ ក៏ដូចជាការចូលរួមចំណែកយ៉ាងសំខាន់ពីអង្គការមូលនិធិកុមារកម្ពុជា (CCF) សប្បុរសជន

    December 16, 2019
  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ អោយបានដឹងអំពីសមត្ថភាពមន្ទីរពេទ្យព្រះកេតុមាលា ដែលអាចព្យាបាល និងដោះដូរក្រលៀន (គ្រឿងក្នុង) និងសរីរាង្គមួយចំនួនបាន ដោយមិនចាំបាច់ចំណាយថវិកាច្រើនចេញទៅព្យាបាលនៅពេទ្យក្រៅប្រទេសឡើយ។ សម្តេចតេជោ បានមានប្រសាសន៍នៅក្នុងឱកាសអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចំនួន ២,៥៨៨ នាក់ នៅកោះពេជ្យកាលពីព្រឹកមិញនេះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងជំរុញដល់ការអភិវឌ្ឍវិស័យសុខាភិបាលឲ្យកាន់តែមានគុណភាព ប្រសិទ្ធភាពខ្ពស់ ជាមួយបច្ចេកវិទ្យាទំនើបថ្មីៗ ដើម្បីអោយសក្តិសមជាកន្លែងព្យាបាលរបស់ជាតិក្នុងការបម្រើសេវាសុខភាពជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ៕ ប្រភព៖ samdech hun sen, cambodian prime minister

    December 16, 2019