Khmernote Media
  • សិល្បៈ

    មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីមានករណីនាយចឺម ត្រូវបានយុវជនម្នាក់លបវាយរបួសធ្ងន់ធ្ងរ​ ដោយមានការលើកឡើងថានាយចឺមបានលួចឆាតញ៉ែសង្សារគេ។ ក្រោយពីមានករណីនេះកើតឡើងទាំងនាយក្រូច នាងអ៊ីត ដែលជាពូនិងមីងរបស់នាយចឺម បានចេញមុខបញ្ជាក់ថារឿងរ៉ាវទាំងនេះជារឿងពិតមិនមែនជាការថត MV ចម្រៀងអ្វីឡើយ។ ក្នុងនោះផងដែរនាយចឺម និងជនបង្ក ត្រូវចូលប៉ុស្តិ៍ប៉ូលិសដើម្បីឲ្យសមត្ថកិច្ចសួរនាំពីដំណើរដើមទង ថាតើនាយចឺមពិតជាឆាតញ៉ែសង្សារគេពិតឬក៏យ៉ាងណា។ នៅព្រឹកនេះក៏លេចឮនូវព័ត៌មានបន្ងែមថានាយចឺមជាជនរងគ្រោះបង្ហាញជំហរប្ដឹងទាមទារសំណងចំនួន៣ម៉ឺនដុល្លារ ខណៈដែលយុវជនដែលបង្ករបួសស្នាមសុំសម្រួលត្រឹម១ម៉ឺនដុល្លារ។ សូមបញ្ជាក់ថាជនសង្ស័យឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ បានយកកំណាត់ឈើប្រវែងប្រហែល ០,១ ម៉ែត្រ មកវាយនាយចឺមបណ្តាលឲ្យមានរងរបួសត្រង់កំភួនដៃទាំងសងខាងនិងបែកក្បាលចំនួន៥ថ្នេ​រធ្ងន់​ ព្រមទាំងបែកទូរស័ព្ទម៉ាកអាយហ្វូន​ អិច​ មួយគ្រឿងខូចទាំងស្រុង។ សមត្ថកិច្ច​បានធ្វើការសន្និដ្ឋានថាមូលហេតុនាំឲ្យជនសង្ស័យវៃលេីជនរងគ្រោះដោយសារការប្រចណ្ឌ​នឹងជនរងគ្រោះឈ្មោះនាយចឺមបានឆាតទៅរកសង្សារបស់ខ្លួន៕

    December 19, 2019
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ច សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដោយមានការសម្របសម្រួលពីលោក សំរឹទ្ធ សុខុន ព្រះរាជ្ញារងនៃអយ្យការសាលាដំបូងខេត្តសៀមរាប ចុះពិនិត្យទីតាំងផលិតវេចខ្ចប់ និងចែកចាយប៊ីចេង “សញ្ញរូបវែក” មួយកន្លែង ចំណុចផ្ទះលេខ១១១ ក្នុងបុរីមួយកន្លែង ភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយរកឃើញប៊ីចេងក្លែងក្លាយដល់ទៅ១៨តោន។ សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ទីតាំងប៊ីចេងក្លែងក្លាយទាំង១៨តោននេះ មានឈ្មោះ ហ៊ិម មនោរី ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ។ ក្រោយពិនិត្យរួចរាល់ លោកព្រះរាជ្ញារងខេត្តសៀមរាប បញ្ជាឲ្យមន្ត្រីនគរបាលយុត្តិធម៌ ធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងនោះ

    December 19, 2019
  • ព័ត៌មានជាតិ

    ឧកញ៉ា ស្រី ចាន់ថន ជាអគ្គនាយកក្រុមហ៊ុនធំពីរគឺ សេវេនអេនជី (7NG) និងជាក្រុមហ៊ុន ជេតគ្រុប ( Jet Group) បានប្រកាសថាលោកនឹងត្រៀមដីតំបន់អភិវឌ្ឍវិហ៊ារសួគ៌​ចំនួន២០ហិចតា​ ដើម្បីរៀបចំកន្លែងទេសចរណ៍បែបវប្បធម៌ ដើម្បីអោយបងប្អូនចូលរួមទស្សនា​ និងថែរក្សាវប្បធម៌ជាតិ​។ ដោយឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់នៅលើគណនីហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា៖ “ខ្ញុំជាខ្មែរអង្គរ​ ខ្ញុំមានឧត្តមគតិ​ និងឆន្ទះ​ ព្យាយាម​ អត់ធ្មត់​ ! ប្រជាជនខ្មែរម្ចាស់ស្រុក​ យើងមិនអន់ទេ​ ! សូមកុំប្រៀបធៀបជាមួយគេ​ យើងមានចំណុចខ្លាំងរបស់យើងស្រាប់​ គេគ្រាន់តែចំលង​ និងកែច្នៃ​ តែយើងមានលទ្ធភាព​ គ្រប់គ្រាន់​

    December 19, 2019
  • សិល្បៈ

    កាលពីរាត្រីថ្ងៃទី១៨ ខែធ្នូ​ ឆ្នាំ២០១៩ ម្សិលមិញនេះ គេសង្កេតឃើញមានវត្តមានសិល្បករ សិល្បការិនី យ៉ាងច្រើនបានមកប្រមូលផ្តុំជួបជុំគ្នា ដើម្បីចូលរួមពិធីមង្គលការរបស់តារាចម្រៀងលោក រិន សាវេត ជាមួយនឹងភរិយាឈ្មោះ លីម គីមហ្គេច។ កម្មវិធីមង្គលការនារាត្រីពេលយប់ម្សិលមិញនេះត្រូវបានធ្វើឡើងនៅ វិមានពិភពថ្មីសែនសុខ អគារE ពោរពេញដោយបរិយាកាសសប្បាយរីករាយជាខ្លាំងដោយសិល្បករ សិល្បការិនីដែលបានចូលរួមមានដូចគ្នា លោកព្រាប សុវត្ថិ លោក អ៊ឹម ជីវ៉ា នាយចាបចៀន និងតារាប្រុសស្រីជាច្រើននាក់ទៀត។ មហាជនជាច្រើន និងសិល្បករ សិល្បការិនី រួមអាជីពបានសំដែងការអបអរដល់រូបលោក និងអនាគតភរិយា ដោយជូនពរឲ្យស្រលាញ់គ្នាដល់ចាស់កោងខ្នង៕

    December 19, 2019
  • ព័ត៌មានជាតិ

    មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយមានករណីលោក​ សុខ​ មេសា​ ហៅនាយចឺម ត្រូវបានយុវជនម្នាក់លបវាយរបួសធ្ងន់ធ្ងរ​ ដោយមានការលើកឡើងថានាយចឺមបានលួចឈែតញ៉ែសង្សារគេ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី១៨ ខែធ្នូ នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បន្ទាប់ពីមានករណីនេះកើតឡើង នាយក្រូច ដែលជាពូរបស់នាយចឺម បានចេញមុខបញ្ជាក់ថាករណីដែលនាយចឺមត្រូវគេលបវាយនោះគឺជារឿងពិត ដោយនៅថ្ងៃនោះ នាយចឺមនិងលោកត្រូវចូលរួមច្រៀងក្នុងកម្មវិធីខួបកំណើតនៅប៉ៃលិន ដែលចៃដន្យអ្វីស្រាប់តែខូចឡានជាហេតុធ្វើឲ្យលោកមិនបានទៅច្រៀងជាមួយនឹងនាយចឺម លោកមានការសោកស្តាយដែលមិនបានទៅជាមួយនឹងនាយចឺមទើបបណ្តាលឲ្យមានករណីនេះកើតឡើង។ នាយក្រូចក៏បានបញ្ជាក់ថា នាយចឺម និងជនសង្ស័យ នឹងត្រូវចូលប៉ុស្តិ៍ប៉ូលិសដើម្បីឲ្យសមត្ថកិច្ចសួរនាំពីដំណើរដើមទង ថាតើនាយចឺមពិតជាឆាតញ៉ែសង្សារគេពិតឬក៏យ៉ាងណា។ សូមបញ្ជាក់ថាជនសង្ស័យឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង

    December 19, 2019
  • បច្ចេកវិទ្យា

    ថ្មីៗនេះកម្មវិធីបណ្តាញសង្គមយក្ស Instagram ទើបតែបានធ្វើការដាក់បន្ថែមមុខងារសំខាន់ៗថ្មីមួយចំនួនឲ្យទៅអ្នកប្រើប្រាស់របស់ខ្លួនក្នុងនោះមានមុខងារដ៏ប្លែកម្យ៉ាងសម្រាប់អ្នកនិយមចូលចិត្តបង្ហោះរូបភាពនៅក្នុង Stories របស់ខ្លួនហើយជឿជាក់ថា វាពិតជាទាក់អារម្មណ៍របស់អ្នកប្រើប្រាស់របស់ខ្លួនយ៉ាងច្រើន។ មុខងារថ្មីនេះមានឈ្មោះថា Layout ដែលជាកម្មវិធីថ្មីអាចឲ្យអ្នកប្រើប្រាស់អាចដាក់បញ្ចូលរូបភាព ដែលខ្លួននឹងបង្ហោះលើ Stories ក្នុងចំនួនរហូតទៅដល់៦សន្លឹកក្នុងមួយ post។ អ្នកវិភាគជឿជាក់ថា វានឹងក្លាយទៅជាកម្មវិធីដ៏ពេញនិយមបំផុតមួយ ដោយសារតែបច្ចុប្បន្នអ្នកប្រើប្រាស់ត្រូវការប្រើប្រាស់ App ផ្សេងសម្រាប់ជំនួយដល់ការកែប្រែ និងបញ្ចូលរូបរបស់ពួកគេជាច្រើនសន្លឹកក្នុងផ្ទាំង post ជាមួយគ្នានោះ។ Layout ត្រូវបានគេជឿជា Instagram នឹងដាក់ឲ្យដំណើរការនៅទូទាំងប្រទេស ប៉ុន្តែអាចនឹងមានអ្នកប្រើប្រាស់ខ្លះអាចឃើញមុនអ្នកប្រើប្រាស់ក្នុងតំបន់ផ្សេងៗ។ វិធីនៃការប្រើប្រាស់គឺងាយមែនទែនដោយគ្រាន់តែកូពី copy យករូបចេញពីបណ្តុំរូបភាពរបស់អ្នកហើយយកទៅចម្លង paste ចូលទៅក្នុង text box ដែលមានស្រាប់លើផ្ទាំង

    December 19, 2019
  • សង្គម

    ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវករណីហិង្សាលើក្មេងស្រីអាយុ៣ឆ្នាំ ដែលបង្កឡើងស្ត្រីជាម្តាយមិនទាន់ស្គាល់អត្តសញ្ញាណ ហេតុការណ៍នេះបានកើតឡើងនៅភូមិទ្រាំង សង្កាត់ស្លក្រាម ខេត្តសៀមរាប។ នេះបើយោងតាមប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Žēā Dōm បានសរសេររៀបរាប់ថា៖ “ម្តាយចាញ់បៀរអស់ខឹងកូនចាក់អង្ករលេងចាប់កូនវាយជាំពេញខ្លួនហើយ ហើយម្តាយក្មេងនោះបានយកដែកមកវាយក្មេងនោះចំក្បាលធ្វើអោយពក ក្មេងស្រីនេះមានអាយុទើបតែ៣ឆ្នាំតែម្តាយក្មេងស្រីតែងតែវាយធ្វើបាបក្មេងស្រីរូបនេះនៅពេលដែលគាត់ចាញ់បៀរម្តងៗ។ ខ្ញុំសុំអោយបងប្អូនជួយShareយកបុណ្យម្នាក់មួយចុះណា ខ្ញុំសូមអោយអង្គការប្រឆាំងអំពើហិង្សាលើកុមារសូមជួយចុះមកព្រមានម្តាយក្មេងស្រីនេះផងចុះ មានvideo ក្មេងស្រីរូបនេះនៅខេត្តសៀមរាប/ភូមិទ្រាំង/សង្កាត់ស្លក្រាម”៕

    December 19, 2019
  • សុខភាព

    ការ​លក់​​ឡេ​លាយ​ធ្វើ​ឲ្យ​ស្បែក​ស​តាម​អនឡាញ បាន​ទាក់ចិត្ត​នារី​ៗជាច្រើន ហើយភាគច្រើន​យើងមិនដឹង​រូបមន្ត​​របស់​វា​នោះ​ទេ រឹតតែមិន​ដឹង​ពី​ប្រភព​ច្បាស់លាស់នៃផលិតផល​យកមកលាយ​នោះដែរ។ ឡេ​លាយ​ពេល​លាប​យូរ​ទៅ​​ធ្វើឲ្យ​បំផ្លាញ​សុខភាព​ស្បែក ប្រសិនបើ​លាយ​ជាមួយ​ជាតិ​គីមី ឬ​ផលិតផល​គ្មាន​គុណភាព។ ក្រៅពី​ឡេ​លាយ ឥឡូវ​ក៏​ពេញ​និយម​ការ​ព្យួរ​សេរ៉ូម និង​ចាក់​ថ្នាំ​ឲ្យ​ស្បែក​ស​ផង ហើយ​វិធី​នេះ​ឆាប់​មាន​ប្រសិទ្ធភាព​ជាង​លាប​ឡេ​ទៅ​ទៀត។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ចំពោះ​ការ​ព្យួរ​សេរ៉ូម ឬ​ចាក់​ថ្នាំ​ឲ្យ​ស្បែក​ស​ស្អាត ប្រសិនបើ​គេ​ប្រើ​ពពួក​វីតាមីន B1 B2 B កំប្លេច វីតាមីន C ខូឡេជេន មិន​សូវ​ប៉ះពាល់​នោះ​ទេ។ តែ​ភាគច្រើន​ចង់​ឲ្យ​ស​ឆាប់​គេ​ប្រើ ក្លុយតាស្យូន ដែល​ថ្នាំ​នេះ​ប្រើ​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​មហារីក ហើយ​អ្នក​ប្រើ​នោះ​ទៀត​សោត​ក៏​មិនមែន​ជា​គ្រូពេទ្យ​ទើប​មិន​ដឹង​ថា​ថ្នាំ​នោះ​ប៉ះពាល់​ទៅ​លើ​អ្វី​ខ្លះ។ ក្លុយតាស្យូន ប្រសិនបើ​ប្រើ​ច្រើន និង​មិន​បាន​ដឹង​ពី​ស្ថានភាព​ជំងឺ​ផ្សេង​ៗ​ក្នុង​ខ្លួន ជាពិសេស​អាច​ប៉ះពាល់​ដល់​តម្រង​នោម។

    December 19, 2019
  • ព័ត៌មានជាតិ

    កណ្តាល​៖​ រថយន្ត​កែ​ច្នៃ​ខុស​បច្ចេកទេស​ចំនួន​១៩​គ្រឿង​ ត្រូវ​បាន​កម្លាំង​ចម្រុះ​ ខេត្តកណ្តាល​បង្ក្រាប​បន្ទាប់​ពី​សមត្ថកិច្ច​ទៅ​ត្រួតពិនិត្យ​ទីតាំង​កែ​ច្នៃ​រថយន្ត​ចំនួន​២​កន្លែង​ នៅ​ស្រុក​កណ្តាលស្ទឹង​។​ ប្រតិបត្តិការ​ខាង​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០១៩​ ដោយ​មានការ​ដឹកនាំ​បញ្ជា​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្តកណ្តាល​ សម្របសម្រួល​ផ្លូវច្បាប់​ដោយ​លោក​ ឯក​ ស៊ុន​រស្មី​ព្រះរាជអាជ្ញា​រង​អម​សាលា​ ដំបូង​ខេត្តកណ្តាល​ កម្លាំង​ការិយាល័យ​នគរបាល​ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ សហការ​ជាមួយ​កម្លាំង​សាខា​គយ​ និង​រដ្ឋាករ​ខេត្តកណ្តាល​ អធិការ​ស្រុក​កណ្តាលស្ទឹង​ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ កម្លាំង​មន្ទីរ​សាធារណការ​ ខេត្តកណ្តាល​ និង​អាជ្ញាធរ​ភូមិ​-​ឃុំ​ បាន​ទៅ​ត្រួតពិនិត្យ​យាន្ត​ដ្ឋា​ន​ចំនួន​២​កន្លែង​។​ ​ដោយ​យាន្ត​ដ្ឋា​នទី​១​ មាន​យីហោ​ លី​ ហុង​ ជួសជុល​រថយន្ត​ (​យានដ្ឋាន​នេះ​មាន​លិខិត​អនុញ្ញាតិ​ពី​មន្ទីរ​សាធារណការ​ខេត្តកណ្តាល​ )​ មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​

    December 19, 2019
  • ព័ត៌មានជាតិ

    ខេត្តប៉ៃលិន៖ កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើល ដោយបុរសម្នាក់បានប្រើហិង្សាវាយដំមកលើនាយចឺម តារាចម្រៀង បណ្តាលឲ្យរងរបួសបែកក្បាល និងរបួសដៃ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤ និង២០នាទីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ជនរងគ្រោះឈ្មោះ សុខ មេសា ហៅនាយចឺម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាតារាចម្រៀងប្រចាំនៅផលិតកម្មសាន់ដេ រស់នៅភូមិត្រាចកោះ ឃុំមហាឬស្សី ស្រុកគងពីសី​ ខេត្តកំពង់ស្ពឺ ចំណែកឯជនសង្ស័យឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់

    December 18, 2019