- Khmernote Media
- សិល្បៈ
រិន សាវ៉េត តារាចម្រៀងដែលប្រឡូកសិល្បៈអស់មករយៈពេលជាយូរឆ្នាំ ជាមួយទឹកដមសម្លេងដ៏ពីរោះ ជាពិសេសគឺការបកស្រាយចម្រៀងបទមរតកដើម។ បច្ចុប្បន្នតារាប្រុសរូបនេះហាក់ពុំសូវមានចម្រៀងថ្មីៗនៅលើទីផ្សារប៉ុន្មាននោះឡើយ តែគេតែងសង្កេតឃើញរូបលោកចេញតាមកម្មវិធីផ្សេងៗជាញឹកញាប់ ហើយកាលពីប៉ុន្មានខែមុនលោកក៏បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀងប្រុសរូបនេះដឹកដៃគូស្នេហ៍ក្រាបសំពះផ្ទឹមភ្ជាប់ពាក្យ។ ហើយនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នេះផងដែរ គឺជាថ្ងៃរៀបមង្គលការរបស់លោក រិន សាវ៉េត ជាមួយនឹងភរិយាឈ្មោះ លីម គីមហ្គេច។ ដោយមង្គលការរបស់លោកបានប្រារព្ធធ្វើឡើងនៅវិមានពិភពថ្មី សែនសុខ មានការចូលរួមអបអរសាទរដឹងឮពីសំណាក់ចាស់ទុំទាំងសងខាង និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។ មហាជនជាច្រើន និងសិល្បករ សិល្បការិនី រួមអាជីពបានសំដែងការអបអរដល់រូបលោក និងអនាគតភរិយា ដោយជូនពរឲ្យស្រលាញ់គ្នាដល់ចាស់កោងខ្នង៕
December 18, 2019 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ដើម្បីរៀបចំលម្អសោភ័ណភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈទូទៅក្នុងខេត្តសៀមរាបឲ្យកាន់តែល្អប្រសើរ ជាពិសេសសក្តិសមជាខេត្តទេសចរណ៍ប្រវត្តិសាស្ត្រ ដែលបានទទួលពានរង្វាន់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន និងជាទីក្រុងស្អាតផ្ការំដួលបីទង។ ដូច្នេះរដ្ឋបាលខេត្តសៀមរាបនឹងរៀបចំផែនការកាត់ទម្លាក់នូវប្រព័ន្ធបណ្តាញខ្សែកាប្លិ៍លើអាកាសនានានៅតាមបណ្តាផ្លូវចំនួន១២ខ្សែក្នុងក្រុងសៀមរាបដូចខាងក្រោម៖
December 18, 2019 - ព័ត៌មានជាតិ
កំពត៖ ខណៈពិធីបុណ្យសមុទ្រកាន់តែកៀកចូលមកដល់ ស្នងការដ្ឋាននគរបាលខេត្តកំពតបានបង្ហាញនូវមុខសញ្ញាលូកហោប៉ៅតាមទីសាធារណៈ ដោយមានការសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីបុណ្យមានការប្រុងប្រយ័ត្ន និងដើម្បីការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួនក្នុងពិធីបុណ្យ។ ដូច្នេះពេលប្រទះឃើញមុខសញ្ញាដូចមានក្នុងរូបភាពសូមរាយការណ៍ជាបន្ទាន់មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ឬក៏អធិការដ្ឋាននគរបាលក្រុងកំពត តាមរយៈទូរស័ព្ទលេខ ០៩៧ ៧៧៨ ០០១០/០៩៧ ៧៧៨ ០១០៤។ សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត មានរយៈពេល៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រ ៩រោច ដល់ថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ ឆាប់ៗខាងមុខ ក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង»៕
December 18, 2019 - ព័ត៌មានជាតិ
បើយោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២២ និង០០នាទី កំលាំងជំនាញខណ្ឌ ប៉ុស្តិ៍នគរបាលវត្តភ្នំបានចុះបង្ក្រាប ករណីស្ត្រីរកសុីផ្លូវភេទ និងអ្នកគកជេរ(អ្នកចាប់ម៉ូយ) ស្ថិតនៅចំណុចផ្លូវលេខ ៩២. ៩៤. ៩៦ និងជុំវិញរង្វង់មូលវត្តភ្នំ រាជធានីភ្នំពេញ។ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ បានបញ្ចប់នៅវេលាម៉ោង ០២ និង០០នាទីរំលងអាធ្រាតចូលថ្ងៃទី១៨ កម្លាំងសមត្ថកិច្ចប្រមូលបានសរុបរួមចំនួន០៦នាក់ ស្រី០៦នាក់ ហើយអធិការដ្ឋានបានធ្វើការបញ្ជូនស្ត្រីរកស៊ីផ្លូវភេទ ខាងលើទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕
December 18, 2019 - ព័ត៌មានជាតិ
លោក អុឹង រដ្ឋា ហៅនាយទុយ ជាពិធីករដ៏មានប្រជាប្រិយភាពម្នាក់ ថ្មីៗនេះលោកសម្តែងការព្រួយបារម្ភជាខ្លាំងបន្ទាប់ពីប្អូនស្រីរបស់លោកបានធ្លាក់ខ្លួនឈឺ។ ដោយនាយទុយ បានបង្ហាញនូវស្ថានភាពជម្ងឺរបស់ប្អូនស្រីបង្កើតរបស់ខ្លួន ដែលកំពុងតែគេងនៅលើគ្រែនិងមានជម្ងឺដុះសាច់ក្នុងខួរក្បាល អមជាមួយនឹងសារយ៉ាងដូច្នេះថា៖ “សូមម៉ែជួយថែរក្សាប្អូនស្រីអោយបានសុខសប្បាយឆាប់ជាសះស្បើយត្រឡប់ទៅផ្ទះវិញ”។ ក្នុងនោះផងដែល នាយទុយ ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមហ៊ុន ម៉ាណែត និងលោកជំទាវ ជាប្រធាននិងអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ដែលផ្តល់ការយកចិត្តទុកដាក់ជួយសំរួលដល់ការព្យាបាលជម្ងឺរបស់ប្អូនស្រីរបស់ខ្លួន។ ដោយនាយទុយបានសរសេររៀបរាប់ថា៖ “ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតរកពាក្យអ្វីថ្លែងមិនបានជូនចំពោះបងប្រុស HUN MANETជាប្រធានក្រុមប្រឹក្សាភិបាលនិងបងស្រី CHANMONY PICH ជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ TYDAដែលបានផ្តល់ការយកចិត្តទុកដាក់បំផុតរួមនិងជួយសំរួលដល់ការព្យាបាលប្អូនស្រីខ្ញំបាទដែលមានជំងឺដុះសាច់ក្នុងខួរក្បាល។ ខ្ញុំបាទនិងក្រុមគ្រួសារសូមគោរពជូនពរជូនចំពោះបងប្រុសនិងបងស្រីព្រមទាំងបុត្រាបុត្រីរួមនិងក្រុមការងារសមាគមគ្រូពេទ្យសគ្រ្ម័ចិត្តយុវជនសម្តេចតេជោសូមមានសុខភាពល្អសំណាងល្អនិងសូមអោយមានជោគជ័យគ្រប់ភារកិច្ចដោយសេចក្តីគោរពនិងដឹងគុណបំផុតពីខ្ញុំបាទអុឹង រដ្ឋាហៅ ទុយ”៕
December 18, 2019 - សុខភាព
ទឹកភ្លោះនឹងចាប់កើតមានឡើងនៅសប្តាហ៍ទី១២ នៃការបង្កកំណើត ហើយវាមានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗ អ័រម៉ូន និងប្រព័ន្ធភាពស៊ាំ សម្រាប់ចិញ្ចឹម និងការពារទារកពីការប៉ះទង្គិចផ្សេងៗ។ ជាធម្មតាទឹកភ្លោះមានពណ៌សថ្លា ឬលឿងស្រាល តែបើមើលអេកូឃើញទឹកភ្លោះមានពណ៌ស ឬខាប់ ជាសញ្ញាគ្រោះថ្នាក់ហើយ។ លោកស្រីវេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម ទទួលបន្ទុកផ្នែកសម្ភព និងរោគស្ត្រី បញ្ជាក់ថា ទឹកភ្លោះខាប់ជាសញ្ញាបញ្ជាក់ថាទារកក្នុងផ្ទៃខ្សោយ ឬអាចមកពីកូនលើសខែ ធ្វើឲ្យទឹកភ្លោះរីងខាប់ ធ្វើឲ្យកូនពិបាកធ្វើចលនា ដកដង្ហើម ហើយការបញ្ជូនអុកស៊ីសែនទៅចិញ្ចឹមកូនមិនគ្រប់ សុខភាពកូនក៏ចុះខ្សោយ អាចស្លាប់ក្នុងពោះក៏មាន។ ក្នុងនោះដែរ បើទារកមានជុះអាចម៍ព្រៃ ក៏ជាមូលហេតុធ្វើឲ្យទឹកភ្លោះប្រែជាខាប់ដែរ។ ដោយសារតែទឹកភ្លោះខាប់អាចនឹងប៉ះពាល់ដល់ទារក ទើបគ្រូពេទ្យមិនឲ្យទុកកូនក្នុងពោះឲ្យចាស់ខែយូរនោះទេ ត្រឹម ៤១សប្តាហ៍៣ថ្ងៃប៉ុណ្ណោះ
December 18, 2019 - បច្ចេកវិទ្យា
• ក្រុមហ៊ុនស្មាតហ្វូន realme ប្រចាំប្រទេសកម្ពុជា បានប្រកាសជាផ្លូវការថា ម៉ូឌែល X2 Pro នឹងមកដល់ក្នុងប្រទេសកម្ពុជា ឆាប់ៗនេះ • realme X2 Pro ស្ថិតនៅក្នុងលំដាប់ប្រៀធៀបជាមួយទូរស័ព្ទកំពូលៗ iPhone 11 Pro នឹង OnePlus 7T Pro ជាដើម។ • រាល់ spec សំខាន់ៗរបស់ realme X2 Pro គឺសុទ្ធតែជា spec លំដាប់ខ្ពស់ នៅក្នុងប្រទេសកម្ពុជា
December 17, 2019 - ព័ត៌មានជាតិ
បើយោងតាមការបញ្ជាក់ពីឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា បន្ទាប់ពីចាប់ខ្លួនជនជាតិចិន៧នាក់ ហើយត្រូវបានបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្ស និងនាំចូលអាវុធដោយខុសច្បាប់ នៅខេត្តព្រះសីហនុហើយនោះ, កម្លាំងនគរបាលជំនាញ បានបន្ដស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ៧នាក់ បន្ថែមទៀត ក្នុងនោះជនជាតិចិន៣នាក់ និងខ្មែរ៤នាក់ ពាក់ព័ន្ធករណីនេះ។ រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ ប្រតិបត្តិការដ៏ក្ដៅគគុកជាបន្ដបន្ទាប់នេះ ត្រូវបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ , លោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងក្រោមការសម្របសម្រួលពីលោក សៀង សុខ
December 17, 2019 - PR
គិតៗទៅគឺរយៈពេល 2 ឆ្នាំជាងមកហើយដែរក្រុមហ៊ុន vivo បានឈានជើងចូលប្រឡូក និងប្រកួតប្រជែងក្នុងវិស័យទូរស័ព្ទដៃស្មាតហ្វូននៅក្នុងទីផ្សារនៃប្រទេសកម្ពុជា។ ទូរស័ព្ទដៃស្មាតហ្វូន vivo គឺជាទូរស័ព្ទដៃដែរមានបច្ចេកវិទ្យាដ៏សម្បូរបែប ទោះមិនមែនស្ថិតនៅក្នុងលំដាប់កំពូលក៏ដោយប៉ុន្តែក្រុមហ៊ុន vivo ក៏កំពុងតែខិតខំប្រឹងប្រែងខ្លាំងនៅក្នុងវិស័យស្មាតហ្វូនរបស់ខ្លួនឲ្យកាន់តែមានឈ្មោះបោះសំលេងនៅក្នុងទីផ្សារអាស៊ីផងដែរ។ វាគឺជារឿងមួយដែរគួរឲ្យកោតសរសើរខ្លាំងណាស់។ ចំពោះការរចនាម៉ូតទៅលើស្មាតហ្វូនម៉ូឌែលនីមួយៗវិញគឺសុទ្ធសឹងតែមានការច្នៃប្រឌិតខ្ពស់ និងមានលក្ខណៈទាក់ទាញចិត្តសម្រាប់មនុស្សគ្រប់វ័យ។ ដោយស្មាតហ្វូននីមួយៗត្រូវបានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបមិនចាញ់ការច្នៃប្រឌិតស្មាតហ្វូនដទៃឡើយ។ យើងអាចនិយាយបានថាគឺជាស្មាតហ្វូនដែរវាកំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ននេះផងដែរ។ នៅចុងឆ្នាំនេះដែរក្រុមហ៊ុន vivo នឹងមានការដូពិសេសមួយជូនទៅកាន់អ្នកទាំងអស់គ្នាដោយបានធ្វើការត្រៀមបញ្ចេញខ្សែស្រលាយត្រកូល v មួយទៀតដែរវាជាម៉ួឌែលចុងឆ្នាំ 2019 និងដើមឆ្នាំ 2020។ បើតាមការប៉ានស្មាននេះ ស្មាតហ្វូនដែរជាបងប្អូនខ្សែស្រលាយត្រកូល V នេះនឹងមានវត្ថនៅក្នុងប្រទសកម្ពុជាយើងនាពេលឆាប់ៗនេះហើយ។ ចង់ដឹងឲ្យកាន់តែច្បាស់ចំពោះវត្ថមានស្មាតហ្វូនជំនាន់ចុងក្រោយនៃត្រកូល v នេះនឹងមកដល់នៅពេលណានោះសូមអ្នកទាំងអស់គ្នាធ្វើការតាមជាមួយនឹងផេកផ្លូវការ vivo Kh
December 17, 2019 - ព័ត៌មានជាតិ
ករណីរំលោភសេពសន្ថវៈនៅក្នុងសង្គមខ្មែរហាក់នៅតែបន្តកើតមានឡើងជារឿយ ដោយជនរងគ្រោះភាគច្រើនគឺជាកុមារីតូចៗមិនដឹងក្តី។ បើទោះបីជាមានចំណាត់ការជាច្រើនលើកច្រើនសារចំពោះបញ្ហានេះ តែហាក់នៅតែមិនថមថយចុះសោះឡើយ។ យ៉ាងណាមិញថ្មីៗនេះអ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្តារនិតិសម្បទា អាហ្វេស៊ីប ទុំឌី ជាមជ្ឈមណ្ឌលនេះបានមើលថែទាំក្មេងកំព្រា និងរងគ្រោះដោយសារតែអំពើរំលោភសេពសន្ធវៈ បានបង្ហាញនូវអារម្មណ៍ក្តុកក្តួលសោកស្តាយ ក្រោយមានករណីក្មេងស្រីអាយុទើបតែ៤ឆ្នាំត្រូវឪពុកបង្កេីតចាប់រំលោភយ៉ាងព្រៃផ្សៃ ហេីយគំរាមមិនឲ្យប្រាប់អ្នកណា បេីប្រាប់នឹងសម្លាប់ចោល។ អ្នកស្រីបានសរសេររៀបរាប់ថា៖ “អាយុទេីបតែ ៤ខួបត្រូវពុកបង្កេីតចាប់រំលោភយ៉ាងព្រៃផ្សៃ ហេីយគំរាមមិនអោយប្រាប់អ្នកណា បេីប្រាប់នឹងសំលាប់ចោល ទប់អារម្មណ៏មិនបានទេពេលស្តាប់នាងរៀបរាប់។ តាំងពីដឹងក្តីនាងត្រូវនៅជាមួយយាយ ដោយម្តាយត្រូវចាកចេញពីស្រុកមករកការងារធ្វេីនៅទីឆ្ងាយ ចំនែកឪពុកវិញមិនបានរកសុីអ្វីធំដំក្រៅពីស្រវឹងខួបនោះទេ ពេលសួរថាតេីកូនចង់បានអ្វីជាងគេ នាងថាចង់អោយម៉ែគេងឱបព្រោះខ្លាចពុករំលោភទៀត ខ្ញុំមិនដឹងនិយាយយ៉ាងណាទេ ដេីម្បីអោយអ្នកម្តាយមានការប្រុងប្រយ័ត្ន ពិសេសសូមអ្នកបង្កេីនការទទួលខុសត្រូវចំពោះកូន មិនអាចបង្កេីតកូនហេីយទុកចោលនោះទេ ប៉ុន្មានថ្ងៃនេះករណីពុកបង្កេីតរំលោភកូនមានជាបន្តបន្តាប់”៕
December 17, 2019









