Khmernote Media
  • ព័ត៌មានជាតិ

    ក្រុងតាខ្មៅ៖ នគរបាលសង្កាត់តាខ្មៅ បានធ្វើការឃាត់ខ្លួនក្មេងប្រុសចំនួន០២នាក់បន្ទាប់ពីពួកគេបានបង្ហោះម៉ូតូនៅក្នុងសង្កាត់តាខ្មៅ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។ ក្រោយពីធ្វើការឃាត់ខ្លួនរួចមក លោកអធិការនគរបាលក្រុងតាខ្មៅបានមានវិធានការ ចំពោះក្មេងៗទាំងពីរនាក់នេះឱ្យធ្វើកិច្ចសន្យាអប់រំ ណែនាំ កុំឲ្យប្រព្រឹត្តអំពើឆ្គាំឆ្គងដែលសង្គមមិនត្រូវការនេះតទៅទៀត ក្រោយមកក៏អនុញ្ញាតឲ្យពួកគេត្រឡប់ទៅផ្ទះវិញ៕ ប្រភព៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ

    December 16, 2019
  • ព័ត៌មានជាតិ

    ភំ្នពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ រថយន្តនាំយកទៅប្រគល់ឲ្យ នគរបាលចាត់ការ តាមច្បាប់ បន្ទាប់ពីរូបគេបាន យកដុំថ្ម គប់ទៅលើ រថយន្តបណ្តាលឲ្យ ខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង២១និង០០នាទីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះបានជិះរថយន្តយកមកចតទុក នៅចំណុចមុខផ្ទះលេខ៨+៧E0 ផ្លូវ១៦៩ ភូមិ០៣ សង្កាត់មិត្តភាព ខណ្ទ៧មករា ពេលទុករថយន្តរួចហើយ ជនរងគ្រោះបានឡើងទៅលើផ្ទះម្តាយរហូត ដល់ម៉ោង០០និង៤០នាទី ថ្ងៃទី១៥ ខែឆ្នាំ ដដែល ក៏បានឮសំលេងក្តួងក្តាំង ក៍បានចុះមកមើលរថយន្ត ឃើញបែកកញ្ចក់មុខ និងបែកកញ្ចក់ចំហៀងខាងស្តាំទ្វារខាងមុខ

    December 16, 2019
  • ព័ត៌មានជាតិ

    តូក្យូ៖ កាលពីពេលថ្មីៗនេះ សិល្បករ​សិល្បការិនី​២រូបរបស់ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ លោក សួរ គឹមសេង និង កញ្ញា លាវ ច័ន្ទលិកា បានតំណាងកម្ពុជាចូលរួម​សម្ដែង​របាំ​ក្នុងកម្មវធី VIVA ASEAN The Best of ASEAN Performing Arts (Phase III) និងពិព័រណ៍វប្បធម៌អាស៊ាន ឆ្នាំ២០១៩ ដែលធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ដោយកាលពីថ្ងៃទី១៥ ខែធ្នូម្សិលមិញ សិល្បករសិល្បការិនី២រូបនេះបានសម្តែងបិទកម្មវិធី VIVA ASEAN Phase 3 ដែលការសម្តែងរួមមានសិល្បៈតាមប្រទេសនីមួយៗ ហើយក៏មានការសម្តែងរបាំប្រពៃណី

    December 16, 2019
  • សុខភាព

    ឡេ​លាយ​ពេញ​និយម​បំផុត​ក្នុង​ចំណោម​យុវតី អ្នក​ខ្លះ​ក៏​លាយ​ខ្លួន​ឯង ឯ​អ្នក​ខ្លះ​ទៀត​ទិញ​ឡេ​គេ​លាយ​ស្រាប់​លក់​តាម​ផ្សារ ឬ​អនឡាញ​​យក​​មក​លាប ​ដើម្បី​ឲ្យ​ស្បែក​សខ្ចី ម៉ដ្ត​រលោង។ ឡេលាយ​ធ្វើ​ឲ្យ​ស្បែក​ស​ពិត​មែន តែ​វា​មាន​ផល​ប៉ះពាល់​ច្រើន​ចំពោះ​ស្បែក និង​សុខភាព​យើង។ ក្នុង​បទ​សម្ភាស​ជាមួយ Hello គ្រូពេទ្យ លោក​វេជ្ជបណ្ឌិត ហេង យូសេង បម្រើ​ការងារ​នៅ​ផ្នែក​ជំងឺ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ បាន​ពន្យល់​លម្អិត​អំពី​ធាតុផ្សំ​របស់​ឡេ​លាយ ផល​ប៉ះពាល់​រយៈពេល​ខ្លី និង វែង នៃ​ការ​ប្រើឡេ​លាយ។ លោកវេជ្ជបណ្ឌិត ហេង យូសេង សំណួរ៖ លោកវេជ្ជបណ្ឌិត អ្វីទៅជាឡេលាយ? ចម្លើយ៖ ម្សៅ ឬ​ឡេលាយ គឺ​ការ​ទិញ​ម្សៅ ឬ​ឡេ​ពី​ទីផ្សារ​មក​លាយ​ជាមួយ​ថ្នាំពេទ្យ ដូចជា​ម៉ៃដា

    December 16, 2019
  • អន្តរជាតិ

    អង់គ្លេស៖ បវកញ្ញាតំណាងប្រទេសចាម៉ៃកា កញ្ញា Toni-Ann Singh បានឈ្នះក្នុងការប្រកួតបវរកញ្ញាពិភពលោក (Miss World) លើកទី ៦៩ ដែលធ្វើឡើងនៅ ExCel London ប្រទេសអង់គ្លេស កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ និស្សិតអាយុ ២៣ ឆ្នាំរូបនេះ មានគម្រោងសិក្សាផ្នែកវេជ្ជសាស្ត្រ និងចង់ក្លាយជាវេជ្ជបណ្ឌិតនាពេលអនាគត។ កញ្ញា Toni-Ann Singh បានធ្វើឲ្យគណៈកម្មការកោតសរសើរជាខ្លាំង បន្ទាប់ពីបង្ហាញទេពកោសល្យច្រៀងបទ I have nothing របស់ Whitney Houston និងឆ្លើយសំនួររបស់គណៈកម្មការបានយ៉ាងល្អ។ នាងបានផ្តួលបេក្ខនារី ១១១នាក់ផ្សេងទៀតដែលតំណាងឱ្យបណ្តាប្រទេសផ្សេងៗគ្នា

    December 16, 2019
  • បច្ចេកវិទ្យា

    ពិព័រណ៍គ្រឿងអេឡិចត្រូនិកប្រចាំឆ្នាំដ៏ល្បីហៅកាត់ថា CES ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅទីក្រុង Las Vegas ដោយជាធម្មតាត្រូវបានគេដឹងហើយថា មិនបានផ្តោតសំខាន់តែលើប្រភេទឧបករណ៍ស្មាតហ្វូនឡើយ ប៉ុន្តែជារឿយៗក្រុមហ៊ុនផលិតស្មាតហ្វូនធំៗនាពេលបច្ចុប្បន្នហាក់ដូចជាចូលចិត្តបង្ហាញផលិតផលស្មាតហ្វូនថ្មីៗរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ ដែលនេះយើងអាចសន្មតថា យ៉ាងហោចណាស់មួយឬក្រុមហ៊ុនចំនួនពីរកំពុងតែសំឡឹងថា នឹងអាចចាប់ផ្តើមបែបនេះនៅក្នុងព្រឹត្តិការណ៍ CES ខាងមុខ។ នៅឆ្នាំ២០២០នេះគេបានជឿជាក់ថា ក្រុមហ៊ុន OnePlus នឹងព្យាយាមបង្កើតកម្មវិធីដ៏អស្ចារ្យនៅ Las Vegas បើទោះបីជានាយកប្រតិបត្តិលោក Pete Lau មិនទាន់ត្រៀមខ្លួន ដើម្បីបញ្ជាក់ពីអ្វីឲ្យប្រាកដក្តីនៅព្រឹត្តិការណ៍ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៧ ខែមករា ឆ្នាំ២០២០។ ប៉ុន្តែបើយោងតាមការអ្នកវិភាគ Sasch Segan បានបង្ហាញការសង្ស័យថា ផលិតផលនោះអាចជាកាសឥតខ្សែតម្លៃថោក ដែលចេញមកប្រកួតប្រជែងជាមួយនឹង

    December 16, 2019
  • PR

    ក្រុមហ៊ុន Vivo បានរៀបចំកម្មវិធីប្រម៉ូសិនពិសេសទៀតហើយក្នុងឱកាសបុណ្យណូអ៊ែល លោកអ្នកគ្រាន់តែទិញទូរស័ព្ទម៉ូឌែល Vivo Y12 តម្លៃដើម 169$ បញ្ចុះនៅសល់159$។ Vivo S1 វិញតម្លៃដើម 269$ បញ្ចុះនៅសល់ 239$ កាន់តែពិសេសចំពោះស្មាតហ្វូនម៉ូឌែល Y91C លោកអ្នកគ្រាន់តែជាវម៉ូឌែលម៉ាកនេះនិងបន្ថែមជូនកាស ថែមទៀតផងអស្ចារ្យណាស់!! ស្មាតហ្វូនទាំងបីនេះត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់កាមេរ៉ាខាងមុខបែបតំណក់ទឺកនិងមានអេក្រង់ទំហំធំទូលាយដែរធ្វើឲ្យអ្នកងាយស្រូលក្នុងការទស្សនាត្រជាក់ភ្នែកហើយថែមទាំងងាយស្រួលក្នុងការថតរូបថែមទៀត។ ជាពិសេសស្មាតហ្វូនទាំងបីនេះវាមានបំពាក់នូវមុខងារស្កេនមុខដោះសោរយ៉ាងរហ័សត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះនិងមានសុវត្ថិភាពបំផុត។ រីឯកាមេរ៉ាខាងក្រោយអាចថតរូបព្រាលផ្ទៃខាងក្រោយ (portrait) បានយ៉ាងស្អាតល្អដូចអ្នកជំនាញថតរូបអញ្ចឹង។ មិនតែប៉ុណ្ណោះសម្រាប់អ្នកដែរចូរចិត្តលេងហ្គេមវិញគឺត្រូវម៉ាចតែម្តង កម្លាំងថ្មសាកបានឆាប់រហ័សនិងថែមទាំងលេងបានយូរមិនងាយនិងអស់ថ្មថែមទៀត។ រួសរាន់ឡើងការប្រម៉ូសិននេះលោកអ្នកអាចរកជាវបាននៅតាមបណ្តាហាងនានាបានរហូតដល់អស់ពីស្តុក។ រីឯកាដូ Christmas star នេះវិញអាចរកបាននៅតាមបណ្តាហាងដែរមានស្តង់ vivo ចាប់ពីថ្ងៃទី15 ធ្នូ

    December 16, 2019
  • ព័ត៌មានជាតិ

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់បាន នឹងកំពុងរំកិលទៅលើ និងមានឥទ្ធិពលខ្សោយលើកម្ពុជា ដែលស្ថានភាពបែបននេះធ្វើឲ្យធាតុអាកាសចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ប្រែប្រួលដូចខាងក្រោម៖ ១- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាប៖ + សីតុណ្ហភាពអប្បបរមា មានពី ២០-២២អង្សា + សីតុណ្ហភាពអតិបរមា មានពី ២៨-៣១អង្សា ២- បណ្តាខេត្តនៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ៖ + សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សា + សីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សា អត្ថបទ៖ សេម

    December 16, 2019
  • ព័ត៌មានជាតិ

    មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញសត្វភេ២ក្បាលនៅខ្លោងទ្វាទន្លេអ៊ុំ ឬ ខ្លោងទ្វាខាងត្បូង ផ្នែកកសិណខាងកើត (ខាងអសុរៈ)​ នៃរាជធានីអង្គរធំ កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៩។ ក្នុងនោះផងដែរក៏មានការបកស្រាយចម្ងល់ថាតើសត្វភេទាំងនោះមានប្រភពចេញមកពីកន្លែងណា យោងតាមប្រភពពីហ្វេសប៊ុកផេក អ្នកថែអង្គរ – Angkor Guardians បានឲ្យដឹងថា សត្វភេទាំងនោះត្រូវបានដឹកចេញពីសួនសត្វភ្នំតាម៉ៅ ត្រូវបានគេដោះលែងឲ្យរស់នៅតំបន់អង្គរតាមបែបធម្មជាតិ។ ប្រភពដដែលបានសរសេររៀបរាប់ថា៖ “ស្រាយចម្ងល់រឿងសត្វភេ​ ចំនួន០២​ ដែលគេប្រទះឃេីញនៅបរិវេណអង្គរធំ​ (មានរូបភាពខាងក្រោម)​ កន្លងមកអាជ្ញាធរជាតិអប្សរា បានសហការជាមួយ​ Wildlife Alliance និងរដ្ឋបាលព្រៃឈើ​ បាននាំយកសត្វព្រៃមួយចំនួនមកផ្សាំ​ង ហេីយដោះលែងនៅក្នុងតំបន់អង្គរជាបន្តបន្ទាប់​។ មកដល់បច្ចុប្បន្ន​ មានសត្វទោចម្កុជ​ ១០ក្បាល

    December 16, 2019
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះ មានការចែកចាយមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីអ្នកបើករ៉ឺម៉កកង់បីឥណ្ឌាម្នាក់មានបំណងចង់យកទូរស័ព្ទរបស់ភ្ញៀវជាជនជាតិបរទេស ដែលបានភ្លេចនៅលើកង់រ៉ឺម៉កកង់បីខ្លួន ប៉ុន្តែត្រូវបាននារីម្នាក់ ដែលភ្ញៀវមកជិះរ៉ឺម៉កកង់បីនោះបន្តដឹងល្បិចរបស់គាត់ ក៏បានជួយយកទូរស័ព្ទនោះឲ្យម្ចាស់ដើមវិញ។ បើយោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kot បានឲ្យដឹងថា៖ “ពូ passapp ចង់ធ្វើសុីទូរស័ព្ទ iPhone 11 គេ ចៃដន្យអីគាត់អត់ចេះបិទយកមកអោយខ្ញុំជួយបិទហើយប្រាប់ថាទូរស័ព្ទកូនគាត់ហើយចៃដន្យអីទៀតខ្ញុំក៏ឃើញសារលើអេក្រង់ក៏ screenshot ទុករួចក៏ទាក់ទងទៅម្ចាស់ទូរស័ព្ទ ដែលជាជនជាតិកូរ៉េរៀបផែនការធ្វើសុីពូ passapp វិញ ពេលម្ចាស់គេមកដល់ខ្ញុំក៏កុហកគាត់ថាគេមើលតាម GPS មកឃើញទោះពូឯងបិទទូរស័ព្ទម៉េចក៏គេរកឃើញដែរពូឯងតែអត់អោយគេវិញប្រយ័ត្នគេហៅប៉ូលិសមកចាប់ គាត់ភ័យគាត់ក៏ថាគាត់មិនដឹងទេទូរស័ព្ទកូនគាត់អ្នករើសបាន ពូអើយចាស់ហើយពិការទៀតមិនព្រមធ្វើអំពើល្អសុច្ចរិកខ្លះទេនៅចង់បានរបស់គេមិនខ្លាចបាបទេ??! គ្នានោះគ្រាន់បានទូរស័ព្ទវិញអរចង់ហោះ ខ្ញុំនេះអរជំនួសគេដែរទោះហត់ជិះទៅជិះមកតិចតែសប្បាយចិត្តដែលបានធ្វើរឿងល្អ”៕  

    December 15, 2019