- Khmernote Media
- សុខភាព
បើកើតទឹកនោមផ្អែម ហើយស្វែករកការព្យាបាលដោយឱសថបុរាណ ប្រៀបនឹងសម្លាប់អ្នកជំងឺ នេះបើតាមការលើកឡើងរបស់លោកសាស្ត្រាចារ្យមហាបរិញ្ញា សេង សេរី ឯកទេសជំងឺទឹកនោមផ្អែម។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតបង្រៀននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលរូបនេះ បន្តថា អ្នកជំងឺទឹកនោមផ្អែមដែលធ្លាក់ខ្លួនធ្ងន់ធ្ងរ ដោយសារតែខ្វះការព្យាបាលត្រឹមត្រូវតាមក្បូនពេទ្យ ច្រើនជឿការផ្សព្វផ្សាយពីការព្យាបាលដោយថ្នាំបុរាណ។ ការជឿលើថ្នាំបុរាណ មិនត្រឹមតែធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរនោះទេ គឺខាតបង់ទាំងពេលវេលា ចំណាយលុយកាក់ច្រើន ហើយធ្លាក់ខ្លួនពិការទៀត។ “អ្នកជំងឺច្រើនតែជឿថា ស្លឹកនេះជាមួយស្លឹកនោះ ប្រើទៅជាទឹកនោមផ្អែម ធ្វើអ៊ីចឹងដូចសម្លាប់អ្នកជំងឺវិញទេ ដែលយើងផ្សព្វផ្សាយបែបហ្នឹង បើគេធ្វើអ៊ីចឹងកើត ពិភពលោកគេមិនទុកឲ្យអ្នកកើតទឹកនោមផ្អែម ដល់ ៥០០-៦០០ លាននាក់នោះទេ គេព្យាបាលជាហើយ”។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត រៀបរាប់។ សាស្ត្រាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី
December 17, 2019 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា បច្ចុប្បន្នសំណង់អាគារផ្សារអូឬស្សីមានលក្ខណៈរឹងមាំ និងមានគុណភាពប្រើប្រាស់យូរអង្វែង ដោយឡែកសំណង់ឡៅតឿប៉ុណ្ណោះ ដែលមានសភាពបែកប្រេះស្រាំដោយអន្លើ ប្រសិនបើទុកយូរបន្តទៀត អាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាពិសេសអាជីវករលក់ដូរក្នុងផ្សារ អតិថិជន និងខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ។ ដូច្នេះ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងចៀសវាងរាល់ហានិភ័យដែលកើតមានឡើងជាយថាហេតុ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យបងប្អូនអាជីវករ ដែលកំពុងលក់ដូរនៅលើឡៅតឿ ក្រោមឡៅតឿ និងជុំវិញបរិវេណទីតាំងនេះទាំងអស់ ផ្ទេរការលក់ដូរជាបណ្តោះអាសន្នក្នុងរយៈពេលខ្លី ទៅទីតាំងថ្មីនៅក្រៅផ្សារតាមកាលបរិច្ឆេទ ដែលបានគ្រោងទុក ដើម្បីបង្កលក្ខណៈឲ្យក្រុមការងារបច្ចេកទេសសំណង់ ធ្វើការជួសជុលឡើងវិញជាបន្ទាន់ និងឆាប់រួចរាល់ ដើម្បីឲ្យបងប្អូនអាជីវករបានត្រលប់ចូលមកលក់ដូរនៅកន្លែងដើមវិញប្រកបដោយសុវត្ថិភាព និងសោភណភាព៕ អត្ថបទ៖ សេម
December 17, 2019 - ព័ត៌មានជាតិ
ព្រៃវែង ៖ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារ និងសប្បុរសជន អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន ០១ខ្នងបន្តទៀតជូនដល់ទុរគតជន និងជនចាស់ជរាគ្មានទីពឹង នៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ។ ផ្ទះលេខ២៧០ ប្រគល់ជូនលោកយាយវ៉ែន សំបូរ អាយុ៧០ឆ្នាំ រស់នៅភូមិបារាយណ៍ សង្កាត់បារាយណ៍លិច ក្រុងព្រៃវែង ខេត្តព្រៃវែង ជាអំណោយរបស់លោកឧកញ៉ា តេង ឡាយ និងលោកជំទាវ នាង ខេង។ ក្នុងឱកាសនោះលោកយាយ ដែលទទួលបានអំណោយផ្ទះខាងលើ ក៏បានទទួលអំណោយបន្ថែមពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ អំណោយរួមមានសម្ភារប្រើប្រាស់ក្នុងផ្ទះ
December 17, 2019 - ព័ត៌មានជាតិ
កោះកុង៖ ឃាត់ខ្លួនបុរសម្នាក់ ពីបទ លួចយកសត្វគោរបស់អ្នកដទៃ វះយកគ្រឿងក្នុង ហេតុការណ៍នេះបានកើតឡើងកាលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨ព្រឹក។ ជនសង្ស័យមានឈ្មោះ ម៉ម គិត ភេទ ប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ពីបទ លួចយកសត្វគោរបស់អ្នកដទៃ វះយកគ្រឿងក្នុង ប្រព្រឹត្តទៅនៅក្នុងព្រៃ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ដែលជារបស់ឈ្មោះ ម៉ាត់ វ៉ាន់តាំ ភេទប្រុសអាយុ៤៨ ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។
December 17, 2019 - បច្ចេកវិទ្យា
កន្លងមកនេះក្រុមហ៊ុនផលិតស្មាតហ្វូនយក្ស Apple ត្រូវបានគេចុះផ្សាយព័ត៌មានចចាមអារ៉ាមថា នឹងអាចបញ្ចេញស្មាតហ្វូន iPhone 12 ស៊េរីថ្មីរបស់ខ្លួនដល់ទៅ ៦ម៉ូដែលនៅឆ្នាំក្រោយនេះ។ The Sun Tech បានចេញផ្សាយដូចគ្នាដែរថា Apple បានធ្វើការបង្ហាញផែនការនេះទៅលើឯកសារសំងាត់ឯកជនទៅកាន់ក្រុមអ្នកវិនិយោគរបស់ខ្លួនដោយក្នុងនោះក៏បានបញ្ជាក់ដែរថា មានម៉ូដែលខ្លះត្រូវបានបំពាក់ជាមួយនឹងបច្ចេកវិទ្យា 5G ផងដែរ។ ការអះអាងដែលត្រូវបានធ្វើឡើងដោយអ្នកវិភាគ Jun Zhang នៃក្រុមអ្នកវិនយោគអន្តរជាតិ ដែលបានបញ្ជាក់ថា លោកបានទទួលសារសំងាត់ទាំងនោះ។លោក Zhang បានបញ្ជាក់ដែរថា លោកក៏បានទទួលនូវព័ត៌មានលំអិតជាច្រើនផងដែរ ហើយអះអាងថាគ្រប់ម៉ូដែលទាំងអស់គឺអាចមានសមត្ថភាពសាកថ្មលឿនជាងម៉ូដែលចាស់ទៀតផង។ ទោះបីជាមានការអះអាងក្នុងប្រភពដដែលនេះថា iPhone 12 Pro នឹងធ្លាក់ចុះទំហំអេក្រង់ពី៦,៥អ៊ិញដោយ iPhone 11
December 17, 2019 - ព័ត៌មានជាតិ
ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងគួរឲ្យស្លុតចិត្តដោយមានជនរងគ្រោះមួយរូបបានជិះម៉ូតូរអិលដួលចូលក្រោមត្រូវរថយន្តដឹកដី បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយបេតុង ក្បែរនឹងអង្គភាពចុះបញ្ជីរថយន្តស្ថិតក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។ ជនរងគ្រោះមានឈ្មោះ ឃៀង ចំរើន ត្រូវបានមហាជនស្គាល់ថាជាតួសម្តែងនៅក្នុងវីដេអូចម្រៀងបទ “ប្រុសម្នាក់នេះសខាន់នៅពេលណា”។ បន្ទាប់ពីទទួលដំណឹងនេះក្រុម Mustache Band ក៏បានបង្ហោះសាររំលែកទុក្ខយ៉ាងដូច្នេះថា៖ “ពួកយើងពិតជាស្លុតចិត្តខ្លាំងណាស់ដែលបានទទួលដំណឹងដ៏សែនក្រៀមក្រំនេះ បងប្រុសជាមនុស្សស្លូតបងជាមនុស្សល្អហេតុអីបងត្រូវជួបរឿងបែបនេះធ្វើការជាមួយបងធ្វើឱ្យដក់ជាប់រាប់អានដូចបងប្អូនបង្កើត។ អរគុណបងប្រុសដែលមកជួយជាចំណែកធំការងារដំបូងរបស់ពួកយើង វានឹងនៅជាប់ជាមួយពួកយើងជារៀងរហូតណាបង ស្រលាញ់គោរពបងជារៀងរហូត បងគេងឱ្យបានស្កបស្កល់ណាបងប្រុស ទទួលយកមិនបានពិតមែនបង”។ សូមបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះដំបូងឡើយ ជនរងគ្រោះជិះម៉ូតូ តាមបណ្ដោយផ្លូវបេតុងខាងលើ ក្នុងល្បឿនលឿនល្មម ខណៈដល់ចំណុចកើតហេតុ ស្រាប់តែរអិលជាមួយនឹងប្រេងម៉ាស៊ីនដែលប្រឡាក់លើថ្នល់ ក៏បណ្តាលជនរងគ្រោះនោះខ្ទាតចូលក្រោមរថយន្តដឹកដីដែលធ្វើដំណើរស្របទិសគ្នា ធ្វើឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
December 17, 2019 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រកាសពីផែនការថ្មីដើម្បីកាត់បន្ថយការប្រើប្រាស់ភេសជ្ជៈផ្អែមនៅតាមសាលានានា ក្នុងរាជធានីភ្នំពេញដោយមានការគាំទ្រជាថ្មីពីបណ្តាញទីក្រុងទូទាំងពិភពលោក។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញប្រកាសថា រដ្ឋបាលរាជធានីភ្នំពេញអនុវត្តការកាត់បន្ថយការទទួលទានភេសជ្ជៈផ្អែមនៅតាមសាលារៀនជាផ្នែកមួយនៃភាពជាដៃគូដើម្បីសុខុមាលភាពទីក្រុងដែលជាបណ្តាញពិភពលោកដ៏ល្បីល្បាញនៃទីក្រុងចំនួន៧០ដែលប្តេជ្ញាសង្រ្គោះជីវិតដោយការទប់ស្កាត់ជំងឺមិនឆ្លង(ដូចជាជំងឺមហារីកឬជំងឺទឹកនោមផ្អែម) និងរបួស។ ភាពជាដៃគូដើម្បីសុខុមាលភាពទីក្រុងកំពុងពង្រីកខ្លួនពី៥៤ទីក្រុងទៅ៧០ទីក្រុងដោយមានប្រជាពលរដ្ឋប្រមាណច្រើនជាង៣០០លាននាក់រស់នៅជុំវិញពិភពលោក។ អង្គការភាពជាដៃគូដើម្បីសុខុមាលភាពទីក្រុងគាំទ្រដោយ Bloomberg Philanthropies ក្នុងភាពជាដៃគូជាមួយអង្គការសុខភាពពិភពលោក និងអង្គការVital Strategies៕
December 17, 2019 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះមានការចែករំលែកមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីករណីថៅកែស្ថានីយ៍ប្រេងឥន្ធៈ PTT មួយកន្លែងបានធ្វើការចាប់ឃាត់ខ្លួនបុរសម្នាក់ដែលធ្វើសកម្មភាពលបលួចចូលក្នុងបន្ទប់ទឹកមនុស្សស្រី ដើម្បីធ្វើសកម្មភាពមិនសមរម្យដូចជាចូលទៅអុកឡុក និងទៅលួចថតរូបស្រីៗនៅក្នុងបន្ទប់ទឹក។ ហេតុការណ៍នេះបានកើតឡើងកាលពីរាត្រីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅស្ថានីយ៍ប្រេងឥន្ធៈ PTT ជិតរង្វង់មូលគួរស្រូវ ខណ្ឌដង្កោ ជាប់ផ្លូវជាតិលេខ២។ យ៉ាងណាមិញចំពោះបុរសជាជនសង្ស័យ ក៏ត្រូវបានប្រជាពលរដ្ឋចាប់វាយក្រោយធ្វើការឃាត់ខ្លួន ក្នុងនោះថៅកែស្ថានីយ៍ប្រេងឥន្ធៈ PTT ក៏បានបញ្ជូនបុរសជាជនសង្ស័យប្រគល់ជូនសមត្ថកិច្ចផងដែរ។ ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ៕
December 17, 2019 - បច្ចេកវិទ្យា
នៅចាំបានថាស្មាតហ្វូន Zero របស់ក្រុមហ៊ុនMeizu កាលពីដើមឆ្នាំ ត្រូវបានគេចេញផ្សាយថាគឺនឹងក្លាយជាស្មាតហ្វូនទីមួយ ដែលមិនមានប៊ូតុង រឺរន្ធសាកអ្វីទាំងអស់។ ការសាកថ្មត្រូវបានបំពាក់ជាមួយនឹងបច្ចេកវិទ្យាឆ្នាំងសាកឥតខ្សែកម្លាំងដល់ទៅ 18W។ ខណៈពេលដែលស្មាតហ្វូន Zero ជាអ្វីដែលក្រុមហ៊ុន Meizu បានព្យាយាមប្រមូលមូលនិធិឲ្យបានប្រាក់ចំនួន ១០០ ០០០ ដុល្លារដើម្បីផលិតស្មាតហ្វូននេះ ហើយនឹងគិតថ្លៃប្រមាណជា ១ ២៩៩ ដុល្លារក្នុងមួយគ្រឿង ប៉ុន្តែក្រុមហ៊ុនបានខាតបង់ភ្លាមៗបន្ទាប់ពីរៃអង្គាសប្រាក់បានជាក់ស្តែងបានតែចំនួន ៤៥០០០ ដុល្លារហើយគម្រោងនេះត្រូវបានបញ្ឈប់ទៅវិញ។ ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យា Oppo ត្រូវបានគេមើលឃើញថា បានបង្ហាញស្មាតហ្វូនគំរូស្រដៀងគ្នាមួយកាលពីប៉ុន្មានថ្ងៃមុននេះដូចទៅនឹងគម្រោងរបស់ក្រុមហ៊ុន Meizu គឺស្មាតហ្វូនដែលមានឈ្មោះថា Zero។ ម៉ូដែលថ្មីរបស់ Oppo ជាស្មាតហ្វូនមិនមានឧបករណ៍បំពងសម្លេង
December 17, 2019 - សុខភាព
ពេលកូនក្ដៅខ្លួនម៉ាក់ប៉ាប្រាកដជាព្រួយបារម្ភខ្លាំងស្លន់ស្លោ ធ្វើនេះធ្វើនោះមិនខាន តែមួយភាគធំបែរជាបង្កជាកំហុសផ្សេងៗអំឡុងពេលនេះវិញ។ ដូចនេះលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសទូទៅបានចែករំលែកចំណេះដឹង និងពីកំហុសឆ្គងរបស់ប្រជាពលរដ្ឋខ្មែរ។ ១- ថ្វីត្បិតតែការប្រកាច់ដោយសារក្ដៅខ្លួន ពេលជាទៅវិញមានជាង ៩៥ % នៃកុមារមិនមានផលប៉ះពាល់ដល់ខួរក្បាល បញ្ញា និងស្មារតីទៅថ្ងៃមុខក៏ពិតមែន តែក៏មិនគួរឲ្យក្មេងក្ដៅដល់ប្រកាច់ដែរ ការប្រកាច់ដោយសារក្ដៅខ្លួនភាគច្រើនបំផុតមកពីកង្វះចំណេះដឹងរបស់ប៉ាម៉ាក់តែម្ដង។ ២- ជាទូទៅកម្ដៅធម្មតារបស់មនុស្សទាំងក្មេង និងចាស់គឺចន្លោះ ៣៦ អង្សារសេទៅ ៣៧.៣ អង្សារសេ ចំណែកការក្ដៅខ្លួនដល់ប្រកាច់របស់កូនក្មេងគឺចាប់ពី ៣៨.៥ អស្សារសេ (ទៅតាមក្មេង ក្មេងកាន់តែតូចកាន់តែងាយប្រកាច់)។ ៣- ជាធម្មតាឲ្យតែមានក្ដៅខ្លួន គឺមានរងាមកជាមួយហើយ ដូចនេះពេលកូនស្រែករងាម៉ាក់ប៉ាបែរជាទាញភួយ
December 17, 2019









