Khmernote Media
  • សង្គម

    ជារឿងមួយគួរឲ្យអាណិតអាសូរ លោកយាយជរាមួយរូប រស់នៅយ៉ាងវេទនាគ្មានកូនគ្មានចៅ បងប្អូនមើលថែ ប្តីស្លាប់ក្នុងសម័យខ្មែរក្រហម ចំណែកកូនៗទាំង២ស្លាប់ដោយសារតែជម្ងឺ សព្វថ្ងៃរស់នៅតែម្នាក់ឯងនៅក្នុងផ្ទះដំបូលធ្លុះធ្លាយឃើញហើយគួរឲ្យសង្វេគជាពន់ពេក ។ លោកយាយមានឈ្មោះ ហ៊ាង​ រី​ អាយុ៧៣ឆ្នាំ​ រស់នៅភូមិទួលកំពត​ ឃុំ​បឹងប្រួល​ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​ ជីវិតរបស់លោកយាយ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមសម្តែងក្តីអាណិតជាពន់ពេក និងសង្ឃឹមថាមានសប្បុរសជនជួយជំនួយ ឬមើលថែលោកយាយឲ្យសុខស្រួលនាដង្ហើមចុងក្រោយនេះ។ យោងតាមគណនីហ្វេសប៊ុក Thoeun Pnn បានចុះទៅជួបលោកយាយផ្ទាល់ ដោយបានសរសេររៀបរាប់ថា ៖ “ជីវិតអេីយហេតុអ្វីឯកាម្ល៉េះ​ ប្តីត្រូវគេសម្លាប់នៅសម័យខ្មែរ​ក្រហម កូន២នាក់ស្លាប់ដោយសារជំងឺ​ គ្មានសាច់ញាតិបងប្អូនកូនចៅ​ រស់នៅក្នុងខ្ទមដ៏ចាស់ទ្រុឌទ្រោមពុកផុយ​ម្នាក់ឯង​ ជីវិតនេះពិតជាកណ្តោចកណ្តែងណាស់​ រស់ម្នាក់ឯង​ ធ្វេីការដោយខ្លួនឯង​

    December 19, 2019
  • សិល្បៈ

    មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីមានករណីនាយចឺម ត្រូវបានយុវជនម្នាក់លបវាយរបួសធ្ងន់ធ្ងរ​ ដោយមានការលើកឡើងថានាយចឺមបានលួចឆាតញ៉ែសង្សារគេ។ ក្រោយពីមានករណីនេះកើតឡើងទាំងនាយក្រូច នាងអ៊ីត ដែលជាពូនិងមីងរបស់នាយចឺម បានចេញមុខបញ្ជាក់ថារឿងរ៉ាវទាំងនេះជារឿងពិតមិនមែនជាការថត MV ចម្រៀងអ្វីឡើយ។ ក្នុងនោះផងដែលតារាចម្រៀងរួមផលិតកម្ម កញ្ញា សុខ ពិសី ក៏បានបង្ហោះវីដេអូបង្ហាញពីសារឆ្លើយឆ្លងគ្នានៅក្នុងហ្វេសប៊ុករបស់កញ្ញា និងនាយចឺម កាលពីពេលកន្លងមក ដោយនៅក្នុងសារនោះនាយចឺម បានផ្ញើមកកញ្ញាមានលក្ខណៈចំលែកខុសរាល់ដង ទើបធ្វើឲ្យកញ្ញាមានការសង្ស័យក៏សួរដេញដោលរកឬសគល់ រហូតទើបដឹងថា គណនីហ្វេសប៊ុករបស់នាយចឺម ត្រូវបានគេ hack នាពេលនោះ។ ចំណែកបញ្ហាថ្មីៗរបស់នាយចឺមទើបនឹងជួបប្រទះនោះគឺ កញ្ញា សុខ ពិសី ក៏បានបញ្ជាក់យ៉ាងច្បាស់ថា កញ្ញាមិនបានកាន់ជើងលំអៀងទៅខាងណាឡើយ ដោយទុកឲ្យមហាជនជាអ្នកពិចារណាតាមការគួរ។ សូមបញ្ជាក់ថាជនបង្កបានយកកំណាត់ឈើប្រវែងប្រហែល ០,១ ម៉ែត្រ

    December 19, 2019
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបងបានស្នើសុំគោលការណ៍អនុញ្ញាតធ្វើការរុះរើស្ពានចាស់សម័យបារាំងស្ថិតនៅមុខសាលាខេត្ត ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈយល់ឃើញថា ពុំគួរធ្វើការរុះរើស្ពានចាស់នេះ ដោយសារតែស្ពាននេះមានអាយុកាលដ៏ចំណាស់ជាង១០០ឆ្នាំមកហើយ ដែលបានកសាងនៅក្នុងសម័យអាណានិគមបារាំង ជាសំណង់បេតិកភណ្ឌទីក្រុងនៅសល់តែមួយគត់ក្នុងខេត្តបាត់ដំបង និងនៅសល់តែមួយគត់នៅក្នុងកម្ពុជា ដែលមានតម្លៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម នគរូបនីយកម្ម និងបរិស្ថាន។ ម៉្យាងទៀត ស្ពាននេះចាត់ទុកជាមរតកដ៏កម្រមួយដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង គួរតែថែរក្សាទុក និងធ្វើការជួសជុលឡើងវិញ ហើយប្រើប្រាស់ជាស្ពានថ្មើរជើង ហើយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានស្នើសុំកិច្ចសហការជាមួយអ្នកជំនាញពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះទៅពិនិត្យសិក្សាផ្ទាល់ដល់ទីតាំង ក្នុងគោលបំណងរកដំណោះស្រាយមួយដ៏ល្អ ក្នុងន័យអភិរក្ស ដើម្បីអភិវឌ្ឍន៍ និងអភិវឌ្ឍន៍

    December 19, 2019
  • សិល្បៈ

    កម្ពុជា នឹងបង្ហាញវត្តមានជាថ្មី ក្នុងការប្រកួត Mrs. Universe ២០១៩ ដែលនឹងធ្វើនៅប្រទេសចិនខាងមុខនេះ។ ដោយអ្នកស្រី ហិន ធានី នឹងតំណាងកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Mrs. Universe 2019 អ្នកស្រីជាស្រ្តីទី២ របស់កម្ពុជាដែលតំណាងជាតិក្នុងការប្រកួត Mrs. Universe ខណៈដែលកម្ពុជាធ្លាប់ចូលរួមប្រកួតជាលេីកដំបូងកាលពីឆ្នាំ២០១៤ ដោយអ្នកស្រី សាពណ៌ ជាអ្នកតំណាងចូលរួមប្រកួត។ សូមបញ្ជាក់ថាកម្មវិធី Mrs. Universe ជាកម្មវិធីប្រកួតសម្រាប់ស្រ្តីកំពុងមានគ្រួសារ និង លែងលះក្លាយជាស្ត្រីមេម៉ាយ ដែលមានអាយុចន្លោះពី ១៨ ទៅ ៥៥ ឆ្នាំ កម្មវិធីនេះបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០០៧

    December 19, 2019
  • បច្ចេកវិទ្យា

    យោងតាមប្រភពព័ត៌មាន The Phonearena បានឲ្យដឹងសរសេរថា ក្រុមហ៊ុន Samsung ត្រូវបានគេជឿជាក់ថា បានស្រាវជ្រាវរកឃើញថាតម្រូវការទៅលើប្រភេទឧបករណ៍ ដែលបំពាក់ជាមួយនឹងបច្ចេកវិទ្យា S Pen កំពុងមានអាត្រាខ្ពស់ ហើយខណៈពេលនេះក្រុមហ៊ុននាពេលបច្ចុប្បន្នគឺកំពុងត្រៀមខ្លួនរួចជាស្រេចសម្រាប់បង្ហាញខ្លួនស្មាតហ្វូនថ្មី Galaxy Note 10 Lite ផងដែរ។ លើសពីនេះក្នុងពេលដំណើរគ្នាក៏មានការអះអាងដែរថា Samsung ក៏កំពុងសម្ងំផលិតនូវថេបប្លេតថ្មីមួយ ដែលអាចប្រើបានជាមួយប៊ិច S Pen ទៀតផង។ Galaxy Tab S6 តាមការចេញផ្សាយរបស់ SamMobile ក៏បានធ្វើការចុះផ្សាយស្រដៀងគ្នានេះដែរថា ម៉ូដែលថេបប្លេតដែលស្ថិតនៅក្នុងលេខកូដ SM-P610 គឺកំពុងតែស្ថិតក្នុងដំណាក់ការផលិត

    December 19, 2019
  • សិល្បៈ

    នៅមុននេះបន្តិចតារាកំប្លែងនាងអ៊ីត បានធ្វើការ live វីដេអូនិយាយពីករណីដែលនាយចឺមជាក្មួយត្រូវបានយុវជនម្នាក់លបវាយរបួសធ្ងន់ធ្ងរ​ ដោយមានការលើកឡើងថានាយចឺមបានលួចឆាតញ៉ែសង្សារគេ។ អ្នកនាងបាននិយាយទាំងស្រក់ទឹកភ្នែកថា ពិតជាអាណិតខ្លោចចិត្តឈឺចាប់ ក្រោយឃើញវីដេអូដែលគេដេញវាយក្មួយប្រុស ហើយមិនមានអ្នកចូលទៅជួយ អ្នកនាងបានបន្តថាក្មួយប្រុសរបស់ខ្លួនមិនចេះឈ្លើយកោតកាចទៅដាក់អ្នកណាឡើយ។ សូមបញ្ជាក់ថាជនបង្កបានយកកំណាត់ឈើប្រវែងប្រហែល ០,១ ម៉ែត្រ មកវាយនាយចឺមបណ្តាលឲ្យមានរងរបួសត្រង់កំភួនដៃទាំងសងខាងនិងបែកក្បាលចំនួន៥ថ្នេ​រធ្ងន់​ ព្រមទាំងបែកទូរស័ព្ទម៉ាកអាយហ្វូន​ អិច​ មួយគ្រឿងខូចទាំងស្រុង។ សមត្ថកិច្ច​បានធ្វើការសន្និដ្ឋានថាមូលហេតុនាំឲ្យជនសង្ស័យវៃលេីជនរងគ្រោះដោយសារការប្រចណ្ឌ​នឹងជនរងគ្រោះឈ្មោះនាយចឺមបានឆាតទៅរកសង្សាររបស់ខ្លួន៕ សូមទស្សនាវីដេអូនៅខាងក្រោម៖

    December 19, 2019
  • សុខភាព

    ប្រមាត់​ត្រី​ប្រភេទ​ខ្លះ​មាន​ផ្ទុក​នូវ​សារធាតុពុល​មួយ​ចំនួន​ដូចជា សារធាតុ 5α cyprinol sulfate ញ៉ាំ​ទៅ​អាច​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព ធ្វើ​ឲ្យ​ពុល​តម្រង​នោម​ស្រួល​ស្រាវ។ នៅ​ស្រុក​ខ្មែរ​ប្រមាត់​ត្រី​ដែល​បង្ក​ឲ្យ​ពុល​ញឹក​ញាប់​មាន​២​ប្រភេទ គឺ​ប្រមាត់​ត្រី​ក្អែក និង​ប្រមាត់​ត្រី​ត្រសក់ នេះ​បើ​តាម​ប្រភព​ ​មន្ទីរពេទ្យ​កាល់ម៉ែត។ ១. រោគសញ្ញា​ពុល​ប្រមាត់​ត្រី កម្រិត​នៃ​ការ​ពុល​តិច​តួច ឬ​ធ្ងន់ធ្ងរ អាស្រ័យ​នឹង​បរិមាណ​ប្រមាត់​ត្រី​ដែល​បាន​ញ៉ាំ ដែល​អ្នក​ជំងឺ​ភាគ​ច្រើន​កើត​មាន​អាការៈ​ឈឺ​ពោះ​ខ្លាំង ក្អួត រាក នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ញ៉ាំ​ប្រមាត់​ត្រី។ ៤៨-៧២ម៉ោង​ក្រោយ អ្នក​ជំងឺ​ចាប់​ផ្តើម​មាន​រោគ​សញ្ញា​នៃ​ការ​ពុល​តម្រង​នោម​ ដូចជា ហើម នោម​តិច ឬ​គ្មាន​ទឹកនោម ហើយ​ពេល​ខ្លះ​អាច​មាន​រោគ​សញ្ញា​នៃ​ការ​ពុល​ថ្លើម​ផង​ដែរ ដូចជា ភ្នែក និង​ស្បែក​ឡើង​ពណ៌​លឿង​ជា​ដើម។ ២. ការ​ព្យាបាល​អាការៈ​ពុល​ប្រមាត់​ត្រី រាល់​ការ​ពុល​ប្រមាត់​ត្រី​ទាំង​អស់

    December 19, 2019
  • ព័ត៌មានជាតិ

    បុរសស្បែកខ្មៅ ជនជាតិនីហ្សេរីយ៉ា ០១នាក់ ឈ្មោះ FRANK UBALE ភេទប្រុស អាយុ ៥០ឆ្នាំ រួមនឹងគ្រឿងញៀន ជាច្រើនប្រភេទ មាន ថ្នាំក្រវីគ្រាប់ ក្រាមមពណ៍ស ម្សៅពណ៍ស សរុប៣គីឡូក្រាម ត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ១៨:៥០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចលើផ្លូវបេតុងលេខ១៩ និងបន្ទប់ជួលលេខ០៩ ជាន់ទី១ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស

    December 19, 2019
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានសម្រេចបិទទិដ្ឋាការ និងដាក់ឈ្មោះបុរសជនជាតិអ៊ីរ៉ង់ ដែលជាម្ចាស់ Youtube ឈ្មោះ “James FT” ចូលក្នុងបញ្ជីហាមឃាត់មិនឲ្យចូលមកក្នុងប្រទេសកម្ពុជាទៀតឡើយ ដោយសារតែបុរសជនជាតិអ៊ីរ៉ង់រូបនេះ បានបង្ហោះវីដេអូមួយសមរម្យមួយ ដោយបំភ័យភ្ញៀវទេសចរមិនឲ្យមកលេងប្រទេសកម្ពុជា ដែលវីដេអូនោះធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងមុខមាត់របស់ប្រទេសកម្ពុជាយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ មបុរសជនជាតិអ៊ីរ៉ង់ខាងលើបានបង្ហោះវីដេអូមួយនៅក្នុង Youtube របស់ខ្លួនជាមួយចំណងជើងថា “Why you should not visit

    December 19, 2019
  • សិល្បៈ

    មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីមានករណីនាយចឺម ត្រូវបានយុវជនម្នាក់លបវាយរបួសធ្ងន់ធ្ងរ​ ដោយមានការលើកឡើងថានាយចឺមបានលួចឆាតញ៉ែសង្សារគេ។ ក្នុងនោះផងដែរនៅមុននេះបន្តិចអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបង្ហោះវីដេអូបង្ហាញនូវសកម្មភាពក្រោយនាយចឺម ត្រូវគេវាយបណ្តាលឲ្យបែកក្បាលហូរឈាម ខណៈដែលមកម៉ាស្សាតែម្នាក់​ឯង ដោយនាយចឺមបានរត់ចូលក្នុងដើម្បីឲ្យគេជួយ តែក៏ត្រូវជនបង្កស្រែកគំរាមឲ្យចេញមកក្រៅ ដោយអ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេររៀបរាប់ថា៖ “វិដេអូបន្ទាប់ពីគេវាយនាយចឺម ហើយគំរាមនៅហាងម៉ាស្សា វាយហើយជំរិតទារលុយ បងប្អូនវិនិច្ឆ័យចុះ”។ សូមបញ្ជាក់ថាជនបង្កបានយកកំណាត់ឈើប្រវែងប្រហែល ០,១ ម៉ែត្រ មកវាយនាយចឺមបណ្តាលឲ្យមានរងរបួសត្រង់កំភួនដៃទាំងសងខាងនិងបែកក្បាលចំនួន៥ថ្នេ​រធ្ងន់​ ព្រមទាំងបែកទូរស័ព្ទម៉ាកអាយហ្វូន​ អិច​ មួយគ្រឿងខូចទាំងស្រុង។ សមត្ថកិច្ច​បានធ្វើការសន្និដ្ឋានថាមូលហេតុនាំឲ្យជនសង្ស័យវៃលេីជនរងគ្រោះដោយសារការប្រចណ្ឌ​នឹងជនរងគ្រោះឈ្មោះនាយចឺមបានឆាតទៅរកសង្សារបស់ខ្លួន៕ សូមទស្សនាវីដេអូនៅខាងក្រោម៖

    December 19, 2019